ផ្ទះតម្លៃ ២-៣ម៉ឺនដុល្លារនៅកណ្តាលក្រុងភ្នំពេញ បើកការដ្ឋានសាងសង់ជាផ្លូវការ

ភ្នំពេញ៖ គម្រោង​សាងសង់អគារខុនដូ​ដែលមានតម្លៃសមរម្យចាប់ពី ២ ទៅ ៣​ម៉ឺនដុល្លារអាមេរិកក្នុងមួយយូនីត ស្ថិតនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ​ ខាងក្រោយមន្ទីពេទ្យរ៉ូយាល់ភ្នំពេញ​ បានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៨​ វិច្ឆិកាកន្លងមកនេះ។ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence)​ អភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Arakawa ក្រោមទុនវិនិយោគ ៧០ លានដុល្លារអាមេរិក​ ដោយសាងសង់ជាពីរ​ដំណាក់កាល ដោយដំណាក់កាលទី១ មាន១០អគារ ដែលមានប្រមាណ ២០០០ យូនីត ហើយក្នុងមួយយូនីតមានតម្លៃចន្លោះពី ២ ទៅ៣ ម៉ឺនដុល្លារអាមេរិក។ ការងារសាងសង់ក្នុងដំណាក់កាលទី១នេះ នឹងបញ្ចប់ក្នុងរយៈពេល២ ទៅ៣ ឆ្នាំខាងមុខ។ ថ្លែងនៅក្នុងសន្និសីទកាសែតភ្លាមៗក្រោយបញ្ចប់ពីធីសម្ពោធការដ្ឋានសាងសង់​ លោក អាឡិច យ៉ាស៊ូម៉ូតូស្ថាបនិកក្រុមហ៊ុន​ Arakawa បានមានប្រសាសន៍ថា ដំណាក់កាលទី១ នឹង​ចំណាយ៤០ លានដុល្លារអាមេរិក​ និង៣០ លានដុល្លារសម្រាប់ដំណាក់កាលទី២។​ ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជនជាតិប៉ុនរូបនេះ​ បានគូសបញ្ជាក់ថា លំនៅឋានេះនឹងបើកលក់សម្រាប់អតិថិជនដែលមានបំណងទិញស្នាក់នៅ (end users)​ហើយមិនអនុញ្ញាតឲ្យមានការទិញសម្រាប់វិនិយោគបន្តនោះទេ។ “លំនៅឋាននេះ សាងសង់ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាដែលជាសិស្សនិស្សិត គូស្វាមីភរិយាថ្មី និងប្រជាពលរដ្ឋទូទៅដែលមានចំណូលទាប-មធ្យម​ អាច​ទិញលំនៅឋានខុនដូរបស់អារ៉ាខាវ៉ាបាន​ ព្រមទាំងទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធ […]

អាន​បន្ថែម

សួនកម្សាន្តបែបអ៊ឺរ៉ុបតម្លៃជាង ៦០លានដុល្លារនឹងលេចរូបរាងឆាប់ៗនេះ

ស្ថិត​នៅតាមបណ្តោយ​ផ្លូវជាតិលេ​ខ១ គម្រោង​សាងសង់សួនកម្សាន្តបែបអឺរ៉ុបដំបូងគេ​នៅកម្ពុជា អភិវឌ្ឍដោយក្រុមហ៊ុនអភិវ​ឌ្ឍអចលនទ្រព្យ បុរី ប៉េង​​ ហួត គ្រុប ដែលកំពុង​តែ​សាងសង់ ហើយ​នឹង​បើកដំណើរការ​ក្នុងពេលឆាប់នេះ។ នេះ​បើយោង​ការចេញផ្សាយរបស់ក្រុមហ៊ុន បុរី​ ប៉េង​ ហួត កាលពីពេលថ្មីនេះ។ សួនកម្សាន្តលំដាប់អន្តរជាតិបែបអឺរ៉ុបមួយនេះ​​នឹង​ចំណាទុនរហូតដល់​ ៦០លានដុល្លារអាមេរិ​ក​​ ដោយអភិវឌ្ឍលើផ្ទៃដីជិត ៨ហិកតា​ រួមបញ្ចូលជាមួយនឹងអគារសាលប្រជុំ ឬសាលសម្រាប់រៀបចំអពាហ៍ពិពាហ៍។ បើយោងតាមការចុះផ្សាយរបស់ការសែតភ្នំពេញ​ប៉ុស្តិ៍ អគ្គនាយក​ក្រុមហ៊ុន​បុរី ប៉េង ហួត គ្រុប​លោក​ឧកញ៉ា ថៃ ម៉េងលី​ បានមានប្រសាសន៍ថា គម្រោង​នេះ​នឹង​បើក​ដំណើរការ​ស្វាគមន៏​អ្នក​ដែល​រស់នៅ​ក្នុង​បុរី​ប៉េងហួត និង​សាធារណជន​ទូទៅ​ដែល​ស្វែងរក​កន្លែង​សម្រាក​លម្ហែ និង​ញ៉ាំ​អាហារ​ប្រកប​ដោយ​ផាសុកភាព​។ លោកឧកញ៉ាបានគូសបញ្ជក់ផងដែរថា ចំពោះ​ការ​ចូលមក​ទស្សនា​ និង​កម្សាន្ត​ក្នុង​គម្រោង​នេះ​នឹង​មិន​តម្រូវ​ឲ្យ​មាន​ការ​ទិញ​សំបុត្រ​នោះទេ។​

អាន​បន្ថែម

ពិព័រណ៍ Aluminium China ២០១៧ បង្ហាញឲ្យឃើញនូវបច្ចេកវិទ្យាអាលុយមីញ៉ូមជាន់ខ្ពស់ថ្មីចុងក្រោយបំផុ

នៅឆ្នាំនេះពិព័រណ៍ Aluminium China នៅទីក្រុងសៀងហៃពីថ្ងៃទី ១៩ ដល់ទី ២១ ខែកក្កដា ត្រូវបានកំណត់ជាអំឡុងពេលនៃកំណើនថ្មីក្នុងឧស្សាហកម្មអាលុយមីញ៉ូម និងឆ្លុះបញ្ចាំងពីការពង្រឹងស្ថានភាពទីផ្សារក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក។ Aluminium China ២០១៧ នឹងផ្តោតលើការផ្លាស់ប្តូរដែលត្រូវបានជម្រុញដោយបច្ចេកវិទ្យាថ្មីនៅក្នុងផ្នែកដូចជា ការផលិតយានយន្តទម្ងន់ស្រាល និងគ្រឿងអេឡិចត្រូនិចប្រើប្រាស់។ Test2 Aluminium is increasingly seen as playing a key role in minimising overall weight while ensuring strength and safety for a new generation of lightweight vehicles. And the global auto industry has a lot to gain, including the […]

អាន​បន្ថែម

ផ្លូវក្រវ៉ាត់ក្រុងទី២ កំណាត់ទី២ តម្លៃជិត៦២លានដុល្លារ សម្រេចបាន៥១%

ភ្នំពេញ៖ ដើម្បីបញ្ចៀសចរាចរណ៍នៃការដឹកជញ្ជូនពីរថយន្តដឹកទំនិញធំៗចូលក្នុងទីក្រុង រាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងក្នុងការពង្រីកផ្លូវក្រវ៉ាត់ក្រុង ជាក់ស្តែងគិតត្រឹមថ្ងៃទី២២ ម្សិលមិញនេះការដ្ឋាន​ចាក់ប៉េតុងផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ កំណាត់ទី២ សម្រេចបាន៥១ ភាគរយ ហើយ។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។ កំណាត់ទី២ នេះ គឺតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សី (ត្រង់ស្តុបផ្សារដីហុយ) ឆ្ពោះទៅផ្លូវជាតិលេខ២​(ត្រង់ព្រែកសំរោង តាខ្មៅ)។​ បើនិយាយឲ្យងាយយល់ ពោលគឺខ្សែទី២​ កំណាត់ទី២នេះ គឺត្រូវតភ្ជាប់ពីស្តុបផ្សារដីហុយ ទៅផ្លូវលេខ១០១៩ កាត់តាមផ្លូវ North Bridge ផ្លូវទ្រុងមាន់ ផ្លូវ​មុខររោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់៧មករា ដល់ផ្លូវជាតិលេខ២ ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។ ផ្លូក្រវ៉ាត់ក្រុងភ្ជាប់ទៅភាគខាងត្បូងនៃរាជាធានីភ្នំពេញនេះ មានប្រវែង​១៧ គីឡូម៉ែត្រ​ គ្រោ​ងចំណាយជិត៦២ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានរដ្ឋាភិបាលប្រជាមានិតចិន​ ដោយនឹងប្រើរយៈសាងសង់ ៣៦ខែ​ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ខាងមុខ។ ផ្លូវក្រវ៉ាត់ក្រុងកំណាត់ទី២​ តម្លៃជិត៦២ លានដុល្លារអាមេរិកនេះ​ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០១៧ ចំថ្ងៃដែលផ្លូវ​ក្រវ៉ាត់ក្រុងខ្សែទី២​ កំណាត់ទី១​ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ​ ក្រោមអធិបតីភាពសម្តេចតេជោ​ ហ៊ុន សែន។​ កំណាត់ទី១​ មានប្រវែង​១០​ គីឡូម៉ែត្រ […]

អាន​បន្ថែម

រោងចក្រទឹកស្អាតបាក់ខែង តម្លៃជាង ២រយលានដុល្លារ ចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៩

ភ្នំពេញ៖ បន្ទាប់ពីការសាងសង់រោងចក្រប្រ​ព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២​ដោយជោគជ័យ និងដាក់សម្ពោធ​ឲ្យប្រើប្រាស់កាលពីដើមខែ​មេ​សា​ ឆ្នាំ២០១៧ ​កន្លង​ទៅ​ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់រោងចក្រផលិត​ទឹកស្អាតថ្មីមួយទៀតស្ថិតនៅសង្កាត់បាក់ខែង ​ដោយគ្រោងនឹង​ចំណាយទឹកប្រាក់ប្រមាណជាង​ ២២០​លានដុល្លារអាមេរិក​​។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញ​កាលពីដើមខែ​វិច្ឆកានេះ​ បានឲ្យដឹងថា គម្រោងសាងសង់រោង​ចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ​ស្ថិត​ក្នុង​សង្កាត់បាក់ខែង នឹងចាប់ផ្តើមសាងសង់នៅខែ មេសា ឆ្នាំ២០១៩។​ ដំណើរ​ការ​សាង់សង់រោងចក្រទឹកស្អាតដ៏ធំមួយនេះនឹងប្រើរយៈពេល​ ៣ឆ្នាំ​ និង ៩ខែ។ សេចក្តីប្រកាសដដែលនេះ​បានបង្ហាញឲ្យដឹង​ដែរថា​​ ការសិក្សាពីលទ្ធភាពក្នុង​ការសាងសង់នឹងត្រូវបញ្ចប់នៅខែធ្នូ​ ឆ្នាំ២០១៧ ខណៈដែលការប្រកាសជ្រើសរើសបុរេលក្ខណៈសម្បត្តិ អ្នកម៉ៅការសាងសង់នឹង​ចាប់ផ្តើមនៅខែ​ មករា ឆ្នាំ២០១៨ ហើយនឹងត្រូវបញ្ចប់ការកសាងឯកសារ​ដេញថ្លៃជាលក្ខណៈអន្តរជាតិនៃអ្នកម៉ៅការសាងសង់នៅខែមីនា ក្នុងឆ្នាំដដែល។ ពោលការបិទឯកសារដេញថ្លៃនេះ នឹងត្រូវប្រើរយៈពេលបីខែបន្ទាប់ពីការប្រកាសជ្រើសរើស។​​

អាន​បន្ថែម

ដំណើរការនៃការផ្ទេរកម្មសិទ្ធិដីធ្លី

ការយល់ដឹងអំពីការវិនិយោគ - ដំណើរការផ្ទេរកម្មសិទ្ធិដីធ្លីដោយលោក Sereyrath Kiri ទីប្រឹក្សាច្បាប់ Sciaroni & Associates និងជាសមាជិកនៃ Real Estate Practice Group។

អាន​បន្ថែម

ទិញភ្លាមចូលស្នាក់នៅភ្លាមជាមួយកម្ចីរហូតដល់ ២៥ឆ្នាំ ក្នុងអត្រាការប្រាក់ទាបត្រឹម ៦

ដើម្បីជួយសម្រួលដល់អតិថិជនដែលចង់បានលំនៅដ្ឋានក្នុងក្តីស្រមៃរបស់ខ្លួននៅក្នុងគម្រោងទីក្រុងអូឡាំព្យា ដែលមានទីតាំងខាងជើងឈៀងខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមហ៊ុន

អាន​បន្ថែម

PESTECH ឈ្នះពានវង្វាន់ Bentley Be Inspired Award នៅសឹង្ហបូរី

ក្រុមហ៊ុនម៉ាឡេស៊ី ដែលទទួលសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី ទទួលបានពានរង្វាន់សម្រាប់ការសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនី និងខ្សែបណ្តាញបញ្ជូនអគ្គិសនីនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Pestech International Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា Pestech Cambodia Limited (PCL) ទទួលបានកិច្ចសន្យាសម្បទានរយៈពេល ២៥ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ស្ថានីយផ្ទុកថាមពលអគ្គិសនីនៅខេត្តក្រចេះ និងខ្សែបញ្ជូនអគ្គិសនីដែលតភ្ជាប់ពីរោងចក្រថាមពលវារីអគ្គិសនីនៅខេត្តស្ទឹងត្រែងភាគឦសាន្តប្រទេសមកកាន់រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធី Year in Infrastructure 2017 ដែលជាសន្និសីទសកលមួយរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីហេដ្ឋារចនាសម្ព័ន្ធអាមេរិក Bentley និងត្រូវបានរៀបចំនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែតុលា។ ក្នុងនោះក្រុមហ៊ុន Pestech ត្រូវបានប្រកាសថាជាអ្នកម្ចាស់ពានរង្វាន់ Be Inspired Award ក្នុងចំណោមក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ១៧ផ្សេងទៀតពីបេក្ខជនចុងក្រោយចំនួន ៥១នៅទូទាំងពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley នៅថ្ងៃទី១៦ ខែតុលា ពានរង្វាន់នេះទទួលស្គាល់ក្រុមហ៊ុនដែលប្រើប្រាស់ Building Information Modeling (BIM) ក្នុងការបញ្ជូន និងចែកចាយអគ្គិសនីទៅកាន់ស្ថានីយផ្ទុកថាមពល និងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីក្នុងប្រទេសកម្ពុជាដោយអនុវត្តកម្មវិធី Software ដែលបង្កើតឡើងក្រុមហ៊ុន Bentley។ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pestech លោក […]

អាន​បន្ថែម

អគារខុនដូ Sky 31 តម្លៃ៩០ លានដុល្លារបញ្ចប់ការសាងសង់

ភ្នំពេញ៖ ​ រយៈពេលប្រមាណជាងតែ ២ឆ្នាំប៉ុណ្ណោះ​ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ ២០១៥ អគារខុនដូ Sky31 ស្ថិត​ក្នុងទឹកដីទួលគោក​ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Asia Cotinent & Development Co., Ltd

អាន​បន្ថែម

ក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ដ៏ធំរបស់ជប៉ុនគ្រោងវិនិយោគនៅកម្ពុជា

ភ្នំពេញ​៖ SAKAI Heavy Industries, Ltd ជាក្រុមក្រុមហ៊ុនផលិត​និង​ចែកចាយផលិតផល​ និងឧបករណ៍គ្រឿងសំណង់ដ៏ធំមួយនៅក្នុងទីផ្សាររបស់ជប៉ុន គ្រោងនឹងពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា។ បង្កើត​ឡើង​ក្នុងឆ្នាំ ១៩១៨ ដែលមានការិយាល័យកណ្តាលក្នុងទីក្រុងតូក្យូ ក្រុមហ៊ុន Sakai ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗលើពិភពលោកក្នុងការនាំចេញ ដូចជាម៉ាស៊ីនកិនបង្ហាប់ដី (Soil Compactor) ម៉ាស៊ីនកិនបង្ហាប់ផ្លូវថ្នល់កៅស៊ូ (Asphalt Roller) និងម៉ាស៊ីនសម្រាប់ថែទាំផ្លូវថ្នល់​ (Road maintenance) ជាដើម​ ព្រមទាំងផ្តល់នូវសេវាកម្មផ្សេងៗជាច្រើនទៀតក្នុងវិស័យសំណង់ផងដែរ។​ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសូងសាធារការ និងដឹកជញ្ជូនបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនជប៉ុន Sakai ហើយក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុននេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រុញឲ្យក្រុមហ៊ុន Sakai មកវិនិយោគលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការជម្រុញឲ្យមានការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះនៅលើទឹកដីកម្ពុជា​ ដែលកំពុងមានការវិនិយោគ ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធយ៉ាងសស្រាក់សស្រាំ ព្រមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើននាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដោយសង្ខេបអំពីការវិវឌ្ឍថ្មីៗ ដែលបានជ្រោមជ្រែងដោយរដ្ឋាភិបាលជប៉ុន និងចូលរួមសាងសង់ដោយក្រុមហ៊ុនជប៉ុន។ គម្រោងទាំងនោះមានដូចជា គម្រោងស្ពានត្សឹបាសា គម្រោងផ្លូវជាតិលេខ៥ គម្រោងកំពង់ផែក្រុងព្រះសីហនុ គម្រោងប្រព័ន្ធរថភ្លើងប្រតិបត្តិការស្វ័យប្រវត្តិ (AGT) រោងចក្រប្រព្រឹត្តកម្មទឹកស្អាត កំពង់ផែប្រើប្រព័ន្ធ […]

អាន​បន្ថែម

OCIC ចំណាយ ៤៥លានដុល្លារ សាងសង់ស្ពានចំនួនពីរ

កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់នូវស្ពានបេតុងថ្មីប្រវែង ៨០០ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ ៥

អាន​បន្ថែម

កិច្ចពិភាក្សាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន៩០% ខណៈការសាងសង់ចាប់ផ្តើមចុ

បន្ទាប់ពីការសិក្សាលើគម្រោង​សាងសង់ផ្លូវ​ល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហុដោយប្រើពេលវេលាអស់ជាច្រើនឆ្នាំកន្លងមក ទីបំផុតគម្រោង​សាងសង់ផ្លូវដ៏ធំនេះត្រូវ​បានប្រកាសឲ្យសាងសង់នៅដើមឆ្នាំថ្មីខាងមុខនេះ។ កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសថាកិច្ចពិភាក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបានជិត១០០ ភាគរយ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០១៨។​ ឯ​កឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើង​ក្នុងពិធី​ប្រគល់​ និង​ទទួលជាផ្លូវការស្ពានកោះកុងកាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា៖ “រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចរចាជាមួយក្រុមហ៊ុនសាងសង់ចិនមួយ នឹងឲ្យសាងសង់ផ្លូវល្បឿនលឿន ៤គន្លង (ទៅ២ មក២)…..ពីភ្នំពេញមកក្រុងព្រះសីហនុ កិច្ចការនេះ​យើងធ្វើបាន៩០ ភាគរយហើយក្នុងការចចារធ្វើផ្លូវប្រភេទ BOT នេះ”។ ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា​ ឆ្នាំក្រោយនឹង​មានឱកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា តាមគម្រោងនៃការសាងសង់ផ្លូវនេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៨ ព្រោះក្រុមការងារបច្ចេកទេស​បានបញ្ចប់ការងាររបស់ខ្លួនហើយ រង់ចាំតែពេលវេលាបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ការ​ចំណាយលើការសាងសង់គម្រោងផ្លូវប្រភេទ BOT នេះ ស្ថិត​ក្នុងគម្រោង​ថវិកា ១.៩០០ លានដុល្លារអាមេរិក ​បើតាមកា​រលើកឡើងរបស់ឯកឧត្តម ស៊ុន​ ចាន់ថុល កន្លងមកនេះថា ផ្លូវល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ-​ក្រុងព្រះសីហនុ នឹង​ស្ថាបនា​ដោយ​ក្រុមហ៊ុន China Road and […]

អាន​បន្ថែម