ការរីកចំរើនក្រុមហ៊ុនវៀតណាមកំពុងធ្វើឲ្យមានភាពភ្ញាក់ផ្អើលក្នុងទីផ្សារភាគហ៊ុន

ការកើនឡើងដ៏ខ្ពស់នូវតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសំណង់វៀតណាមមួយ បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងទីផ្សារភាគហ៊ុន ក្នុងខែវិច្ឆិកា។ ក្រុមហ៊ុន Faro Construction and parent developer FLC Group បានកំពុងតែអភិវឌ្ឍនូវគម្រោងធំមួយចំនួនដូចជា គម្រោងកសាង Samson Beach and Golf Resort ស្ថិតនៅក្នុងខេត្ត Thanh Hoa ដែលមានតម្លៃ ២៥០ លានដុល្លារសហរដ្ឋអាមេរិក និងគម្រោង Quy Nhon Beach and Golf Resort ស្ថិតនៅក្នុងខេត្ត Binh Dinh ដែលមានតំលៃ ៣៣០ លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Faro បានចុះបញ្ជីលើផ្សារភាគហ៊ុននៃទីក្រុងហូជីមិញ (HOSE) នៅខែកញ្ញា ក្នុងតម្លៃ ១៧០ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែក្នុងខែវិច្ឆិកា តម្លៃក្រុមហ៊ុននេះបានកើនឡើង ១៣ ដង រហូតដល់ ២.២ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធំជាងគេទី ៧ ក្នុងប្រទេសវៀតណាម។ […]

អាន​បន្ថែម

ប្រទេសចិន នឹងកសាងកោះសិប្បនិម្មិតនៅប្រទេសភីលីពីន

ប្រទេសភីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយប្រទេសចិនដើម្បីកសាងកោះសិប្បនិម្មិតចំនួនបួននៅទីក្រុង Davao។ គម្រោងដ៏ធំលើផ្ទៃដី ២០៨ ហិចតាដែលនឹងត្រូវអភិវឌ្ឍតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៨ គ.ម ជាផ្នែកមួយនៃគម្រោងកំពង់ផែដ៏ធំមួយ ហើយក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងកំសាន្តនៃទីក្រុង Davao។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនភីលីពីន Mega Harbor Port and Development Inc. និង ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន China Communications Construction Co. (CCCC) បានធ្វើការចុះហត្ថលេខាក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Duterte ទៅប្រទេសចិន។ គូសបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Duterte ធ្លាប់ជាអភិបាលក្រុង Davao មុនពេលលោកក្លាយជាប្រធានាធិបតី។ កិច្ចព្រមព្រៀងនេះបានបង្ហាញពីការផ្លាស់ប្តូរទៅរកទំនាក់ល្អរវាងប្រទេសទាំងពីរ ទាំងដែរធ្លាប់មានការជំទាស់របស់ប្រទេសភីលីពីនទៅនឹងក្រុមហ៊ុន China Communications Construction Co. (CCCC) ដែលបានចូលរួមក្នុងការកសាងកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង៕

អាន​បន្ថែម

លំនៅដ្ឋានសាធារណៈអាចពឹងផ្អែកលើវិស័យឯកជន

ខណៈដែលអ្នកជំនាញផ្នែកអចលនច្រើនឡើងទទួលស្គាល់តម្រូវការក្នុងការផ្លាស់ប្តូរទៅរកការផ្ដោតទៅលើលំនៅដ្ឋានដែលមានតំលៃសមរម្យនិងលំនៅឋានសាធារណៈ រាជរដ្ឋាភិបាលកំពុងគាំទ្រដល់វិស័យឯកជនឲ្យជំរុញការអភិវឌ្ឍគម្រោងលំនៅដ្ឋានសម្រាប់គ្រួសារ

អាន​បន្ថែម

ក្រុមហ៊ុនអូស្ត្រាលីវិនិយោគក្នុងលំនៅដ្ឋានតម្លៃទាប

ក្រុមហ៊ុនវិនិយោគរួមគ្នារវាងអូស្ត្រាលីនិងកម្ពុជា កំណត់នឹងបើកដំណើរការគម្រោងផ្ទះតំលៃសមរម្យ សម្រាប់គូស្វាមីភរិយាដែលទើបរៀបការថ្មី និងកំពុងសម្លឹងរកមើលទិញផ្ទះដំបូងរបស់ពួកគេ។

អាន​បន្ថែម

ជម្រើសក្នុងការសាងសង់អគារខុនដូលំដាប់ខ្ពស់

នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងដូចជាអចលនទ្រព្យលំនៅដ្ឋាន អ្នកអភិវឌ្ឍន៍ត្រូវតែដាក់ចេញនូវផលិតផលដែលត្រូវនឹងតម្រូវការពិតប្រាកដដើម្បីអាចលក់បាន។

អាន​បន្ថែម

ការលើកទឹកចិត្តការទិញអចលនទ្រព្យលំនៅឋាន

អ្នកអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញបានផ្តល់នូវការលើកទឹកចិត្តចំពោះការទិញ ព្រោះថាអ្នកទិញមួយចំនួនត្រូវលំបាកក្នុងការរៀបចំខ្ចីប្រាក់ ឬកម្ចីដោយមានវត្ថុធានានៅពេលគេធ្វើការវិនិយោគក្នុងអចលនទ្រព្យ។

អាន​បន្ថែម

ការប្រមើលមើលទីតាំងលក់រាយនៅរាជធានីភ្នំពេញ

ទីផ្សារលក់រាយនៅរាជធានីភ្នំពេញគឺមានថាមវន្តជាងមុន។ ការពង្រីកទីផ្សារដោយអ្នកអភិវឌ្ឍន៍ការលក់រាយ ការចូលមកក្នុងទីផ្សាររបស់អ្នកលក់រាយក្នុងស្រុក និងអន្តរជាតិ រួមគ្នាជាមួយទស្សនវិស័យសេដ្ឋកិច្ចប្រកួតប្រជែងត្រូវបានបូកបញ្ចូលគ្នាតែមួយ។

អាន​បន្ថែម

អ្នកអភិវឌ្ឍន៍ដែលឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ី

អ្នកអភិវឌ្ឍន៍ល្អបំផុតនៅអាស៊ីអាគ្នេយ៍ និងអ្នកទទួលជោគជ័យ បាននាំនូវកិត្តិយស និងកិត្យានុភាពទៅកាន់ប្រទេសរបស់ពួកគេ ព្រោះពួកគេបានប្រកួតប្រជែងសម្រាប់ការឈ្នះពានរង្វាន់ក្នុងតំបន់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យអាស៊ីប្រចាំឆ្នាំលើកទី៦ ឆ្នាំ២០១៦

អាន​បន្ថែម

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បង្ហាញនូវចក្ខុវិស័យក្នុងអាណត្ត

បន្ទាប់ពីត្រូវបានតែងតាំងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA) សម្រាប់អាណត្តិទី ២ របស់ខ្លួននៅឆ្នាំ ២០១៧-២០១៨ លោក គីម ហ៊ាង បានបង្ហាញនូវចក្ខុវិស័យប្រកបដោយមហិច្ឆតា

អាន​បន្ថែម

ការបង្កើនជាអតិបរមាលើការវិនិយោគជួល

អ្នកទិញលំនៅដ្ឋានជាច្រើននៅក្នុងរាជធានីភ្នំពេញចូលចិត្តទិញអចលនទ្រព្យ ហើយជួលឲ្យអ្នកផ្សេង ដោយពួកគិតថាវាជួយឲ្យមានកំណើនមូលធនរយៈពេលវែង

អាន​បន្ថែម

ការងារចាប់ផ្តើមលើអគារកប់ពពកខ្ពស់ជាងគេក្នុងពិភពលោក

ការងារបានចាប់ផ្តើមនៅលើអ្វីដែលនឹងក្លាយជាអគារខ្ពស់បំផុតនៅក្នុងពិភពលោកនៅក្នុងទីក្រុងឌូបៃ។ “ប៉ម” ដែលបានរចនាឡើងដោយស្ថាបត្យករកាត់ អេស្ប៉ាញ និងស្វ៊ីស លោក Santiago Calatrava នឹងខ្ពស់ជាងអាគារដែលជាប់កំណត់ត្រាបច្ចុប្បន្ន Burj Khalifa ដែលស្ថិតនៅក្នុងទីក្រុងឌូបៃដូចគ្នា និងជាផ្នែកមួយនៃការអភិវឌ្ឍឡើងវិញនៃទីក្រុងចាស់។ “ប៉ម \’ត្រូវបានគេរំពឹងថានឹងលូតខ្ពស់ ៣០៤៥ហ្វីត នៅពេលដែលវាត្រូវបានសាងសង់ រួចរាល់ ក្នុងឆ្នាំ ២០២០ ខាងមុខនេះ និងត្រូវចំណាយអស់ប្រមាណជា ១ ពាន់លានដុល្លារ អាមេរិច នេះបើយោងតាម inhabitat ។ ស្ថាបត្យករ Calatrava បាននិយាយថា “គម្រោងនេះ គឺជាសមិទ្ធផលសិល្បៈ ដែលបានបំផុសគំនិតដោយគោលដៅនៃការធ្វើឲ្យកន្លែងនេះ ជាចំណុចប្រជុំមួយសម្រាប់ប្រជាពលរដ្ឋដែលមកពីទីក្រុងឌូបៃ និងតំបន់អារ៉ាប់រួម ព្រមទាំងពលរដ្ឋនៅទូទាំងពិភពលោក។ វាគឺជានិមិត្តរូបនៃជំនឿក្នុងវឌ្ឍនភាព»។

អាន​បន្ថែម

គ្រោះថ្នាក់នៅការដ្ឋានសាងសង់នៃប្រទេសចិនសម្លាប់មនុស្ស ៦៧នាក់

ច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពនៅអាស៊ី ត្រូវបានទទួលការចាប់អារម្មណ៍ជាថ្មីម្តងទៀត បន្ទាប់ពីកម្មករ ៦៧នាក់ បានស្លាប់នៅពេលដែលមានការបាក់ស្រុតសំណង់ដែលពួកគេធ្វើការនៅក្នុងប្រទេសចិន កាលពីខែវិច្ឆិកាកន្លងទៅនេះ។ គ្រោះថ្នាក់នេះបានកើតឡើងនៅលើតំបន់នៃរោងចក្រថាមពល Fengcheng ដ៏ធំសម្បើម មានតម្លៃ ១,១ ប៊ីលានដុល្លារអាមេរិច នៅក្នុងខេត្តភាគខាងកើតនៃ Jiangxi គឺនៅពេលកន្លែងដែលកម្មករធ្វើការសាងសង់ប៉មនៃរោងចក្រថាមពលបានស្រុតចុះ។ Xinhua បានរាយការណ៍ថា ក្រុមហ៊ុន Hebei Yineng Tower Engineering Co. Ltd. កំពុងតែសាងសង់ប៉មសម្រាប់រោងចក្រ ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Jiangxi Ganneng Co. Ltd.។ Xinhua បានបន្ថែមទៀតថា កម្លាំងសង្គ្រោះរួមមាន អ្នកជួយសង្គ្រោះជាង ៣០០នាក់ ដ្រូន ២គ្រឿង និងរថយន្តស្ទូចចំនួន ៧។ លក្ខខណ្ឌដ៏ពិបាក និងសម្ពាធពេលវេលាតឹងរ៉ឹង ត្រូវបានចាត់ទុកថាជាផ្នែកមួយដែលធ្វើឲ្យមានសោកនាដកម្មនេះ។

អាន​បន្ថែម