គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ដ៏ធំបំផុតរបស់ពិភពលោកនៅប្រទេសថៃ

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយរវាងថៃនិងចិនបានប្រកាសពីផែនការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ដ៏ធំបំផុតរបស់ពិភពលោកនៅលើឆ្នេរសមុទ្រនៃឈូងសមុទ្រថៃ ដែលស្ថិតនៅភាគខាងកើតទីក្រុងបាងកក។ ក្រុមហ៊ុនថៃ Best Group និងក្រុមហ៊ុនចិន Shenzhen Hydoo International នឹងវិនិយោគទឹកប្រាក់ចំនួន ៣ប៊ីលានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌល Trust City World Exhibition and Trade Centre ទំហំ ២.៥គីឡូម៉ែត្រការ៉េ។ នៅពេលការសាងសង់បញ្ចប់នៅឆ្នាំ ២០២០ មជ្ឈមណ្ឌលនេះនឹងអាចរៀបចំហាងបោះដុំជាង ២០.០០០ បន្ទប់សណ្ឋាគារលំដាប់ Business-class ចំនួន ៥.០០០បន្ទប់ សម្រាប់ពាណិជ្ជករ និងអ្នកទេសចរណ៍ បន្ទប់តម្លៃថោកជាងនេះចំនួន ៦.០០០បន្ទប់ សម្រាប់បុគ្គលិក អាផាតមិនសេវាកម្ម និងសាលតាំងពិព័រណ៍ទំហំ ១០០.០០០ម៉ែត្រការ៉េ។ វាត្រូវបានរចនាឡើងជាមជ្ឈមណ្ឌលនាំចេញសម្រាប់ផលិតផលថៃ និងជាច្រកសម្រាប់អាជីវកម្មចិន ហើយការវិនិយោគរបស់ Hydoo នេះធ្វើឡើងស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន។

អាន​បន្ថែម

ប្រទេសចិនមានចំណែក ៣០% នៃសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅលើពិភពលោក

របាយការណ៍ថ្មីពីមជ្ឈមណ្ឌល Timetric’s Infrastructure Intelligence Center (IIC) បានបង្ហាញថាគម្រោងនៅជុំវិញពិភពលោកដែលមានការចូលរួមពីអ្នកសាងសង់ចិនមានចំនួន ១៦ភាគរយ នៃចំនួនគម្រោងសរុបនៅលើពិភពលោក។ យ៉ាងណាក៏ដោយ គម្រោងដែលឧបត្ថម្ភដោយចិនមាន ៣១ភាគរយនៃតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកល ដែលមានតម្លៃ ១៧,១ទ្រីលានដុល្លារគិតត្រឹមឆ្នាំ ២០១៧។ របាយការណ៍នេះបានឲ្យដឹងថា អ្នកសាងសង់ចិនបានចូលរួមក្នុងគម្រោងចំនួន ១.០៣៤ នៅក្រៅប្រទេសចិន ដែលភាគច្រើនស្ថិតនៅតំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយភាគច្រើនមានទំនាក់ទំនងទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ក្នុងចំណោមគម្រោងទាំងនោះ ៤០ភាគរយ គឺជាគម្រោងផ្លូវដែក។ ទ្វីបអាស៊ីទទួលបានភាគច្រើននៃការវិនិយោគនិងការចូលរួមពីក្រុមហ៊ុនចិន ហើយវាជាទីតាំងនៃគម្រោងចំនួន ៤៣០ ដែលមានតម្លៃ ១,២ទ្រីលានដុល្លារ ដោយក្នុងនោះប្រទេសចិនមានការចូលរួមយ៉ាងហោចណាស់មួយផ្នែក។

អាន​បន្ថែម

ក្រុមហ៊ុន Vingroup ចាប់ផ្តើមការងារលើរោងចក្រផលិតរថយន្ត

វៀតណាម៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់វៀតណាម Vingroup កាលពីខែកញ្ញា បានប្រកាសថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តដ៏ធំមួយនៅភាគខាងជើងនៃប្រទេស។ ដំណាក់កាលទី១ នៃការសាងសង់លើផ្ទៃដីទំហំ ៣៣៥ហិកតា មានតម្លៃ ១ ទៅ ១.៥ប៊ីលានដុល្លារ ហើយវាជាផ្នែកមួយនៃការជម្រុញជារួមរបស់ក្រុមហ៊ុនដើម្បីពង្រីកវិស័យឧស្សាហកម្មធុនធ្ងន់នៅវៀតណាម។ ក្រុមហ៊ុននេះបានខ្ចីប្រាក់ចំនួន ៨០០លានដុល្លារ ពី Credit Suisse AG ដើម្បីផ្តល់មូលនិធិដល់ដំណាក់កាលទី១នេះ។ តាមរយៈការសាងសង់រោងចក្រផលិតរថយន្តដ៏ធំនេះ ក្រុមហ៊ុនសង្ឃឹមថានឹងក្លាយជាក្រុមហ៊ុនផលិតយានយន្តឈានមុខគេនៅអាស៊ីអាគ្នេយ៍។ ផែនការរបស់ក្រុមហ៊ុនមានការផលិតម៉ូតូអេឡិចត្រូនិកដំបូងនៅឆ្នាំទី១ ហើយផលិតរថយន្តនៅឆ្នាំទី២រហូតឈានដល់ការផលិតពី ១០០.០០០ ទៅ ២០០.០០០គ្រឿង។ ក្រុមហ៊ុន Vingroup បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេមានបំណងផលិតរថយន្ត ៥០០.០០០គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៥។

អាន​បន្ថែម

គ្រាប់បែកបន្សល់ពីសង្រ្គាមលោកលើកទី២សម្លាប់កម្មករនៅការដ្ឋានផ្លូវដែកម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ការផ្ទុះគ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ បានសម្លាប់កម្មករម្នាក់ និងធ្វើឲ្យរងរបួសធ្ងន់ធ្ងរពីរនាក់ នៅការដ្ឋានសាងសង់ស្ថានីយក្រោមដីថ្មីមួយនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែតុលា។ កម្មករបង់ក្លាដែសម្នាក់បានស្លាប់នៅមន្ទីរពេទ្យបន្ទាប់ពីការផ្ទុះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ អំឡុងពេលសង្គ្រាមលោកលើកទី២ ទីក្រុងកូឡាឡាំពួរត្រូវបានកាន់កាប់ដោយកងកម្លាំងអធិរាជជប៉ុនក្នុងការច្បាំងដណ្តើម British Malaya ហើយត្រូវបានទម្លាក់គ្រាប់បែកដោយកងកម្លាំងទ័ពអាកាសរបស់អាមេរិក។ ស្ថានីយនេះគឺជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១១ ដែលកំពុងត្រូវបានសាងសង់សម្រាប់ខ្សែផ្លូវរថភ្លើង Klang Valley Mass Rapid Transit (KVMRT) Sungai Buloh-Serdang-Putrajaya (SSP)។ វាមានប្រវែង ៣២.៤ ម៉ាយ ដែលក្នុងនោះប្រវែងជាង ៨ ម៉ាយ ស្ថិតនៅក្រោមដី ដើម្បីបម្រើឲ្យប្រជាជនជិតពីរលាននាក់។

អាន​បន្ថែម

និន្នាការសំណង់នៅមីយ៉ាន់ម៉ានៅតែបន្តភាពវិជ្ជមាន

របាយការណ៍ថ្មីមួយស្តីពីឧស្សាហកម្មសំណង់របស់ប្រទេសមីយ៉ាន់ម៉ាបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចយឺតក្នុងរយៈពេលប្រាំឆ្នាំខាងមុខបន្ទាប់ពីកំណើនវិជ្ជមានដ៏រឹងមាំរយៈពេល៥ឆ្នាំ។ របាយការណ៍ Timetric’s Construction in Myanmar – Key Trends and Opportunities to ២០២១ បង្ហាញពីកំណើនប្រកបដោយចីរភាពក្នុងអំឡុងឆ្នាំ ២០១២-២០១៦ ក្នុងកម្រិត ១០,៣៣ភាគរយ បើទោះបីជាមានការធ្លាក់ចុះដោយសារភាពតានតឹងផ្នែកនយោបាយក្នុងឆ្នាំ ២០១៥-២០១៦ ក៏ដោយ ដែលត្រូវបានជម្រុញដោយការវិនិយោគវិស័យសាធារណៈនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់លំនៅដ្ឋាន។ ឆ្នាំ ២០១៧-២០២១ គេបានព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំយឺតប្រមាណ ៤,៥៦ភាគរយ ដោយសារតែការផ្លាស់ប្តូរនយោបាយដែលកំពុងបន្ត ប៉ុន្តែវិស័យសំណង់ត្រូវបានលើកទឹកចិត្តតាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីជម្រុញសេដ្ឋកិច្ចតាមរយៈការវិនិយោគទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធ។

អាន​បន្ថែម

ចិនដាក់ទណ្ឌកម្មលើមនុស្ស ៣១នាក់ ដែលទទួលខុសត្រូវចំពោះការស្លាប់មនុស្ស ៧៣នាក់

រដ្ឋាភិបាលចិនបានចេញវិធានការបង្ខំលើមនុស្ស ៣១នាក់ ដែលត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់នៅការដ្ឋានសំណង់មួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស ៧៣នាក់។ ការស្លាប់នេះបណ្តាលមកពីការដួលរលំនៃប៉ម Cooling Tower មួយនៅឯរោងចក្រអគ្គិសនីកំពុងសាងសង់នៅភាគខាងត្បូងនៃប្រទេសចិន។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា កម្មករពីរនាក់បន្ថែមទៀតបានរងរបួស ហើយថ្លៃខូចខាតនៃគ្រោះថ្នាក់នេះត្រូវបានប៉ាន់ប្រមាណថាប្រហែល ១៥.៦លានដុល្លារ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរក៏បានលើកឡើងដែរថា របាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតបានសន្និដ្ឋានគ្រោះថ្នាក់នេះបណ្តាលមកពីបញ្ហាមួយចំនួនដូចជា ការត្រួតពិនិត្យមិនល្អ និងការមិនអាចបំពេញតាមកាតព្វកិច្ចទទួលខុសត្រូវលើសុវត្ថិភាពការងាររបស់ក្រុមហ៊ុនសាងសង់។

អាន​បន្ថែម

ការហូរចូលអ្នកសាងសង់ជនជាតិចិនជាច្រើននៅហ្វីលីពីន

កម្មវិធីសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ហ្វីលីពីនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកសាងសង់ចិន ដែលរដ្ឋាភិបាលបានស្នើសុំជំនួយពីប្រទេសចិនដើម្បីពិនិត្យមើលក្រុមហ៊ុនដែលដាក់ពាក្យស្នើសុំគម្រោងទាំងនោះ។   ការរួមបញ្ចូលគ្នារវាងកម្មវិធី “Build, Build, Build” របស់ប្រធានាធិបតីហ្វីលីពីន Duterte ដែលមានតម្លៃ ១៨០ប៊ីលានដុល្លារ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយរបស់ចិន បានបង្កើតនូវការរីកចម្រើនខាងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅអាស៊ី។   ការពោរពេញដោយអ្នកសាងសង់ចិននេះបានកើតឡើងបន្ទាប់ពីលោក Duterte បានផ្លាស់ប្តូរភក្ដីភាពពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនពាន់លានដុល្លារជាមួយរដ្ឋាភិបាលចិន។   ក្រសួងពាណិជ្ជកម្មចិនបានសន្យាថានឹងធ្វើការត្រួតពិនិត្យអ្នកសាងសង់ចិន និងចាត់តាំងបេក្ខភាពត្រឹមចំនួន៣សម្រាប់គម្រោងនីមួយៗ ហើយរដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា ខ្លួននឹងអនុញ្ញាតឲ្យអ្នកសាងសង់ទាំងនោះនាំយកមកជាមួយនូវកម្មកររបស់ខ្លួនដើម្បីជៀសវាងការខ្វះខាតកម្លាំងពលកម្ម និងការពន្យារពេលការងារ។

អាន​បន្ថែម

ទីផ្សារការិយាល័យទាំង១០​​មានតម្លៃថ្លៃជាងគេនៅលើពិភពលោក ​​

"ការជួលបន្ទប់ការិយាល័យនៅលើសកលលោកនៅតែមានកំណើនខ្លាំងខ្លាចំពោះវិស័យបច្ចេកវិទ្យា និងវិស័យសារព័ត៌មាន”

អាន​បន្ថែម

កាលវិភាគសាងសង់ស្ពានឆ្លង់ការព្រំដែនកម្ពុជា-ថៃត្រូវបានកំណត់

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានព្រមព្រៀងក្នុងការកំណត់ពេលវេលាបើកការដ្ឋានសាងសង់ស្ពានថ្មី…(សូមអភ័យទោស យើងខ្ញុំកំពុងរៀបចំបញ្ចូលអត្ថបទ)

អាន​បន្ថែម

មណ្ឌលកំសាន្តអាណាចក្រអង្គរបោះទុនវិនិយោគ ១៥លានដុល្លារ

អ្នកជំនួញលេចធ្លោមួយរូបនៅកម្ពុជា គឺអ្នកឧកញ៉ា ពុង ឃាវសែ បានសម្លឹងឃើញសក្តានុពលក្នុងទឹកដីអង្គរខេត្តសៀមរាប ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនចិន បោះទុនវិនិយោគមណ្ឌលកំសាន្តអាណាចក្រអង្គរ ក្នុងតម្លៃ ១៥លានដុល្លារអាមេរិក។ មណ្ឌលកំសាន្តបែបប្រវត្តិសាស្រ្តនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា Canadia Integrated Enterprise Group និងក្រុមហ៊ុនរបស់ប្រទេសចិន កាហេង អិនធើណេសិនណល (Ca Heng international Cultural Tourism Investment Co., Ltd.) ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រសៀមរាប មានចំងាយ ៥គីឡូម៉ែត្រពីប្រាសាទអង្គរ ដែលជាមរតកនៃបញ្ជីបេតិកភណ្ឌជាតិកម្ពុជាយូនីស្កូ មណ្ឌលកម្សាន្តអាណាចក្រអង្គរ ជាគម្រោងមណ្ឌលកម្សាន្ដចម្រុះ ដោយមានការសម្ដែងល្ខោនជាស្នូល មានរោងមហោស្រព តំបន់ពាណិជ្ជកម្ម កន្លែងកម្សាន្ដ និងភោជនីយដ្ឋានជាដើម នឹងសាងសង់លើផ្ទៃដីទំហំ ៦០០០ ម៉ែត្រក្រឡា ដែលអាចមានសមត្ថភាពផ្ទុកភ្ញៀវចូលទស្សនាកំសាន្តបានលើសពី ១ ពាន់នាក់ផងដែរ។ អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីមណ្ឌលកម្សាន្ដអាណាចក្រអង្គរ នារសៀលថ្ងៃទី ២៥ ខែតុលា បានប្រសាសន៍ថា មណ្ឌលកម្សាន្តអាណាចក្រអង្គរនេះ នឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌សៀមរាប ជានិមិត្តរូបថ្មីមួយទៀតរបស់កម្ពុជា […]

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ី បង្ហាញពីការលាយល្បាយជុសជុលផ្លូវសម្បុកមាន់

ក្រុមហ៊ុន Probase Manufacturing Sdn Bhd មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី​បាន​បង្ហាញពីគុណភាពល្បាយ Cold Mix សម្រាប់ជួសជុលផ្លូវសម្បុកមាន់ដល់មន្ត្រីជំនាញផ្លូវថ្នល់នៃ មន្ទីរសាធារណការខេត្តសៀមរាប។ យោង​តាមប្រភពសារព័ត៌មានជាតិ AKP​ លោក អាំង គមស៊ុន ប្រធានការិយាល័យស្ពានថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍ថា ការប្រើប្រាស់ល្បាយ Cold Mix នេះ ក្រោយពេលការបិទជិតហើយ យានយន្តគ្រប់ប្រភេទ អាចបើកបរកិនពីលើបាន ហើយវាមានភាពជាប់មាំរហូតដល់១០ឆ្នាំ។ ការប្រើប្រាស់ល្បាយ​ Cold Mix​ ប្រើប្រាស់ថវិកាតិច ហើយអាចធ្វើការលាយល្បាយនេះដោយខ្លួនឯងបាន តាមរូបមន្តដែលក្រុមហ៊ុនបានធ្វើការណែនាំ ដោយក្នុង Mix Binder មួយធុង ក្រោយលាយរួចបានជាល្បាយ Cold Mix ទម្ងន់ ២២៣គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក​ គិមស៊ុន។ ក្នុងអំឡុងពេលត្រួតពិនិត្យការងារពង្រីកផ្លូវជាតិលេខ២ កាលពីដើមខែសីហា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា កម្ពុជាចំណាយប្រហែល ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការងារថែទាំ […]

អាន​បន្ថែម

អត្ថប្រយោជន៍នៃគម្រោងថវិកា និងការធ្វើផែនការចំណាយសម្រាប់គម្រោងសាងសង់

អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងទីក្រុងជាច្រើននៅអាស៊ីអាគ្នេយ៍ វាក្លាយជារឿងធម្មតាទៅហើយដែលគេឃើញមានម្រោងសាងសង់ដែលមិនពេញលេញ ឬបរាជ័យ ហើយមួយចំនួនស្ថិតនៅទីតាំងសំខាន់បំផុតទៀតផង។ យ៉ាងណាក៏ដោយគម្រោងទាំងនេះអាចនឹងត្រូវបានបញ្ចប់ ប្រសិនបើមានការរៀបចំថវិកានៃដំណើរការសាងសង់ត្រឹមត្រូវ នៅដំណាក់កាលរៀបចំផែនការដំបូង និងនៅពេលចាប់ផ្តើមការងារគម្រោង។ ជាទូទៅ មុខងារនេះត្រូវមាន អ្នកលើកគម្រោងបរិមាណ (QS) ដើម្បីបំពេញតួនាទីក្នុងការជួយដល់អ្នកអភិវឌ្ឍន៍ដោយផ្តល់នូវយុទ្ធសាស្រ្តចំណាយទាំងមូល និងយុទ្ធសាស្រ្តលទ្ធកម្ម តាំងពីដំបូង។ ទាំងនេះត្រូវបានផ្តល់ជូនតាមរយៈការសេវាពិគ្រោះយោបល់ ដែលអាចផ្តល់ឲ្យអ្នកអភិវឌ្ឍន៍នូវភាពជាក់លាក់នៃតម្លៃ នៅក្នុងទម្រង់នៃការផ្តល់ដំបូន្មានតាមកិច្ចសន្យា ការណែនាំអំពីយុទ្ធសាស្រ្តលទ្ធកម្មត្រឹមត្រូវ និងការផ្តល់នូវការរំពឹងទុកនៃលំហូរសាច់ប្រាក់ជាក់ស្តែង។ កត្តាសំខាន់ដែលរួមចំណែកដល់ការបញ្ចប់គម្រោងសំណង់ប្រកបដោយជោគជ័យ គឺការរៀបចំផែនការថវិកា ផែនការចំណាយ និងប្រភេទនៃលទ្ធកម្មដែលត្រូវជ្រើសរើស។ កត្តាទាំងនេះជារឿយៗត្រូវបានអ្នកអភិវឌ្ឍន៍មើលរំលង ដោយអ្នកអភិវឌ្ឍន៍ជាញឹកញាប់ប្រញាប់ប្រញាល់ទៅរកអ្នកសិក្សានិងគូសប្លង់ ឬអ្នកម៉ៅការសាងសង់ដោយផ្ទាល់មុនពេលពិចារណាលើកត្តាសំខាន់ៗទាំងនេះ។ ការរៀបចំថវិកាត្រឹមត្រូវគួរតែជាអាទិភាពទីមួយក្នុងការរៀបចំគម្រោងសាងសង់។ ដំណើរការនេះគួរតែចាប់ផ្តើមមុនពេលដែលដីត្រូវបានទិញ ឬគំនិតរចនាត្រូវបានគិតគូរ ។ ដំណាក់កាលត្រឹមត្រូវត្រូវបានបង្ហាញដូចខាងក្រោម៖ ១. ការបង្កើតក្រុមគម្រោង ៖ ជួលអ្នកលើកគម្រោងបរិមាណ និងអ្នកគ្រប់គ្រងគម្រោងដែលមានកេរ្តិ៍ឈ្មោះដើម្បីជម្រុញដំណើរការរៀបចំថវិកា។ តួនាទីទាំងនេះគួរតែត្រូវបានបំពេញមុនពេលដែលក្រុមការងារគូសប្លង់អនុវត្តការងារ។ ២. ការរៀបចំថវិកាលម្អិត – នេះគឺជាការងារដំបូង និងសំខាន់បំផុត។ ទាក់ទងនឹងការទំនាក់ទំនងរវាងក្រុមហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកលើកគម្រោងបរិមាណ ដើម្បីទទួលបានរូបភាពត្រឹមត្រូវនៃតម្រូវការរបស់គម្រោង។ ការចំណាយសរុបរបស់គម្រោង នឹងត្រូវគ្រោងនៅដំណាក់កាលនេះ មិនមែនគ្រាន់តែថ្លៃសាងសង់នោះទេ។ ចំណាយសរុបនេះរួមបញ្ចូលទាំង ថ្លៃដី ថ្លៃអាជ្ញាប័ណ្ណ ថ្លៃឈ្នួលអ្នកអាជីព និងចំណាយផ្ទាល់លើថ្លៃសាងសង់ […]

អាន​បន្ថែម