ក្រុមហ៊ុនធំៗចាប់ផ្តើមសម្រុកមកដំឡើងមជ្ឈមណ្ឌលបច្ចេកវិទ្យា AI និងស្ថានីយផ្ទុកទិន្នន័យខ្លៅដ៍ (Cloud) នៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ

ក្រុមហ៊ុន Google នឹងវិនិយោគ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Google Cloud នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនដ៏សំខាន់មួយទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានគោលបំណងជំរុញមហិច្ឆតាឌីជីថលរបស់ប្រទេសម៉ាឡេស៊ី តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបសម័យឌីជីថលផ្សេងទៀត ដើម្បីលើកកំពស់ឧស្សាហកម្មម៉ាឡេស៊ីក្នុងស្រុកនានា ឱ្យកាន់តែមានឥទ្ធិពលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ការ​ប្រកាសរបស់ក្រុមហ៊ុន​នេះ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤។ មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ថ្មី នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្មឈ្មោះ Elmina របស់ក្រុមហ៊ុន Sime Darby Property ក្នុងទីក្រុង Selangor ។ គ្រឿងបរិក្ខារទាំងនេះ នឹងផ្តល់ថាមពលដល់ការដាក់ឱ្យប្រតិបត្តិការនូវសេវាកម្ម Google ផ្សេងៗ ដូចជាការស្វែងរកព័ត៌មានទូទៅ ការប្រើប្រាស់ផែនទីឌីជីថល និងកន្លែងធ្វើការ ព្រមជាមួយនឹងការផ្តល់សេវាកម្ម AI និងដំណោះស្រាយលើប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ដល់អាជីវកម្មក្នុងស្រុក និងស្ថាប័នសាធារណៈ។ លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google បាននិយាយថា “ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Google […]

អាន​បន្ថែម

ADB សន្យាជួយកម្ពុជាជាង ១.២ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបអនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដោយក្នុងនោះ ADB គ្រោងផ្តល់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១.២៦៣លានដុល្លារ ។ ការប្រកាសពីយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ធ្វើឡើងក្នុងពិធីបើកស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងពិធីបើកខាងលើនេះ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ។ ឯកឧត្តមបន្តថា៖ ”ស្របពេលជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ឆ្នាំ ២០២៤-២០២៨ ADB ក៏បានប្តេជ្ញាចិត្តថានឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១,២៦ ពាន់លានដុល្លារ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ យ៉ាងណាមិញ ការិយាល័យថ្មីនេះ ត្រូវបានរចនាឡើងជាមួយនឹងសម្ភារៈដែលមានភាបធន់នឹងអាកាសធាតុ បូករួមនិងប្រព័ន្ធសន្សំសំចៃថាមពល ពិសេសគឺជាកន្លែងធ្វើការដែលទំនើប មានបង្ហាញនូវគំនូរវប្បធម៌ប្រពៃណីជាច្រើនពីប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ […]

អាន​បន្ថែម

ភ្នំណាមលៀរ និងភ្នំគូលែននឹងក្លាយជាតំបន់អភិរក្សបេតិក​ភណ្ឌភូមិសាស្ត្ររបស់ផែនដី អមដោយស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់

ក្រសួងបរិស្ថាន គ្រោងរៀបចំភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិក​ភណ្ឌភូមិសាស្ត្ររបស់ផែនដី ខណៈគម្រោងសិក្សាសាងសង់ស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ទើបបានបញ្ចប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ក្នុងជំនួបជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់អង្គការចៃកា (JICA) នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានសក្តានុព​ល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមកា​រងារ ដើម្បីសិក្សាពីលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេង​ៗ​​​ទៀត។ ដោយឡែក ក្រសួងបរិស្ថាន ក៏ទើបតែបញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ដែលអាចធានាការបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង ១ឆ្នាំ។ គម្រោងសាងស​ង់ស្ថានីយនេះ ជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់នេះ […]

អាន​បន្ថែម

ឌូបៃចេញគម្រោងទិដ្ឋាការមាស៖ ផ្ទះឡើងថ្លៃ ៧០% មួយខ្នងតម្លៃ $២៤លាន តែចិននៅតែសម្រុកទិញ

ទីផ្សាររីកដុះដាលនៅទីក្រុងឌូបៃ និងគម្រោងទិដ្ឋាការមាស ទាក់ទាញអ្នកវិនិយោគមកពីចិនដីគោក និងហុងកុង ដោយសារទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនខ្លាំង និងដោយសារការអនុវត្តកម្មវិធីឆាប់បានស្នាក់នៅលឿនសម្រាប់អតិថិជន ទីក្រុងឌូបៃកំពុងក្លាយជាគោលដៅកំពូលសម្រាប់អ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដីគោក និងហុងកុងយ៉ាងឆាប់រហ័ស។ ប្រជាប្រិយភាពទាក់ទាញរបស់ទីក្រុងឌូបៃ កំពុងស្រូបទាញចរន្តវិនិយោគថ្មីដែលបង្ហាញពីការផ្លាស់ប្តូរទិសដៅនៃការផ្តោតអារម្មណ៍លើទីផ្សាររបស់វិនិយោគិនចិន ដោយធ្លាប់តែមានការវិនិយោគខ្លាំងនៅក្នុងប្រទេសព័រទុយហ្គាល់អស់ជាច្រើនឆ្នាំមកហើយ នេះបើយោងតាម South China Morning Post ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។ ផ្លាស់ប្តូរចំណាប់អារម្មណ៍៖ វិនិយោគិនចិនពេញចិត្តទីក្រុងឌូបៃជាងអឺរ៉ុប លោក Mark Elliott នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Savills នៅទីក្រុងហុងកុងបាននិយាយថា “យើងបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់អចលនទ្រព្យឌូបៃ” ។ ទីក្រុងឌូបៃបានជំនួសការចាប់អារម្មណ៍យ៉ាងខ្លាំងពីទ្វីបអឺរ៉ុបដីគោក ជាពិសេសព័រទុយហ្គាល់ និងទីក្រុងប៊ែកឡាំង ដែលនៅទីនោះ តម្រូវការបានធ្លាក់ចុះ”។   ក្រុមហ៊ុន Savills រាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការសាកសួរព័ត៌មានអចលនទ្រព្យនៅឌូបៃពីទីក្រុងហុងកុង ជាមួយនឹងការកើនឡើងចំនួនដប់ដងក្នុងឆ្នាំនេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។ ទីផ្សារ​លំនៅឋាន​របស់​ឌូបៃ​ឡើង​កម្ដៅ ជាធម្មតា ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន មានន័យថា ទីផ្សារលំនៅឋានកំពុងរីកចម្រើននៅក្នុងទីក្រុងឌូបៃ។ តម្លៃផ្ទះបានកើនឡើងខ្ពស់ប្រមាណ ៧០% នៅឆ្នាំ ២០២៣ ហើយ Savills ព្យាករថា […]

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅបន្ទាយមានជ័យ សម្រេចបានជាង ៤៥% ហើយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីទប់ស្កាត់គ្រោះមហន្តរាយពីទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,​០៧% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ុញ សច្ច: បានបញ្ជាក់ថា គម្រោងខាងលើនេះ សម្រេចបាន ៤៥,០៧% លឿនជាងផែនការ ២,១៧% ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីសក្តានុពលនៃគម្រោងក្រោយសាងសង់រួចរាល់ ដែលនឹងបម្រើដល់ការប្រើប្រា​ស់​ក្នុងវិស័យកសិកម្ម  និងវិស័យផ្សេងៗទៀត ដោយអាចស្រោចស្រពលើផ្ទៃដីប្រមាណ ១៨.៤១៦ ហិកតានារដូវវស្សា និង ៣​.៥០០ហិកតានារដូវប្រាំង គ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុងនិងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២.២១៣គ្រួសារ។  

អាន​បន្ថែម

រដ្ឋសម្រេចដកហូតដីជិត ៣ម៉ឺនហិកតា ពីពលរដ្ឋដែលបានទន្រ្ទានយ៉ាងអនាធិបតេយ្យ នៅស្ទឹងត្រែង

មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ពលរដ្ឋដែលចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ២៨.៨៧២,៤២៧៧ហិកតា ដោយខុសច្បាប់នៅភូមិសាស្រ្តមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ដោយត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានទន្ទ្រានយ៉ាងអនាធិបតេយ្យយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ដីទាំងអស់ខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិបានប៊ុង ភូមិភ្លុក នៃឃុំភ្លុក ស្រុកសេសាន និងមួយចំនួនទៀតនៅតំបន់អូរឃ្លៀង ស្ថិតក្នុងភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក ភូមិសំរោង នៃឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងភូមិឫទ្ធីសែនជ័យ១ ភូមិណាអូង នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រភពដដែល បានឱ្យដឹងទៀតថា​ ក្រសួងកសិកម្ម បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១.៩១៤,២៣៦៧ហិកតា  ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក […]

អាន​បន្ថែម

មហាអំណាចអាស៊ីបូព៌ា បន្តជំរុញការចរចាពាណិជ្ជកម្មសេរី តែអ្នកជំនាញថា បើគ្មានវត្តមានស៊ីជីងពីង ការចរចាគ្មានន័យ

មហាអំណាចទាំងបីប្រចាំតំបន់អាស៊ីបូព៌ា ជប៉ុន កូរ៉េខាងត្បូង និងចិន ចាប់ផ្តើមចរចាឡើងវិញនូវលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានបន្តជាប់គាំងអស់រយៈពេលជាង ៤ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលរួមលើកដំបូងរបស់ពួកគេក្នុង ២០១៩​មក។ ព័ត៌មាននេះ ត្រូវបានចេញផ្សាយដោយ Nikkei នៅថ្ងៃទី ២៧ ខែ ០៥ ២០២៤។ កិច្ចប្រជុំកំពូលជាថ្មី ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីដើមសប្តាហ៍ នៃខែឧសភានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងបីឡើងវិញ។ បើមើលឱ្យស៊ីជម្រៅ នៅពេលអនុវត្តបានជោគជ័យ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាការបើកទំព័រប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចថ្មីសម្រាប់តំបន់អាស៊ី ក៏ដូចជាចរន្តសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយហេតុផលថា កិច្ចព្រមព្រៀងនេះមានលក្ខណៈពិសេសខុសប្លែកពី AFT ដទៃទៀត ដូចជាកិច្ចព្រមព្រៀង AFT របស់អាស៊ានជាដើម។ ខុសប្លែកពីគេគឺនៅត្រង់ថា ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងដែលកំពុងតែខិតខំបង្កើតឡើងឱ្យបាននេះ សុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ចអាស៊ីដូចគ្នា រស់នៅជាប់របងនឹងគ្នា នឹងសុទ្ធតែជាប្រទេសដែលមានអំណាចទីផ្សារ ជាពិសេសលើការនាំចេញផលិតផលឧស្សាហកម្មធុនធ្ងន់ គ្របដណ្តប់លើទីផ្សារសកលដូចគ្នា។ តែអ្វីដែលជាឧបសគ្គចម្បងសម្រាប់កិច្ចព្រមព្រៀងនេះ នោះគឺជម្លោះប្រវត្តិសាស្ត្រដែលប្រទេសទាំងបីនេះ ធ្លាប់មានប្រវត្តិល្អក់កករនឹងគ្នាជាប្រចាំ និងបញ្ហាផលប្រយោជន៍ភូមិសាស្ត្រនយោបាយចម្រូងចម្រាស់ ទើបធ្វើឱ្យមហាអំណាចសេដ្ឋកិច្ចទាំងបីត្រូវចាប់ដៃគូពាណិជ្ជកម្មចម្បងតែជាមួយប្រទេសលោកខាងលិចតែរៀងៗខ្លួន ព្រមទាំងមានការដាក់របាំងពាណិជ្ជកម្មមិនបើកទូលាយជាមួយប្រទេសជិតខាងដែលជាប់របងជាមួយគ្នាដ៏ជិតបង្កើយនេះទៅវិញ។ នៅក្នុងជំនួបកំពូលថ្មីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីចិន Li Qiang […]

អាន​បន្ថែម

រដ្ឋគ្រោងធ្វើផ្លូវសម្រាប់ជិះកង់ តាមបណ្តោយមាត់សមុទ្រពីកែប រហូតដល់កោះកុង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានគម្រោងរៀបចំសាងសង់ផ្លូវសម្រាប់ជិះកង់តាមមាត់សមុទ្រពីខេត្តកែប រហូតទៅដល់ខេត្តកោះកុង។​ នេះបើតាមការលើកឡើងរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែពហុបំណងកំពត” នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៤។ សម្តេចបវរធិបតី បានមានប្រសាសន៍ថា ឯកឧត្តម សាយ សំអាល់ បានដាក់ចេញនូវការផ្តួចផ្តើម គឺរៀបចំផ្លូវជិះកង់តាមមាត់សមុទ្រ ដែលជិះកង់ពីខេត្តកែប ទៅដល់ខេត្តកោះកុងតាមមាត់សមុទ្រតែម្តង។ សម្តេចធិបតី បានបន្ថែមថា នៅពេលផ្លូវនោះធ្វើរួចហើយ អ្នកទេសចរណ៍អាចជិះកង់ ឬរត់ម៉ារ៉ាតុនចំងាយ ២០០ ឬ៣០០គីឡូម៉ែត្របាន ដើម្បីយកថវិកាប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឆា។ ក្រៅពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើផ្លូវឱ្យបានច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ពិសេសនោះក្នុងការដឹកជញ្ជូន។

អាន​បន្ថែម

ក្រុមហ៊ុនប្រកាសជួសជុលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រង់៤ទីតាំង ដើម្បីទប់ស្កាត់ការបាក់ស្រុតដោយជំនន់ទឹកភ្លៀង

ក្រុមហ៊ុនគ្រប់គ្រង់ផ្លូវល្បឿនលឿន បានប្រកាសបើកការដ្ឋានជួសជុលកែលម្អផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រង់ទីតាំងចំនួន៤ ដើម្បីទប់ស្កាត់ការបាក់ដីដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងជួយទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។ នេះបើតាមសេចក្តីជូនដំណឹងដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ ទីតាំងទាំង៤ ដែលត្រូវបើកការដ្ឋានជួសជុសកែលម្អទាំងនោះរួមមាន៖ ១) ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៤ ម៉ោង ១៦:០០នាទី រហូតដល់ថ្ងៃទី ១១ ខែមិថុនា ម៉ោង ១២:០០នាទី នឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងវ៉ាជែងបាន។ ២) ចាប់ពីថ្ងៃទី១១ ខែមិថុនា ម៉ោង ១២:០០នាទី រហូតដល់ម៉ោង ១៨:០០នាទី ក្រុមហ៊ុន នឹងធ្វើការជួសជុសកែលម្អផ្លូវ ទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៤+០០០ រហូតដល់គីឡូម៉ែត្រលេខ ៣៤+៨០០ ដោយការជួសជុសកែលម្អនេះ នឹងធ្វើឡើងនៅលើគន្លងវ៉ាជែង។ អតិថិជនទាំងអស់អាចធ្វើដំណើរលើគន្លងចរាចរណ៍ធម្មតា នឹងគន្លងឈប់បន្ទាន់បាន។ […]

អាន​បន្ថែម

រដ្ឋចាប់ផ្តើមសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមថ្មី(loT) ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃនៅសៀមរាប

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដោយធ្វើការសាកល្បងលើការគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៊ិនធើណេតនៃវត្ថុ( Internet of Thing ឬ IoT) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត​ បានផុសផ្សាយកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ។ ប្រភពដដែលនេះ បានឱ្យដឹងថា លោក យុន លីនណេ អភិបាលរងខេត្ត បានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដើ​ម្បី​​​អនុវត្តគម្រោងខាងលើនេះ ក្នុងការពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែ​លមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ដែលជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។ គម្រោងខាងលើនេះ ត្រូវបានសិក្សាបឋមកាលពីឆ្នាំ២០២៣ ដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅ។ ជាលទ្ធផលនៃការសិក្សា បានបង្ហាញឱ្យដឹងថា មានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម ដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះព័ត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់​ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។ ក្រោយមក ដោយមានកិច្ចសហការជាមួយដៃគូ ជាពិសេសជាមួយអង្គការ GIZ […]

អាន​បន្ថែម

សម្តេចប្រកាសមិនអនុញ្ញាតឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងកែបទៀតទេ លើកលែងតែនៅបូកគោ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសមិនផ្ដល់អាជ្ញាប័ណ្ណឱ្យបើកកាស៊ីណូនៅកណ្តាលក្រុងកំពត និងក្រុងកែបទៀតទេ។ ការប្រកាសបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម) សម្តេចបានលើកឡើងថា “……ចាប់ពីពេលនេះតទៅ នឹងមិនចេញអាជ្ញាបណ្ណឱ្យបើកកាស៊ីណូនៅក្រុងកំពតទៀតទេ។ បើចង់វិនិយោគ ត្រូវទៅធ្វើនៅច្រកព្រំដែន ហើយនៅក្នុងខេត្ត មានតែនៅភ្នំបូកគោមួយបានហើយ ដែលបន្តផ្តល់អាជ្ញាបណ្ណបាន”។ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា  ចំពោះខេត្តកែប ក៏មិនអនុញ្ញាតផ្តល់អាជ្ញាបណ្ណឱ្យបើកកាស៊ីណូជូនអ្នកវិនិយោគដូចគ្នាដែរ។ សម្តេចក៏បានណែនាំបន្ថែម ឱ្យអ្នកវិនិយោគទៅបង្កើតកាស៊ីណូតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដែលស្ថិតនៅមិនឆ្ងាយពីខេត្តកំពត និងខេត្តកែបនោះទេ។ ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្ត និងស្វាគមន៍ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើមនៅក្នុងខេត្តកំពត​ និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។

អាន​បន្ថែម

រយៈពេល៤ខែ កម្ពុជានាំចូលដែក និងដែកថែប ប្រមាណ ១៦៨លានដុល្លារ កើនជាង ៣០%

ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ១៦៨​​លានដុល្លារ​។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​។ ​បើតាមប្រភពដដែលនេះ ការនាំចូលខាងលើគឺមានកំណើន ​៣០,៦​ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែ ​១២៩លានដុល្លា​។ បន្ថែមពីលើនេះ ការនាំចូលសម្ភារៈធ្វើពី​ដែក​ ឬដែក​ថែប ក៏មានកំណើន​គួរឱ្យកត់​ស​ម្គា​​​ល់​​​ដែរ ដែលមានទឹក​ប្រាក់​ប្រមា​ណ​ ២២៤​,៨១​លាន​ដុល្លារ កើនឡើង ​ ៤៥,៤ភាគរយ​ បើធៀបនឹង​រ​យៈ​ពេ​ល​ដូ​ច​គ្នា​កា​ល​ពី​ឆ្នាំ​មុ​ន ​​​កា​រ​នាំចូ​ល​មានទឹកប្រាក់​ត្រឹមតែ​ ១៥៤​លាន​ដុល្លារ​ ។ តាមរយៈកំណើននាំចូលខាងលើនេះ គេអាចបង្ហាញបានថា ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មាន​សក​ម្ម​ភាព​ឡើង​វិញ​​នៅក្នុងឆ្នាំ២០២៤ ​នេះ ដោយរំពឹងថា​នឹងទទួល​បាន​ការ​​វិនិយោគឡើង​វិញជា​​បន្តបន្ទាប់ ក្រោយពីសកម្មភាព​នៃវិស័យ​នេះបានថមថយ​អស់រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមក។

អាន​បន្ថែម