ចិនចូលរួមក្នុងគម្រោងទីក្រុងរណបធំ
ក្រុមហ៊ុន Cambodian conglomerate LYP Group និងក្រុមហ៊ុន the China Minsheng Investment Group (CMIG) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយកាលពីខែ ធ្នូ ដើម្បីអភិវឌ្ឍទីក្រុងមិត្តភាពកម្ពុជាចិន ដែលមានទំហំ ៥៥០ ហិចតា។ កិច្ចព្រមព្រៀងលើវិនិយោគទុនរួមក្នុងតម្លៃ ១,៥ ប៊ីលានដុល្លារ អនុញ្ញាតឲ្យ CMIG ដែលជាក្រុមហ៊ុនវិនិយោគធំបំផុតក្នុងប្រទេសចិន ធ្វើការអភិវឌ្ឍតំបន់លំនៅដ្ឋានជាមួយនឹងទីក្រុងរណប Garden City ដែលមានទំហំ ២០០០ ហិចតា កសាងដោយក្រុមហ៊ុន LYP Group ស្ថិតនៅចម្ងាយ ១០ គ.ម ខាងជើងពីភ្នំពេញ។ ការសាងសង់នៅលើទីក្រុងមិត្តភាពកម្ពុជាចិន ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០១៧ ជាមួយគម្រោងរួមមាន មជ្ឈមណ្ឌលសន្និបាត មជ្ឈមណ្ឌលដឹកជញ្ជូន សាលារៀន និងសម្ភារបរិក្ខារដទៃៗទៀត។ ការវិនិយោគច្រើនសម្បើម មានភាពសមស្របជាមួយនឹងការគាំទ្រទិន្នាការ “One Belt, One Road” របស់ចិន ដែលមានគម្រោងធំៗមួយចំនួនបានប្រកាសនៅក្នុងតំបន់នាឆ្នាំថ្មីៗនេះ។
អានបន្ថែមចិនស្វែងរកដៃគូសម្រាប់រោងម៉ាស៊ីនកិនដែកក្នុងតំបន់
ការពឹងផ្អែករបស់កម្ពុជាលើការនាំចូលដែកថែបសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ដែលកំពុងរីកចម្រើន បានកំពុងក្លាយជាឱកាសមួយដល់ចិនក្នុងការបង្កើតសមត្ថភាពផលិតក្នុងស្រុក។ តាមរយៈនាយកប្រតិបត្តិក្រុមហ៊ុន បានឲ្យដឹងថា ដែក និងដែកថែប Hangzhou ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិនមានបទពិសោធន៍ជាង ៥០ឆ្នាំ កំពុងតែរកដៃគូដើម្បីសាងសង់រោងចក្រផលិតដែកថែបដំបូងគេថ្នាក់ជាតិ។ វៀតណាម និងចិន ជាអ្នកផ្គត់ផ្គង់ចម្បងក្នុងការនាំចូលដែកថែបរបស់កម្ពុជា ដែលជាសរុបលើសពី ២៦៥,០០០ តោន ក្នុងឆ្នាំ ២០១៥។ ក្នុងអំឡុងវេទិកាពាណិជ្ជកម្មកម្ពុជានិងចិននាពេលថ្មីៗនេះ លោក Weng Wei Min ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃក្រុមហ៊ុន ដែក និងដែកថែប Hangzhou បានប្រាប់ក្រុមអ្នកកាសែតថា ១០ ប៊ីលានដុល្លារអាមេរិកនឹងសម្រេចបាននូវសក្ដានុពល នាពេលអនាគតដ៏ធំនៅក្នុងក្រុមហ៊ុនទីផ្សាររបស់កម្ពុជា ប៉ុន្តែមិនទាន់បានបញ្ចប់ផែនការនៅឡើយទេ។
អានបន្ថែមឥដ្ឋរបស់បារាំងត្រៀមរួចរាល់ក្នុងការចូលទីផ្សារស៊ីម៉ង់តិ៍ក្នុងស្រុក
ក្រុមហ៊ុនផលិតឥដ្ឋនាំមុខគេមួយរបស់ប្រទេសបារាំង Plattard Sas បានប្រកាសថា ខ្លួនកំពុងសម្លឹងរកមើលការបង្កើតវត្តមានផលិតកម្មនៅក្នុងទីផ្សារក្នុងស្រុក។ លោក Edouard Plattard អ្នកគ្រប់គ្រងក្រុមហ៊ុនបារាំងដ៏ល្បីឈ្មោះបានថ្លែងអំពីគុណភាព និងអត្ថប្រយោជន៍នៃផលិតផលរបស់ខ្លួន នៅក្នុងសិក្ខាសាលាស្តីពី “សម្ភារសំណង់សម័យទំនើប និងបច្ចេកទេសសំណង់ថ្មីនៃប្រទេសបារាំង” ដែលរៀបចំដោយ MLMUPC នេះ។ Plattard Sas ផលិតឥដ្ឋដោយប្រើប្រាស់ខ្សាច់និងក្រួស មានតាមលំដាប់នៃទំហំ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់ក្រុមហ៊ុនសំណង់។បើទោះបីជា Plattard Sas មិនទាន់មានផែនការវិនិយោគជាផ្លូវការយ៉ាងណាក៏ដោយ ការលើកទឹកចិត្តយ៉ាងកក់ក្តៅពីក្រសួង និងឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាបានផ្តល់នូវឱកាសយ៉ាងធំចំពោះ Plattard Sas ។ ទោះជាយ៉ាងណា Plattard Sas បានសង្កត់ធ្ងន់ថាវិនិយោគទុនដំបូងនឹងនៅតែជាប្រធានបទចំពោះការចាប់អារម្មណ៍ទីផ្សារ។
អានបន្ថែមប្រាក់កម្ចីរបស់ចិនសម្រាប់កសាងផ្លូវ Expressway ពីភ្នំពេញទៅក្រុងព្រះសីហនុ
កម្ពុជាកំពុងស្វែងរកប្រាក់កម្ចីពីចិន ដើម្បីសាងសង់ផ្លូវ Expressway យ៉ាងវែងពីភ្នំពេញ ទៅសីហនុ។ ក្នុងអំឡុងកិច្ចប្រជុំទ្វេភាគីមួយនៅក្នុងប្រទេសហ្វីលីពីនរដ្ឋធានីម៉ានីល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល បានពិភាក្សាគ្នាពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសំខាន់នេះ ជាមួយប្រទេសចិនអនុរដ្ឋមន្ត្រីដឹកជញ្ជូន លោក Dai Dongchang។ លោក Dai បានសន្យាថានឹងដាក់សំណើទៅរដ្ឋាភិបាលចិន និងបានចែករំលែកក្តីសង្ឃឹមរបស់លោកថាប្រាក់កម្ចីនេះនឹងអាចធ្វើទៅបាន។ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចថ្មីរបស់លោកប្រធានាធិបតី Xi Ping មកកាន់ប្រទេសកម្ពុជា មូលនិធិជាង ៦០០លានដុល្លារអាមេរិក ត្រូវបានយល់ព្រមផ្តល់សម្រាប់អនុវត្តគម្រោងមួយចំនួនរួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់។ ការតភ្ជាប់ខ្សែដឹកជញ្ជូនរវាងរាជធានីរបស់ប្រទេសកម្ពុជា និងកំពង់ផែឆ្នេរសមុទ្រត្រូវបានចាត់ទុកថាជាការតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់បំផុតនៅក្នុងប្រទេសនេះ។
អានបន្ថែមកម្ពុជា ថៃ បានសម្រេចកសាងស្ពានព្រំដែនមិត្តភាពរួមគ្នា
រាជាណាចក្រកម្ពុជា និងថៃ បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការកសាងស្ពានមិត្តភាពនៃព្រំដែនប្រទេសទាំង ២ រវាងប៉ោយប៉ែត និងអារញ្ញប្រថេត ដើម្បីសំរួលដល់ការធ្វើចរាចរ។ កិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃគម្រោងដឹកជញ្ជូនពីរ ដែលប្រទេសទាំងពីរបានសម្រេចយល់ព្រមនៅក្នុងជំនួបពិភាក្សាលើកទី ៥ នៃមហាអនុតំបន់ទន្លេមេគង្គ ស្តីពីកិច្ចប្រឹងប្រែងក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលបានប្រព្រឹត្តទៅនៅខេត្តឈៀងម៉ៃ ព្រះរាជាណាចក្រថៃ កាលថ្ងៃទី ១៦ ខែធ្នូ កន្លងទៅនេះ។ ស្ពានឆ្លងកាត់ព្រំដែននេះ នឹងត្រូវកសាងឡើង រវាងស្រុកស្ទឹងបត់ និងស្រុកបាននុងអាន។ ប្រទេសថៃ នឹងផ្តល់ជាជំនួយដើម្បីកសាងស្ពាន ផ្នែកខាងប្រទេសកម្ពុជា ក៏ដូចជាកម្ចីដើម្បីកសាងបុស្តិ៍ត្រួតពិនិត្យនៃច្រកព្រំដែនថ្មីនេះផងដែរ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ប្រទេសថៃ នឹងកសាងផងដែរនូវផ្លូវពីច្រកព្រំដែននេះ ទៅផ្លូវជាតិលេខ ៥ ដែលត្រូវបានគេស្គាល់ថា ជាផ្លូវអន្តរជាតិអាស៊ានលេខ ១៕
អានបន្ថែមថវិកាប្រមាណ ២០០ លានដុល្លារ សម្រាប់ការធ្វើឲ្យប្រសើរឡើងនូវផ្លូវក្នុងតំបន់ជនបទ
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីគម្រោងក្នុងការចំណាយថវិកា ប្រមាណ ២០០ លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផ្លូវដីចំនួន ៧៥ ក្នុងខេត្តចំនួន ១០ ស្មើនឹង ១២០០ គ.ម ឲ្យទៅជាផ្លូវកៅស៊ូវិញ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងបង្ហាញពីគម្រោងនេះ នៅថ្ងៃទី ២ វិច្ឆិកា ក្នុងពិធីសម្ពោធផ្លូវកៅស៊ូ មួយខ្សែប្រភេទ DBST ដែលមានប្រវែង ៥៤៣ គ.ម ក្នុងខេត្តត្បូងឃ្មុំ កន្លងទៅថ្មីៗនេះ។ គម្រោងអភិវឌ្ឍដំណាក់កាលទី ២ នឹងផ្តោតសំខាន់ទៅលើផ្លូវក្នងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ ថវិកាចំនួន ១៧.៨ ភាគរយជាថវិកាបដិភាគរបស់រដ្ឋាភិបាល ១៤២ លានដុល្លារ ជាប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងបារាំង។ ចំណែកទឹកប្រាក់ចំនួន ៣៣ លានដុល្លារ ទៀតជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី អង្គការ CCC […]
អានបន្ថែមUMG ធ្វើការបង្ហាញពីគ្រឿងយន្តចុងក្រោយរបស់ខ្លួន
UMG បានបង្ហាញជាសាធារណៈនូវគ្រឿងយន្តថ្មីៗរបស់ខ្លូន ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ក្នុងការពង្រីកសក្ដានុពលរបស់ខ្លួន United Mercury Group (UMG) បាននាំយកនូវម៉ាស៊ីនថ្មីៗ ជាច្រើនដែលប្រើប្រាស់ក្នុងវិស័យស្ថាបត្យកម្ម កសិកម្ម និងឧស្សាហកម្មខួងថ្ម មកពិព័រណ៍ ជូនឈ្មួញជួញដូរគ្រឿងចក្រ និងអ្នកប្រើប្រាស់នៅក្នុងខេត្តបាត់ដំបង។ លោក ឈិន ម៉ានិត ប្រធានផ្នែកទីផ្សាររបស់ UMG សាខាបាត់ដំបងបានធ្វើការពន្យល់ ក្នុងបទបង្ហាញរបស់គាត់នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ថា ៖ ការពិព័រណ៍ផលិតផលតាមដងផ្លូវ នាថ្ងៃទី០៤ ខែវិច្ឆិកា នៅសាខាខេត្តបាត់ដំបងរបស់ UMG បានបង្ហាញនូវគុណភាពដ៏៍ពិសេស និងបច្ចេកវិទ្យាចុងក្រោយបំផុតនៃផលិតផលជាច្រើនម៉ាក់របស់ UMG ជូនអតិថិជន និងអ្នកជំនួញរាប់ចាប់ពីសហគ្រាសតូចៗ រហូតដល់សហគ្រាសធំៗ។ លោកមានប្រសាសន៍ថា៖ គ្រឿងយន្តម៉ាកថ្មីចំនួន ២៥ ប្រភេទ ត្រូវបានយកមកបង្ហាញជូនអតិថិជនឲ្យបានស្គាល់នៅក្នុងពិព័រណ៍នេះ ក្នុងនោះមានគ្រឿងចក្រដែលបំរើក្នុងវិស័យសំណង់ កសិកម្ម និងឧស្សាហកម្មខួងថ្ម។ គ្រឿងចក្រ និងឡានដឹកទំនិញធន់ធ្ងន់ជាច្រើនដែលបំរើក្នុងវិស័យស្ថាបត្យកម្មត្រូវបាននាំចូលពីឧស្សហករឯកទេសឈានមុខផ្នែកគ្រឿងម៉ាស៊ីន និងយានយន្ត ដែលមានទីស្នាក់ការនៅប្រទេសអាឡឺម៉ង់ ជប៉ុន ចិន និងកូរ៉េ ។ល។ ផ្នែកសំខាន់មួយនៃការតាំងពិព័រណ៍តាមដងផ្លូវនេះ គឹជាការណែនាំឲ្យស្គាល់នូវម៉ាស៊ីនខួងថ្មម៉ាក Furukawa ដែលនាំចូលពីប្រទេសជប៉ុនរបស់ UMG។ […]
អានបន្ថែមសំណង់អគារប៊ូឌីង នឹងត្រូវផ្លាស់ប្តូរនៅឆ្នាំ ២០១៧
អគារតំណាងទីក្រុងភ្នំពេញ តែចាស់ទ្រុឌទ្រោម “ ប៊ូឌីង” តែងតែមានពាក្យ ចរចាមអារាមថានឹងត្រូវកំទេចចោល បើទោះបីជាមានការស្នើរសុំឲ្យរក្សាសភាពដើមពី សំណាក់ប្រជាជនដែលរស់នៅទីនោះក៏ដោយ។ ប្រសិនបើគម្រោងដែលស្នើដោយអ្នកវិនិយោគជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជាអាចសម្រេចបាន នោះអគារនេះនឹងត្រូវរុះរើនៅក្នុងឆ្នាំ ២០១៧ ហើយនឹងត្រូវជំនួសដោយអគារខុនដូដែលមានកម្ពស់ ២១ជាន់វិញ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងតែធ្វើការសិក្សាលើគម្រោងនេះជាមួយនឹងក្រុមហ៊ុន Arakawa របស់ជប៉ុន ដើម្បីធ្វើការអភិវឌ្ឍអគារទ្រុឌទ្រោមដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់នេះឲ្យទៅជាអគារខុនដូទំនើបវិញ។ គម្រោងដែលមានតំលៃប្រហែល ៧០ ទៅ ៨០ លានដុល្លារ វានឹងមានចំណតរថយន្តចំនួន ៣ជាន់ ហាងលក់ទំនិញ ១ជាន់ ហើយ ៥ជាន់ទៀត គឺទុកសម្រាប់ ៦០០គ្រួសារ ដែលរងផលប៉ះពាល់នេះ ដែលមានទំហំធំជាង ១០% នៃផ្ទះនាពេលបច្ចុប្បន្ននេះ។ ចាប់ពីជាន់ទី ៩ បន្ទប់ខុនដូទាំងអស់គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនអាចលក់ដើម្បីបានកំរៃពីការវិនិយោគរបស់ខ្លួន។ នៅក្នុងអំឡុងពេលកំពុងសាងសង់នោះ ថវិកាមួយចំនួនក៏នឹងត្រូវយកទៅសាងសង់អគារស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារដែលរងផលប៉ះពាល់ មានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា។ នៅក្នុងជំនួបនៅថ្ងៃទី ២៧ វិច្ឆិកា ជាមួយអ្នកតំណាងឲ្យសហគម ដែលតំណាងឲ្យចំនួន ៦០០គ្រួសារដែលរងផលប៉ះពាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគររូបនីយកម្ម ឯកឧត្តម ជា […]
អានបន្ថែមUK Construction Trade Mission បានចូលរួមក្នុងពិព័រណ៍សមាគមអ្នកសាងសង់កម្ពុជា
តាមរយៈ British Chamber of Commerce (Britcham) និងគាំទ្រដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ The UK បានចូលរួមក្នុងពិព័រណ៍របស់សមាគមអ្នកសាងសង់កម្ពុជា លើកទី៣ ជាលើកដំបូងក្នុងឆ្នាំ២០១៦។ ការចូលរួមនេះគឺជាផ្នែកមួយនៃ UK Construction Trade Mission មកកាន់កម្ពុជា ដែលគេឃើញមានក្រុមហ៊ុនចំនួន ៨ បានចូលរួម រួមមាន Hongkong Land (Mansions) Ltd, Knight Frank (Cambodia) Pte., Ltd, ARUP (Cambodia) Limited, Aurecon Vietnam, Arcadia Engineering, Chapman Taylor, CBRE – CB Richard Ellis (Cambodia) Co., Ltd and CACPM CO., Ltd.។ រាប់បញ្ចូលទាំង Trade Mission […]
អានបន្ថែមLEGRAND នាំមុខគេផ្នែកស្ដង់ដារអគ្គិសនីនៅក្នុងប្រទេសកម្ពុជា
ជាមួយនឹងការរីកចម្រើនខាងសំណង់នៅក្នុងប្រទេសកម្ពុជា ការដំឡើងរចនាសម្ព័ន្ធអគ្គិសនីនៅក្នុងអគារក៏កំពុងត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពបណ្តាញអគ្គិសនីដល់អ្នកស្នាក់នៅក្នុងអគារ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនីច្រើន។ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យបានធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយលោក Wandrille de Pierrefeu ប្រធានគ្រប់គ្រងសាខា LEGRAND ប្រចាំប្រទេសកម្ពុជា ពីការត្រួសត្រាយផ្លូវសម្រាប់ធ្វើឲ្យប្រសើរឡើងនូវស្តង់ដារអគ្គិសនីនៅប្រទេសកម្ពុជារបស់ម៉ាកអគ្គិសនីនាំមុខគេក្នុងពិភពលោកមួយនេះ។ LEGRAND ដែលមានប្រភពមកពីប្រទេសបារាំងនេះ មានភាពល្បីល្បាញទូទាំងពិភពលោកលើផ្នែកគុណភាព និងស្តង់ដារពិសេសរបស់ខ្លួននៅក្នុងការរៀបចំរចនាសម្ព័ន្ធអគ្គិសនី។ LEGRAND ត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ និងបានបើកការិយាល័យតំណាងមួយនៅខែមេសា ឆ្នាំ២០១៦។ LEGRAND គឺជាម៉ាកអគ្គិសនី និងរចនាសម្ព័ន្ធអគារឌីជីថលដ៏ល្បីមួយក្នុងពិភពលោក។ តើមានហេតុផលអ្វីដែលម៉ាកល្បីមួយនេះឈានចូលមកក្នុងទីផ្សារកម្ពុជា? វត្តមានរបស់ LEGRAND នៅក្នុងប្រទេសកម្ពុជាជួយឲ្យយើងអាចផ្តត់ផ្គង់ដល់អ្នកចែកចាយ អ្នកលក់បន្ត និងដៃគូរបស់យើង និងអាចជួយយើងឲ្យកាន់តែខិតជិតអតិថិជនដែលប្រើប្រាស់ផលិតផលរបស់យើងដើម្បីបម្រើសេវាកម្មដល់ពួកគេបានកាន់តែល្អប្រសើរ។ សូមលោកជួយរៀបរាប់ពីប្រភេទផលិតផលរបស់ក្រុមហ៊ុនដែលមាននៅក្នុងប្រទេសកម្ពុជា។ LEGRAND គ្របដណ្តប់លើផ្នែកសកម្មភាពជាយុទ្ធសាស្ត្រចំនួនប្រាំពីរដូចជា ៖ 1. ឧបករណ៍ភ្ជាប់ថាមពលអគ្គិសនី (កុងតាក់ភ្លើង ព្រីភ្លើង និងព្រីភ្លើងប្រភេទVDI ជាដើម) 2. ឧបករណ៍ចែកចាយថាមពលអគ្គិសនី (បន្ទះអគ្គិសនី ប្រដាប់ផ្តាច់ចរន្តអគ្គិសនី busways, និងត្រង់ស្វមម៉ាទ័រ ជាដើម) 3. ប្រព័ន្ធអគារ (ឧបករណ៍ចាប់សញ្ញាចលនា និងប្រព័ន្ធទាក់ទងតាមវីដេអូជាដើម) 4. ការគ្រប់គ្រងខ្សែអគ្គិសនី […]
អានបន្ថែមក្រុមហ៊ុន Bosch ដាក់បញ្ចេញនូវបច្ចេកវិទ្យា Smart Home Hi-tech របស់ខ្លួន
ក្រុមហ៊ុន Robert Bosch នឹងបង្ហាញនូវអ្វីដែលជា Smart Home ដោយផ្អែកលើបច្ចេកវិទ្យារបស់ខ្លួនបន្ទាប់ពីការស្ទាបស្ទង់ពីចំណង់ចំណូលចិត្តរបស់អ្នកស្នាក់នៅចំពោះគំនិតលើ Smart Home នៅទូទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ០៩ ខែធ្នូ។ ការស្ទង់មតិដែលធ្វើឡើងពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៦ តាមរយៈអ្នកឆ្លើយតាម Twitter ជិត ៧ពាន់នាក់ មកពីប្រទេសអូទ្រីស អាឡឺម៉ង់ អេស្ប៉ាញ បារាំង អង់គ្លេស និងអាមេរិក ក្រុមហ៊ុន Bosch ដែលជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោកបានរកឃើញថា ” ផ្ទះដែលមានការតភ្ជាប់ដ៏ឆ្លាតវៃ” អាចធ្វើកិច្ចការបានច្រើនជាងអ្វីដែលអ្នកឆ្លើយភាគច្រើនគិតថាអាចធ្វើបាន។ ការរកឃើញបានឲ្យដឹងថាជនជាតិអង់គ្លេស និងអាមេរិកចង់គ្រប់គ្រងផ្ទះរបស់ពួកគេ “នៅលើផ្លូវ” ចំណែកជនជាតិបារាំងមានទំនុកចិត្តបំផុតចំពោះផ្ទះដែលមានការតភ្ជាប់នោះ។ របាយការណ៍នេះក៏បានបង្ហាញថា អ្នកប្រើភាគច្រើនចង់បានការសន្សំសំចៃថាមពល និងអាចធ្វើដំណើរវិស្សមកាលដោយគ្មានការព្រួយបារម្ភ។ ទោះជាយ៉ាងណា អ្នកឆ្លើយជាច្រើនសង្ស័យថាផ្ទះឆ្លាតវៃប្រភេទនេះមានតម្លៃថ្លៃ និងអាចប្រឈមនឹងបញ្ហាការការពារទិន្នន័យ។ ដោយមើលឃើញពីទំនោររបស់អ្នកស្នាក់នៅទៅកាន់ផ្ទះឆ្លាតវៃជាច្រើនឆ្នាំនោះ ក្រុមហ៊ុនBoschបានផ្តល់នូវដំណោះស្រាយផ្ទះឆ្លាតវៃសម្រាប់តំបន់លំនៅឋានផ្សេងៗគ្នាជាច្រើន។ ប្រព័ន្ធផ្ទះឆ្លាតវៃរបស់ក្រុមហ៊ុន Bosch ធ្វើការអន្តរប្រតិបត្តិការ ៖ ឧបករណ៍ត្រូវបានតភ្ជាប់តាមរយៈប្រព័ន្ធគ្រប់គ្រងផ្ទះឆ្លាតវៃ និងអាចទំនាក់ទំនងគ្នាទៅវិញទៅមក។ […]
អានបន្ថែមការស្វែងរកគុណភាពនៅក្នុងពិភពនៃបំពង់ទុយោអាចបត់បែនបានធ្វើឲ្យច្បាស់លាស់ពីគុណភាព
អ្នកប្រហែលជាមិនដែលបានទៅទីក្រុង Yuyao តំបន់ Cixi នៅខេត្ត Zhejiang ប្រទេសចិន។ តំបន់នេះមានជំនាញខាងផលិតកម្មបំពង់ទុយោអាចបត់បែនបាន បំពង់ទុយោលោហៈធាតុ បំពង់ទុយោផ្កាឈូក។ នៅពេលដែលអ្នកទៅទីនោះជាលើកដំបូង អ្នកគិតថាវាជារោងចក្រធំមួយព្រោះថាផលិតផលទាំងនេះគឺមាននៅគ្រប់ទីកន្លែង។ យើងបានផលិតបំពង់ទុយោអាចបត់បែនដែលអាចជឿទុកចិត្តបាន និងមានគុណភាពខ្ពស់ជាច្រើនឆ្នាំ និងនាំចេញទៅកាន់ជុំវិញពិភពលោក។ យើងទទួលបានបទពិសោធពិសេសនៅក្នុងផ្នែកនេះ និងចង់ផ្តល់ដំបូន្មានមួយចំនួនដល់អ្នកឲ្យទទួលបានចំណេះដឹងក្នុងផ្នែកនេះដែរ។ តើអ្នកពិនិត្យមើលបំពង់ទុយោអាចបត់បែនបាន និងទទួលបានព័ត៌មានជាអតិបរមាដោយរបៀបណាពីអ្នកផលិតតាំងពីដំបូង ដើម្បីឲ្យមានភាពច្បាស់លាស់អំពីគុណភាព និងតម្លៃនៃបំពង់ទុយោ? ជាដំបូង អ្នកគួរដឹងពីសមាសសធាតុសំខាន់នៃបំពង់អាចបត់បែនបានធម្មតាដូចជាការប្រៀបធៀបលក្ខណៈពិសេសរបស់បំពង់ទុយោ និងគ្រឿងបន្លាស់ ៖ nut / insert nipple បំពង់ទុយោជ័រ ដែកសរសៃ Steel sleeve អ្នកផលិតជាច្រើនចង់រកប្រាក់ឲ្យបានច្រើនលើការបញ្ជាទិញមួយ ហើយពេលខ្លះប្រើប្រាស់របៀបនៃការផលិតដោយដៃ ឬការទិញវត្ថុធាតុដើមតម្លៃថោកបំផុត ហើយបញ្ឆោតអតិថិជនដោយលើកឡើងថាជាផលិតផលដែលមានគុណភាពខ្ពស់។ បើតាមស្តង់ដារផលិតផលដែលមានគុណភាពខ្ពស់ បំពង់ទុយោអាចបត់បែនគួរតែត្រូវបានធ្វើឡើងដោយមាន ៖ • ដែកថែបធន់នឹងភាពច្រែះ 304 • ទង់ដែងលាបនីកែល 57 • បំពង់ទុយោជ័រធន់នឹងការបាក់បែក 25% EPDM […]
អានបន្ថែម