កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​សាលា​រាជធានី​ភ្នំពេញ

ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​មាន​សេចក្តី​រីករាយ​ដើម្បី​បើក​ដំណើរការ​ផ្នែក​សម្រាប់​ព័ត៌មាន​ថ្មីៗ​ជាប្រចាំ​អំពី​សាលា​រាជធានី​ភ្នំពេញ​។​ – ជម្រើស​ការ​រចនា​ស្នើឡើង​សម្រាប់​ភ្លើងស្តុប​នៅ BKC (​ធនាគារ​កាណាឌីយ៉ា​) ​សាលា​រាជធានី​ភ្នំពេញ និង​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ឯកជន និង​សាធារណៈ​ដែល​ពាក់ព័ន្ធ បាន​ពិភាក្សា​គ្នា​អំពី​ជម្រើស​ជាច្រើន​សម្រាប់​ផែនការ​រៀបចំ​ភ្លើងស្តុប BKC (​ធនាគារ​កាណាឌីយ៉ា​)​។ គេ​នៅ​មិនទាន់​ជ្រើសរើស​បាន​នូវ​ជម្រើស​នៃ​ការ​រចនា​ចុងក្រោយ​ណាមួយ​នោះ​ទេ ដោយហេតុ​ថា សាលា​រាជធានី​ភ្នំពេញ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​សិក្សា​លម្អិត​បន្ថែមទៀត​អំពី​ផលប៉ះពាល់​នៃ​គម្រោង​នេះ​។ ក្រុម​ខាងលើ​ក៏​បាន​សិក្សា​ពី​លទ្ធភាព​នៃ​ការសាងសង់​ស្ពាន​អាកាស​ចំនួន​បួន​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ចរាចរណ៍​នៅ​តំបន់​ជុំវិញ​ស្ពាន​ក្បាលថ្នល់​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខណ្ឌ​ចំការមន​។ ការសាងសង់​ស្ពាន​អាកាស​ថ្មី​នៅ​ក្បាលថ្នល់​ត្រូវ​ការចាប់ផ្តើម​ដំណើរការ​ឱ្យ​បាន​ឆាប់ បើទោះជា​នៅ​មាន​ភាពចម្រូងចម្រាស់​មួយចំនួន​ក៏​ដោយ ។​ – ឯកជន​ភាវូបនីយកម្ម​លើ​ការគ្រប់គ្រង​សួន​សាធារណៈ​ ​សាលា​រាជធានី​ភ្នំពេញ​នឹង​ផ្ទេរ​កាតព្វកិច្ច​ក្នុង​ការគ្រប់គ្រង និង​ការថែរក្សា​សួន​សាធារណៈ​របស់​ទីក្រុង​ភ្នំពេញ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​វិញ នូវ​ទីតាំង​សម្រាប់​ការផ្សាយពាណិជ្ជកម្ម​ដោយ​ឥតគិតថ្លៃ​នៅតាម​សួន​សាធារណៈ​ទាំងនោះ​។​ ​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី ១៣ ខែមិថុនា ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​សេចក្តី​ព្រាង​កិច្ចសន្យា​នោះ ឯកឧត្តម ប៉ា សុជាតិ​វង្ស​បានឱ្យដឹង​ថា​បច្ចុប្បន្ន​មាន​អំពូល​ភ្លើង​ចំនួន ១១,០០០ ដែល​ដាក់​បំពាក់​នៅក្នុង​ទីក្រុង ដែល​អំពូល​ទាំងនោះ​ត្រូវ​តម្លើង​ទៅ​ជា​អំពូល LED ។ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​តម្លើង​ចំនួន ២,០០០ អំពូ​លហើយ​។​ – កាំ​មេ​រ៉ា​សុវត្ថិភាព CCTV ចំនួន ៦០០ ត្រូវបាន​ដំឡើង​ សន្ដិសុខ​នៅ​តែ​ជា​បញ្ហា​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី ១៥ ខែមិថុនា សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ឡើងវិញ​លើ​ការងារ​ដំឡើង​កាំ​មេ​រ៉ា​សុវត្ថិភាព CCTV នៅលើ​ភ្លើង​សញ្ញា​ចរាចរណ៍​ទាំងអស់​ក្នុង​រាជធានី​។ […]

អាន​បន្ថែម

សុវត្ថិភាព​ជា​ចម្បង ៖ វាយតម្លៃ​បេតុង​នៅ​ក្នុង​ការប្រើប្រាស់

​វិស្វករ​ត្រូវ​ការវាយតម្លៃ​ស្ថានភាព​នៃ​បេតុង​នៅក្នុង​គ្រឿង​បង្គុំ​អគារ​ពេល​កំពុង​សាងសង់ ដោយ​ហេតុផល​មួយ​ចំនួន​ដែល​រួម​មាន​ការអង្កេត​លើ​សញ្ញា​គ្រោះថ្នាក់ និង​ការត្រួតពិនិត្យ​គុណភាព​លើ​រចនាសម្ព័ន្ធ​អគារ​ថ្មី ការវាយតម្លៃ​សម្រាប់​ការផ្លាស់ប្តូរ​ការតាំង​បង្ហាញ និង​ការថែទាំ​ជាប្រចាំ​។​

អាន​បន្ថែម

ព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ផ្សព្វផ្សាយ​ជូន​នូវ​ព័ត៌មាន​ថ្មីៗ​ដោយ​ផ្ទាល់​អំពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC)​។​

អាន​បន្ថែម

រចនាប័ទ្មក្នុងការតុបតែងពន្លឺតាមបែបបារាំង

ក្រុមហ៊ុន​លក់រាយ​លំដាប់​ខ្ពស់​ដែល​លក់​នូវ​ឧបករណ៍​បំភ្លឺ​បារាំង​ដែល​ជា​ម៉ាក​នាំមុខគេ គឺជា​ការបន្ថែម​ថ្មី​មួយ​ទៅ​ក្នុង​វិស័យ​តុបតែង​អចលនទ្រព្យ​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា​។ ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ លោក Kollian Koy សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Maison Bienvenue បាន​ពន្យល់​អំពី​របៀប​ដែល​ក្រុមហ៊ុន​គ្រោង​ផ្លាស់ប្តូរ​ការយល់ដឹង​នៅក្នុង​ទីផ្សារ​អំពី​គុណភាព ហត្ថ​កោសល្យ និង​ភាពស្រស់ស្អាត​ក្នុង​ការបំភ្លឺ​។​

អាន​បន្ថែម

តើ BIM ជួយការងារសាងសង់ដោយរបៀបណា?

បច្ចុប្បន្ននេះ គំរូ​ព័ត៌មាន​សំណង់ (BIM) គឺជា​ប្រព័ន្ធ​នាំមុខ​គេ​ក្នុង​ការបម្រើ​ឧស្សាហកម្ម​សំណង់​អគារ​សកល ក្នុងអំឡុងពេល​នៃ​ការសាងសង់​។ ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​បាន​ធ្វើ​ការសម្ភាសន៍​ជាមួយ​លោក Kaushik Chakraborty អនុប្រធាន​ផ្នែក​ប្រព័ន្ធ Bentley ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នាំមុខគេ​ក្នុង​ផ្នែក​ដំណោះស្រាយ Software សម្រាប់​កិច្ចការ​ស្ថាបត្យកម្ម និង​វិស្វកម្ម​នៅក្នុង​ពិភពលោក អំពី​ថា​តើ BIM អាច​ជួយ​ដល់​ការងារ​សាងសង់​ដោយ​របៀប​ណា​។​

អាន​បន្ថែម

ឧទ្យានឧស្សាហកម្មមិត្តភាពបង្កើតស្តង់ដារថ្មី

Le Urban Eco Park មិន​ត្រឹមតែ​ជា​ទីក្រុង​រណប​ដែល​មាន​លក្ខណៈ​អេកូឡូស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការអភិវឌ្ឍ​ចម្រុះ​ដំបូង​គេ ដែលមាន​តំបន់ឧស្សាហកម្ម បណ្តុំ​លំនៅដ្ឋាន អគារ​ការិយាល័យ​ពាណិជ្ជកម្ម ហាង​លក់ទំនិញ​រាយ និង​តំបន់​លំហែ​រីករាយ រួម​បញ្ចូល​គ្នា​នៅក្នុង​ទីកន្លែង​តែមួយ ។​ ​គម្រោង​អភិវឌ្ឍ​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ នៅ​ឃុំ អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដោយ​ចំណាយ​ពេល​ធ្វើដំណើរ​ត្រឹមតែ ១៥​នាទី ប៉ុណ្ណោះ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ត្រូវបាន​សាងសង់​ឡើង​នៅលើ​ផ្ទៃដី​ទំហំ ១៨ ហិកតា ដោយ​មួយ​យូ​នី​ត​អាចមាន​ទំហំ​រហូតដល់​ទៅ ១០០.០០០ ម៉ែត​ការ៉េ សម្រាប់​ការជួល ឬ​ទិញ​។​ ​ការអភិវឌ្ឍន៍​ចម្រុះ​នេះ ត្រូវបាន​បែងចែក​ជា​អចលនទ្រព្យ​ចំនួន​បី​ប្រភេទ​ផ្សេង​គ្នា​គឺ រោងចក្រ អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន ដែល​ធ្វើឲ្យ​ប្រសើរ​ឡើង​ដោយ​លក្ខណៈ​បៃតង​សម្រាប់​ការរស់នៅ និង​បរិស្ថាន​ការងារ​ប្រកបដោយ​និរន្តរភាព​។​ ​នៅក្នុង​បណ្តុំ​លំនៅឋាន ឧទ្យាន​នេះ​មាន​អា​ផាត​មិន​ផ្តល់​សេវា​ចំនួន ៦៤ ហាង​ពាណិជ្ជកម្ម​ចំនួន ១១ ដោយ​ការសាងសង់​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧​។ យូ​នី​ត​ទាំងនេះ​មានការ​កាន់កាប់​ដោយ​សេរី ដោយ​គ្មាន​ការ​ដាក់​កម្រិត​សម្រាប់​អ្នក​ទិញ​ជា​ជនបរទេស ដែល​តម្លៃ​ចាប់ផ្តើម​ពី ៤៨.៥០០​ដុល្លារ។​ ​ការអភិវឌ្ឍ​នេះ​ក៏​នឹង​ផ្តល់ជូន​នូវ​បទពិសោធន៍​លក់រាយ​ថ្មីៗ​ដូចជា “Eco Park Mall” ដែល​ជា​ការរួមបញ្ចូល​គ្នា​រវាង​ផ្ទះ​ពាណិជ្ជកម្ម និង​ផ្ទះ​លក់រាយ […]

អាន​បន្ថែម

តម្លៃអចលនទ្រព្យនៅភ្នំពេញកើនឡើងខ្ពស់បំផុតក្នុងអាស៊ីប៉ាស៊ីហ្វិក

តម្លៃអចលនទ្រព្យលំនៅឋាននៅភ្នំពេញកើនឡើង 26.2 ភាគរយក្នុងឆ្នាំ 2015 ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមទីក្រុងនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាម Knight Frank Primes Asia Development Land Index។ ក្នុងH2 នៃឆ្នាំ 2015 ការកំណើនតម្លៃនៃការអចលនទ្រព្យហាក់ចុះថយបន្តិច ដោយកើនឡើងក្នុងអត្រា 10.6 ភាគរយប៉ុណ្ណោះ។ ការណ៍នេះធ្វើឲ្យទីក្រុងភ្នំពេញស្ថិតនៅក្រោយទីក្រុងតូក្យូដែលមានការកើនឡើងតម្លៃដីខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ទាំងមូល។ លោក Nicholas Holt នៅKnight Frank ដែលជាប្រធានស្រាវជ្រាវសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា “ការបន្ធូរបន្ថយការចំណាយលើការបញ្ចប់ការសាងសង់ និងការកើនឡើងនៃតម្លៃលំនៅឋាន និងតម្លៃជួលការិយាល័យ បានជំរុញតម្លៃដីរបស់រាជធានីភ្នំពេញឲ្យមានការកើនឡើង”។ Knight Frank មិនរំពឹងថារាជធានីភ្នំពេញនឹងរក្សាតំណែងខ្ពស់នេះសម្រាប់ឆ្នាំខាងមុខនេះទៀតនោះទេ។

អាន​បន្ថែម

Exchange Square បើកដំណើរការ

KHM\">សំណង់ Exchange Square ដែល​ជា​គម្រោង​អភិវឌ្ឍ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ដែល​សំខាន់​បំផុត​របស់​ក្រុមហ៊ុន Hong Kong Land KHM\">បាន​បើក​ដំណើរការ​នៅក្នុង​ខែ មិថុនា​។​

អាន​បន្ថែម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឲ្យយកចិត្តទុកដាក់ពីសុវត្ថិភាពសំណង់�

KHM\">ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជំរុញ​ឲ្យ​ការដ្ឋាន​សំណង់​ធានា​ពី​វិធានការ​សុវត្ថិភាព​នៅ​ការដ្ឋាន​សាងសង់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​មាន​ការបាក់​ស្រុត​ដី​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។​

អាន​បន្ថែម

វិស័យសំណង់ពីមានកំណើនខ្លាំងទៅជាកំណើនយឺត

KHM\">ទោះបីជា​ការវិនិយោគ​មាន​ការកើនឡើង​ខ្លាំង​រហូត​ដល់ ២០០ ភាគរយ ច្រើន​ជាង​ឆ្នាំ​មុន​ក៏ដោយ រដ្ឋាភិបាល​បានឲ្យដឹង​ថា​កំណើន​ក្នុង​វិស័យ​សំណង់​នេះ​នឹង​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​។​

អាន​បន្ថែម

ប្រទេសជប៉ុនផ្តល់មូលនិធិដល់កំពង់ផែកោះជ្វា (Java)

KHM\">រដ្ឋាភិបាល​ជប៉ុន និង​ឥណ្ឌូនេស៊ី បានអនុម័ត​ជា​គោលការណ៍​នូវ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​ចំនួន ៣ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​កំពង់ផែ​ទឹក​ជ្រៅ​នៅលើ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​នៃ​កោះ​ជ្វា​ប្រទេស​ឥណ្ឌូនេស៊ី​។​

អាន​បន្ថែម

ក្រុមហ៊ុន ម៉េងឡេងអីុវ ចែកចាយឧបករណ៍បំពេញការងារធ្ងន់ៗរបស់ក្រុមហ៊ុន Bosch

KHM\">ក្រុមហ៊ុន ម៉េង​ឡេងអីុវ ត្រូវបាន​ចាត់ទុក​ជា​អ្នក​ចែកចាយ​ដែល​បាន​ទទួល​ការអនុញ្ញាត​ក្នុងការ​ចែកចាយ​ឧបករណ៍​បំពេញ​ការងារ​ធ្ងន់ៗ​របស់​ក្រុមហ៊ុន Bosch និង​ឧបករណ៍​វាស់​ស្ទង់​នៅក្នុង​ទីផ្សារ​កម្ពុជា​។​

អាន​បន្ថែម