អាជ្ញាធរខេត្តកំពង់ស្ពឺបន្តដកហូតដីព្រៃជាង ៥៧ហិកតានៅស្រុកឱរ៉ាល់ ខណៈទើបដកហូតបានជាង ១៤០០ហិកតា

អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណជាង ៥៧ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំ​ឱរ៉ាល់ ​មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤០០ហិកតា រួចហើយ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ (អានបន្ថែម)

អាន​បន្ថែម

AMRO ព្យាករថា ២០២៤សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៦%, និង ៥,៩%នៅឆ្នាំ២០២៥

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នាពេលថ្មីៗនេះ បានចេញផ្សាយនូវទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយព្យាករណ៍ពីអត្រាកំណើន 5.6% ក្នុងឆ្នាំ 2024 និង 5.9% នៅឆ្នាំ 2025។ និន្នាការកើនឡើងនេះបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកំណើន 5% ដែលបានកត់ត្រាក្នុងឆ្នាំ 2023។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AMRO នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ វិស័យកាត់ដេរ និងការនាំចេញ កំណើនប្រេងឥន្ធនៈ ប្រធានសេដ្ឋវិទូរបស់ AMRO លោក Jinho Choi បានចាត់ទុកកំណើនដែលបានព្យាករណ៍នេះទៅនឹងកត្តាសំខាន់ពីរគឺ “ការងើបឡើងវិញនៃវិស័យកាត់ដេរ រួមជាមួយនឹងការពង្រីកប្រកបដោយនិរន្តរភាពនៃការនាំចេញផលិតកម្មផ្សេងទៀត” ។ ឧស្សាហកម្មកាត់ដេរដែលងើបឡើងវិញ គួបផ្សំនឹងកំណើនបន្តនៃការនាំចេញផលិតផលមិនមែនកាត់ដេរ ត្រូវបានគេរំពឹងថាជាកត្តាជំរុញចម្បងនៃការពង្រីកសេដ្ឋកិច្ចរបស់កម្ពុជា។ Jinho Choi បញ្ជាក់បន្ថែមថា “ការងើបឡើងវិញនៃវិស័យទេសចរណ៍ទាំងអស់” ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទាំងមូលផងដែរ។ ហានិភ័យខាងក្រៅ និងការពិចារណាក្នុងស្រុក ខណៈពេលដែលទស្សនវិស័យមានភាពវិជ្ជមាន AMRO ទទួលស្គាល់បញ្ហាប្រឈមដែលអាចកើតមាន។ របាយការណ៍នេះបង្ហាញពី “ហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក” ដែលអាចប៉ះពាល់ដល់គន្លងកំណើនដែលបានព្យាករណ៍។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះមិនបានបញ្ជាក់លម្អិតអំពីភាពជាក់លាក់នៃហានិភ័យដែលអាចកើតមានទាំងនេះទេ។ ភាពខ្លាំងនៃវិស័យកាត់ដេរ និងការវិនិយោគបរទេស លោក […]

អាន​បន្ថែម

ជប៉ុននាំចេញបានជិត ៩ពាន់លានដុល្លារ កើន ៨,៣%, បើគិតជាបរិមាណមានការធ្លាក់ចុះ ៣,២%

ទិន្នន័យផ្លូវការដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញកាលពីថ្ងៃពុធសប្ដាហ៍មុនថា ការនាំចេញគិតជាទឹកប្រាក់ (Export in Value Term) របស់ប្រទេសជប៉ុន បានកើនឡើងរយៈពេលប្រាំខែជាប់ៗគ្នារហូតមកទល់ចុងខែមេសានេះ ដែលមានតម្លៃនាំចេញសរុបឈានដល់ចំនួន ៨,៩ ពាន់ពាន់លានយ៉េន (៥៧ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៨,៣% ខណៈការនាំចេញគិតជាបរិមាណទំនិញ(Export in Volume Term) មានការធ្លាក់ចុះ ៣,២% ធៀបនឹងឆ្នាំមុន នេះបើយោងតាម បច្ចុប្បន្នភាពដោយ NikkeiAsia កាលពីថ្ងៃទី ១១ ខែ០៥ ឆ្នាំ ២០២៤។ តាមន័យសេដ្ឋកិច្ច វិសមិតភាពរវាងការនាំចេញគិតជាតម្លៃលុយ និងការនាំចេញគិតជាបរិមាណទំនិញ​ នេះ បង្ហាញពីស្ថានភាពសេដ្ឋកិច្ចទាំងវិជ្ជមាននិងអវិជ្ជមាន។ ប្រសិនបើតម្លៃនាំចេញរបស់ជប៉ុនកើនឡើង ៨,៣% ប៉ុន្តែបរិមាណនាំចេញជាក់ស្តែង បានធ្លាក់ចុះ ដល់ទៅ ៣,២% នោះ វាមានន័យថា៖ ប្រាក់ចំណូលសរុបបានមកពីការនាំចេញបានកើនឡើង ៨,៣%។ នេះជាសញ្ញាវិជ្ជមានសម្រាប់ប្រាក់ចំណូលនាំចេញរបស់ជប៉ុន។ ប៉ុន្តែវាជាសញ្ញាអវិជ្ជមានសម្រាប់បណ្តាប្រទេសក្នុងតំបន់ យ៉ាងហោចណាស់គិតត្រឹមផលិតផលនាំចេញសំខាន់ៗពីជប៉ុន ពីព្រោះ ចំនួនពិតប្រាកដនៃទំនិញនាំចេញបានថយចុះ ៣,២% ។ នេះ​អាច​បណ្តាលមក​ពី​ការ​ធ្លាក់​ចុះ​ផលិតកម្ម ឬ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​ទំនិញ​ជប៉ុន​នៅ​បរទេសរាប់ទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ ដែលបង្ហាញពីចរាចរផលិតផលក្នុងទីផ្សារថយចុះ […]

អាន​បន្ថែម

គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៩៥ភាគរយ ហើយ

គម្រោងស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ សម្រេចបាន ៩៥ភាគរយ ហើយ គ្រោងនឹងប​ញ្ច​ប់នៅអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយ​ម​ ចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងអនុវត្តលើការងារចំនួន ០៤ រួមមាន៖ ទី១)ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២)ស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣)ស្តារប្រឡាយព្រែកហូរប្រវែង ៣,៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤)រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤,៥គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះដែរ គម្រោងស្តារព្រែកពាមសត្ថា ជាផ្នែកមួយនៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបាន ៦៥ភាគរយហើយ ផងដែរ។ គម្រោងនេះ បានចាប់អនុវត្តតនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០​២​៤ ខាងមុខនេះ ដែលអនុវត្តចាប់ពីបឹងតាមោក រហូតដល់ច្រកចេញព្រែកពាមសត្ថាប្រវែ​ង​ប្រមាណ ១៩គីឡូម៉ែត្រ ស្ថិ​ត​ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្តាល។ សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកពីជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះជំហានទី១ និងទី២ គម្រោងការងារដែលត្រូវអនុវត្តមាន […]

អាន​បន្ថែម

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សម្ពោធបើកកម្មវិធីថ្មី Mega អស្ចារ្យ និងប្រគល់រង្វាន់ធំឡានថ្មី១គ្រឿងដល់អតិថិជន

ប្រូម៉ូសិន Mega Celebration ទើបតែបានបញ្ចប់កាលពីខែ៤កន្លងទៅនេះ និងបានរកឃើញអតិថិនដែលមានសំណាងបានក្លាយខ្លួនជាម្ចាស់រថយន្ត Mitsubishi ដ៏ថ្មីស្រឡាងមួយគ្រឿង ខណៈកន្លងមកមិនធ្លាប់មានផ្សារទំនើបណាមួយហ៊ានផ្ដល់ជូនវង្វាន់ធំបែបពីមុនមកទេ។ រង្វាន់ដ៏ធំមិនធ្លាប់មាននេះ ត្រូវបានប្រគល់ជូនម្ចាស់ជ័យលាភីដោយផ្ទាល់ក្នុងកម្មវិធីសម្ពោធប្រម៉ូសិនថ្មី Mega អស្ចារ្យ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នេះតែម្តង។ កម្មវិធីដ៏វិសេសអស្ចារ្យខាងលើនេះ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបដូចជា លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង […]

អាន​បន្ថែម

ទំនប់ទឹកយូបា បង្កើត Digital Twin សម្រាប់​ការ​ត្រួត​ពិនិត្យគ្រឿងបង្គុំ​ដោយ​ស្វ័យ​ប្រវត្តិ​

Bentley’s Reality Modeling and iTwin Applications Facilitate Situational Intelligence to Optimize Risk Assessment New Bullards Bar Dam is a 645-foot-tall concrete arch dam built in 1970 to reduce flood risk, generate clean hydropower, and ensure reliable water supply to Yuba County residents. The dam’s legacy monitoring system required time-consuming, costly, and risky manual data Yuba […]

អាន​បន្ថែម

អាជ្ញាធរដកហូតដីព្រៃជាង ១៤០០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកជាសម្បត្តិរដ្ឋវិញ

ក្នុងរយៈពេល ០៥ខែ ឆ្នាំ២០២៤ នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤០០ហិកតា ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ នេះបើតាមដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺចំនួន៣ ដែលរួមមាន៖ ទី១_ដីកាចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនមួយកន្លែង ដែលមានផ្ទៃដីសរុប ១៣៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចប៉ុយរ៉ុយ ភូមិសាស្ត្រ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទី២_ ដីកាចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលមានផ្ទៃដីសរុប ៣៧៤ហិកតា៩៣អារ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រភូមិ ត្រពាំងធៀ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ទី៣_ដីកាចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចត្រូវបដិសេធ និងដកហូតដីព្រៃឈើ ដែលមានផ្ទៃដីសរុប ៨៩៣ហិកតា […]

អាន​បន្ថែម

អូស្ត្រាលីគ្រោងច្នៃសំណល់ពោតជាជីវម៉ាស ដែលអាចរក្សាកាបូនបាន ១ពាន់ឆ្នាំ​ សម្រាប់ស្ដារគុណភាពដីកសិកម្មនៅសៀមរាប

ក្រុមហ៊ុន Agribusiness Asian Group (AAG) របស់អូស្រា្តលី គ្រោងកែច្នៃកាកសំណល់កសិកម្មពីដំណាំពោតរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវម៉ាស ដើម្បីរក្សាទុកកាបូនបាន ១០០០ឆ្នាំ ខណៈក្រុមហ៊ុននេះទើបសម្ពោធបើកកសិដ្ឋានដំណាំពោះលើផ្ទៃដីប្រមាណជា ១០០០ហិកតា នៅក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម និងគណៈប្រតិភូអូស្រ្តាលី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្រុមហ៊ុន AAG បានឱ្យដឹងថា​ ក្រុមហ៊ុន នឹងធ្វើការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។ AAG បានបន្ថែមថា ជីវម៉ាសត្រូវបានដុតនៅសីតុណ្ហភាព ៦០០អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើ​យ​​​​ជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១០០០ឆ្នាំ ដែលអាចយកទៅប្រើលើដី ដើម្បីធ្វើឱ្យ​ប្រសើរឡើងនូវស្ថានភាពដី រួមមាន៖ ការបង្កើន pH ដី បរិយាកាសដី សម​ត្ថភាពផ្ទុ​កសារធាតុចិញ្ចឹម និងស​កម្មភា​ព​​អតិសុខុមប្រាណក្នុងដី។ ទន្ទឹមនឹងនេះដែរ លោក ប្រាក់ ដាវីដ […]

អាន​បន្ថែម

ក្រុមហ៊ុន៤ ប្រកាសបង្កើតរោងចក្រតម្លៃជិត ២៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនឯកជនចំនួន ៤ វិនិយោគសរុបចំនួន ២៤.៨៥៣.៩១១ ដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថ្មីចំនួន ៤ នៅខេត្តកំពង់ស្ពឺ។ រោងចក្រ​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​បង្កើត​ការងារ​ថ្មី​បាន​ជាង 1,200 ។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ-ច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ គម្រោង​វិនិយោគ​ទាំង​៤​នោះ​រួម​មាន​៖ ១. ក្រុមហ៊ុន PARTY A RENEWABLE RESOURCE (CAMBODIA ) CO,. LTD., គ្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដោយប្រមូលវត្ថុធាតុដើមចាស់ៗក្នុងស្រុកមកផលិត។ ២. ក្រុមហ៊ុន REDLEAF INDUSTRY (CAMBODIA) CO.,LTD., គ្រោងវិនិយោគបង្កើតរោងចក្រផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក។ ៣. ក្រុមហ៊ុន ZENITH LIGHTING […]

អាន​បន្ថែម

កម្ពុជាជំរុញប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូន២០៥០

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន សំដៅឈានទៅសម្រេចគោលដៅអព្យាក្រិត្យកាបូន នៅឆ្នាំ ២០៥០​ ដូចដែលបានកំណត់ទុក។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ(ITF) នៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រឹតធ្ងន់ធ្ងរក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ដើម្បីអាចសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ២០៥០ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋជាដើម។ ជាងនេះទៀត ឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយនឹងប្រទេសដែលជាសមាជិកITF, ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ឱ្យជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញបេសកកម្មមួយនេះផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីដឹកជញ្ជូនដែលជាប្រទេសសមាជិក ក៏បានផ្តោតការពិភាក្សាលើការរួមចំណែករបស់វិស័យដឹកជញ្ជូនក្នុងការរក្សានិរន្តរភាពបរិសា្ថន និងផលប៉ះពាល់លើអាកាសធាតុ សុខភាព និងភូមិសាស្រ្តនយោបាយផងដែរ។

អាន​បន្ថែម

អង់គ្លេសគ្រោងសង់រោងចក្រផលិតឱសថព្យាបាលជំងឺមហារីក តម្លៃ ១,៥ពាន់លានដុល្លារ នៅសិង្ហបុរី

ក្រុមហ៊ុនផលិតឱសថដ៏ល្បីរបស់អង់គ្លេស AstraZeneca (AZN.L) គ្រោងនឹងចំណាយ ១,៥ពាន់លានដុល្លារ សាងសង់រោងចក្រនៅក្នុងប្រទេសសិង្ហបុរី ដើម្បីផលិតឱសថដែលអាចព្យាបាលជំងឺមហារីក ដែលហៅថា antibody-drug conjugates (ADCs)។ នេះបើតាមការចុះផ្សាយរបស់កាសែត Reuters កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ លោក Pascal Soriot ជានាយកប្រតិបត្តិក្រុមហ៊ុន បានលើកឡើងថា ប្រទេសសិង្ហបុរី ជាប្រទេសកំពូលមួយក្នុងលោកសម្រាប់ការវិនិយោគ ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងវិស័យកម្មន្តសាលចម្រុះច្រើនប្រភេទ។ គម្រោងសាងសង់រោងចក្រនេះ នឹងក្លាយជាទីតាំងផលិតថ្នាំ ADCs ចុងក្រោយបង្អស់របស់ក្រុមហ៊ុន ដែលនឹងគាំទ្រដោយគណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី។ បន្ថែមពីនេះ គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤ ហើយនឹងដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០២៩ ដែលជារោងចក្រមិនបញ្ចេញឧស្ម័នកាបូនិចឡើយ។ គួរបញ្ជាក់ថា ថ្នាំព្យាបាលជំងឺមហារីកប្រភេទ ADCs នេះ គឺត្រូវបានផលិតឡើង ដែលអាចភ្ជាប់ខ្លួននឹងកោសិកាដុំគីស ហើយបន្ទាប់មកបញ្ចេញសារធាតុគីមីសម្លាប់កោសិកាដុំគីសនោះ។ ក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេស AstraZeneca (AZN.L) បាននឹងកំពុងពង្រីកទីផ្សាររបស់ខ្លួនចូលទៅក្នុងប្រទេសអាស៊ីជាច្រើន ដូចជាចិន ឥណ្ឌូនេស៊ី និងឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆាំ្នចុងក្រោយនេះ ដើម្បីពង្រីការផ្គត់ផ្គង់របស់ខ្លួន។ ក្នុងនោះ ក្រុមហ៊ុន បានបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកសុដន់ ឈ្មោះថា Enhertu […]

អាន​បន្ថែម

បច្ចេកវិទ្យាឌីជីថលភ្លោះ និង AI អាចកំណត់កំហូចស្ពាន និងវាយតម្លៃស្តង់ដារថ្មីសម្រាប់ការជួសជុល

ការជួសជុលស្ពាន Robert Street ដែលមានអាយុកាលជាប្រវត្តិសាស្ត្រ ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងឌីជីថលភ្លោះ ដើម្បីទាយយកដំណើរការត្រួតពិនិត្យ និងកំណត់កំហូចដែលត្រូវជួសជុល និងថែទាំ អស់រយៈពេលជិត 100 ឆ្នាំមកនេះ ស្ពានឥន្ទធនូ Robert Street នៅ St. Paul រដ្ឋ Minnesota ត្រូវបានដាក់ជានិមិត្តរូបនៃសំណង់ប្រវត្តិសាស្រ្ត។ ជារចនាសម្ព័ន្ធបែបទំនើប វាក៏ត្រូវបានបម្រើជាផ្លូវថ្នល់ដ៏សំខាន់សម្រាប់ចរាចរណ៍ឆ្លងកាត់នៃទន្លេ Mississippi ដោយធ្វើដំណើរពីផ្នែកខាងលិចនៃទីក្រុងទៅកាន់ទីប្រជុំជននៃសង្កាត់ St. Paul។ ឥឡូវនេះ មន្ទីរសាធារណការនៃរដ្ឋមីនីសូតា (MnDOT) កំពុងរៀបចំផែនការជួសជុលដ៏សំខាន់មួយ ដែលនឹងធ្វើឱ្យស្ពានប្រវត្តិសាស្ត្រមួយនេះអាចគង់វង្សស្ថិតស្ថេរសម្រាប់រយៈពេល 50 ឆ្នាំទៅមុខទៀត។ កិច្ចការមួយនេះ គឺមានគោលបំណងធានាឱ្យបាននូវអនាគតជាប្រវត្តិសាស្រ្តរបស់សង្កាត់ St. Paul ខណៈដែលការធ្វើគំរូពីវឌ្ឍនភាពបច្ចេកវិទ្យានឹងក្លាយជាស្តង់ដារមួយសម្រាប់ការជួសជុល និងថែទាំក្នុងកិច្ចការវិស្វកម្មស្ពាន។ លោក Barritt Lovelace អនុប្រធាន UAS, AI និង reality modeling សម្រាប់ក្រុមហ៊ុន Collins Engineers, Inc បាននិយាយថា “[នេះគឺជាជំហានឆ្ពោះទៅមុខដ៏ធំបំផុតនៅក្នុងការត្រួតពិនិត្យស្ពានចាប់តាំងពីការងារត្រួតពិនិត្យស្ពានបានយល់ព្រមជាផ្លូវការនៅឆ្នាំ […]

អាន​បន្ថែម