គម្រោង The Bridge បានបញ្ចប់ការសាងសង់ជាន់ខ្ពស់បំផុតរបស់ខ្លួន

គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន Oxley-WorldBridge គឺ The Bridge បានសាងសង់ ដល់ជាន់ខ្ពស់បំផុតរបស់ខ្លួនមុនពេលកំណត់នៅចុងឆ្នាំ ២០១៦ ជាមួយនឹងពិធី អបអរសាទរដ៏អធិកអធមមួយ។ បន្ទាប់ពីចាប់ផ្តើមការសាងសង់ក្នុងឆ្នាំ ២០១៤ គម្រោងអគារភ្លោះដែលមានតម្លៃ ៣០០លានដុល្លារ បច្ចុប្បន្នមានចំនួន ៤៥ជាន់ និងកម្ពស់ ១៦០ម៉ែត្រ ស្ថិតនៅច្រាំងទន្លេចតុមុខនៃទីប្រជុំជនក្នុងទីក្រុងភ្នំពេញ។ នៅពេលបញ្ចប់ The Bridge នឹងមានទៅដោយខុនដូទំនើបៗ ទីកន្លែង ការិយាល័យកំរិត A ជាមួយនិងផ្សារទំនើប។ យោងទៅតាមប្រសាសន៍របស់ លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge, បានឲ្យដឹងថា ខុនដូទាំង ៧៤៦យូនីត បានលក់អស់ ហើយនឹងប្រគល់ជូនម្ចាស់នៅក្នុងឆ្នាំ ២០១៨។ គូសបញ្ជាក់ផងដែរថា គម្រោងនេះជាការអភិវឌ្ឍរួមរវាងក្រុមហ៊ុន Oxley Holdings និង ក្រុមហ៊ុន Worldbridge Land ហើយសាងសង់ដោយក្រុមហ៊ុន Sino Great Wall របស់ប្រទេសចិន៕

អាន​បន្ថែម

កម្ពុជា និងវៀតណាមពិភាក្សាគ្នាលើផ្លូវហាយវ៉េដែលអ្នកដំណើរត្រូវបង់ថ្លៃឆ្លងកាត់

សំណង់ផ្លូវហាយវ៉េរវាងកម្ពុជា និងវៀតណាម គឺជាប្រធានបទនៃការពិភាក្សា រវាងរដ្ឋាភិបាលទាំង២ នៅខែមករានេះ។ ផ្លូវជាតិលេខ ១ ដែលមានប្រវែង ២៣២ គ.ម នាពេលបច្ចុប្បន្ននេះ តភ្ជាប់ប្រទេសជិតខាង ២ ក្នុងរយៈពេលធ្វើដំណើរប្រសើរជាងមុន តាំងពីការបើកសម្ពោធស្ពានគីហ្សូណាមក។ ផ្លូវដែលគម្រោងនឹងសាងសង់នេះ នឹងតភ្ជាប់ប្រទេសទាំង២ ជាមួយនឹងផ្លូវថ្មីមួយប្រវែង ១៤៧ គ.ម កាត់តាម ទីក្រុងបាវិត ប៉ុន្តែនៅតែត្រូវប្រើប្រាស់ស្ពានថ្មី។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវនេះអាចទទួលចំណូលដល់ ៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ ការសិក្សារបស់ជប៉ុនថ្មីៗនេះបានប៉ាន់ប្រមាណថា ការសាងសង់ផ្លូវនេះនឹងត្រូវចំណាយ អស់ ២ពាន់លានដុល្លារអាមេរិក ហើយផ្លូវនេះនឹងជួយកាត់បន្ថយរយៈពេលពាក់កណ្តាល ក្នុងការធ្វើដំណើរប្រៀបធៀបនឹងពេលបច្ចុប្បន្ន។

អាន​បន្ថែម

គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសដែលផ្គត់ផ្គង់ដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុ

តំបន់សេដ្ឋកិច្ចពិសេសដែលផ្គត់ផ្គង់ដោយថាមពលពន្លឺព្រះអាទិត្យមួយ កំពុងតែគ្រោងសាងសង់ក្នុងខេត្តកំពង់ឆ្នាំង តាមរយៈការសហការវិនិយោគរួមគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសនេះមានផ្ទៃដី ១០០ហិចតា នឹងស្ថិតនៅ ចម្ងាយ ៧០គ.ម ពីទីក្រុងភ្នំពេញ ដែលក្នុងនោះរួមមាននូវការសាងសង់សួនឧស្សាហកម្ម ជាមួយនឹងស្ថានីយអគ្គិសនីដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ១០០មេកាវ៉ាត់ ដើម្បី ផ្គត់ផ្គង់នូវថាមពលដែលមានតម្លៃថោក និងមានស្ថិរភាពដល់រោងចក្រដែលបានជួលទីតាំង។ ការសហការរួមគ្នារវាងក្រុមហ៊ុន Asia Sunrise Teuk Hak នៃប្រទេសកម្ពុជា ជាមួយនិងក្រុមហ៊ុន Power Engineering នៃសាធារណរដ្ឋកូរ៉េ នឹងវិនិយោគនូវទឹកប្រាក់ចំនួន ២០០លានដុល្លារសហរដ្ឋអាមេរិក ទៅលើគម្រោងនេះ ហើយដែលបានដាក់ជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍជាតិកម្ពុជាដើម្បីអនុម័តយល់ព្រម។ អគ្គនាយកក្រុមហ៊ុន Asia Sunrise លោក ជា ម៉ុង បានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា ក្នុងករណីដែលថាមពលផលិតលើសពីតម្រូវការ អគ្គិសនីនេះនឹងផ្តល់ឲ្យកសិករតំបន់នោះប្រើប្រាស់ដោយឥតគិតថ្លៃ៕

អាន​បន្ថែម

ក្រុមហ៊ុនចិនបានទទួលជោគជ័យក្នុងការដេញថ្លៃសាងសង់អគារភ្លោះ

ក្រុមហ៊ុនចិនចំនួនពីរបានទទួលជោគជ័យក្នុងការដេញថ្លៃសាងសង់គម្រោងអគារភ្លោះ ថៃប៊ុនរ៉ុង នៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Sino Great Wall Holdings និងក្រុមហ៊ុន Wuchang Shipbuilding Industry Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការវិនិយោគរួមគ្នា ហើយបានទទួលជោគជ័យ ក្នុងការដេញថ្លៃគម្រោងដែលមានតម្លៃ ២,៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នៅពេលដែលការសាងសង់បានបញ្ចប់ អគារភ្លោះដែលមាន ១៣៣ជាន់ នឹងមានកម្ពស់ ៥៦០ម៉ែត្រ។ វានឹងមានកម្ពស់ខ្ពស់ជាងអគារដែលខ្ពស់ជាងគេក្នុងប្រទេសពីរដង ហើយខ្ពស់ ជាងអគារ Petronas Towers នៃទីក្រុងកូឡាឡាំពួរ ១០០ម៉ែត្រ និងជាអគារ ខ្ពស់ជាងគេទី ៥លើពិភពលោក។ គម្រោងនេះនេះរួមមាន អាផាតមិន ការិយាល័យ សណ្ឋាគារប្រណីត ផ្សារទំនើប ជាមួយនឹងមជ្ឈមណ្ឌលកំសាន្តជាដើម។ ការសាងសង់ត្រូវបានគេរំពឹងទុកថានឹងប្រើប្រាស់ រយៈពេលប្រាំឆ្នាំ៕

អាន​បន្ថែម

ផ្លូវថ្មើរជើងមួយទៀតនៅមាត់ទន្លេ

សាលារាជធានីភ្នំពេញបានប្រកាសថា នឹងសាងសង់ផ្លូវសម្រាប់អ្នកថ្មើរជើងថ្មីមួយ ទៀតនៅមាត់ទន្លេក្រុងភ្នំពេញ។ ផ្លូវថ្មើរជើងទី២ ដែលគ្រោងនឹងសាងសង់នេះ នឹងមានប្រវែង ប្រមាណ ១៦០០ ម៉ែត្រ ពីផ្សាររាត្រីទៅស្ពានជប៉ុន។ ការប្រកាសនេះបានធ្វើឡើង ដោយអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ក្រោយពិធីបើកសម្ពោធផ្លូវថ្មើរជើងមាត់ទន្លេទី១ ដ៏មានប្រជាប្រិយភាព លាតសន្ធឹងពីខាងក្រោយសាលមហោស្រពចតុមុខ ទៅកំពង់ផែជិតកោះពេជ្រ កាលពីឆ្នាំ ២០១៦។ ស្របពេលដែលផែនការចុងក្រោយ ការចំណាយ និងអ្នកចុះកុងត្រាមិនទាន់ត្រូវបាន ប្រកាសនៅឡើយនោះ គម្រោងនេះនឹងបញ្ចប់ឲ្យបានទាន់ពេលនៅដើមខែវិច្ឆិកា ក្នុង ឱកាសបុណ្យអុំទូក ២០១៧ ខាងមុខនេះ៕

អាន​បន្ថែម

ស្ពានថ្មើរជើងឆ្លង់កាត់ទី១ ជិតរួចរាល់ជាស្ថាពរ

តាមរយៈសាលាក្រុងបានឲ្យដឹងថា ស្ពានឆ្លង់កាត់សម្រាប់អ្នកដំណើរដោយថ្មើរជើង ដំបូងបំផុតក្នុងរាជធានី គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅមុនខែមេសាខាងមុខនេះ។ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានការរីកចម្រើន និងចរាចរណ៍មានការកើន ឡើងនៅភ្នំពេញ សុវត្ថិភាពសម្រាប់អ្នកដំណើរដោយថ្មើរជើង ជាពិសេសក្មេងសិស្សសាលា បាននឹងកំពុងក្លាយជាអាទិភាព ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង។ ស្ពានដំបូងគេនេះមានទីតាំងនៅមុខសាលា ហ៊ុន សែន ជម្ពូវ័ន ក្នុងស្រុកពោធិ៍សែនជ័យ មានប្រវែង ៥០ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ និងកម្ពស់ ៦ ម៉ែត្រ។ សាលាក្រុងបានប្រកាសថា នេះគឺជាគម្រោងដំបូងគេបង្អស់ក្នុងចំណោមគម្រោង ២មុនគេ ដែលស្ពានចំនួន ៧ នឹងត្រូវសាងសង់ឡើង ដែលជាយុទ្ធសាស្ត្រមួយដើម្បីពង្រឹង សុវត្ថិភាពតាមផ្លូវក្នុងរាជធានីភ្នំពេញ៕

អាន​បន្ថែម

កំណត់ហេតុប្រចាំថ្ងៃសាលារាជធានី ៖ មករា-កុម្ភៈ ២០១៧

ការរចនាម៉ូតថ្មីសម្រាប់រង្វង់មូលចោមចៅ ៦ មករា ៖ ការរចនាម៉ូតថ្មីមួយសម្រាប់រង្វង់មូលចោមចៅ ត្រូវបានប្រកាសថាមានលក្ខណៈ ជាផ្លូវក្រោមដីមួយ សួនច្បារ និងប្រព័ន្ធលូបង្ហូរទំហំ ១,៥ ម៉ែត្រ។ ការរចនាម៉ូតថ្មី នេះនឹងជួយសម្រួលការស្ទះចរាចរណ៍ធ្ងន់ធ្ងរនៅត្រង់រង្វង់មូល ដែលជាកន្លែងជួបគ្នារវាង មហាវិថីសហព័ន្ធរុស្ស៊ី និងវិថីវេ៉េងស្រេង ជាមួយផ្លូវជាតិលេខ ៤ និងលេខ ៣។ ការពង្រឹងសេវាកម្មរថយន្តក្រុងសាធារណៈ ១០ មករា ៖ ឯកឧត្តម ប៉ា សុជាតិវង្ស បានដឹកនាំការប្រជុំមួយជាមួយអាជ្ញាធរ រថយន្តក្រុងសាធារណៈ ដើម្បីរំឭកពីដំណើរការសេវាកម្មរថយន្តក្រុងសាធារណៈកន្លងមក និងដាក់កម្មវត្ថុសម្រាប់ឆ្នាំ ២០១៧ នេះ។ កន្លងមក ខ្សែរថយន្តក្រុង ៣ខ្សែ បានដំណើរការនៅក្នុងរាជធានីដោយប្រើប្រាស់រថយន្តក្រុងចំនួន ៥៧គ្រឿង។ ខ្សែទី១ ចេញពី គីឡូលេខ ៩ ទៅបឹងឈូក ចម្ងាយ ២០ គ.ម ប្រើប្រាស់រថយន្តក្រុង ២០គ្រឿង។ ខ្សែទី២ រត់ចម្ងាយ ២០ គ.ម ពីផ្សាររាត្រី ទៅក្រុងតាខ្មៅ ហើយប្រើរថយន្តក្រុង […]

អាន​បន្ថែម

ប្រទេសម៉ាទ្បេស៊ីកំពុងពិចារណាអំពីការធ្វើផ្លូវពីជ័រកៅស៊ូ

គម្រោងសាកល្បងមួយបានបញ្ចប់នៅក្នុងប្រទេសម៉ាទ្បេស៊ី ក្នុងការសាកល្បង ធ្វើផ្លូវដោយប្រើប្រាស់ជ័រកៅស៊ូ។ ដោយសារភាពល្បីល្បាញនៅលើពិភពលោកជាមួយនឹងការផលិតជ័រកៅស៊ូ ប្រទេស ម៉ាទ្បេស៊ីបានប្រើប្រាស់នូវវត្ថុធាតុដើមដ៏សំបូរបែបនេះ ហើយបានយកវាមកធ្វើជាផ្លូវ សាកល្បងដែលមានប្រវែង ១គម ចំនួនប្រាំខ្សែដើម្បីសាកល្បងនូវប្រសិទ្ធភាពរបស់វា។ ប្រសិនបើការធ្វើការសាកល្បងនេះទទួលបានជោគជ័យ រដ្ឋាភិបាលនឹងពិចារណា យកវាមកប្រើប្រាស់ក្នុងការសាងសង់ផ្លូវហាយវ៉េសំខាន់ៗ។ ផ្លូវហាយវ៉េ Borneo ដែលនឹង តភ្ជាប់រដ្ឋសាបា និងរដ្ឋសាវ៉ារាក់ របស់ប្រទេសម៉ាទ្បេស៊ី ជាមួយនិងប្រទេសប្រ៊ុយណេ នឹងក្លាយជាគម្រោងទីមួយដែលប្រើប្រាស់នូវមធ្យោបាយសាងសង់នេះ។ ទោះជាការសាងសង់មានតម្លៃថ្លៃជាងផ្លូវធម្មតា ការធ្លាក់ចុះនូវតម្លៃកៅស៊ូជាង ៦០ភាគរយ ធ្វើឲ្យគេមើលឃើញនូវទីផ្សារថ្មីមួយនេះ។

អាន​បន្ថែម

ការដេញថ្លៃក្នុងការសាងសង់ព្រលានយន្តហោះរបស់ប្រទេសហ្វីលីពីនកំពុងតែកើនកម្តៅ

សង្គ្រាមដេញថ្លៃរវាងមហាសេដ្ឋីហ្វីលីពីន ២រូប ដើម្បីសាងសង់ព្រលានយន្តហោះថ្មី របស់ទីក្រុងម៉ានីលកំពុងតែបង្កើនកម្តៅនៅក្នុងខែកុម្ភៈនេះ ដោយសារមហាសេដ្ឋីទាំងពីររូប នេះបានដាក់ឯកសារបង្កើនការដេញថ្លៃរបស់ខ្លួន។ ឆ្លើយតបនឹងការដាក់ពាក្យដេញថ្លៃជាថ្មីរបស់មហាសេដ្ឋី លោក Henry Sy, ក្រុមហ៊ុន San Miguel Corp របស់លោក Ramon Ang បានស្នើនូវគម្រោងដែលមានតម្លៃ ១៤ពាន់លានដុល្លារ ដោយមិនទាមទារនូវឥណទានជំនួយឧបត្ថម្ភពីរដ្ឋាភិបាល។ ការរចនាគម្រោងព្រលានយន្តហោះនេះបានទៅដល់មន្ទីរសាធារណការនៃប្រទេសហ្វីលីពីន ដែលគម្រោងព្រលានយន្តហោះនេះនឹងមានផ្លូវយន្តហោះចុះទ្បើងចំនួន ៦ ដែលលាត សន្ធឹងលើផ្ទៃដីចំនួន ២.៥០០ហិចតា ហើយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាចលក់នូវព្រលាន យន្តហោះបច្ចុប្បន្នដែលមានផ្ទៃដីចំនួន ៦០០ហិចតា ហើយប្រើប្រាស់នូវថវិកានេះ ដើម្បីអភិវឌ្ឍដី។ “យើងនឹងចំណាយទាំងអស់ទៅលើគម្រោង, ទៅលើការសាងសង់ទាំងមូលហើយទទួល យកនូវហានិភ័យដែលអាចកើតទ្បើងដោយខ្លួនឯង” នេះបើតាមប្រសាសន៍របស់លោក Ramon Ang អគ្គនាយកក្រុមហ៊ុន San Miguel Group បាននិយាយប្រាប់ទស្សនាវដ្តី Deal Street Asia៕

អាន​បន្ថែម

ការសាងសង់ផ្លូវរថភ្លើងពីចិនទៅឡាវបានចាប់ផ្តើមឡើងវិញ

ការសាងសង់ផ្លូវដែកភ្ជាប់ពីចិនទៅឡាវបានចាប់ផ្តើមជាផ្លូវការម្តងទៀត បន្ទាប់ពីបានធ្វើការបុកគ្រឹះជាលើកដំបូងតាំងពីជាងមួយឆ្នាំមុន។ ផ្លូវប្រវែង ៤១៤ គម តភ្ជាប់រវាងព្រំដែន ម៉ូហាន់-បូតេន នៅភាគខាងជើង និងរាជធានី វៀងចន្ទ នៅភាគខាងត្បូង គឺជាផ្នែកនៃការផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន។ នៅពេលបញ្ចប់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ វានឹងតភ្ជាប់ប្រទេសចិនទៅថៃភាគខាងជើង ហើយចុងក្រោយ ភ្ជាប់ពីផ្នែកនៃខេត្តគុនមីង ប្រទេសចិន ទៅព្រំដែនប្រទេសសិង្ហបុរី។ ៧០% នៃគម្រោង ៥,៧ពាន់លានដុល្លារ ដែលបានរារាំងដោយការពន្យារពេលកន្លងមក ត្រូវបានផ្តល់មូលនិធិដោយកម្ចីរបស់ប្រទេសចិន ហើយការសាងសង់ត្រូវបានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់បណ្តាក្រុមហ៊ុនចិន។ គម្រោងនេះនឹងមានស្ថានីយ៍ចំនួន ៣២ ជាមួយរថភ្លើងជាច្រើនក្នុងល្បឿន ១៦០km/h ៕

អាន​បន្ថែម

ការពង្រីកផ្លូវដែករបស់ប្រទេសចិនកំពុងតែដំណើរការទៅមុខ

ប្រទេសចិនមានគម្រោងនឹងពង្រីកប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួនឲ្យបាន ១០.០០០គ.ម ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ហើយនឹង ៨.០០០គម បន្ថែមមុនឆ្នាំ២០២៥។ គម្រោងដ៏មានមហិច្ឆតាដែលមានតម្លៃ ៥០០ពាន់លានដុល្លារ នឹងតភ្ជាប់ទីក្រុង ដែលមានប្រជាជនច្រើនជាង ៥លាននាក់ ជាមួយនឹងខ្សែរថភ្លើងល្បឿនលឿនហើយនឹង ទីក្រុងដែលមានប្រជាជនច្រើនជាង ២លាននាក់ជាមួយនឹងខ្សែរថភ្លើងមេ។ ការបង្ហាញឲ្យដឹងតាមរយៈការិយាល័យព័ត៌មានរដ្ឋកាលពីខែមករា ឆ្នាំ២០១៧ បានឲ្យ ដឹងថា ការវិនិយោគឯកជនអាចនឹងរ៉ាប់រងនូវគម្រោងនេះ ដែលវានឹងជួយជម្រុញសេដ្ឋកិច្ច តំបន់ដាច់ស្រយាលនិងមានការអភិវឌ្ឍតិចនៅក្នុងប្រទេសដ៏ធំមួយនេះ។ ការសាងសង់បានចាប់ផ្តើមកាលពីពេលថ្មីៗនេះជាមួយនឹងខ្សែរថភ្លើងល្បឿនលឿនប្រវែង ៤៨២គ.ម ពីហ្គីយ៉ាង ទៅ ណាននីង ដែលវានឹងកាត់បន្ថយរយៈពេលធ្វើដំណើរពី ១០ម៉ោង មកតិចជាង ៣ម៉ោង ហើយឆ្លងកាត់រូងក្រោមដីចំនួន១០៦។

អាន​បន្ថែម

ការប្រារព្ធពិធីបុណ្យឬស្សី

ពិធីបើកសម្ពោធ CAMBOO នឹងត្រូវបានរៀបចំឡើងនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ នៅខែមីនា ដោយមានសាកលវិទ្យាល័យស្ថាបត្យកម្ម និងវិស្វកម្មចំនួន៦ នៅកម្ពុជាចូលរួមប្រកួតប្រជែង។

អាន​បន្ថែម