ការស្វែងយល់ពីការវិនិយោគ ៖ ដំណើរការផ្តល់ជូនលិខិតអនុញ្ញាតសាងសង់
ការអនុញ្ញាតសាងសង់អគារ (“លិខិតអនុញ្ញាតសាងសង់”) ត្រូវបានគ្រប់គ្រងជាចម្បងដោយអនុក្រឹត្យលេខ ៨៦ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧។ នៅក្រោមអនុក្រឹត្យនេះ បុគ្គលទាំងអស់ អង្គភាពសាធារណៈ ឬឯកជន មានសិទ្ធិសាងសង់អគារនៅលើដីដែលជាកម្មសិទ្ធិរបស់ពួកគេ។ ការសាងសង់ទាំងអស់ (ការសាងសង់ថ្មី ការសាងសង់ឡើងវិញ ការកែលម្អខ្នាតធំ ការពង្រីក និងការបន្ថែមជាន់នៃអគារលើអគារដែលមានស្រាប់ នៅក្នុងទីក្រុង ឬទីប្រជុំជនខេត្ត ត្រូវមានលិខិតអនុញ្ញាតសាងសង់។ គម្រោងសាងសង់ដែលមិនទាមទារឲ្យមានលិខិតអនុញ្ញាតសាងសង់ គឺអគារលំនៅឋានតូចៗដែលមានទីតាំងនៅតំបន់ជនបទ ព្រមទាំងការថែទាំ និងការជួសជុល ដែលមិនមានការកែប្រែរចនាសម្ព័ន្ធ ឬ លក្ខណៈនៃអគារ។ រដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត មានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់ទាំងអស់ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ លិខិតអនុញ្ញាតសាងសង់មួយចំនួនស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល (គណៈកម្មាធិការជាតិរៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។ ការសាងសង់ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិនេះ គឺអគារឧស្សាហកម្ម និងពាណិជ្ជកម្មដែលមានទំហំធំជាង ៣០០០ម៉ែត្រការ៉េ សណ្ឋាគារ ព្រលានយន្តហោះនិងកំពង់ផែ ស្ថានីយរថភ្លើង និងរថយន្ត អគារដែលត្រូវបានចាត់ថ្នាក់ជាបេតិកភណ្ឌជាតិ និងគម្រោងសាងសង់ធំៗផ្សេងទៀត។ គ្មានការចេញជូននូវលិខិតអនុញ្ញាតសាងសង់នោះទេ ប្រសិនបើមិនគោរពតាមប្លង់មេ ប្លង់ប្រើប្រាស់ដី ឬវិធាននៃការប្រើប្រាស់ដីទូទៅ។ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវដាក់ជូនទៅផ្នែកលិខិតអនុញ្ញាតសាងសង់នៅក្រោមការិយាល័យក្រុង ឬខេត្ត ដែលគម្រោងការសាងសង់នោះមានទីតាំងស្ថិតនៅ។ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ត្រូវចុះហត្ថលេខាដោយម្ចាស់ដី និងអ្នករចនាគម្រោងដែលជាស្ថាបត្យករកម្ពុជាមានអាជ្ញាប័ណ្ណពីគណៈកម្មាធិការគ្រប់គ្រងស្ថាបត្យកររបស់ប្រទេស។ […]
អានបន្ថែមផ្លូវធំបំផុតនៅរាជធានីភ្នំពេញបើកឲ្យធ្វើចរាចរណ៍
មហាវិថីសម្តេច ហ៊ុន សែន ដែលជាផ្លូវធំបំផុតក្នុងរាជធានីភ្នំពេញត្រូវបានបើកជាផ្លូវការសម្រាប់អ្នកធ្វើដំណើរនៅដើមខែមេសា។ ផ្លូវដែលដាក់ឈ្មោះតាមនាយករដ្ឋមន្រ្តីកម្ពុជានេះ នឹងជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅតំបន់ភាគខាងត្បូងនៃរាជធានីនេះ។ ផ្លូវដែលមានប្រវែងជាង 9គីឡូម៉ែត្រនេះ តភ្ជាប់ផ្លូវលេខ ២៧១ ជិតផ្លូវប្រសព្វក្បាលថ្នល់ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញនៅភាគខាងជើងទៅនឹងផ្លូវជាតិលេខ២ នៅព្រែកកំពឹសក្រុងតាខ្មៅ ខេត្តកណ្តាលទៅភាគខាងត្បូង។ ផ្លូវដែលសាងសង់តាមស្តង់ដារអន្ដរជាតិនេះ មានលក្ខណៈធំទូលាយដោយមានទទឹងប្រវែង ៦០ម៉ែត្រ ក្នុងនោះ ៣០ម៉ែត្រសម្រាប់ផ្លូវកៅស៊ូបេតុងអាស្វាល់ និង សងខាង ៣០ម៉ែត្រជាផ្លូវបេតុង។ ស្ពានចំនួនពីរក៏ត្រូវបានសាងសង់ផងដែរដើម្បីតភ្ជាប់ផ្លូវ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿថា មហាវិថីនេះនឹងរួមចំណែកយ៉ាងខ្លាំងដល់ការកែលម្អស្ថានភាពចរាចរណ៍ព្រមទាំងការអភិវឌ្ឍន៍អចលនទ្រព្យ និងសេដ្ឋកិច្ចសម្រាប់ប្រជាជនដែលកំពុងរស់នៅតាមបណ្តោយ និងជុំវិញតំបន់នោះ។ សម្តេចបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធមហាវិថីនៅថ្ងៃទី ៣ ខែមេសា ថា “ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្វែរសម្ពាធចរាចរណ៍រវាងរាជធានីភ្នំពេញ និងតំបន់ភាគខាងត្បូង ព្រមទាំងការអភិវឌ្ឍនៃតំបន់ជើងឯកដែលពួកគេនឹងចំណាយថវិកាចំនួន ៧៦លានដុល្លារ នៅលើផ្ទៃដី ៥៤ ហិកតា”។ ដោយសារតែការសាងសង់តាមស្តង់ដារអន្តរជាតិ សម្តេចក៏បានលើកពីការប្រើប្រាស់ផ្លូវនេះសម្រាប់ការចុះចតបន្ទាន់សម្រាប់ទាំងយន្តហោះស៊ីវិល និងយន្តហោះយោធានៅក្នុងករណីដែលពួកគេមិនអាចចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបាន។ “ខ្ញុំនឹងស្នើឯកឧត្តម ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិឲ្យធ្វើការស្ទង់មើលពីលទ្ធភាពនៃការបំលែងផ្នែកណាមួយនៃផ្លូវនេះជាកន្លែងចុះចតយន្តហោះ… យើងគួរធ្វើការសិក្សាមួយពីកន្លែងចុះចតបន្ទាន់សម្រាប់ប្រភេទយន្តហោះមួយចំនួនឧទាហរណ៍ យន្តហោះប្រភេទ ATR ជាដើម។ យើងក៏គួរគិតពីលទ្ធភាពអាចឲ្យយន្តហោះដឹកជញ្ជូនរបស់យោធាធ្វើការចុះចតបន្ទាន់ផងដែរ។ នេះជាអនុសាសន៍របស់ខ្ញុំ ដែលខ្ញុំគិតថាវាអាចនឹងបញ្ចៀសគ្រោះថ្នាក់ដែលអាចទៅរួច។ វាជាគំនិតដែលអាចទៅរួច […]
អានបន្ថែមវិនិយោគលើសុវត្ថិភាពអគ្គីភ័យ ៖ រក្សាទ្រព្យសម្បត្តិរបស់អ្នក… និងរក្សាជីវិត
ប្រទេសកម្ពុជាកំពុងអភិវឌ្ឍយ៉ាងលឿនជាមួយនឹងការផ្លាស់ប្តូរទម្រង់អគារនៅរាជធានីភ្នំពេញមិនធ្លាប់មាន ដែលតំណាងឲ្យកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេស។ ដូច្នេះខណៈដែលទីក្រុងនៅបន្តពង្រីកជាមួយនិងកំណើនដង់ស៊ីតេប្រជាជនខ្ពស់ ហានិភ័យនៃអគ្គីភ័យក៏មានការកើនឡើងដូចគ្នា។ ហានិភ័យអគ្គីភ័យគឺមានពិតប្រាកដ កាលពីឆ្នាំមុនមនុស្ស ១៤នាក់បានស្លាប់ និង ៥៤នាក់បានរងរបួសក្នុងឧប្បត្តិហេតុអគ្គីភ័យដែលបានរាយការណ៍ចំនួន ៦១២ករណី (ច្រើនជាងឆ្នាំ២០១៥ ចំនួន ២២ករណី) នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់នាយកដ្ឋានអគ្គីភ័យនៃក្រសួងមហាផ្ទៃ។ ក្នុងចំណោម ៦១២ ករណីទាំងនេះ ចំនួន ៤១ភាគរយ បង្កឡើងដោយដំណើរការមិនល្អនៃអគ្គិសនី។ ប្រភេទអគ្គីភ័យទាំងនេះ គឺជារឿងធម្មតានៅក្នុងប្រទេសកម្ពុជា ដោយសារតែកង្វះក្បួនច្បាប់ស្តីពីបទប្បញ្ញត្តិអគ្គីភ័យនៅអគារ ក្បួនច្បាប់ស្តីពីស្តង់ដាអគ្គិសនី និងនិន្នាការនៃការផ្ទុកអគ្គិសនីលើស និងការថែទាំមិនគ្រប់គ្រាន់។ ក្រុមការងារដោះស្រាយអគ្គីភ័យក្នុងស្រុកក៏មិនអាចពឹងផ្អែកទាំងស្រុងបានដែរ។ របាយការណ៍របស់ក្រសួងបានរកឃើញថា ទោះបីប្រទេសកម្ពុជាមានម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ២៥០គ្រឿង ក៏ដោយ ប៉ុន្តែម៉ាស៊ីនចំនួន ៤០គ្រឿង មិនអាចប្រតិបតិ្តការបានដោយសារតែសភាពចាស់ទ្រុឌទ្រោម។ ដោយគិតគូរពីបញ្ហាទាំងនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវគិតគូរជាអាទិភាពពីការការពារសុវត្ថិភាព និងចន្លោះទំនេររបស់លំនៅដ្ឋាន។ ដោយសារបញ្ហានេះជាហានិភ័យចម្បងដល់ការវិនិយោគ អ្នកមិនគួរត្បិតត្បៀតលើការដំឡើងប្រព័ន្ធសុវត្ថិភាពអគ្គីភ័យដែលមានគុណភាព ដើម្បីរក្សាសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នក និងជាសំខាន់គឺសង្គ្រោះជីវិតមនុស្ស។ ក្រុមហ៊ុនធានារ៉ាប់រងក៏ចង់ដឹងផងដែរពីវិធានការបន្ធូរបន្ថយដែលបានដាក់ដើម្បីការពារប្រឆាំងនឹងហានិភ័យចម្បងនេះ។ អគារដែលមានសុវត្ថិភាពនឹងកាត់បន្ថយការចំណាយលើការបង់ធានារ៉ាប់រង និងការងារបង្ការដែលមានតម្លៃថ្លៃ។ ស្របពេលជាមួយគ្នានេះ វាក៏ជួយថែរក្សាបរិស្ថានយ៉ាងល្អសម្រាប់អ្នករស់នៅក្នុងអគារ និងទាក់ទាញអ្នកជួលក្នុងពេលអនាគតផងដែរ។ ការពារអចលនទ្រព្យរបស់អ្នក រាល់ការអភិវឌ្ឍន៍ត្រូវមាននិរន្តរភាពផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងហានិភ័យអគ្គីភ័យ ដោយប្រើប្រាស់ប្រព័ន្ធខាងក្នុងលក្ខណៈស្តង់ដារអន្តរជាតិដូចជាសំឡេងរោទិ៍ និងឧបករណ៍ចាប់សញ្ញា រួមជាមួយនិងឧបករណ៍ពន្លត់អគ្គីភ័យសមរម្យ បំពង់ទុយោរមូរ […]
អានបន្ថែមក្រុមហ៊ុន Sika ប្រារព្ធខួប ១៥ឆ្នាំសម្រាប់ប្រតិបត្តិការនៅកម្ពុជា
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ គឺជាគម្រប់ ១៥ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុន SIKA នៅក្នុងទីផ្សារកម្ពុជា។ SIKA គឺជាអ្នកផ្គត់ផ្គង់សកលនូវសារធាតុគីមីជំនាញសម្រាប់ការសាងសង់ ដែលមានទីស្នាក់ការធំនៅប្រទេសស្វីសជាមួយនិងបទពិសោធន៍ជាង១០០ឆ្នាំ។ អ្នកជំនាញគីមីដ៏ធំមួយនេះបានបើកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅប្រទេសកម្ពុជាកាលពី ១៥ឆ្នាំមុន ក្រោមឈ្មោះថាក្រុមហ៊ុន SIKA (Cambodia) Ltd.។ មកដល់ពេលនេះ ក្រុមហ៊ុនបានប្រតិបតិ្តការដោយមានបុគ្គលិកចំនួន ៣៥នាក់ ខណៈដែលរោងចក្រក្នុងស្រុកបានបើកនៅឆ្នាំ២០១៥ ដោយមានសមត្ថភាពផលិតល្បាយសារធាតុចំនួន ៦០.០០០លីត្រក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននេះបានផ្តោតសំខាន់លើទីផ្សារចំនួនប្រាំពីរគឺ បេតុងលាយ និងស៊ីម៉ង់តិ៍បូក ដំណោះស្រាយភាពធន់នឹងទឹក ដំណោះស្រាយដំបូល ដំណោះស្រាយកម្រាល ដំណោះស្រាយចំពោះការការពារ និងជួសជុលកែលម្អ ដំណោះស្រាយការបិត និងភ្ជាប់ និង សម្រាប់ឧស្សាហកម្មសមុទ្រ និងរថយន្ត។ គម្រោងធំៗមួយចំនួនដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ស្ពានអ្នកលឿង ទីក្រុង Olympia ទីស្នាក់ការកណ្តាលធនាគារអេស៊ីលីដា រោងចក្រក្រោន មូលដ្ឋានកងទ័ពជើងទឹករាម និងបុរី ប៉េង ហួត ជាដើម។ SIKA បានចូលរួមជាសមាជិកសមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) នៅឆ្នាំ 2012 ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានក្លាយជាសមាជិកសកម្មខ្លាំងរបស់CCA […]
អានបន្ថែមគោលនយោបាយធានារ៉ាប់រងសំណង់ ៖ ចំណុចសំខាន់ដែលត្រូវដឹងមុនពេលចាប់ផ្តើមការងារសំណង់ន�
យោងតាមមាត្រា ៣៧ នៃច្បាប់ស្ដីពីការធានារ៉ាប់រងចុះថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ ០៦ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាម្ចាស់ ឬប្រតិបត្តិករនៃការដ្ឋានសាងសង់ក្នុងប្រទេសកម្ពុជាត្រូវតែមានគោលនយោបាយធានារ៉ាប់រងទទួលខុសត្រូវសំណង់ មុនពេលចាប់ផ្តើមការងារសាងសង់ណាមួយ។
អានបន្ថែមការគ្រប់គ្រងមូលធនចងរឹតគម្រោងរបស់ចិន
កំណើនការគ្រប់គ្រងមូលធនយ៉ាងតឹងរ៉ឹងរបស់ប្រទេសចិន កំពុងចាប់ផ្តើមប៉ះពាល់ដល់គម្រោងនៅក្នុងប្រទេសកម្ពុជារួមទាំងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តម្លៃ ៣ប៊ីលានដុល្លារអាមេរិក នៅខេត្តព្រះសីហនុផងដែរ។ ក្រុមហ៊ុន Guangzhou R&F Properties ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានប្រកាសពីគម្រោងសណ្ឋាគារឆ្នេរដ៏អស្ចារ្យរបស់ខ្លួននៅខែមករា ឆ្នាំ២០១៧។ ពេលនេះស្ថាបនិកក្រុមហ៊ុន លោក Zhang Li បានរាយការណ៍ស្នើសុំការយល់ព្រមពីរដ្ឋាភិបាលចិនដើម្បីយកសាច់ប្រាក់ចេញពីប្រទេស ដើម្បីធានាពីអនាគតរបស់គម្រោងនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត South China Morning Post លោក Li បានថ្លែងថា ការវិនិយោគរបស់លោកនៅកម្ពុជាគឺជាផ្នែកពិសេសមួយនៃការផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយផ្លូវមួយ” របស់ប្រទេសចិន។ លោកបានប្រាប់ SCMP ថា “ការគ្រប់គ្រងមូលធនបច្ចុប្បន្នគឺតឹងរ៉ឹងខ្លាំងពេក”។ “យើងនឹងត្រូវបញ្ជូនលុយត្រឡប់ទៅប្រទេសចិនវិញ ប្រសិនបើយើងរកបានប្រាក់ចំណេញនៅក្រៅប្រទេស”។
អានបន្ថែមការផ្តល់ជូននូវកិច្ចសន្យាសង់ខ្សែបញ្ជូនអគ្គិសនី
កិច្ចសន្យាសាងសង់ខ្សែបញ្ជូនអគ្គិសនីទីពីរដែលតភ្ជាប់ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃក្នុងខេត្តកោះកុងទៅរាជធានីភ្នំពេញត្រូវបានប្រគល់ជូនក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Pestech (Cambodia) Ltd. នឹងសាងសង់ខ្សែបញ្ជូនអគ្គិសនីប្រវែង ២២០ គីឡូម៉ែត្រ ដែលមានសមត្ថភាពផ្ទុកថាមពលអគ្គិសនី ២៣០គីឡូវ៉ុល ក្នុងតម្លៃ ១០០លានដុល្លារអាមេរិក។ ក្រុមហ៊ុន Pestech នឹងអនុវត្តការងាររចនា វិស្វកម្ម និងសំណង់ទាំងអស់ ក្នុងនាមក្រុមហ៊ុន Alex Corporation ដែលជាអ្នកម៉ៅការមេ។ ខ្សែបញ្ជូនអគ្គិសនីនេះនឹងកាត់ទូទាំងភ្នំក្រវាញ ហើយនឹងជាខ្សែបញ្ជូនទីពីរពីទំនប់វារីអគ្គិសនីស្ទឹងតាតៃដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន China National Heavy Machinery Corporation របស់ប្រទេសចិន និងបានដាក់ឲ្យប្រើក្នុងឆ្នាំ ២០១៥។ ខ្សែបញ្ជូនថ្មីត្រូវបានរំពឹងថានឹងចាប់ផ្តើមសាងសង់ឆាប់ៗហើយបញ្ចប់ត្រឹមឆ្នាំ ២០២០។
អានបន្ថែមបញ្ហាសំណងធ្វើឲ្យអាក់ខានការសាងសង់ផ្លូវដែកតភ្ជាប់ជាមួយប្រទេសថៃ
ផ្លូវដែកតភ្ជាប់រវាងប្រទេសថៃនិងកម្ពុជាដែលគ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ ២០១៧ អាចនឹងត្រូវពន្យារពេលដោយសារតម្រូវការក្នុងការផ្តល់សំណងដល់ ៥០គ្រួសារដែលនៅបន្តរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត។ ផ្លូវពីប៉ោយប៉ែតទៅស្រះកែវ ប្រទេសថៃ មិនអាចបញ្ចប់ការសាងសង់ទេ បើគ្រួសារនៅតែបន្តរស់នៅតាមបណ្តោយផ្លូវដែកនោះដែលមានប្រវែងប្រហែល១គីឡូម៉ែត្រ។ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន និងសមភាគីថៃលោក ប្រាយុទ្ធ ចាន់អូចា មានគោលបំណងបើកជាផ្លូវការនូវផ្លូវដែកនោះដោយជិះរថភ្លើងទៅកម្ពុជាទាំងអស់គ្នានៅខែកក្កដា ឬសីហា។ លោក លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ទៅកាន់ Khmer Times ថា “ខ្ញុំមិនប្រាកដថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ឲ្យពួកគាត់ចាប់ដៃគ្នានៅលើរថភ្លើង ដោយសារតែមានការងារជាច្រើនទៀតដែលត្រូវធ្វើឲ្យរួច”។
អានបន្ថែមក្រុមហ៊ុន Vinci វិនិយោគលើកីឡាម៉ូតូនៅឥណ្ឌូនេស៊ី
ក្រុមហ៊ុន Vinci Construction សាងសង់ទីលានប្រណាំងម៉ូតូដែលមានទំហំ ១២០ហិកតា និងបណ្តុំកន្លែងទេសចរណ៍នៅលើកោះ Lombok ប្រទេសឥណ្ឌូនេស៊ី ។ ក្រុមហ៊ុនបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៥០០លានដុល្លារ ជាមួយក្រុមហ៊ុនរដ្ឋ Indonesia Tourism Development Corporation (ITDC) របស់ប្រទេសឥណ្ឌូនេស៊ី ដោយមានវត្តមានរបស់លោកប្រធានាធិបតីបារាំង Francois Hollande និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ លោក Abdulbar Mansoer ប្រធានក្រុមហ៊ុន ITDC បានឲ្យដឹងថា ក្នុងគម្រោងនេះ Vinci នឹងសាងសង់សណ្ឋាគារចំនួនប្រាំពីរ និងទីលាន Moto GP ព្រមទាំងសាលសន្និបាត។ គម្រោងនេះមានទីតាំងស្ថិតនៅជាប់នឹង Nusa Dua ដែលជាតំបន់រមណីយដ្ឋានឆ្នេរសមុទ្រដ៏ល្បីល្បាញលើពិភពលោកនៅកោះបាលី ហើយគេរំពឹងថាគម្រោងនេះនឹងជំរុញវិស័យទេសចរណ៍។ គេរំពឹងថានឹងត្រូវចំណាយពេលពីរឆ្នាំសម្រាប់ការសាងសង់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩។ ក្រុមហ៊ុន Vinci ក៏ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការសាងសង់ និងប្រតិបត្ដិការព្រលានយន្តហោះនៅប្រទេសកម្ពុជាផងដែរ។
អានបន្ថែមម៉ាឡេស៊ីបង្ហាញនូវផ្លូវដែករបស់ខ្លួន
គម្រោងផ្លូវដែកប្រវែង ៦០០គីឡូម៉ែត្រ East Coast Rail Link (ECRL) ត្រូវបានដាក់បង្ហាញដោយរដ្ឋាភិបាលម៉ាឡេស៊ីដើម្បីទទួលយកមតិពីប្រជាជនក្នុងរយៈពេលបីខែ។ គម្រោងដែលទទួលហិរញ្ញប្បទានពីចិនក្នុងទឹកប្រាក់ ១៣ប៊ីលានដុល្លារនេះ គ្រោងនឹងចាប់ផ្ដើមនៅភាគខាងលិចជិតរដ្ឋធានីគូឡាឡាំពួរ ឆ្លងកាត់ទូទាំងឧបទ្វីបម៉ាឡេ និងបញ្ចប់នៅក្បែរព្រំដែនថៃ ដោយមានស្ថានីយចំនួន ២៣នៅតាមបណ្តោយផ្លូវដែកនេះ។ តាមការបញ្ជាក់ចុងក្រោយពីផ្លូវនេះ ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ហើយផ្លូវនេះនឹងកាត់បន្ថយការធ្វើដំណើររយៈពេល ១២ម៉ោងតាមផ្លូវថ្នល់ មកការធ្វើដំណើររយៈពេល ៤ម៉ោងតាមរថភ្លើង។ ការសាងសង់នឹងត្រូវអនុវត្តដោយក្រុមហ៊ុនរដ្ឋរបស់ចិនឈ្មោះថា China Construction Communication Company ។
អានបន្ថែមការបង្កកមូលធនរបស់ប្រទេសចិនប៉ះពាល់ដល់គម្រោងនៅម៉ាឡេស៊ី
វិធានការលុបបំបាត់ការហូរមូលធនចេញក្រៅរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងចាប់ផ្តើមមានផលប៉ះពាល់លើវិស័យសំណង់ និងអចលនទ្រព្យប្រណីតនៅអាស៊ាន ដែលក្នុងនោះគម្រោងធំមួយនៅម៉ាឡេស៊ីទទួលរងផលប៉ះពាល់មុនគេ។ ក្រុមហ៊ុន Country Garden ដែលមានមូលដ្ឋាននៅ Guangdong គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង Forest City ដែលត្រូវបានផ្សព្វផ្សាយថាជា “smart eco-city” សម្រាប់មនុស្ស ៧០០ពាន់នាក់ នៅលើផ្ទៃដីទំហំ ១៤គីឡូម៉ែត្រការ៉េ ហើយដែលស្ថិតនៅលើកោះសិប្បនិម្មិតចំនួនបួននៅច្រកសមុទ្រ Johor ដែលបែងចែកឧបទ្វីបម៉ាឡេស៊ីពីប្រទេសសិង្ហបុរី។ បន្ទាប់ពីកំណើន វាបានបង្ហាញឲ្យឃើញរហូតដល់ ១០០ប៊ីលានដុល្លារអាមេរិក និងការលក់ជិត ១៧.០០០យូនីត សម្រាប់តម្លៃជិត ៣ប៊ីលានដុល្លារអាមេរិក ក្រុមហ៊ុនអភិវឌ្ឍន៍បានសន្យាប្រគល់ប្រាក់វិញនៅពេលការបង្កកមូលធនបានជះឥទ្ធិពល។ ទោះជាយ៉ាងណា របាយការណ៍ថ្មីៗបង្ហាញថាក្រុមហ៊ុននៅតែបន្តដាក់សម្ពាធដល់វិនិយោគិនឲ្យធ្វើការបង់ថ្លៃពេញ ហើយការខកខានចាត់ទុកថាជាការបំពានកិច្ចសន្យា ដោយមានការភ័យខ្លាចនិងការយល់ច្រឡំលើបទប្បញ្ញត្តិថ្មីក្នុងស្រុក។
អានបន្ថែមឥណ្ឌូនេស៊ីស្វែងរកមូលនិធិសម្រាប់ផ្លូវរថភ្លើង
រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកមូលនិធិដើម្បីបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកប្រកបដោយមហិច្ឆតារបស់ខ្លួនជាបន្ទាន់។ គម្រោងរបស់លោកប្រធានាធិបតី Joko Widodo ត្រូវបានប្រកាសនៅឆ្នាំ២០១៦ ដោយរួមបញ្ចូលនូវការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុងចាកាតាទៅបានដុងដែលមានតម្លៃ ៥,១ប៊ីលានដុល្លារអាមេរិក និងផ្លូវដែកល្បឿនលឿនក្នុងក្រុងចាកាតាដែលមានតម្លៃ ២ប៊ីលានដុល្លារអាមេរិក។ ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនទំនងជាមិនអាចបញ្ចប់តាមកាលបរិច្ឆេទរបស់ខ្លួននៅឆ្នាំ ២០១៩ នោះទេ ដោយហេតុថា គេត្រូវការថវិកា ១៥០លានដុល្លារដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ និងស្ថានីយ។ គម្រោងនេះក៏ត្រូវបានរំខានយ៉ាងខ្លាំងដោយសារថា ៧៥ភាគរយនៃមូលនិធិដែលត្រូវបានសន្យាផ្តល់ឲ្យពីធនាគារអភិវឌ្ឍន៍ចិននៅមិនទាន់បាននៅឡើយ។ គម្រោងប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់រដ្ឋធានី ទើបតែធ្វើបាន ១២ភាគរយ ហើយនឹងមិនទទួលការផ្តល់មូលនិធិពីរដ្ឋដែលបានគ្រោងពីដំបូងក្នុងពេលនេះទេ ទោះបីជានឹងត្រូវផ្តល់ការឧបត្ថម្ភធនចំនួន ១២ឆ្នាំ ព្រមទាំងផ្គត់ផ្គង់សាច់ប្រាក់ ៦៨០ លានដុល្លារក៏ដោយ។
អានបន្ថែម