តើគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយផ្លូវមួយ” ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ក្នុង ន័យជួយជម្រុញហេដ្ឋារចនាសម្ព័ន្ធក្នុងការដឹកជញ្ជូន ឲ្យកាន់តែប្រើសើរប្រកបដោយចីរភាព និងកាន់តែជិត ព្រមទាំង ធ្វើឲ្យចំណង សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយកាន់តែរីកធំ គំនិតផ្តួចផ្តើមផ្តើម “ ខ្សែក្រវាត់មួយ ផ្លូវមួយ” (OBOR) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping នៃសារធារណរដ្ឋមានិតចិន។ យោង តាមប្រសាសន៍ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) ឆ្នាំ២០១៧ នៅប្រទេសអូស្រ្តាលី កាលពីដើមខែវិច្ឆិកាកន្លងមកនេះ បានលើកឡើងថា “ ខ្សែក្រវាត់មួយ ផ្លូវមួយ” ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Xi Jinping មានគោលបំណងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ដើម្បីតភ្ជាប់ទ្វីបអាស៊ី ជាមួយអឺរ៉ុប និងអាហ្វ្រិក តាមផ្លូវពាណិជ្ជកម្មសូត្រពីជំនាន់មុន។ ឯកឧត្តមបានបន្ថែមថា គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែនាំមកនូវឧត្ដមប្រយោជន៍ជូនប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះទេ តែវានឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់ និងសហប្រតិបត្តិការលើគ្រប់វិស័យរួមមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។ […]

អាន​បន្ថែម

អគារពាណិជ្ជកម្មកម្ពស់៧៨ ជាន់ ថ្មីមួយទៀតនឹងរះឡើងក្បែរទីក្រុងកោះពេជ្រ

ភ្នំពេញ៖ អគារពាណិជ្ជកម្ម Glory International Centre ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន​ចំណាយទុនខ្ទង់រយលានដុល្លារអារមេរិក ស្ថិត​នៅក្បែរទីក្រុងរណបកោះពេជ្រ ជិតអគារ The Bridge ត្រូវបានរំពឹង​ថានឹងបើកឲ្យដំណើរកានៅឆ្នាំ២០២៣។

អាន​បន្ថែម

OCIC នឹងសាងសង់ស្ពានបណ្តោះអាសន្ន

ក្រុមហ៊ុនវិនិយោគកម្ពុជាក្រៅប្រទេសទុនអណិកជនកម្ពុជា (OCIC) នឹងសាងសង់ស្ពានបណ្តោះអាសន្នមួយនៅលើទន្លេសាបដើម្បីបន្ធូរការកកស្ទះក្នុងអំឡុងពេលជួសជុលស្ពានមិត្តភាពកម្ពុជា – ជប៉ុន។ ក្រុមហ៊ុនបានប្រកាសកាលពីខែកក្កដា ថា ខ្លួននឹងវិនិយោគទឹកប្រាក់ 7 ៧លានដុល្លារ ដើម្បីសាងសង់ស្ពានដែកបណ្តោះអាសន្នដែលលាតសន្ធឹងពីស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចនៅផ្លូវជាតិលេខ 5 ៥ ឆ្លងទៅទីក្រុងរណបជ្រោយចង្វារ ។ ការសាងសង់ស្ពាននេះនឹងចាប់ផ្តើមនៅខែសីហា ហើយនឹងចំណាយពេលប្រាំពីរខែ។ ស្ពាននេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់រយៈពេលពីរឆ្នាំរហូតទាល់តែការជួសជុលស្ពានធំដែលមានតម្លៃ 30 ៣០ លានដុល្លារត្រូវបានបញ្ចប់។ ស្ពានអចិន្រ្តៃយ៍ត្រូវបានគេរំពឹងថានឹងត្រូវបានសាងសង់នៅពេលក្រោយ ដើម្បីភ្ជាប់ទៅកាន់ទីក្រុងរណបជ្រោយចង្វារ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC ។

អាន​បន្ថែម

សណ្ឋាគារ-កាស៊ីណូ Naga2 ប្រកាសបើកដំណើរការសាកល្បង

ភ្នំពេញ៖ ស្ថិត​នៅជិតដងទន្លេមេគង្គ ទល់មុខទីតាំងគម្រោង​សាងសង់អគារពាណិជ្ជកម្មកម្ពស់ ១៣៣​ជាន់ មជ្ឈមណ្ឌលកម្សាន្ត Naga2 ដែលមានសណ្ឋាគារ និងការស៊ីណូផងដែរនោះ បានប្រកាសបើកសម្ពោធសាកល្បងកាលពីពេលថ្មីនេះៗ។

អាន​បន្ថែម

ជប៉ុនបោះទុន ៧០លានដុល្លារវិនិយោគលលើលំនៅដ្ឋានតម្លៃសមរម្យ

ភ្នំពេញ៖ ក្រុមហ៊ុន Arakawa Co, ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន នឹងបោះទុនវិនិយោគ ៧០ លានដុល្លាអាមេរិក លើលំនៅដ្ឋានតម្លៃសមរម្យ ដែលមានផ្ទៃដីទំហំ ១៣,៦៨០ ម៉ែត្រក្រឡា​ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោង​អភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យនេះ​ បានប្រកាសបើកសម្ពោធការដ្ឋានសាងសង់នៅថ្ងៃទី ៨ ខែវិច្ឆិកា​ខាងមុខនេះ​ ក្រោមអធិបតីភាព ឯកឧត្តម​ ជា សុផារ៉ា​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។ លំ​នៅដ្ឋានអភិវឌ្ឍន៍នេះ នឹងត្រូវសាងសង់ជាពីរដំណាក់កាល ដោយដំណាក់ដំបូង​ ក្រុមហ៊ុន Arakawa នឹងសាងសង់អគារស្នាក់នៅរួមចំនួន ១០​អគារ ចែកជា៥ ប្លុក ដោយក្នុង១ ប្លុក មាន២ អគារ និងមានកម្ពស់ពី ១៩ ជាន់ទៅ ២៣ ជាន់ មានបន្ទប់ស្នាក់នៅសរុបប្រមាណ​ ២.០០០​ បន្ទប់។ គួររំលឹកថា ក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន Arakawa ទទួលបានសិទិ្ធអភិវឌ្ឍន៍អគារកម្ពស់ ២១ ជាន់​ ក្នុងតម្លៃ […]

អាន​បន្ថែម

អគារខុនដូថ្មីរបស់សិង្ហបុរីប្រើប្រាស់ PPVC

អគារ ខុន ដូ ថ្មី ចំនួន ពីរ នឹង លេចឡើង ក្នុង ពេល ឆាប់ៗ នៅលើ ទឹកដី សិង្ហ បុរី បន្ទាប់ពី មាន កិច្ចព្រមព្រៀង ក្នុង ទំហំ ទឹកប្រាក់ ១១៣ លាន ដុល្លារ អាមេរិក រវាង ក្រុមហ៊ុន United Venture Development និង ក្រុមហ៊ុន Dragages Singapore ដែល ជា បុត្ត សម្ព័ន្ធ របស់ ក្រុមហ៊ុន Bouygues Construction ។ អគារ នេះ មានការ រចនា ប្រកបដោយ ភាព ទាក់ទាញ ដោយ ក្រុម ស្ថាបត្យក រ ADDP […]

អាន​បន្ថែម

MEGAWORLD ឈ្នះពាន់រង្វាន់ធំនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យហ្វីលីពីន

ក្រុមហ៊ុនសាជីវកម្ម Megaword នាំមុខគេក្នុងការទទួលបានពានរង្វាន់អចលនទ្រព្យហ្វីលីពីនប្រចាំឆ្នាំលើកទីបួននៅខែមេសា ដោយទទួលបានពានរង្វាន់ធំៗចំនួន៤ រួមទាំងពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត (ប្រទេសហ្វីលីពីន)

អាន​បន្ថែម

តម្រងខ្យល់ថ្មីបំផុតរបស់ក្រុមហ៊ុន Mitsubishi កំពុងតែនាំមុខក្នុងឧស្សាហកម្ម

ចាប់តាំងពីពិធីសារទីក្រុងម៉ុងរ៉េអាល់ (Montreal) ស្តីពីសារធាតុធ្វើឲ្យខូចស្រទាប់អូហ្សូន បានចូលជាធរមានក្នុងឆ្នាំ ១៩៨៩ មក ក្រុមហ៊ុន Mitsubishi បានយល់ព្រមកាត់បន្ថយការផលិត និងការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ព្រមទាំងបង្កើតនូវហ្គាសម៉ាស៊ីនត្រជាក់បៃតង ដែលបច្ចុប្បន្នកំពុងតែឈានមុខគេនៅក្នុងផលិតផលម៉ាស៊ីនត្រជាក់បៃតង។ ជាមួយនឹងការដាក់បង្ហាញនូវហ្គាសម៉ាស៊ីនត្រជាក់ R410A នៅក្នុងគ្រប់ផលិតផលម៉ាស៊ីនត្រជាក់ទាំងអស់របស់ក្រុមហ៊ុន Mitsubishi ឥឡូវនេះអ្នកប្រើប្រាស់ទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នានៃតម្រងម៉ាស៊ីនទាំងបីក្នុងផលិតផលតែមួយ ឧទាហរណ៍ តម្រងម៉ាស៊ីនបំបាត់ធាតុធ្វើឲ្យប្រតិកម្ម (Allergen Clear Filter) តម្រងម៉ាស៊ីនអង់ស៊ីមធម្មជាតិ (Natural Enzyme Filter) និងតម្រងម៉ាស៊ីនប្រើថាមពលព្រះអាទិត្យ Natural Solar Filter។ តម្រងម៉ាស៊ីនបំបាត់ធាតុធ្វើឲ្យប្រតិកម្ម (Allergen Clear Filter) គឺជាបច្ចេកវិទ្យាដើម និងតែមួយគត់ដើម្បីគ្រប់គ្រងសីតុណ្ហភាព និងសំណើមសម្រាប់សារធាតុធ្វើឲ្យប្រតិកម្មដែលអកម្ម។ តម្រងម៉ាស៊ីននេះបំបែកនូវលំអង សត្វចៃ និងធាតុតែធ្វើឲ្យប្រតិកម្ម ដែលរស់នៅលើស្បែកឆ្មាជាដើម ហើយបំផ្លាញនូវសារធាតុទាំងនោះចេញ។ ការសម្ងាត់នៃការបំផ្លាញនេះ គឺការផ្សំបញ្ចូលគ្នានៃអង់ស៊ីម-អ៊ុយរ៉េ ហើយវាមិនត្រឹមតែកំចាត់នូវសារធាតុដែលធ្វើឲ្យប្រតិកម្មប៉ុណ្ណោះទេ តែថែមទាំកំចាត់នូវគ្រប់ប្រភេទនៃបាក់តេរី ផ្សិត និងវីរុសផងដែរ។ បើទោះបីជាសារធាតុធ្វើឲ្យប្រតិកម្ម និងបាក់តេរីទាំងនោះ ហោះហើរចេញពីតម្រងក៏ដោយ ក៏ពួកវាត្រូវបានធ្វើឲ្យអសកម្មរួចហើយ ដូច្នេះខ្យល់នៅក្នុងបន្ទប់របស់អ្នកនៅតែស្រស់ស្រាយដដែល។ តម្រងម៉ាស៊ីនអង់ស៊ីមធម្មជាតិ (Natural […]

អាន​បន្ថែម

កម្រាល Inovar – ជាប់រឹងមាំបានយូរជាងមុន និងស្រស់ស្អាតបានយូរ

ក្រុមហ៊ុន Inovar (Cambodia) Pte Ltd. បានបើកដំណើរការនៅទីក្រុងភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ២០១៤។ ក្នុងនាមជាហាងលក់ផលិតផលរោងចក្រដោយផ្ទាល់ ក្រុមហ៊ុនធ្វើការផ្គត់ផ្គង់នូវផលិតផលកម្រាលឈើមានគុណភាពដែលនាំមកពីរោងចក្ររបស់ខ្លួននៅប្រទេសម៉ាឡេស៊ី ដែលផ្តល់នូវការធានាពីភាពជាប់រឹងមាំដោយរោងចក្រផលិត។ យើងមានក្រុមហ៊ុនមេនៅប្រទេសម៉ាឡេស៊ីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦។ កម្រាលឈើ Inovar គឺជាកម្រាលឈើមុនគេបង្អស់នៅក្នុងឧស្សាហកម្មកម្រាលឈើនៅតំបន់អាស៊ី ហើយរោងចក្រផលិតរបស់វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអឺរ៉ុប។ កម្រាលឈើ Inovar ផលិតពីឈើខ្លឹមនៅតំបន់ត្រូពិច និងជាបន្ទះឈើផលិតពីសរសៃឈើភ្ជាប់គ្នាដោយជ័រឈើក្រោមសម្ពាធ និងកម្តៅខ្ពស់ HDF (High Density Fiberboard) ដែលធ្វើឲ្យកម្រាលឈើនេះមានភាពធន់នឹងទឹកខ្ពស់ ហើយនេះជាលក្ខណៈពិសេសចម្បងរបស់កម្រាលឈើ Inovar។ បច្ចុប្បន្ននេះ ការធានារបស់ផលិតផលយើង មានរួមបញ្ចូលការធានានូវភាពធន់នឹងកណ្តៀរកាត់ជារៀងរហូតផងដែរ។ កម្រាលឈើ Inovar មិនត្រឹមតែមានកំណត់ត្រាល្អលើការផ្គត់ផ្គង់កម្រាលប៉ុណ្ណោះទេ ថែមទាំងមានកំណត់ត្រាល្អលើការផ្តល់ជូននូវការរចនាគ្រឿងបន្ទាប់បន្សំផ្សេងៗភ្ជាប់នឹងកម្រាលផងដែរ (ឧទាហរណ៍ ផ្ទាំងក្រណាត់ និងទម្រង់គំនូសកាត់) និងសេវាកម្មដំឡើងដល់ គម្រោងធំៗ ជាពិសេសនៅក្នុងតំបន់ប្រទេសអាស៊ាន។ វាដើរតួដូចជាមជ្ឈមណ្ឌលមួយដែលផ្តល់ជូននូវផលិតផលទាំងអស់សម្រាប់តម្រូវការរៀបចំកម្រាលរបស់អ្នក។ កម្រាលឈើ Inovar ត្រូវបានដំឡើងដោយវិធីបិទភ្ជាប់ពីលើ ហើយមិនត្រូវការប្រើជ័រកាវបិទភ្ជាប់នោះទេ ដែលធ្វើឲ្យការដំឡើងមានភាពងាយស្រួល និងងាយស្រួលក្នុងការរុះរើចេញ។ ក្រុមហ៊ុនមានការរចនាជាង ៦០ម៉ូដសម្រាប់ឲ្យអតិថិជនជ្រើសរើស ដូចនេះកម្រាលឈើរបស់អ្នកអាចធ្វើការផ្លាស់ប្តូរតាមពេលវេលាដើម្បីឲ្យស្របតាមម៉ូដដែលមានការនិយម ដោយមិនចំណាយច្រើន និងមិនមានភាពស្មុគស្មាញ សម្រាប់ទាំងទីតាំងពាណិជ្ជកម្ម និងលំនៅដ្ឋាន។ ក្រៅពីកម្រាលឈើ […]

អាន​បន្ថែម

កម្មវិធី Bentley’s AECOsim building designer CONNECT Edition បង្ហាញពីការប្រកួតប្រជែងសមត្ថភាពនៃ BIM សម្រាប់គម្រោងធំៗ

ខែកញ្ញា ឆ្នាំ ២០១៧៖ ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេជាសកលក្នុងការផ្តល់ជូននូវដំណោះស្រាយ Software យ៉ាងទូលំទូលាយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសពីវត្តមានរបស់ AECOsim CONNECT Edition ដែលជាកម្មវិធី Building Information Modeling (BIM) របស់ Bentley ត្រូវបានរចនាឡើងសម្រាប់គម្រោងសាងសង់ដែលមានទំហំធំ និង/ឬមានវិស្វកម្មប្រកបដោយភាពស្មុគស្មាញ និងដែលត្រូវបានចង្អុលបង្ហាញលក្ខណៈតាមរយៈបញ្ហាប្រឈមនៃការរួមបញ្ចូលគ្នារវាងសំណង់បញ្ឈរ និងហេដ្ឋារចនាសម្ព័ន្ធផ្ដេក (ដូចជាផ្លូវថ្នល់ ផ្លូវដែក ឧបករណ៍ប្រើប្រាស់ ជាដើម) ។ នៅលើគម្រោងបែបនេះ ក្រុមហ៊ុនរចនានិងផ្តល់គម្រោងជាទូទៅមានទំនួលខុសត្រូវយ៉ាងទូលំទូលាយសម្រាប់គោលការណ៍ប្រគល់គម្រោងចម្រុះ ក្រុមហ៊ុនម៉ៅការបន្ត និងក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នា។ អ្នកប្រើប្រាស់ AECOsim Building Designer V8i បានបង្ហាញពីភាពល្អប្រសើររបស់វានៅក្នុងគម្រោងជាច្រើនប្រភេទ។ ក្នុងចំណោមបេក្ខភាពពានរង្វាន់ Be Inspired Awards 2017 របស់ Bentley គម្រោងចំនួន ៦៣គម្រោង បានផ្តល់ការជឿជាក់លើ AECOsim រួមទាំងគម្រោងចំនួន ១៥ក្នុងចំណោម ៥១គម្រោងដែលចូលរួមប្រកួតចុងក្រោយ ដែលក្នុងនោះមានគម្រោងជាច្រើនដូចជា […]

អាន​បន្ថែម

រដ្ឋាភិបាលទិញស្ពានកោះកុងមកគ្រប់គ្រងវិញ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចទិញយក​​ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅកាន់ព្រំដែនប្រទេសថៃដែល​វិនិ​យោគ​​ដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ

អាន​បន្ថែម

ការវិនិយោគលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយកំពុងស្ថិតនៅក្រោមការពិនិត្យពិច័យ

ការចាត់វិធានការលើរំហូរចេញនៃដើមទុនរបស់ចិននាពេលថ្មីៗនេះ បានផ្តោតទៅលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លួវមួយ បានជម្រុញឲ្យការវិនិយោគ និងការទិញទំនិញក្រៅប្រទេសកើនឡើងយ៉ាងគំហុក ហើយដែលបច្ចុប្បន្ននេះកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់អាជ្ញាធរ។ នៅក្នុងខែសីហា ជាការឆ្លើយតបទៅរំហូរចេញថ្មីៗទាំងនេះ និងការធូររលុងនៃការរឹតត្បិត គណៈកម្មាការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិចិន (NDRC) បានប្រកាសថា ត្រូវមានគោលការណ៍ណែនាំការអនុវត្តសម្រាប់ការវិនិយោគនៅក្រៅប្រទេសនៅក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដើម្បជៀសវាងការវិនិយោគមិនសមហេតុផល ការប្រកួតប្រជែងមិនត្រឹមត្រូវ និងអំពើពុករលួយ។ គំនិតផ្តួចផ្តើម “ផ្លូវសូត្រទំនើប” ដែលទទួលបានដោយក្រុមហ៊ុនចិននៅតាមបណ្តាប្រទេសចំនួន ៦៨ បានឈានដល់តម្លៃ ៣៣ ប៊ីលានដុល្លារគិតត្រឹមខែសីហា ប្រៀបធៀបទៅនឹងទំហំទឹកប្រាក់ ៣១ប៊ីលានដុល្លារ នៅក្នុងឆ្នាំ ២០១៦ ទាំងមូល។ លទ្ធផលមួយនៃការចាត់វិធានការនេះ គឺធនាគារពាណិជ្ជរដ្ឋធំៗរបស់ចិនបានបង្កើនប្រាក់រាប់ពាន់លានដុល្លារដើម្បីគាំទ្រដល់ការជំរុញការវិនិយោគខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់របស់ប្រទេស ក្នុងនាមជាការដកទុនឯកជន៕

អាន​បន្ថែម