ការលើកឡើងពីបញ្ហាឧស្សាហកម្មសំណង់ប្រកបដោយទំនួលខុសត្រូវ
By Ms. Marie HENOCQ, Marketing Manager DPCHT Co., Ltd. Email: admin@dpcht.com ឧស្សាហកម្មសំណង់អគារ និងការសាងសង់គឺជាឧស្សាហកម្មសំខាន់នៅក្នុងប្រទេសកម្ពុជា ហើយឧស្សាហកម្មទាំងនេះកំពុងទាក់ទាញការវិនិយោគខ្លាំងឡើង ហើយគម្រោងធំៗជាច្រើនកំពុងតែដំណើរការ (ផ្សារលក់ទំនិញ សណ្ឋាគារ អគារខុនដូ ជាដើម)។ ក្នុងនាមជាឧស្សាហកម្មដ៏សំខាន់ វិស័យសំណង់អគារ និងការសាងសង់ក៏មានការលេចឡើងនូវបញ្ហាជាច្រើនដូចជាបញ្ហាសុវត្ថិភាព និងសន្តិសុខ កត្តាបរិស្ថាន និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន DPCHT Co., Ltd. គឺជាផ្អែកលើការចែកចាយ ការដំឡើង និងការថែទាំម៉ាកបច្ចេកវិទ្យាដែលមានការទទួលស្គាល់ជាអន្តរជាតិក្នុងវិស័យជាច្រើនដូចជា សន្តិសុខ ចំណតរថយន្ត និងឧបករណ៍សម្រាប់ដំណោះស្រាយបរិស្ថាន។ ក្រុមហ៊ុន DPCHT Co., Ltd. មានការបញ្ជាក់ជាច្រើនក្នុងវិស័យសាធារណៈ និងឯកជន ហើយជាក្រុមហ៊ុនគួរឲ្យទុកចិត្តដែលមានការទទួលស្គាល់ដោយក្រសួងនៃប្រទេសកម្ពុជា មូលនិធិអន្តរជាតិ និងអតិថិជនឯកជន។ នៅក្នុងឧស្សាហកម្មសំណង់អគារ និងការសាងសង់ ទោះបីជាអ្នកខ្លះស្វែងរកនូវប្រសិទ្ធភាព និងតម្លៃទាប ក៏នេះមិនអាចធ្វើបានចំពោះតម្លៃនៃសន្តិសុខ និងសុវត្ថិភាពឡើយ។ ក្រុមហ៊ុនDPCHT Co., Ltd. បានយល់ពីបញ្ហានេះ ហើយក្រុមហ៊ុនបានបង្កើតភាពជាដៃគូយ៉ាងរឹងមាំជាមួយអ្នកផ្គត់ផ្គង់ឧបករណ៍សន្តិសុខ […]
អានបន្ថែមការផ្លាស់ប្តូរគំរូកម្រាលថ្ម
ប្រទេសកម្ពុជាមានកម្រាលបេតុងជាច្រើនដែលខ្វះការថែទាំ និងសោភ័ណភាពមិនស្អាត ដែលធ្វើឲ្យប៉ះពាល់ដល់បរិវេណជុំវិញ និងអចលនទ្រព្យ ព្រមទាំងស្រូបយកកំដៅខ្លាំងធ្វើឲ្យបរិវេណនោះមិនល្អ។ ទោះជាយ៉ាងណា គំរូកម្រាលថ្មកំពុងតែផ្លាស់ប្តូរព្រោះថានៅប្រទេសកម្ពុជាបច្ចុប្បន្នគេអាចរកបាននូវកម្រាលថ្មចាក់ស្រេះគ្នាដែលមានការពេញនិយមនៅទូទាំងពិភពលោក។ កម្រាលថ្មចាក់ស្រេះគ្នា (ILB) អាចទ្រនូវទម្ងន់ដោយកម្រាលនេះចាក់ស្រេះគ្នាទៅវិញទៅមកតាមរយៈការបញ្ចូលគ្នានូវខ្សាច់ ដុំថ្មការ៉ូឡា និងគែមថ្ម។ បើទោះបីជាគំនិតនេះថ្មីនៅកម្ពុជា ប៉ុន្តែវាត្រូវបានប្រើជាទូទៅនៅប្រទេសអាឡឺម៉ង់ដែលជាប្រភពនៃកម្រាលថ្មប្រភេទនេះ និងបណ្តាប្រទេសនៅតំបន់អាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប។ ប្រជាប្រិយភាពរបស់កម្រាលថ្មប្រភេទនេះគឺផ្អែកលើរូបរាងដ៏ស្អាតរបស់វា តម្លៃសមរម្យ ភាពធន់អាចប្រើបានយូរ គុណភាព និងសមត្ថភាពទ្រទម្ងន់ធ្ងន់បាន។ កម្រាលថ្ម ILB អាចប្រើបាននៅតាមផ្ទះវីឡា អចលនទ្រព្យលំនៅដ្ឋាន អចលនទ្រព្យពាណិជ្ជកម្ម និងចិញ្ចើមផ្លូវដើរ ព្រមទាំងគម្រោងធំៗដូចជាទីធ្លាកំពង់ផែ និងផ្លូវអាកាសយានដ្ឋាន កម្រាលថ្មនេះក៏អាចប្រើសម្រាប់កម្រាលថ្មតាមចិញ្ចើមផ្លូវសាធារណៈនៅទីក្រុងព្រោះថាថ្លៃចំណាយសម្រាប់ការផ្លាស់ប្តូរពេលដល់អាយុកាលរបស់វាទាបជាងថ្លៃចំណាយប្តូរចិញ្ចើមផ្លូវក្រាលកៅស៊ូ។ នៅប្រទេសកម្ពុជាដុំកម្រាលថ្មទាំងនេះអាចរកទិញបានតាមរយៈក្រុមហ៊ុន Omura Concrete Co., Ltd. តាំងពីឆ្នាំ ២០១៥ នៅពេលដែលក្រុមហ៊ុននេះបានបង្កើតរោងចក្រមួយនៅខេត្តកណ្តាលដែលមានសមត្ថភាពផលិតបាន ៨០ តោនក្នុងមួយថ្ងៃ។ លោក Hiroya Kon, ប្រធានគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Omura Concrete Co., Ltd បានឲ្យដឹងថាកម្រាលថ្ម ILB ខុសពីកម្រាលថ្មបេតុង ឥដ្ឋការ៉ូ និងកម្រាលផ្សេងទៀតផ្នែករូបរាងល្អ តម្លៃដែលមានការប្រកួតប្រជែង […]
អានបន្ថែមក្រុមហ៊ុន Coca-Cola បើករោងចក្រដែលធំជាងមុននៅប្រទេសកម្ពុជា
បន្ទាប់ពីប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍មក ក្រុមហ៊ុន Coca-Cola បានបើករោងចក្រផលិតថ្មីមួយនៅក្នុងរាជធានីភ្នំពេញក្នុងខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារក្នុងស្រុក និងអាស៊ាន។ រោងចក្រនេះស្ថិតនៅលើផ្ទៃដីទំហំ ១២,៥ ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ រោងចក្រក្រុមហ៊ុនភេសជ្ជៈកម្ពុជា (ក្រុមហ៊ុន Coca-Cola កម្ពុជា) ដែលមានតម្លៃ ១០០លានដុល្លារថ្មីនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ២០១៤ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីកណ្តាលរាជធានីភ្នំពេញ ដែលរោងចក្រថ្មីនេះមានទំហំធំជាងរោងចក្រមុនដែលស្ថិតនៅក្នុងខណ្ឌមានជ័យដប់ដង។ បើតាមលោក Irial Finan អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Coca-Cola ដែលលើកឡើងនៅក្នុងព្រឹត្តិការណ៍បើកសម្ពោធរោងចក្រនៅថ្ងៃទី ៥ ខែធ្នូ បានឲ្យដឹងថា ជាមួយនិងបច្ចេកវិទ្យា និងទំហំផលិតកម្មដែលប្រសើរជាងមុន រោងចក្រនេះអាចផលិតកូកាកូឡា និងភេសជ្ជៈផ្សេងទៀតបានរហូតដល់ទៅ ៥៤ពាន់ដបប្លាស្ទិច ដែលអាចកែច្នៃឡើងវិញ និង ៦០ពាន់កំប៉ុង ក្នុងមួយម៉ោង។ Khmer Times បានស្រង់សម្តីរបស់លោក Finan ដែលបានលើកឡើងថា “ការសម្រេចចិត្តក្នុងការវិនិយោគទឹកប្រាក់ ១០០ លានដុល្លារនៅក្នុងរោងចក្រផលិតថ្មីនេះ បានបង្ហាញពីភាពច្បាស់លាស់នៃអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ កម្ពុជាមិនត្រឹមតែជាទីតាំងសម្រាប់ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែបរិយាកាសវិនិយោគ និងតម្លាភាពអាជីវកម្មក្នុងប្រទេសកម្ពុជាក៏ល្អប្រសើរជាងមុនផងដែរ។ យើងបានប្រាប់ប្រជាជននៅសហរដ្ឋអាមេរិក […]
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីបង្កើតកំណត់ត្រាការដេញថ្លៃសម្រាប់ដីនៅ Marina Bay
បើយោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងឡើងវិញរបស់ប្រទេសសិង្ហបុរី ក្រុមហ៊ុនម៉ាឡេស៊ីមួយបានធ្វើការដេញថ្លៃខ្ពស់បំផុតសម្រាប់ការលក់លើកដំបូងនូវដីក្នុងតំបន់ Marina Bay
អានបន្ថែមការអភិវឌ្ឍន៍ឆ្នេរសមុទ្រហាឡុង ក្រោមមូលនិធិរបស់អារ៉ាប់រួមបន្តទៅមុខ
គម្រោងអចលនទ្រព្យទេសចរណ៍របស់អារ៉ាប់រួមនៅឆ្នេរសមុទ្រហាឡុង ប្រទេសវៀតណាម ត្រូវបានកំណត់បន្តទៅមុខទៀត បន្ទាប់ពីការពន្យារពេលយូរមកហើយ។
អានបន្ថែមការវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែមានស្ថិរភាព
ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកជារួមនៅតែមានភាពខ្លាំងក្លា នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតពីក្រុមហ៊ុន CBRE។
អានបន្ថែមវិស័យអចលនទ្រព្យសកលសន្យាឲ្យមានក្រមសីលធម៌វិជ្ជាជីវៈ
(English) The first ever global set of ethical standards for professionals working in the construction and property sectors was signed by a coalition of more than 100 professional bodies in December.
អានបន្ថែមគម្រោងអាងចិញ្ចឹមត្រីបណ្តែតទឹករបស់ជប៉ុននៅកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំណត់ក្នុងការផ្ដល់មូលនិធិសម្រាប់អាងចិញ្ចឹមត្រីសម្រាប់ការស្រាវជ្រាវ និងការបង្កាត់ពូជទឹកសាបថ្នាក់ជាតិនៅរាជធានីភ្នំពេញ។
អានបន្ថែមGlobal realtors’ federation eyes Cambodia chapter
Attracted by Cambodia’s burgeoning real estate market, the International Real Estate Federation is aiming to establish a Cambodia chapter to join those already operating in 65 countries around the world.
អានបន្ថែមOlympia City Condos Coming Online in 2017
(English) Two of Olympia City’s condominium towers are scheduled to open to residents and businesses in 2017, with more properties to open afterwards.
អានបន្ថែមអាកាសយានដ្ឋានថ្មីតម្លៃ ១៥០០ លានដុល្លារ នឹងលេចរូបរាងលើទឹកដីតាខ្មៅ
ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានអាកាសយាន្តដ្ឋានអន្តរជាតិថ្មីមួយទៀតហើយ ដែលលេចរូបរាងឡើងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលស្ទឹង ខេត្តកណ្តាល ដោយគ្រោងនឹងសាងសង់លើទំហំផ្ទៃដី ២.៦០០ ហិកតា ហើយនឹងចាយទុនវិនិយោគសរុប ១.៥០០ លានដុល្លារអាមេរិក។ នេះបើយោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមវិនិយោគអនិកជននៅកម្ពុជា (OCIC) បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញ (ថ្មី) ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ម្សិលមិញនេះ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិនលោក លី កឺឈាំង នៅឯវិមានសន្តិភាព។ លិខិតចំហរបស់ទីស្តីការគណរដ្ឋមន្រ្តីនេះ បានបង្ហាញពីគោលការណ៍អនុញ្ញាត បង្កើតក្រុមហ៊ុន មួយឈ្មោះថា “ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd.) ដើម្បីអភិវឌ្ឍន៍សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F នៅលើទឹកដីក្រុងតាខ្មៅនេះ។ លិខិតដដែល បានលាតត្រដាងពីទុនវិនិយោគសរុបចំនួន ១.៥០០ លានដុល្លារអាមេរិក ក្នុងការសាងសង់អកាសយាន្តដ្ឋានថ្មីលំដាប់4Fនេះ ហើយទុនវិនិយោគសរុបខ្ទង់ពាន់លានដុល្លារនេះបានមកពី កម្ចីធនាគារបទេស ១.១០០ […]
អានបន្ថែមប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះសន្និសីទ IFAWPCA លើកទី ៤៣
សន្និសីទលើកទី ៤៣ របស់សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA) គ្រោងនឹងរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០១៧។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកជំនាញខាងការងារសាងសង់ ១៥០០នាក់ មកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
អានបន្ថែម