ដុំឥដ្ឋស្រាល (Light Block) មានភាពល្បីល្បាញជាងដុំឥដ្ឋដែលប្រើសម្រាប់សាងសង់ពីមុន

ការរីកចំរើនផ្នែកសំណង់អគារនៅកម្ពុជា បានជម្រុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់ស្វែងរកការបង្កើតថ្មីនូវឧបករណ៍ដែលប្រកបដោយការច្នៃប្រឌិត ដើម្បីជួយបន្ទាបថ្លៃសាងសង់ ស្របពេលដែលមានការបង្កើនប្រសិទ្ធភាព និងគុណភាពលើគម្រោងសាងសង់។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន PK Light Block បានណែនាំឲ្យប្រើប្រាស់នូវដុំឥដ្ឋស្រាលសម្រាប់សំណង់អគារជំនួសឲ្យដុំឥដ្ឋដែលធ្លាប់ប្រើជាទូទៅ។

អាន​បន្ថែម

សាលារាជធានីភ្នំពេញបង្ហាញពីសេវាមានភាពប្រសើរឡើង

ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រតិបត្ដិការនៅថ្នាក់កណ្តាល សាលារាជធានីភ្នំពេញបានបើកសម្ពោធជាផ្លូវការនូវអគាររដ្ឋបាលថ្មីរបស់ខ្លួន ដោយមានចំណតរថយន្តក្រោមដីនៅដើមខែមេសានេះ។

អាន​បន្ថែម

រោងចក្រកៅស៊ូក្រាលថ្នល់ CCES ឆ្ពោះទៅរកភាពរីកចំរើនបន្ថែមទៀត

ក្រុមហ៊ុន CCES Engineering Service Co., Ltd. បានចាប់ផ្តើមយ៉ាងរឹងមាំនៅក្នុងការផ្តល់សេវាកម្មដំឡើងឧបករណ៍ទូរគមនាគមន៍នៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្ននេះបានក្លាយជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាក្នុងវិស័យផ្លូវថ្នល់។

អាន​បន្ថែម

ភាពចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពសម្រាប់ការកើនឡើងខ្លាំងនៃការសាងសង់

ទសវត្សកន្លងទៅ ឧស្សាហកម្មសំណង់នៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះអាគារខ្ពស់ៗ ទីក្រុងរណប និងបុរី ជាច្រើនបានកំពុងបន្តដំណើរការសាងសង់ ហើយអាគារចាស់ៗត្រូវបានជំនួសដោយអាគារថ្មីៗផងដែរ ។ស្របពេលនឹងការកើនឡើងយ៉ាងឆាប់រហ័សនេះ ប្រជាជនទីក្រុងភ្នំពេញច្រើនឡើងៗបានរិះគន់ពីស្តង់ដានៃសំណង់ បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ ឧទាហរណ៍ បេតុងដំបូង និងបង្គន់ចាប់ផ្តើមជ្រាប កំរាលការ៉ូចាប់ផ្តើមដាច់ចេញពីគ្នា ស្នាមប្រេះលេចឡើងតាមជញ្ជាំង ដែលត្រូវការចំណាយលុយច្រើនដើម្បីជួសជុល ហើយដែលពេលខ្លះទាមទារឲ្យមានការជួសជុលជាប្រចាំ និងឥតឈប់ឈរទៀតផង។ ជាទូទៅ​បញ្ហាទាំងនេះ បណ្តាលមកពីមូលហេតុ២ យ៉ាងគឺ៖

អាន​បន្ថែម

Brother P-Touch: ការបិទឈ្មោះស្លាកសញ្ញាដែលធន់ជាប់សម្រាប់ការងារលំបាកៗ

ការបោះពុម្ពស្លាកសញ្ញាលើខ្សែកាប ខ្សែលួស ខ្សែភ្លើង ជញ្ជាំង និងឧបករណ៍ផ្សេងទៀត អាចជួបបញ្ហាលំបាក និងច្របូកច្របល់ ប្រសិនបើឧបករណ៍ទាំងនោះធ្វើដោយដៃ ប៉ុន្តែពេលនេះ ជាមួយនិងម៉ាស៊ីនបោះពុម្ពស្លាកសញ្ញា P-Touch ការបោះស្លាកសញ្ញាសម្រាប់ការងារលំបាកនានាលែងក្លាយជាបញ្ហាទៀតហើយ។ P-Touch ត្រូវបានរចនា និងផលិតឡើងដោយក្រុមហ៊ុន Brother Industries Ltd. ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនាំមុខគេរបស់ជប៉ុន។ ក្នុងនោះ P-Touch ត្រូវបានបង្កើតឡើងដើម្បីបោះស្លាកសញ្ញាសម្រាប់ប្រភេទការងារនានា រួមទាំងការងារនៅក្នុងឧស្សាហកម្មសំណង់ផងដែរ។ P-Touch ដែលមានច្រើនម៉ូដែល P-Touch អាចអនុវត្តបានចំពោះមុខងារអគ្គិសនីស្ទើរតែទាំងអស់ ដូចជាប្រអប់ភ្លើង (ចាំបាច់ណាស់ក្នុងការបង្កើតស្លាកសញ្ញាសម្រាប់កន្លែងភ្ជាប់ខ្សែអគ្គិសនីស្មុគស្មាញ និងគម្របសញ្ញាសម្គាល់ជាដើម) ខ្សែភ្លើងមានស្រោម (ចាំបាច់ក្នុងការបង្កើតស្លាកសញ្ញាដែលរុំនៅជុំវិញខ្សែភ្លើង) ខ្សែភ្លើងសំប៉ែត (ចាំបាច់ក្នុងការបង្កើតស្លាកសញ្ញាដើម្បីកំណត់អត្តសញ្ញាណខ្សែភ្លើងដែលស្តើងខ្លាំង) បន្ទះបែងចែកភ្លើង (ចាំបាច់ក្នុងការបង្កើតស្លាកសញ្ញាកំណត់ប្រភេទផ្សេងគ្នានៃបន្ទះ ដូចជាបន្ទះតបណ្តាញ បន្ទះចែកចាយ និងប្លុកស្ថានីយ) និងឧបករណ៍បោះពុម្ពជាស៊េរី (ចាំបាច់ក្នុងការបង្កើតស្លាកសញ្ញាដើម្បីកំណត់លេខសម្គាល់ជាស៊េរី)។ ឧបករណ៍បោះស្លាកសញ្ញា P-Touch មានភាពស្អិតជាប់ខ្លាំង ធន់នឹងទឹក ធន់នឹងការហើរពណ៌ ធន់នឹងសីតុណ្ហភាព ធន់នឹងសំណឹក ព្រមទាំងធន់សារធាតុគីមី។ P-Touch អាចធន់នឹងបរិស្ថានអាក្រក់ដោយសារតែវាមានស្រទាប់បន្ថែមនៃលោហធាតុសំប៉ែត និងមានបច្ចេកវិទ្យាថ្មីកម្រិតខ្ពស់ដែលធ្វើឲ្យវាមានរូបរាងយ៉ាងសមស្រប។ អ្នកប្រើក៏អាចបង្កើត ឬរចនាស្លាកសញ្ញាទៅតាមតម្រូវការរបស់ខ្លួនផ្ទាល់ដោយឥតគិតថ្លៃ ដោយប្រើកម្មវិធី […]

អាន​បន្ថែម

ការរៀបចំផែនការសម្រាប់អនាគត

លោក ហ៊ុន ចាន់សាន នាយកផ្នែករចនារបស់ក្រុមហ៊ុន Re-Edge Design + Architect និងជាសាស្ត្រាចារ្យផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យ Limkokwing បានចូលរួមចែករំលែកគំនិតរបស់គាត់ពាក់ព័ន្ធនឹងអនាគតនៃវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជា។

អាន​បន្ថែម

រដ្ឋមន្ត្រីថ្មីជម្រុញធ្វើការដោះស្រាយការចំពោះការចុះបញ្ជីដីធ្លី

ឯកឧត្តម ជា សុផារ៉ា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា លោកនឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនល្បឿននៃការចុះបញ្ជីដីធ្លីឲ្យបានលឿន

អាន​បន្ថែម

អនុសារណៈនៃការពង្រីកមូលដ្ឋានសម្រាប់បេតុងចាក់ស្រាប់

ក្រុមហ៊ុន Phnom Penh Precast Plants ដែលគ្រប់គ្រងដោយជនជាតិខ្មែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ព័ន្ធអាជីវកម្មរួមគ្នាមួយជាមួយនិងក្រុមហ៊ុនសំណង់នាំមុខគេរបស់ថៃ Vcon Group នៅដើមខែមីនា ដើម្បីធ្វើពិពិធកម្មផលិតផលរបស់ខ្លួន និងឈរជើងបានកាន់តែរឹងមាំជាងមុននៅក្នុងទីផ្សារ។

អាន​បន្ថែម

ការលក់អចលនទ្រព្យនៅហុងកុងមានការធ្លាក់ចុះ

របាយការណ៍ទីផ្សារអចលនទ្រព្យរបស់ហុងកុងមួយបានបង្ហាញថា ការលក់ផ្ទះនៅក្នុងតំបន់សេដ្ឋកិច្ច រោងចក្រអគ្គិសនី បានធ្លាក់ចុះ ៣៩ ភាគរយរហូតដល់កម្រិតទាបបំផុតក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦។ សន្ទស្សន៍អចលនទ្រព្យហុងកុងរបស់ JLL ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦ បានបង្ហាញថា ការលក់បានធ្លាក់ចុះជាងពេលណាទាំងអស់រហូតដល់កម្រិតទាបគឺត្រឹមតែ ៦២២១ យូនីតប៉ុណ្ណោះ។ លោក Joseph Tsang នាយកគ្រប់គ្រង និងជាប្រធានទីផ្សារមូលធននៅ JLL ក្នុងទីក្រុងហុងកុង បានប្រាប់ទៅកាន់ទស្សនាវដ្តីអចលនទ្រព្យពិភពលោកថា ទីផ្សារលំនៅដ្ឋានមានភាពទន់ខ្សោយ ហើយតម្លៃឥឡូវនេះគឺស្ថិតនៅក្រោមសម្ពាធនៃការធ្លាក់ចុះ។ រដ្ឋាភិបាលគួរតែរៀបចំធ្វើការកែប្រែ និងពិនិត្យឡើងវិញនូវវិធានការត្រជាក់ក្នុងទីផ្សារអចលនទ្រព្យ។ ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្លៃអចលនទ្រព្យ នឹងបង្កជាវិបត្តិយ៉ាងធំចំពោះសេដ្ឋកិច្ចរបស់ហុងកុងដែលមានលក្ខណៈផុយស្រួយស្រាប់ទៅហើយ។

អាន​បន្ថែម

រដ្ឋាភិបាលជួយឲ្យមានកំណើនប្រាក់ចំណូលក្នុងប្រទេសថៃ ២២%

ដោយសារវិធានការរបស់រដ្ឋាភិបាលដើម្បីជំរុញទីផ្សារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលឈានមុខគេរបស់ថៃ បានស្គាល់នូវកំណើនប្រាក់ចំណូលរបស់ខ្លួនជិត ២២ភាគរយក្នុងត្រីមាសទី៤ នៃឆ្នាំ ២០១៥។ ការលើកទឹកចិត្តរបស់រដ្ឋាភិបាលបានធ្វើការកាត់បន្ថយថ្លៃផ្ទេរ និងការប្រាក់កម្ចីដោយមានរបស់ធានា ព្រមទាំងបានផ្តល់នូវអត្រាការប្រាក់ពិសេសសម្រាប់កម្ចីទិញផ្ទះពីធនាគារផ្ទះ​រដ្ឋាភិបាលផងដែរ។ បើយោងតាមរបាយការណ៍អចលនទ្រព្យ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលរបស់ប្រទេសចំនួន ១០បានកើនឡើង ៧,២៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបានធ្វើឲ្យប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នាទាំងអស់មានចំនួន ១,០៨ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០១៥។ បើយោងតាមការប៉ាន់ប្រមាណដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង ១០ នោះ តំណាងឲ្យ ៧២ភាគរយនៃទីផ្សារលំនៅដ្ឋាននៅប្រទេសថៃកាលពីឆ្នាំមុន។

អាន​បន្ថែម

គម្រោង D’SEAVIEW ចាប់ផ្តើមជំហានទី ២ របស់ខ្លួន

Camhomes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HLH Group បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចម្រុះ D'Seaview ដំណាក់កាលទី ២ របស់ខ្លួន នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា

អាន​បន្ថែម

ប្រទេសកម្ពុជាដើរក្រោយគេក្នុងការធ្វើផែនការវិនិយោគលក់រាយ

របាយការណ៍ថ្មីមួយរបស់ CBRE ដែលមានចំណងជើងថា “តើការលក់រាយនៅទូទាំងពិភពលោកសកម្មយ៉ាងណា?" បានបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសកម្ពុជាស្ទើរតែនៅបាតតារាងនៃប្រទេសដែលអ្នកលក់រាយបរទេសមានផែនការពង្រីកការវិនិយោគ។

អាន​បន្ថែម