សៀមរាបនឹងក្លាយជាបៃតងជាមួយនឹង Rinnai
បញ្ហាកំដៅទឹកសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងខេត្តសៀមរាប ដែលជាបញ្ហា គួរឲ្យ ឈឺក្បាល និងមានតម្លៃថ្លៃ នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ បន្ទាប់ពីដំណោះស្រាយចំពោះការកំដៅ ទឹកលក្ខណៈបៃតង Rinnai ត្រូវបានប្រើប្រាស់ជាផ្លូវការនៅតំបន់ទេសចរណ៍ នៃប្រទេសកម្ពុជា ។
អានបន្ថែមតួនាទីរបស់អ្នកគ្រប់គ្រងគម្រោងសំណង់ត្រូវបានបកស្រាយពន្យល់
ដំណើរការនៃការអភិវឌ្ឍន៍គម្រោងចាប់តាំងពីចំណុចដំបូងរហូតដល់បញ្ចប់ ត្រូវមានការចូលរួមពីកម្លាំងពលកម្មរាប់រយនាក់។ ក្នុងចំណោមកម្លាំងពលកម្មទាំងនោះ អ្នកគ្រប់គ្រងគម្រោង គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សសំខាន់ៗដែលជាអ្នកធ្វើឲ្យគម្រោងនេះលេចចេញជារូបរាងពិតប្រាកដ។ ដើម្បីស្វែងយល់បន្ថែមអំពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងគម្រោង ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ បានធ្វើបទសម្ភាសន៍ជាមួយលោក ជិន ហុក ប្រធាននាយកប្រតិបត្តិទីក្រុងកោះពេជ្រដែលគ្រប់គ្រងការអភិវឌ្ឍអចលនទ្រព្យច្រើនជាង១០គម្រោង នៅលើទឹកដីកោះពេជ្រនេះ។
អានបន្ថែមដាក់បង្ហាញនូវគ្រឿងចក្រជីក Midi ថ្មី
ដោយផ្អែកលើភាពជោគជ័យនៃការណែនាំនូវគ្រឿងចក្រជីក midi ជំនាន់ថ្មីដែលមានទម្ងន់ប្រតិបត្តិការ ៦ ៨ ៩ និង ១០តោន កាលពីឆ្នាំមុន ក្រុមហ៊ុន JCB កំពុងដាក់បង្ហាញនូវម៉ូដែលគ្រឿងចក្រជីកថ្មីបួនបន្ថែមទៀត ដែលមានទម្ងន់ប្រតិបត្តិការ ៤,៨ ទៅ ៥,៧តោន។
អានបន្ថែមអាស៊ានត្រូវការ ២ ទ្រីលានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធមុនឆ្នាំ ២០៣០
យោងទៅតាមធនាគារ HSBC បានឲ្យដឹងថា បណ្តាប្រទេសសេដ្ឋកិច្ចនាំមុខនៅអាស៊ាន ទាំង៦នឹងត្រូវចំណាយថវិកាប្រមាណជា ២.១ ទ្រីលានដុល្លារក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅមុនឆ្នាំ ២០៣០ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនទីក្រុង។
អានបន្ថែមវៀតណាមបើកដំណើរការផ្លូវរថភ្លើងអាកាសដើរដោយអគ្គិសនីដែលធំជាងគេក្នុងពិភពលោក
ផ្លូវរថភ្លើងអាកាសដើរដោយអគ្គិសនីដែលធំជាងគេក្នុងពិភពលោក ត្រូវបានបញ្ចប់ការសាងសង់នៅ Ha Long Bay វៀតណាមខាងជើង។
អានបន្ថែមស្ថាបត្យកម្មបោះពុម្ព 3D ផលិតផ្ទះទប់ទល់នឹងគ្រោះថ្នាក់រញ្ជួយដី
ក្រុមហ៊ុនស្ថាបត្យកម្មចិនមួយ មានម៉ាស៊ីន 3D-Printed អាចបោះពុម្ពផលិតជាវីឡាសម្រាប់ប្រើប្រាស់នៅជនបទ ដែលអះអាងថា អាចទប់ទល់នឹងគ្រោះរញ្ជួយដីរហូតដល់កម្រិត ៨រ៉ិចទ័រ។
អានបន្ថែមសិង្ហបុរី និងម៉ាឡេស៊ី យល់ព្រមលើបណ្តាញរថភ្លើងល្បឿនលឿន
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាជាប្រវត្តិសាស្រ្ត មួយ កាលពីខែកក្កដា បន្ទាប់ពីការចរចាគ្នាអស់រយៈពេល ៣ឆ្នាំ សម្រេចសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ពីទីក្រុងរដ្ឋ ទៅទីក្រុងកូឡាឡាំពួរ។
អានបន្ថែមការលូតលាស់ខាងវិស័យសំណង់របស់ឥណ្ឌូនេស៊ីនៅតែខ្លាំង
តាមរយៈរបាយការណ៍នៃ Market Research Future (MRFR) ឧស្សាហកម្មសំណង់ ឥណ្ឌូនេស៊ីបានកើនឡើងក្នុងអត្រា ៨ ទៅ ៩% ក្នុងមួយឆ្នាំ ហើយជាផ្នែកមួយដ៏សំខាន់នៃការរីកចម្រើន ផ្នែកសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសនេះ។
អានបន្ថែមប្រាក់ចំនេញក្រុមហ៊ុន Komatsu មានការធ្លាក់ចុះយ៉ាងខ្លាំង
ក្រុមហ៊ុនផលិតសំណង់របស់ជប៉ុន Komatsu បានឃើញប្រាក់ចំនេញ មានការធ្លាក់ចុះយ៉ាងខ្លាំង ដល់ទៅ ៥២% ក្នុងត្រីមាសទី ២ ឆ្នាំ ២០១៦ នេះ បើប្រៀបធៀបទៅនឹងកំលុងពេលដូចគ្នាកាលពីឆ្នាំ ២០១៥ ដែលបណ្តាលមកពី ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការឡើង ថ្លៃប្រាក់យ៉េន របស់ ជប៉ុនយ៉ាងខ្លាំង។
អានបន្ថែមប្រព័ន្ធព្រមានគ្រោះមហន្តរាយបានសាកល្បងនៅឥណ្ឌូនេស៊ី
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាអ្នកផ្ដល់មូលនិធិ ក្នុងការសាកល្បង ប្រព័ន្ធព្រមានគ្រោះមហន្តរាយថ្មី, ដែលបានរចនាឡើង ដើម្បីត្រួតពិនិត្យ សុវត្ថិភាព និងជៀសវាងការដួលរលំ រចនាសម្ព័ន្ធក្នុងប្រទេស កំពុងអភិវឌ្ឍនៅ តំបន់អគារបី នៅលើប្រព័ន្ធរថភ្លើង ក្រោមដីទីក្រុងហ្សាកាតា។
អានបន្ថែមម៉ាឡេស៊ីនឹងសាងសង់រោងចក្រថាមពលនៅបង់ក្លាដែស
បង់ក្លាដែសបានផ្តល់ឲ្យរដ្ឋាភិបាលម៉ាឡេស៊ីនូវកុងត្រា ២.៥ ពាន់លានដុល្លារ ដើម្បីកសាង រោងចក្រថាមពលធ្យូងថ្ម ១៣២០ ម៉េកាវ៉ាត់។
អានបន្ថែមធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងក្លាយជាសកល
សមាជិកទាំង ៥៧ របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដឹកនាំដោយ ចិន (AIIB) បានបង្កើតកិច្ចប្រជុំលើកដំបូងនៅចុងខែមិថុនា នេះ។
អានបន្ថែម