ផ្លូវថ្នល់ជាង ៦០០ខ្សែ នៅទូទំាងប្រទេសត្រូវបានស្ថាបនា គិតត្រឹមដំណាច់ឆ្នាំ២០១៧

ការងារស្ថាបនាផ្លូវថ្នល់ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធិផលលើការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តនៅទូទំាងប្រទេសសរុបចំនួន ៦០៣ខ្សែ។ យោងតាមទិន្ន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឲ្យដឹងដែរថា ការស្ថាបនាផ្លូវទាំង ៦០៣ខ្សែ ដោយក្នុងនោះមានផ្លូវជាតិលេខ១ ចំនួន ៩ខ្សែ ផ្លូវជាតិលេខ២​ មាន៦៦ខ្សែ រួមទាំងផ្លូវខេត្តលេខ ៣ និងលេខ ៤ មានចំនួន ៥២៨ខ្សែ។ ទិន្ន័យដដែលបានបង្ហាញថា ផ្លូវទាំង ៦០៣ខ្សែនេះ ស្មើនឹងប្រមាណជាង​ ១៦.000 គីឡូម៉ែត្រ ហើយការស្ថាបនាមានប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ ផ្លូវកម្រាលកៅស៊ូ DBST ផ្លូវបេតុង ផ្លូវគ្រួសក្រហម និងផ្លូវដីធម្មជាតិ។ ក្នុងចំណោមនោះ ការចាក់កម្រាលកៅស៊ូ DBST មានប្រវែង ៧.១១៣​ គីឡូម៉ែត្រវែងជាងគេ។ ឯកឧត្តម ស៊ុន ចាន់ថុល​​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពិធីចុះកិច្ច​​សន្យាជាមួយក្រុមហ៊ុនចិនមួយ ស្តីពីការស្តារផ្លូវជាតិលេខ៧ កាលពីចុងខែ​ធ្នូ​ ឆ្នាំ២០១៧​​ កន្លងទៅនេះថា​ កម្ពុជាបាន ខ្ចីថវិកាបរទេសក្នុងមួយឆ្នាំៗប្រមាណជាង ៥០០ លានដុលា្លរអាមេរិកដើម្បីកសាងផ្លូវថ្នល់នៅទូទំាងប្រទេស […]

អាន​បន្ថែម

កិច្ចការដែលត្រូវពិនិត្យពិច័យក្នុងដំណើរការទិញលក់ដី

ក. កម្មវត្ថុ ៖ ហេតុអ្វីចាំបាច់ត្រូវដឹងពីកម្មវត្ថុផ្ទាល់របស់អ្នក? ចាប់ផ្តើមដំបូងនៃដំណើរការដែលត្រូវពិនិត្យពិច័យក្នុងការទិញលក់ដីធ្លីរបស់អ្នក អ្នកចាំបាច់ត្រូវដឹងពីកម្មវត្ថុរបស់អ្នក។

អាន​បន្ថែម

ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងលើកទី៣ នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០១៨

ភ្នំពេញ៖ ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងលើកទី ៣ ផ្តោតសំខាន់ទៅលើប្រធានបទ "ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរជាងមុន" នឹងអង្រួនវិស័យសំណង់កម្ពុជា​​ ជាថ្មីម្តងទៀតនៅ

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍វិស័យពីរនៅកម្ពុជា

សកម្មភាពតំហែទាំផ្លូវ កាលពីពេលថ្មីៗនេះ​​រដ្ឋាភិបាលជប៉ុនបានសម្រេ​ចផ្តល់ជំនួយជាថវិការប្រមាណជាង​ ៣៣ម៉ឺនដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍លើវិស័យពីរនៅកម្ពុជា។​ យោង​តាមការចេញផ្សាយរបស់ភ្នាក់ងារសារពត៌មានជាតិ AKP កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមកនេះ បានឲ្យដឹង​ថាជំនួយនេះ​នឹង​ផ្តោតលើតំហែទាំផ្លូវថ្នល់​ និង​គម្រោងសាងសង់មណ្ឌលសុខភាព។​ ក្នុងនោះទំហំនៃទឹកប្រាក់សរុបប្រមាណជាង ៩​​ ម៉ឺនដុល្លារអាមេរិកនឹង​ប្រើប្រាស់សម្រាប់ការជួសជួសជុល​​ និងតំហែទាំផ្លូវថ្នល់ក្នុងស្រុករវៀង ខេត្តព្រះវិហារ​​ និង​ទឹកប្រាក់ប្រមាណ៧​​ ម៉ឹនដុល្លារអាមេរិក​សម្ភារៈប្រើប្រាស់នៅក្នុងមន្ទីពេទ្យកុមារអង្គរ​នៅខេត្តសៀមរាប។​ ដោយឡែកថវិការដែលសេសសល់ទាំងប៉ុន្មាននឹង​ត្រូវយកទៅអភិវឌ្ឍន៍សម្រាប់ការ​សាងសង់មណ្ឌលសុខភាពឃុំបារ៉ុង ខេត្តកណ្តាល​ និងមណ្ឌលសុខភាពក្រញូងសែនជ័យស្ថិតក្នុងខេត្ត​ក្រចេះ៕

អាន​បន្ថែម

សៀមរាប នឹងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិតម្លៃជាង៣លានដុល្លារ

ប្រាសាទអង្គរវត្ត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានអនុម័តឲ្យក្រុមហ៊ុនវិនិយោគកោះសង្សារ (SONG SAA Collective) ដើម្បីអភិវឌ្ឍ​កោះដែលមានឈ្មោះថា​​​ “កោះសង្សារ” ក្នុងឆ្នាំ២០១២កន្លងមក ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ​បានកំពុង​សម្លឹងមើលឱកាសវិនិ​យោគទីក្រុងទេសចរណ៍មួយកន្លែងស្ថិតក្នុងស្រុកបន្ទាយស្រី ​ខេត្តសៀមរាម។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួង​បរិស្ថានបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគកោះសង្សារនេះ នឹង​ចំណាយទុនដំបូងជាង​​ ៣លានដុល្លារអាមេរិក​ ដោយអភិវឌ្ឍលើទំហំផ្ទៃដី៤០០​ហិកតា​ ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋរួចហើយ ។ ប្រភពដដែលបានបន្ថែមថា ការបង្កើតទេសចរណ៍ធម្មជាតិ នឹងមានសណ្ឋាគារជាលក្ខណៈបឹងកាឡូ ដែលអាចទស្សនាសត្វស្លាបនៅក្បែរបឹងធម្មជាតិមួយកន្លែង មានផ្ទះវីឡា ផ្ទះស្នាក់ អាងហែលទឹក ស្ប៉ា-ម៉ាស្សា សាលារៀន មជ្ឍមណ្ឌលសាសនា កន្លែងសមាធិ និងកន្លែងកំសាន្តជាមួយធម្មជាតិផ្សេងទៀតផងដែរ។ នាយកក្រុមហ៊ុនវិនិយោគកោះសង្សារលោក​ Rory HUNTER បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក​បានត្រៀមដីជាង១ហិកតា នៅជុំវិញបឹងធម្មជាតិនៅក្បែរកន្លែងគម្រោងដ៏ធំមួយនេះ ដើម្បីចូលរួមអភិរក្សមច្ឆាជាតិ និងសត្វស្លាបគ្រប់ប្រភេទ។

អាន​បន្ថែម

ចិននឹងបោះទុន ៧ពាន់លានដុល្លារវិនិយោគវិស័យបួននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនយក្ស​ចិនធំៗចំនួន​ពីរដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងក្រុមហ៊ុនសំណង់របស់ចិនបានប្រកាសថានឹងបោះទុន៧ពាន់លានដុល្លារអាមេរិក វិនិយោគលើវិស័យចំនួនបួននៅកម្ពុជា​។ ការ​ប្រ​កាសបោះ​ទុនវិនិយោគខ្ទង់ពាន់លានដុល្លាររបស់ក្រុមហ៊ុនយក្សចិនទាំងពីរនេះ​ បានធ្វើឡើងនៅក្នុង​ជំនួបកិច្ចពិភាក្សាការងារនៅទីក្រុងប៉េកាំងរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានក្រុមហ៊ុន Greenland Holding Group គឺលោក​​ ​ហ្សាង យូលាង និង លោក ឆេង រីសេង ប្រធានក្រុមហ៊ុន Henan Transport Investment Group​ កាលពីចុង​ខែវិច្ឆិកា​កន្លងមកនេះ។ ក្រុមហ៊ុនទាំងពីរ​បានបង្ហាញគោលជំហរបស់ខ្លួន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យ ៤ គឺ ទី១-ការសាងសង់ផ្លូវល្បឿនលឿន ទី២-ការកសាងទីក្រុងរណប និងមជ្ឈមណ្ឌលសិក្សាធិការ និងវិជ្ជាជីវៈ ទី៣-គម្រោងសំណង់អាគារបម្រើវិស័យទេសចរណ៍ និងកន្លែងកំសាន្តខ្នាតអន្តរជាតិ និង ទី៤-ធនាគារវិនិយោគខ្នាតធំ។ ទន្ទឹមជាមួយគ្នានេះ​ សម្តេចតេជានាយករដ្ឋមន្ត្រីសង្ឃឹមថា នៅដែលពេលក្រុមហ៊ុននេះវិនិយោគនៅកម្ពុជា គឺនឹងផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណជាង២ម៉ឺននាក់។

អាន​បន្ថែម

ផ្សារបោះដុំធំជាងគេនៅកម្ពុជា បើកដំណើរការនៅព្រឹកនេះ

តាមផែនការដែលបានគ្រោងទុក ផ្សារម៉ាក្រូ​ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំធំបំផុតមានមូលដ្ឋានមក​ពី​ប្រទេសថៃ ​​នឹងបើកសម្ពោ​ធសាខាដំបូងរបស់ខ្លួននៅកម្ពុជា​​នៅព្រឹកនេះ

អាន​បន្ថែម

ហ្វីលីពីនបន្ធូរបន្ថយចំពោះភាពជាកម្មសិទ្ធិដល់ជនបរទេស

វិធានកម្មសិទ្ធិបរទេសក្នុងវិស័យសំណង់នឹងត្រូវបានបន្ធូរបន្ថយនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីបង្កើនការរឹតត្បិតក្នុងវិស័យមួយចំនួន​។ រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីនលោក បានប្រកាសនៅក្នុងវេទិកាមួយសម្រាប់វិនិយោគិនជប៉ុននៅទីក្រុងតូក្យូកាលពីខែតុលាថា រដ្ឋាភិបាលក៏កំពុងពិនិត្យឡើងវិញនូវបញ្ជីអវិជ្ជមាននៃការវិនិយោគបរទេសផងដែរ។ ការកែប្រែរដ្ឋធម្មនុញ្ញអាចកើតឡើងបានបន្ទាប់ពីការពិនិត្យឡើងវិញ ហើយដំណើរការនេះត្រូវគេរំពឹងថានឹងចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ។ ក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានប្រើប្រាស់ទិន្នន័យពីរបាយការណ៍វិនិយោគអាស៊ានឆ្នាំ ២០១៦ ដើម្បីបង្ហាញថាការផ្លាស់ប្តូរគឺមានភាពចាំបាច់ ព្រោះថាប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ក្រោយប្រទេសសមាជិកអាស៊ានក្បែរខាងរបស់ខ្លួនលើការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ដោយទាក់ទាញបានតែ ៤.៧ភាគរយនៃការវិនិយោគសរុបនៅក្នុងតំបន់។ ប្រទេសហ្វីលីពីនបច្ចុប្បន្នកំពុងចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ធំមួយ។

គោលនយោបាយនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចេញសេចក្តីប្រកាសជាផ្លូវការ

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ការអភិវឌ្ឍន៍លំនៅឋានមានការ​កើនឡើងគួរឲ្យកត់សម្គាល់​ជាពិសេសការសាងសង់ប្រភេទផ្ទះបុរី និង​ខុនដូជាដើម។​ ក៏ប៉ុន្តែប្រភេទលំនៅឋានទាំង​នេះ ហាក់មានតម្លៃខ្ពស់

អាន​បន្ថែម

ស្ពានដែកបេឡេតភ្ជាប់ជ្រោយចង្វារ-ឬស្សីកែវចាប់ផ្តើមបុកគ្រឹះ

បន្ទាប់ពីស្ពានមិត្តភាព​ កម្ពុជា-ជប៉ុន ត្រូវបានប្រកាសបិទ​ឲ្យផ្អាកចរាចរណ៍ដើម្បីធ្វើការជួសជុលឡើងវិញកាលពីចុងខែ​តុលាកន្លងទៅនេះ បច្ចុប្បន្នស្ពានដែកបេឡេ​ដែលសាងសង់ដើម្បីរំដោះចរាចរណ៍ជំនួសស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ​ បានកំពុងដំណើរបុកគ្រឹះ និង​បញ្ឈរដែកសរសរលើផ្ទៃទឹក។​​ នេះបើយោងតាម​​សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីម្សិលមិញនេះ។ ក្រោមទុនវិនិយោគប្រមាណជាង ១០​លានដុល្លារអាមេរិក អភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC ស្ពានដែកបេឡេបណ្តោះអាសន្នមួយនេះ មានទទឹង ១២ម៉ែត្រ​ និងបណ្តោយប្រវែងជាង៥០០ ម៉ែត្រ គឺចំណាយពេល ៦ខែ ប៉ុណ្ណោះ​ ដើម្បីបញ្ចប់ការសាងសង់។ អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានលើកឡើងថា ស្ពានដែកបេឡេនេះ​នឹងត្រូវរុះរើចេញ ក្រោយពេលដែលស្ពានមិត្តភាពកម្ពុជា-ជប៉ុន​បញ្ចប់ការជួសជុល។​ គួរបញ្ជាក់ផងដែរថា ជាផ្នែកមួយដើម្បីជួយសម្រួលចរាចរណ៍ឆ្លងកាត់ស្ពានជ្រោយចង្វារដែលកកស្ទះ រាជរដ្ឋាភិបាលបានសម្រេចទិញយកស្ពានលីយ៉ុងផាត់ព្រែកព្នៅយកមកគ្រប់គ្រងវិញ ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនបង់ប្រាក់។

អាន​បន្ថែម