កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពិភាក្សារបស់សមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន
កិច្ចប្រជុំពិភាក្សារបស់សមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន (AVA) នឹងត្រូវបានរៀបចំនៅរាជធានីភ្នំពេញជាលើកដំបូងនៅថ្ងៃទី ៤-៦ ខែឧសភា នៅលើប្រធានបទអាស៊ានតែមួយ ស្តង់ដារវាយតម្លៃតែមួយ។ គណៈប្រតិភូមកពីប្រទេសជាសមាជិកអាស៊ានទាំងប្រាំបីនឹងជួបប្រជុំនៅរាជធានីភ្នំពេញដើម្បីពិភាក្សាអំពីអចលនទ្រព្យ និងបទបញ្ញត្តិស្តីពីការវាយតម្លៃបទដ្ឋាន និងបច្ចេកទេសដែលនឹងត្រូវអនុម័តនៅក្នុងវិជ្ជាជីវៈ។ ប្រធាន AVA ថ្មី លោក គីម ហ៊ាង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា AVA នឹងកសាងទំនាក់ទំនងដែលរឹងមាំ ច្បាស់លាស់ និងមានតម្លាភាពជាមួយរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រាកដថា សមាគមនឹងក្លាយជាមជ្ឈមណ្ឌលនាំមុខគេនៅតំបន់អាស៊ាននាពេលអនាគត។ គួរបញ្ជាក់ថា លោក គីម ហ៊ាង ក៏ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យ (CVEA) នៅកម្ពុជាផងដែរ៕
អានបន្ថែមចិនដាក់សំណើសង់លំនៅដ្ឋានលើកោះ Eco-City ប្រទេសម៉ាឡេស៊ី
ក្រុមហ៊ុនមួយរបស់ប្រទេសចិនបានធ្វើការផ្សព្វផ្សាយពីលំនៅដ្ឋាននៅក្នុងគម្រោងធំមួយរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅលើកោះសិប្បនិម្មិតចំនួនបួន ក្នុងច្រកសមុទ្រ Johor រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ Forest City គឺជាគម្រោងមួយដែលមានតម្លៃ ៤១ ពាន់លានដុល្លារ នៅលើផ្ទៃដី ១៤ គីឡូម៉ែតការេ៉ លើ Eco-City ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន Country Garden ប៉ុន្តែមិនទាន់មានលំនៅដ្ឋានណាមួយត្រូវបានសាងសង់រួចរាល់នោះទេ ព្រោះថាកោះសប្បនិម្មិតទាំងបួនកំពុងសាងសង់នៅឡើយ។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៣ និងបានចំណាយអស់ទឹកប្រាក់ ១.២ ពាន់លានដុល្លាររួចហើយ។ ជាមួយគ្នានេះដែរ គម្រោងនេះក៏មានការគ្រោងធ្វើផ្លូវរថភ្លើងប្រើថាមពលពន្លឺ និងផ្លូវថ្នល់ទាំងនៅលើ និងក្រោមដីសម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុងទាំងមូល។ ដំបូងឡើយ គម្រោងនេះគ្រោងធ្វើលើផ្ទៃដីទំហំ២០គីឡូម៉ែត្រការ៉េ ប៉ុន្តែត្រូវបានបន្ថយមកវិញដោយសារតែមានការតវ៉ាពីរដ្ឋាភិបាលសិង្ហបុរី ដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការបូមខ្សាច់នៅឆ្នេរសមុទ្ររបស់ខ្លួន។
អានបន្ថែមVingroup ឈានចូលទៅក្នុងទីផ្សារអូស្ត្រាលី
បើយោងតាមកាសែតអូស្ត្រាលី Vingroup ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេរបស់ប្រទេសវៀតណាម បានចូលទីផ្សារអូស្ត្រាលី បន្ទាប់ពីមានកិច្ចព្រមព្រៀងដីធ្លីក្នុងតម្លៃ ១៦ លានដុល្លារ ដែលធ្វើឡើងនៅក្នុងសង្កាត់ដែលជាមជ្ឈមណ្ឌលជំនួញនៅទីក្រុងស៊ីដនី។ មានការរាយការណ៍ថានឹងមានការសាងសង់បណ្តុំសណ្ឋាគារមួយនៅក្នុងទីក្រុង ដែលមានចំនួន ១៧២ បន្ទប់ នៅលើទំហំដី ១,០៣០ ម៉ែត្រការ៉េ ប៉ុន្តែនៅមិនទាន់មានការអនុម័តយល់ព្រមលើគម្រោងការអភិវឌ្ឍនេះទេ។ ជាមួយគ្នានេះ ក៏មានការរំពឹងថា Vingroup នឹងសាងសង់គម្រោងអភិវឌ្ឍន៍មួយដែលមានការប្រើប្រាស់ចម្រុះ ហើយដែលក្នុងនោះក៏មានសណ្ឋាគារដែរ។ គួរបញ្ជាក់ថា ការអភិវឌ្ឍផ្នែកអចលនទ្រព្យរបស់ Vingroup នៅប្រទេសវៀតណាម រួមមានខុនដូ និងវីឡាប្រណិត ផ្សារទំនើប បណ្តុំអាគារខ្វាត់ខ្វែងសម្រាប់ទេសចរណ៍ ព្រមទាំងហាងលក់ទំនិញរាយផងដែរ ហើយ Vingroup មានកន្លែងកំសាន្តចំនួនបីនៅឆ្នេរញ៉ាត្រាង និងសណ្ឋាគារ Vinpearl Premium Da Nang ដែលមាន២០០បន្ទប់នៅកណ្តាលក្រុង។
អានបន្ថែមបញ្ហាប្រឈមចំពោះអចលនទ្រព្យនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
តាមការសិក្សាថ្មីមួយរបស់ CBRE ស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ៖ កត្តាជម្រុញនៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ីអាគ្នេយ៍ បានកត់សម្គាល់នូវបញ្ហាប្រឈម និងឱកាស ចំពោះវិស័យនេះ ពេលសហគមន៍សេដ្ឋកិច្ចអាស៊ានមកដល់។ តម្លាភាពនៅក្នុងទីផ្សារ គឺជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសកម្ពុជា ដែលចាំបាច់ត្រូវបង្កើតបរិយាកាសអំណោយផលឲ្យកាន់តែច្រើនឡើងដល់ការធ្វើអាជីវកម្ម។ កង្វះកម្លាំងពលកម្មដែលមានជំនាញ និងភាពខុសគ្នានៃជំនាញជាមួយនឹងការងារ ក៏ជាកត្តាបង្អាក់អ្នកវិនិយោគឲ្យចូលមកវិនិយោគក្នុងវិស័យឧស្សាហកម្ម ការិយាល័យ និងវិស័យលក់រាយផងដែរ។ ច្បាប់ស្តីពីកម្មសិទ្ធិដ៏តឹងរឹង និងកង្វះគោលនយោបាយខិតខំប្រឹងប្រែង ត្រូវបានចាត់ទុកថាជាឧបសគ្គដ៏ធំក្នុងការធ្វើឲ្យមានកំណើននៃឧស្សាហកម្មនៅក្នុងតំបន់ផងដែរ។ ទោះជាយ៉ាងណា ទំហំនៃទីផ្សារ កំណើនសហគ្រាសធុនតូច និងមធ្យម កំណើនការធ្វើពាណិជ្ជកម្មឆ្លងប្រទេស ភាពចម្រុះនៃទីផ្សារ និងភាពខ្លាំងនៃទីផ្សារទេសចរណ៍ ទាំងអស់នេះត្រូវបានគេមើលឃើញថាជាឱកាសយ៉ាងធំសម្រាប់អនាគតនៃឧស្សាហកម្មអចលនទ្រព្យនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ។
អានបន្ថែមគម្រោងផ្លូវដែកឥណ្ឌូនេស៊ីផ្អាក ៥ថ្ងៃ ក្រោយ
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្អាកការងារលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនពីហ្សាកាតាទៅបានឌុង គ្រាន់តែប្រាំថ្ងៃបន្ទាប់ពីពិធីបញ្ចុះបឋមសីលានេះ។ ដំណើរការដេញថ្លៃសម្រាប់គម្រោង ៥ ពាន់លានដុល្លារ បានបង្ហាញថា រដ្ឋាភិបាលបានបញ្ឈប់ការដេញថ្លៃជាលើកដំបូងដោយលំអៀងទៅក្រុមហ៊ុនក្នុងស្រុកដែលឋិតក្នុងបន្ទាត់តម្លៃថោកជាងគេមុននឹងប្រគល់កិច្ចសន្យាជាចុងក្រោយដល់ក្រុមហ៊ុនមកពីប្រទេសចិន និងជប៉ុនដែលប្រកួតប្រជែងយ៉ាងជូរចត់។ ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានបញ្ជាក់ថានៅចុងខែមករានេះ ការវិនិយោគទុនរួម រវាងប្រទេសចិន និងឥណ្ឌូនេស៊ី មិនទាន់បានដាក់បញ្ចូលក្រដាសស្នាមសម្រាប់ការអនុញ្ញាតសាងសង់នៅឡើយទេ។ លើសពីនេះទៀត កិច្ចព្រមព្រៀងសម្បទានបានបន្សល់នូវបញ្ហាមិនទាន់ដោះស្រាយ ដែលទាក់ទងទៅនឹងហានិភ័យនៃកំហុស និងរយៈពេលនៃសម្បទាន ព្រមទាំងដីដែលបាន ផ្តល់សម្រាប់ការសាងសង់ស្ថានីយ៍។
អានបន្ថែមAIIB បើកទ្វារស្វាគមសម្រាប់អាជីវកម្ម
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបើកសម្ពោធជាផ្លូវការនូវធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ី (ហៅកាត់ថា AIIB) នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៦ ខែមករា ក្នុងគោលបំណងផ្លាស់ប្តូរតុល្យភាពនៃអំណាចសេដ្ឋកិច្ចសកល។ លោក ស៊ី ជីនពីង បានថ្លែងក្នុងពិធីសម្ពោធថា តម្រូវការហិរញ្ញប្បទានរបស់អាស៊ីសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ គឺពិតជាធំធេងណាស់ ហើយធនាគារនឹងមានបំណងវិនិយោគលើគម្រោងដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាប។ ធនាគារ AIIB ដែលគ្រប់គ្រងដោយចិន មានដើមទុន ១០០ ពាន់លានដុល្លារ ហើយនឹងរំពឹងឲ្យខ្ចី ១០ ទៅ ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ ៥ ឬ ៦ឆ្នាំដំបូង ហើយនិងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៦ នេះ។ មិនទាន់មានគម្រោងវិនិយោគទុនណាមួយត្រូវបានប្រកាសនៅឡើយទេ ទោះបីជាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជារំពឹងថា នឹងអាចទទួលបានការផ្គត់ផ្គង់ថវិកាក៏ដោយ។
អានបន្ថែមសង្កាត់ពាណិជ្ជកម្មថ្មីត្រូវបានគ្រោងឡើងសម្រាប់រាជធានី
បើយោងតាមការបំពេញឯកសារមួយទៅកាន់ ASX ដោយក្រុមហ៊ុនអភិវឌ្ឍន៍ Kingsland Global Ltd មានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shukaku ត្រូវបានចុះហត្ថលេខាដើម្បីអភិវឌ្ឍន៍អចលនទ្រព្យបិទជិតដំបូងគេនៅលើផ្ទៃដី ១០.០០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលនៃរាជធានីភ្នំពេញ។
អានបន្ថែមថៃ និងអង់គ្លេសបង្កើតការផ្តួចផ្តើមប្រឆាំងអំពើពុករលួយ
ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងបាងកក និងការិយាល័យគោលនយោបាយសហគ្រាសរដ្ឋរបស់ថៃ បានសហការរៀបចំសិក្ខាសាលាមួយស្តីពីការផ្តួចផ្តើមគំនិតលើតម្លាភាពវិស័យសំណង់ (CoSt)។
អានបន្ថែមសេចក្តីព្រាងច្បាប់សំណង់បានបញ្ចប់
តាមរយៈទីប្រឹក្សារដ្ឋាភិបាលជាន់ខ្ពស់ លោក សុខ ស៊ីផាណា បានឲ្យដឹងថា គណ:រដ្ឋមន្ត្រីឆាប់ៗនេះនឹងទទួលសេចក្តីព្រាងច្បាប់សំណង់ដែលនឹងដាក់បញ្ចូលក្នុងច្បាប់មុន ពាក់កណ្តាលឆ្នាំ ២០១៦ នេះ។
អានបន្ថែមការចងក្រងច្បាប់នឹងជំរុញសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA)
ដើម្បីធានាថាអ្នកលក់ប្រើប្រាស់ក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីឲ្យវាយតម្លៃអចលនទ្រព្យរបស់ខ្លួនមុនពេលដែលពួកគេដាក់លក់វានៅលើទីផ្សារ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានអំពាវនាវដល់រដ្ឋាភិបាលឲ្យកំណត់វិធានគ្រប់គ្រងកិច្ចការជំនួញអចលនទ្រព្យទាំងអស់នៅក្នុងច្បាប់គ្រប់គ្រងអចលនទ្រព្យដែលនៅមិនទាន់អនុម័តនេះ។ ការផ្តួចផ្តើមនេះគួរឆ្លុះមើលគំរូរបស់សហរដ្ឋអាមេរិក គួរត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងការស្ទង់តម្លៃ និងការលោតឡើងនៃតម្លៃក្លែងក្លាយនៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក។ បើយោងតាមសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា ការធានាឲ្យបាននូវស្ថិរភាពនិងសង្គតភាពក្នុងការកំណត់តម្លៃនឹងជួយពង្រឹងទីផ្សារតាមរយៈការកសាងទំនុកចិត្តក្នុងចំណោមវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានប្រាប់ Realestate.com ថា ជាទូទៅនៅពេលដែលម្ចាស់អចលនទ្រព្យព្យាយាមលក់អចលនទ្រព្យដោយខ្លួនឯង តម្លៃដែលគេចង់បានខ្ពស់ជាងតម្លៃជាក់ស្តែងក្នុងទីផ្សារ ៣០% ទៅ ៥០%។
អានបន្ថែមការលក់របស់ BOSCH ក្នុងឆ្នាំ ២០១៥ កើនលើស ៧០ពាន់លានអឺរ៉ូ
ក្រុមហ៊ុន Robert Bosch ដែលជាក្រុមហ៊ុននាំមុខគេផ្នែកបច្ចេកវិទ្យា និងសេវាកម្ម បានប្រកាសពីការកើនឡើងពីការលក់របស់ខ្លួនក្នុងឆ្នាំ ២០១៥ លើសពី ៧០ពាន់លានអឺរ៉ូ ដែលនេះជាលើកទីមួយក្នុងប្រវត្តិនៃការលក់របស់ក្រុមហ៊ុននេះ នាំឲ្យកំណើននៃការលក់សម្រាប់ឆ្នាំ ២០១៥ កើនឡើង ១០% លើសឆ្នាំ ២០១៤ ដែលមានត្រឹម ៦៥ពាន់លានអឺរ៉ូ។
អានបន្ថែមទស្សនៈផ្សេងគ្នាលើអនាគតនៃរាជធានីភ្នំពេញនៅឯសន្និបាតសកលអតីតនិស្សិត GAC
សេចក្តីប្រកាសថ្មីនៃប្លង់មេរបស់រាជធានីភ្នំពេញបានផ្តល់នូវវេទិកាសម្រាប់ការពិភាក្សាសង្កត់ធ្ងន់អំពីកិច្ចការអភិវឌ្ឍនាពេលអនាគតនៃមូលធនក្នុងចំណោមឧស្សាហកម្មក្នុងប្រទេសនៅឯសន្និបាតសកលអតីតនិស្សិតប្រចាំឆ្នាំលើកទី 2 (GAC) ដែលបានរៀបចំឡើងដោយ IDP Education នៅខែមករា។
អានបន្ថែម