កំណត់ហេតុក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់៖ មករា-កុម្ភៈ ២០១៧
០៣ មករា៖ ឯកឧត្តម ជា សុផារ៉ា ប្រធានគណកម្មាធិការសម្បទានដីធ្លី បានដឹកនាំកិច្ចប្រជុំ មួយដើម្បីរំឭកពីសកម្មភាពទាំងឡាយក្នុងការដាក់ទិសដៅនាពេលអនាគតរបស់គណកម្មាធិការនេះ។ ពួកគេបានប្តេជ្ញាផ្តល់ដីសម្បទានដល់គ្រួសារដែលបាត់បង់ឱកាសការងារដែល ត្រូវការដីជាចាំបាច់ ដូចជា ជនចាស់ជរា ជនពិការ និងគ្រួសារក្រីក្រ ព្រមទាំងគ្រួសារទាហាន រស់នៅតាមបណ្តោយព្រំដែនដើម្បីទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បើកគម្រោងផ្ទះដែលមានតម្លៃសមរម្យ ជាលើកដំបូង ០៧ មករា៖ ឯកឧត្តម ជា សុផារ៉ា បានបើកគម្រោងផ្ទះដែលមានតម្លៃ សមរម្យជាលើកដំបូងនៅលើដី ២៥,០៤ ហិចតា មានទីតាំងនៅឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ គម្រោងនេះត្រូវបានរៀបចំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Worldbridge Land Co., Ltd.។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោះស្រាយករណី លោក ហួរ ០៩ មករា៖ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំគណកម្មាធិការ រួមមានអភិបាលខេត្តកណ្តាល ក្នុងការត្រួតពិនិត្យការវាស់វែងដីធ្លី និងដំណើរការផ្តល់កម្មសិទ្ធិដល់ក្រុមគ្រួសារ ដែលបានឈ្នះ ក្នុងជម្លោះដីធ្លីជាមួយលោក ហួរ […]
អានបន្ថែមបញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់អន្ដរជាតិសម្រាប់ការផ្តល់ថាមពល (IAPAs) នៅឆ្នាំ២០១៧
បញ្ជីបេក្ខភាពសម្រាប់ពានរង្វាន់ International Awards for Power Access (IAPAs) ឆ្នាំនេះត្រូវបានបង្ហាញឲ្យដឹង បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាការផ្តល់ពិន្ទុ នៅថ្ងៃទី ៧ ខែកុម្ភៈ នៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធផ្តល់ថាមពលអន្តរជាតិ International Power Access Federation (IPAF) នៅថ្ងៃទី ១៥ ខែកុម្ភៈ ការប្រគល់ពានរង្វាន់ IAPAs ធ្វើឡើងនៅថ្ងៃជាមួយគ្នានឹងកិច្ចប្រជុំកំពូល IPAF ហើយជាធម្មតាទាក់ទាញអ្នកចូលរួមរហូតដល់ ៥០០ នាក់ មកពីឧស្សាហកម្មផ្តល់ថាមពលសកល។ សហព័ន្ធ IPAF គឺជាអង្គការដែលមិនផ្តល់ប្រាក់ចំណេញដល់សមាជិក ជម្រុញការប្រើប្រាស់ឧបករណ៍ផ្តល់ថាមពលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពនៅទូទាំងពិភពលោក។ សមាជិកសហព័ន្ធ រួមមានក្រុមហ៊ុនផលិត ក្រុមហ៊ុនជួល ក្រុមហ៊ុនម៉ៅការ និងប្រើប្រាស់។ ពិធីប្រគល់ពានរង្វាន់នៅឆ្នាំនេះត្រូវបានរៀបចំនៅក្នុងប្រទេសអង់គ្លេស ហើយអ្នកឈ្នះនឹងត្រូវប្រកាសឈ្មោះនៅក្នុងពិធីពិសារអាហារពេលល្ងាចនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Hilton London Wembley ។ ដោយមានការរៀបចំរួមគ្នាដោយ Access International […]
អានបន្ថែមការលក់របស់ក្រុមហ៊ុន Bosch បានកើនដល់ជាង ៧០ពាន់លានអឺរ៉ូនៅឆ្នាំ ២០១៦
នៅឆ្នាំ ២០១៦ ការលក់របស់ក្រុមហ៊ុន Bosch Group បានកើនឡើង ៥,៤ ភាគរយ រហូតដល់ចំនួន ៧៣,១ ពាន់លានអឺរ៉ូ ដោយសារតែការវិវត្តយ៉ាងលឿននៃការតភ្ជាប់បច្ចេកវិទ្យាដែលជួយជម្រុញកំណើននេះ នេះបើតាមការចេញផ្សាយរបស់ក្រុមហ៊ុន នៅថ្ងៃទី ២០ ខែកុម្ភៈ ។ ក្រុមហ៊ុន Bosch Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេក្នុងពិភពលោក ដោយមានសហការីប្រហែល ៣៩០,០០០ នៅទូទាំងពិភពលោក។ ប្រតិបត្ដិការរបស់ក្រុមហ៊ុនត្រូវបានបែងចែកជាអាជីវកម្មបួនប្រភេទដូចជា ដំណោះស្រាយផលិតផលចល័ត បច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ ព្រមទាំងថាមពល និងបច្ចេកវិទ្យាសាងសង់។ ក្រុមហ៊ុន Bosch បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងខែមករា ឆ្នាំ២០១០ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុន Robert Bosch (Cambodia) Co., Ltd. ជាតំណាងនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីការកែតម្រូវជាមួយនិងផលប៉ះពាល់ជាអវិជ្ជមាននៃអត្រាប្តូរប្រាក់នៅទូទាំងពិភពលោកក្នុងទឹកប្រាក់ ១,៣ពាន់លានអឺរ៉ូ ក្រុមនេះបានបង្ហាញពីការកើនឡើងការលក់ក្នុងគ្រប់ផ្នែក អាជីវកម្មទាំងអស់លើកលែងផ្នែកបច្ចេកវិទ្យាឧស្សាហកម្មនៅឆ្នាំ ២០១៦។ ចំពោះអាជីវកម្មដំណោះស្រាយផលិតផលចល័ត បានកើនឡើង ៧ ភាគរយជាមួយនិងប្រាក់ចំណូលកើនឡើងដល់ ៤៤ ពាន់លានអឺរ៉ូ នៅឆ្នាំ […]
អានបន្ថែមតម្រូវការកើនឡើងជម្រុញវិស័យផ្គត់ផ្គង់សំណង់
ខណៈដែលតម្រូវការក្នុងឧស្សាហកម្មសំណង់ដែលកំពុងរីកលូតលាស់ចេះតែកើនឡើងនោះ ការផ្គត់ផ្គង់សម្ភារសំណង់នៅតែជាជំនួញធំមួយក្នុងប្រទេសកម្ពុជា។ ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាបានស្គាល់នូវកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កំណើននេះត្រូវបានជម្រុញដោយសកម្មភាពសំណង់ខ្លាំង ឧស្សាហូបនីយកម្ម យ៉ាងឆាប់រហ័សនិងនគរូបនីយកម្ម កំណើនតម្រូវការលំនៅដ្ឋានស្របគ្នានិងកំណើនប្រជាជនដែលរស់នៅក្នុងទីក្រុង កំណើន សកម្មភាពអាជីវកម្ម និងកំណើនគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម។ ការរីកចំរើនការសាងសង់នេះត្រូវបានជម្រុញដោយអ្នកទិញគ្រប់កម្រិត។ ជាលទ្ធផល តម្រូវការសម្ភារសំណង់មានការកើនឡើងយ៉ាងខ្លាំង។ ទោះជាយ៉ាងណា សម្ភារសំណង់នាំចូល និងការប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យការដឹកជញ្ជូននូវសម្ភារទាំងអស់ជួបនូវការលំបាក។ នគរូបនីយកម្មនៅតែជាកត្តាចម្បងដែលជម្រុញវិស័យឯកជន និងសាធារណៈឲ្យធ្វើការវិនិយោគនៅក្នុងគម្រោងពាណិជ្ជកម្ម លំនៅដ្ឋាន ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនឹងកំណើនសកម្មភាពសាងសង់អចលនទ្រព្យ វិស័យសម្ភារសំណង់របស់ប្រទេសកម្ពុជាមិនអាចបំពេញតម្រូវការពីសកម្មភាពសាងសង់ក្នុងស្រុកនៅឡើយ។ លោក ឈួន ស៊ុនហេង មកពីមជ្ឈមណ្ឌលទីក្រុងភ្នំពេញ និងជាអ្នកអភិវឌ្ឍន៍គម្រោងជាច្រើននៅក្នុងតំបន់បឹងកក់ បានឲ្យដឹងថា “ជាទូទៅប្រទេសកម្ពុជានាំចូលនូវសម្ភារសំណង់គ្រប់ប្រភេទពីបរទេស”។ ដូចនេះ ការវិនិយោគនៅក្នុងការពង្រីកអាជីវកម្មក្នុងស្រុកគឺជាការសំខាន់។ គម្លាតផលិតកម្មក្នុងស្រុកតំណាងឲ្យឱកាសអាជីវកម្មយ៉ាងពិសេសសម្រាប់ក្រុមហ៊ុនដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា។ សម្ភារដែលផលិតក្នុងស្រុកអាចត្រូវបានប្រើប្រាស់មិនត្រឹមតែនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅកាន់ប្រទេសដទៃទៀតផង។ ចំពោះការផ្គត់ផ្គង់នេះ អ្នកផ្គត់ផ្គង់សម្ភារៈក្នុងស្រុកជាច្រើន និងភ្នាក់ងារវិស្វកម្មជាច្រើនបានក្លាយជាអ្នកផ្គត់ផ្គង់សម្ភារសំណង់ម៉ាកអន្ដរជាតិ។ ការនេះបានអនុញ្ញាតឲ្យពួកគេធ្វើការផ្គត់ផ្គង់ផ្តាច់មុខលើម៉ាកសម្ភារជាក់លាក់មួយចំនួន ដែលពីមុនមកគេមិនអាចរកបានទេនៅក្នុងទីផ្សារកម្ពុជា។ អ្នកផ្គត់ផ្គង់សម្ភារម៉ាកអន្តរជាតិទាំងនេះជាធម្មតាត្រូវបានអភិវឌ្ឍដោយផ្តល់សិទ្ធិដល់ហាង លក់នៅកម្ពុជា ឬដោយបើកការិយាល័យតំណាងនៅកម្ពុជា។ នៅពេលដែលទីផ្សារកាន់តែរឹងមាំ សម្ភារម៉ាកអន្តរជាតិទាំងនោះអាចបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធអចិន្ត្រៃយ៍ ឬបង្កើតរោងចក្រផលិតកម្មនៅក្នុងប្រទេសកម្ពុជា។ បើទោះបីជាកម្ពុជាបច្ចុប្បន្ននៅពឹងផ្អែកលើការនាំចូលសម្ភារសំណង់ វិស័យឯកជនគួរតែបង្កើនសមត្ថភាពផលិតដើម្បីបំពេញតម្រូវការសម្ភារសំណង់ខ្ពស់។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចូលសម្ភារសំណង់បានកើនឡើងដោយសារតែមានតម្រូវការខ្លាំង។ នៅពេលជាមួយគ្នានេះ តម្លៃទំនិញនាំចូលបានធ្លាក់ចុះ។ លោកស្រី ចាន់ […]
អានបន្ថែមCCA ចូលរួមពិព័រណ៍ការងារសាងសង់លើកទី ១
និស្សិតវិស្វកម្មរាប់រយនាក់បានសិក្សាអំពីសាវតា ផលិតផល និងសេវាកម្មរបស់សមាជិកសមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) តាមរយៈពិព័រណ៍ការងារលើកទី១ នៅវិទ្យាស្ថានពហុបច្ចេកទេសកុសមៈ (PPI) ។
អានបន្ថែមCCA ស្វាគមន៍ប្រតិភូជំនួញហុងកុង
សមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) បានទទួលស្វាគមន៍គណៈប្រតិភូជំនួញជាន់ខ្ពស់មកពីទីក្រុងហុងកុងក្នុងខែ កុម្ភៈ ដើម្បីពិភាក្សាពីឱកាសវិនិយោគនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមប្រធានសមាគមអ្នកម៉ៅការសាងសង់កម្ពុជាទទួលតួនាទីថ្មី
ជាកូនខ្មែរកាត់ចិន និងជាបុគ្គលនាំមុខគេក្នុងសហគមអាជីវកម្មនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ នាពេលថ្មីៗនេះត្រូវបានជ្រើសតាំងជាប្រធានថ្មីនៃសមាគមខ្មែរ-ចិននៅក្នុងប្រទេសកម្ពុជា បន្តពីឧកញ៉ា ដួង ឈីវ
អានបន្ថែមក្លឹបកូរ៉េ-ចិនស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សមាគមអ្នកម៉ៅការសាងសង់កម្ពុជា (CCA) បានធ្វើបទបង្ហាញស្តីពីឱកាសវិនិយោគនៅក្នុងឧស្សាហកម្មសំណង់និងអចលនទ្រព្យនៅកម្ពុជា ជូនគណៈប្រតិភូដែលតំណាងឲ្យសមាគមមិត្តភាពកូរ៉េ-ចិន ដែលមានមូលដ្ឋាននៅក្នុងខេត្ត Jiangsu ប្រទេសចិន កាលពីខែកុម្ភៈ។
អានបន្ថែមទីផ្សារប្រណីតីិនៅទីក្រុងហូជីមិញកំពុងតែរីកចម្រើនខ្លាំង
ទីផ្សារខុនដូប្រណីិតកំពុងតែរីកចម្រើនខ្លាំងនៅក្នុងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតទីពីររបស់ប្រទេសវៀតណាម ហើយកំពុងតែបន្តនាំមុខជាចលករនៃវិស័យអចលនទ្រព្យនៅអាស៊ាន។
អានបន្ថែមអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ាកំពុងមានស្ថិរភាព
វិស័យអចលនទ្រព្យរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងតែមានស្ថិរភាព បន្ទាប់ពីកំណើនខ្លាំង ហើយអ្នកជំនាញខាងឧស្សាហកម្មនេះជឿថា ទីផ្សារនេះនឹងកាន់តែរឹងមាំឡើងនាពេលនេះ។
អានបន្ថែមរដ្ឋាភិបាលប្រកាសពីសេវាតាក់ស៊ីផ្លូវទឹក
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់នូវជម្រើសផ្លូវដឹកជញ្ជូន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង ហើយធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់រវាងតំបន់ជាយក្រុង រដ្ឋាភិបាលបានប្រកាស
អានបន្ថែមប្រជាជនស្នាក់នៅអគារប៊ូឌីងទទួលយកសាច់ប្រាក់
ប្រជាជនជាច្រើនដែលស្នាក់នៅអគារប៊ូឌីងចាស់ទ្រុឌទ្រោម នៃរាជធានីភ្នំពេញ ហាក់ចង់លក់អចលនទ្រព្យរបស់ខ្លួនប្តូរយកប្រាក់ ជាជាងរង់ចាំការអភិវឌ្ឍឡើងវិញលើទីតាំង បើទោះបីមានការណែនាំ ពីក្រសួង
អានបន្ថែម