រដ្ឋមន្ត្រីដឹកកជញ្ជូនថៃកៀរគរទុនពីចិន $២៧ពាន់​លាន​ ​ដើម្បីចាប់ផ្តើមគម្រោងស្ពានអាកាសភ្ជាប់សមុទ្រ​និងពង្រីកផ្លូវដែកថ្មី

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសថៃ លោក Suriya Jungrungreangkit ថ្មីៗនេះបានទៅ ផ្សព្វផ្សាយនិងកៀរគរទុនវិនិយោគសម្រាប់អភិវឌ្ឍគម្រោងសង់ស្ពានអាកាសភ្ជាប់សមុទ្រតម្លៃ ២៧ ពាន់លានដុល្លារជាមួយអ្នកវិនិយោគចិននៅទីក្រុងប៉េកាំង។ កាសែត The Nation បានរាយការណ៍ថាគម្រោងដែលរដ្ឋមន្ត្រីថៃបានស្នើនៅចំពោះមុខវិនិយោគិនចិននោះ គឺជាផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរនៅសងខាងនៃតំបន់មាត់សមុទ្រ Isthmus របស់ថៃដែលតភ្ជាប់ដោយផ្លូវដែកនិងផ្លូវហាយវេប្រវែង ១០០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងសមុទ្រ Andaman និងឈូងសមុទ្រថៃ ដោយវៀងលែងឆ្លងកាត់ច្រកសមុទ្រ Malacca នេះបើយោងតាម globalconstructionreview.com បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។ នៅក្នុងបទបង្ហាញនៅសណ្ឋាគារ Grand Hyatt Beijing កាលពីថ្ងៃ០៨ ឧសភា ២០២៤ លោក Suriya បានរៀបរាប់លម្អិតអំពីគម្រោងនេះដល់សហគ្រិនចិនពីសក្តានុពលលើវិស័យវិនិយោគអាទិភាពមួយចំនួន ដូចជា វិស័យភស្តុភារ ការដឹកជញ្ជូន ការគ្រប់គ្រងកំពង់ផែ ហិរញ្ញវត្ថុ ឧស្សាហកម្ម ធានារ៉ាប់រង និងសំណង់។ ក្រុមហ៊ុនចិនធំៗ ដែលបានចូលរួមក្នុងឱកាសនោះ រួមមានក្រុមហ៊ុនដឹកជញ្ជូនចិន Cosco Shipping Lines, ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែចិន China Harbor […]

អាន​បន្ថែម

រដ្ឋធានីប៉េកាំងដាក់ផែនការកាត់បន្ថយកាបូនិច និងកែលម្អទីប្រជុំជនកាន់តែប្រសើរជាមួយបណ្តាញខ្សែរថភ្លើងថ្មី

ការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ និងវិធីសាស្រ្តផ្អែកលើគំរូ ដើម្បីកំណត់គំរូចរាចរណ៍ គឺអាចធានាបាននូវការកំណត់ទីតាំងស្ថានីយរថភ្លើងបានត្រឹមត្រូវ ដើម្បីតភ្ជាប់ទៅនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ ផែនការកាត់បន្ថយកាបូនតាមរយៈការដឹកជញ្ជូនសាធារណៈ ជម្រើសនៃប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏រឹងមាំមួយ គឺជាកត្តាចាំបាច់សម្រាប់ទីក្រុងដែលរីកចម្រើន និងមមាញឹកខ្លាំង – គេត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនរស់នៅក្នុងទីក្រុង ខណៈពេលដែលគេត្រូវដាក់ចេញផែនការកាត់បន្ថយការប្រើរថយន្តឯកជនដែលជាមូលហេតុនៃការបញ្ចេញកាបូនដ៏ចម្បង ដែលវានឹងជួយកាត់បន្ថយការបំពុលបរិយាកាសដែលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសាធារណៈ។ ប៉ុន្តែបើក្រឡេកមកមើលតំបន់ភាគឦសាននៃសង្កាត់ចៅយ៉ាង នៃរដ្ឋធានីប៉េកាំងនៅពេលថ្មីៗនេះ គឺមិនមានមធ្យោបាយដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ទេ ខណៈដែលមនុស្សភាគតិចណាស់មានរថយន្តផ្ទាល់ខ្លួន ហើយ មធ្យោបាយធ្វើដំណើររបស់ប្រជាជនមិនសមស្របតាមតម្រូវការ។ ដើម្បីដោះស្រាយបញ្ហានេះ វិទ្យាស្ថានរៀបចំផែនការ និងគូសប្លង់នៃរដ្ឋធានីប៉េកាំង ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានចំនួនប្រាំផ្សេងទៀត បានចាប់ផ្តើមអភិវឌ្ឍខ្សែរថភ្លើងជាច្រើន និងស្ថានីយរថភ្លើងក្រោមដីចំនួនពីរសម្រាប់ប្រជាជនរស់នៅក្នុងសង្កាត់មួយនេះ។ នៅក្នុងដំណើរការនេះ គេចង់លើកកម្ពស់ការផ្លាស់ប្តូរជារួម និងការបង្កើតឡើងវិញនូវគម្រោងក្នុងតំបន់ ក៏ដូចជាលើកទឹកចិត្តឱ្យមានរបៀបផ្សេងៗនៃមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់បរិស្ថាន រួមទាំងការលើកទឹកចិត្តឱ្យប្រើប្រាស់ទោចក្រយានយន្តផងដែរ។ ការស្វែងរកទីតាំងផ្លូវដែកល្អបំផុត ក្រុមអ្នកគូសប្លង់បានដឹងថាប្រព័ន្ធដឹកជញ្ជូនថ្មីត្រូវតែរចនាឡើងយ៉ាងឆ្លាតវៃ។ ការដាក់ចេញនូវខ្សែផ្លូវរថភ្លើង និងស្ថានីយមិនត្រឹមត្រូវអាចបង្អាក់ការប្រើប្រាស់របស់ប្រជាជន ដែលបណ្តាលឱ្យពួកគេខកចិត្ត និងបន្តពឹងផ្អែកមធ្យោបាយចាស់ដែលបញ្ចេញឧស្ម័នកាបូនជាចម្បង ឬទម្រង់នៃការដឹកជញ្ជូនដែលបំពុលបរិស្ថានកាន់តែខ្លាំងថែមទៀត។ ពួកគេក៏ត្រូវបង្កើតផែនការដែលលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់កង់ និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលមិនប៉ះពាល់បរិស្ថាន។ ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោងទាំងអស់ ក្រុមការងារត្រូវធានាថាគម្រោងនេះនឹងត្រូវបានប្រើប្រាស់ដោយការវិភាគ និងការតភ្ជាប់រមធ្យោបាយផ្សេងៗនៃការធ្វើដំណើរទៅកាន់ ប្រព័ន្ធផ្លូវដែក ក៏ដូចជាការព្យាករណ៍ពីតម្រូវការធ្វើដំណើរ។ ការវិភាគចរាចរណ៍សម្រាប់ជាព័ត៌មានក្នុងការគូសប្លង់ ក្រុមការងារឌីហ្សាញបានកំណត់ថា ពួកគេអាចគណនាតម្រូវការឆ្លងកាត់ផ្លូវដែក និងព្យាករណ៍រំហូរចរាចរណ៍ជាមួយនឹងរបៀបចរាចរណ៍ផ្សេងៗគ្នាដោយប្រើកម្មវិធី CUBE។ នៅក្នុងកម្មវិធីនេះ ពួកគេបានកំណត់រំហូរធ្វើដំណើរសរុប ការបែងចែក និងរបៀបនៃការដឹកជញ្ជូនទៅ-មកនៅក្នុងសង្កាត់មួយ រួមជាមួយនឹងតម្រូវការតភ្ជាប់ការដឹកជញ្ជូនរវាងស្ថានីយ និងស្ថានីយ។ […]

អាន​បន្ថែម

រដ្ឋនឹងរៀបចំល្អាងស្ពានអាយុរាប់ម៉ឺនឆ្នាំ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី១ទៀត នៅខេត្តបាត់ដំបង

ក្រសួងទេសចរណ៍ រួមនឹងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងចុះសិក្សា ដោយគ្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិ​សា​ស្រ្ត​ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំងដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដាក់ជាគោលដៅទេសចរណ៍ថ្មីមួយទៀត។ នេះបើតាមវិទ្យុជាតិកម្ពុជា ចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារមានគម្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តនេះ ដូចជា ផ្លូវធ្វើដំណើ​រ កាន់តែល្អ  ជណ្តើរឡើង  បង្គន់  កន្លែងសម្រាប់ផ្តល់ព័ត៌មានជាដើម។ ជាមួយគ្នានេះដែរ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លើកឡើងថា ស្ថានីយ៍បុរេប្រវត្តិ​សា​ស្រ្តល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង គឺជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍  ទស្សនកិច្ចសិ​ក្សា​​ស្វែងយល់ពីមនុស្សសម័យបុរេប្រវត្តិ។ លោកបានបន្តថា បើតាមការស្រាវជ្រាវ តំបន់ល្អាងស្ពាននេះ ជាភស្តតាងមួយបង្ហាញពីប្រជាជាតិខ្មែរយើងរស់នៅលើទឹកដីនេះ តាំងពីជាង ៧ម៉ឺនឆ្នាំមកហើយ ខណៈក្រុមការងារ នឹងធ្វើកំណាយបន្តទៀតនៅឆ្នាំ២០២៥ ខាងមុខនេះ។ លោកបានបន្ថែមថា ទីតាំងស្ថានីយ៍នេះ នៅមិនទាន់មានមនុស្សច្រើនបានទៅដល់នៅឡើយទេ ហើយលោកថា បើកកាលណាភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ បានដឹងកាន់តែច្រើន នោះប្រាកដជាចង់មកដល់ទីតាំងទស្សនា  ស្វែងយល់ពីទីកន្លែង ដែលមនុស្សសម័យដើមមកតាំងទីលំនៅរាប់ម៉ឺនឆ្នាំមកហើយនេះ។ តាមឯកសារក្រុមអ្នកធ្វើកំណាយ សន្និដ្ឋានថា ស្ថានីយល្អាងស្ពាន […]

អាន​បន្ថែម

បច្ចុប្បន្នក្រសួងសម្រេចការដំឡើងបង្គោលទូរស័ព្ទតាមបុរីបានចំនួន៧៤ ខណៈស្ថានីយអង់តែនចំនួន១៥៧ កំពុងដំណើរការ

គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានលើកកម្ពស់កម្រិតគុណភាពសេវាទូរស័ព្ទនៅតាមបុរីនានា ក្នុងរាជធានីភ្នំពេញ ដោយការសាងសង់បង្គោលអង់តែនរួមបានចំនួន ៧៤បង្គោលហើយ ខណៈស្ថានីយអង់តែនចំនួន ១៥៧ កំពុងដំណើរការ។ នេះបើតាមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍ទាំង​ ៩ក្រុម នៅតាមបុរី ក្នុងរាជធានីភ្នំពេញក្រោមវត្តមានរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នាឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាងសង់ “បង្គោលអង់តែនរួម” បានចំនួន ៧៤បង្គោល ដែលបង្គោលនីមួយៗអាចបំពាក់ស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុនផងដែរ។ ឯកឧត្តមបន្ត បច្ចុប្បន្ននៅតាមបុរីនានាក្នុងរាជធានីភ្នំពេញ មានស្ថានីយអង់តែនចំនួន១៥៧ ត្រូវបានដាក់ឱ្យដំណើរការរួចរាល់ហើយ ក្នុងនោះមានក្រុមហ៊ុន Cellcard ចំនួន ៣៧ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ស្ថានីយ ដែលប្រតិបត្តិករនីមួយៗបានបំពាក់ស្ថានីយអង់តែនតាមការគ្រោងទុករួចស្រេចហើយដែរ។ ចំណែកឯនៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញវិញ ឯកឧត្តមបន្ថែមថា គិតត្រឹមថ្ងៃទី ៧ ឧសភានេះ ក៏មានការសាងសង់បន្ថែម “បង្គោលអង់តែនរួម”ចំនួន ២៩៨បង្គោល […]

អាន​បន្ថែម

ក្រសួងសំខាន់២ រួមគ្នាអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្លាស្ទិកតាមគ្រឹះស្ថាន ដើម្បីបង្កើនផលិតភាពការងារ

ក្រសួងបរិស្ថាន និងក្រសួងការងារ​ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស និងគ្រឹះស្ថាននានា ដែលនឹងនាំមកនូវបរិយាកាសល្អនៅកន្លែងធ្វើការ សំដៅដល់ការបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរ។ ពិធីចុះ MoUនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាទីស្តីការក្រសួងការងារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុក MoU ខាងលើនេះថា ជាការរួមចំណែកយ៉ាងសំខាន់ ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេសឱ្យបានជោគជ័យមួយកម្រិតទៀត​ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ដើម្បីធ្វើឱ្យកម្ពុជាស្អាតតាមរយៈការដាក់ចេញនូវយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!»។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានលើកឡើងផងដែរថា MoUនេះ ជាកិច្ចសហការរួមគ្នា ក្នុងការធានានូវបរិយាកាសកន្លែងធ្វើការតាមសហគ្រាស និងគ្រឹះស្ថាននានាមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារផងដែរ។ មួយវិញទៀតស្មារតី នៃ MoU […]

អាន​បន្ថែម

មណ្ឌលកំសាន្ត Himalayan Bungy សាងសង់ប៉មខ្ពស់ជាងគេនៅឥណ្ឌា នាំអ្នកទេសចរណ៍ផ្សងព្រេងទៅកាន់ទីខ្ពស់បំផុតមិនធ្លាប់មាន

ក្រុមហ៊ុន Sketeton ជាក្រុមហ៊ុនទីប្រឹក្សាគ្រឿងបង្គុំបានជំនះឧបសគ្គក្នុងការរចនាប៉មអគារលោតកម្ពស់ខ្ពស់​បំផុតក្នុងប្រទេសឥណ្ឌា ស្ថិតនៅលើច្រាំងទន្លេខាងស្តាំនៃទន្លេគង្គា នៅជាប់ជើងភ្នំហិម៉ាឡៃយ៉ា ទីក្រុង Rishikesh របស់ឥណ្ឌា​គឺជា​កន្លែង​ដ៏ពិសិដ្ឋមួយសម្រាប់​អ្នកកាន់​សាសនាហិណ្ឌូ ដែលភាគច្រើនជាអ្នកធ្វើធម្មយាត្រាទៅកាន់ទីក្រុង។ វាត្រូវ​បានគេស្គាល់យ៉ាងទូលំទូលាយថា ជារដ្ឋធានីយូហ្គានៃពិភពលោក និងទាក់ទាញអ្នកហាត់យូហ្គាមកពីជុំវិញ​ពិភពលោកជារៀងរាល់ឆ្នាំសម្រាប់ពិធីបុណ្យយូហ្គាអន្តរជាតិប្រចាំឆ្នាំរបស់ខ្លួន។ ប៉ុន្តែទន្ទឹមនឹងការទាក់ទាញខាងវិញ្ញាណទាំងនេះ ចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើងៗធ្វើដំណើរទៅកាន់ Rishikesh ដើម្បីស្វែងរកការបន្ធូរភាពតានតឹង។ ទីក្រុងនេះត្រូវបានប្រសិទ្ធិនាមថា ជារាជធានីផ្សងព្រេងរបស់​ប្រទេស​ឥណ្ឌា ជាមួយនឹងឱកាសដ៏ច្រើនជាមួយការកំសាន្តដោយការជិះក្បូន ការជិះទូក និងលោតទម្លាក់​កម្ពស់។ វិស្វករនៃក្រុមហ៊ុន Skeleton Consultants បានកំណត់គោលដៅរបស់ខ្លួនលើការរចនារដ្ឋធានីផ្សងព្រេង​មួយនេះដោយការរចនាប៉មលោតកម្ពស់ខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌា។ ដើម្បីបំបែកភាពទាក់ទាញដែលមាន​ពីមុន ប៉មថ្មីចាំបាច់ត្រូវសាងសង់ក្នុងកម្ពស់យ៉ាងហោចណាស់ 83 ម៉ែត្រ។ បន្ទាប់ពីឆ្លងកាត់ការលំបាកក្នុងរចនា​ និងការសាងសង់មណ្ឌលកំសាន្ត Himalayan Bungy ដែលមានទីតាំង​នៅក្នុងឧទ្យាន Hikers Adventure Park កន្លែងលោតទម្លាក់កម្ពស់បានបើកជាសាធារណៈកាលពីខែមេសា ស្ថិតនៅលើកំពូលភ្នំដ៏ចោតមួយ ជាមួយនឹងទិដ្ឋភាពបែបប៉ាណូរ៉ាមិចនៃទន្លេគង្គា។ វា​មាន​ដៃ​ហក់ចេញ​ប្រវែង ២៧ ម៉ែត្រ ដែល​លាតសន្ធឹង​លើ​ជម្រាលនៅពី​ខាងក្រោម បានបង្កើតកម្ពស់ទម្លាក់​ចុះដល់ ១០៧ ម៉ែត្រ។ ប៉ុន្តែអ្វីដែលការលំបាកក្នុងរចនាស្ថិរភាពគ្រឿងបង្គុំមួយនៅក្នុងការដ្ឋានសាងសង់នេះ គឺបញ្ហាទីខ្ពស់។ លោក Abhay Gupta នាយកក្រុមហ៊ុន Skeleton Consultants […]

អាន​បន្ថែម

បារាំងគ្រោងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ

បារាំង គ្រោងសាងសង់សារមន្ទីរមួយនៅជិតប្រាសាទកោះកេរ្តិ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាទាំងប្រា​សាទ​ និងទៅមើលសារមន្ទីរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម M. Vincent ÉBLÉ បានជូនយោបល់ទៅសម្តេចថា គួរជំរុញលើកទឹកចិត្តឱ្យមានទេសចរណ៍ ចូលមកទស្សនាកម្ពុជា ដោយរៀបចំឱ្យភ្ញៀវទេសចរស្នាក់នៅបានយូរ ដែលអាចរៀបចំជាសារមន្ទីរ។ ឯកឧត្តមបានបន្តថា ឯកឧត្តមបានជួបជជែកជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយលោកមានគម្រោងនឹងកសាងសារមន្ទីរមួយនៅក្បែរប្រាសាទកោះកេរ្តិ៍ ដើម្បីភ្ញៀវទេសចរណ៍ បានទៅមើលប្រាសាទផង និងទៅមើលសារមន្ទីរផង។ ក្រៅពីការលើកឡើងនេះ ឯកឧត្តម M. Vincent ÉBLÉ ស្នើសុំរក្សាតុល្យភាពនៃការថែរក្សាបេតិកភណ្ឌជាតិ ដូចជាអគារចាស់ៗដែលត្រូវយកចិត្តទុកដាក់ថែរក្សា ជាមួយនឹងការកសាងនូវអគារថ្មីៗទំនើបៗ។ ជាការឆ្លើយតប សម្ដេចតេជោ បានបញ្ជាក់ថា យើងត្រូវស្វែងរកតុល្យភាពក្នុងការរក្សាអគារចាស់ៗ និងកសាងសំណង់ថ្មីៗ ដោយរក្សាអគារចាស់ៗដែលជាសម្បត្តិបេតិកភ័ណ្ឌ ផ្អែកទៅលើគុណភាពរបស់សំណង់ដែរ ព្រោះអគារចាស់​ៗខ្លះមានសភាពទ្រុឌទ្រោមដែលយើងមិនអាចទុកបាន ព្រោះវាអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ។ សម្ដេចបានបង្ហាញបន្ថែមថា […]

អាន​បន្ថែម

សម្ព័ន្ធឧស្សាហកម្មកូរ៉េ​ចង់មកកម្ពុជា ដើម្បីវិនិយោគលើវិស័យសំខាន់ៗចំនួន៣

បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងចង់មកវិនិយោគពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមកិច្ចពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី និងយលោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារ​ណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក MARN Ki-jeong បានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀតមានបំណងចង់មកពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកប្រធាន  បានបន្ថែមថា វេទិកាសម្ព័ន្ធឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន ហើយវេទិកានេះនឹងជាឱកាសសម្រាប់ការស្វែងរកឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានានៅកម្ពុជា។ ជាការឆ្លើយតប  សម្តេចធិបតី បានគាំទ្រចំពោះគោលបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកឡើងបញ្ជាក់នូវ​គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជាក្នុងការគាំទ្រដល់ការវិនិយោគ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន ១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ ដោយឡែក ចំពោះគម្រោងរៀបចំវេទិកាធុរកិច្ចនៅខែវិច្ឆិកាខាងមុខនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម​ […]

អាន​បន្ថែម

ចិន ចង់ជួយកម្ពុជា ១០លានដុល្លារ សង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ

វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ របស់ប្រទេសចិន បានបង្ហាញពីបំណងចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ក្នុងទុនវិនិយោគជាង១០លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុន កំពុងជួបពិភាក្សាការងារជាមួយអាជ្ញាធរកម្ពុជា ដើម្បីពន្លឿនដំណើរការនេះ។ ភាគីចិន លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក Jack Yang អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ ជាមួយឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ បើតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចជំនួបពិភាក្សានេះ មានគោលបំណងដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ខណៈភាគីចិនចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ដោយបំពាក់ឧបករណ៍ សម្ភារ ព្រមទាំងបណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយដែលមានទំហំទឹកប្រាក់ វិនិយោគចំនួន ១០លានដុល្លា តាមរយៈគម្រោង BOT ក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន។ សូមរម្លឹកដែរថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពសង្គម ខណៈសម្តេចធិបតី ក៏បានស្នើឱ្យគណៈកម្មការនេះ អនុវត្តភារកិច្ចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

អាន​បន្ថែម

ក្រុមហ៊ុនអាទីហ្សង់អង្គរ ចង់ដាំដើមមន ១៥ហិកតាបន្ថែមនៅសៀមរាប ដើម្បីពង្រីកផលិតកម្មសូត្រខ្មែរ

ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប មានបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ។ នេះបើយោងតាមកិច្ចពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយអ្នកជំនាញក្រុមហ៊ុនខាងលើ កាលទី១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងកិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុន បានបង្ហាញពីបំណងចង់ដាំដើមមនបន្ថែម ដើម្បីឈានដល់ការចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរមានកំណើនយ៉ាងគំហុក។ ជាមួយគ្នានេះ លោក ជំទាវ អ៊ឹម រចនា បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ក្រសួងចំពោះការដាំដើម មន ចិញ្ចឹម ដង្កូវនាង និងសិប្បកម្មសូត្រ ដែលជាទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមកហើយ។ លោក ជំទាវបន្តថា បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការអភិរក្សសិប្បកម្មសូត្រ គឺជាការរួមចំណែកជួយ ថែរក្សា និង ផ្សព្វផ្សាយ អត្តសញ្ញាណខ្មែរ ទៅកាន់ពិភពលោក។ លើសពីនេះ លោកជំទាវ អះអាងថា វាក៏ នឹងជួយផ្ដល់ការងារដល់ពលរដ្ឋមូលដ្ឋាន បង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាកស្រុក។ ជាការឆ្លើយតបនិងសំណើពីក្រុមហ៊ុនសិប្បករអង្គរ […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិន ចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសជិតព្រលានអន្តរជាតិថ្មីនៅសៀមរាប

ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយរបស់ចិន ចង់វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Lu Xiaolong បានបង្ហាញនូវបំណង ដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះ គ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស គម្រោងនេះ នឹងជួយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏អាចជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផង។ លើសពីនេះឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ដែលនេះក៏ជាកត្តាជំរុញដល់ការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជានេះតែម្តង។ គួរបញ្ជាក់ថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាកំពុងរៀបផែនការយុទ្ធសាស្រ្តថវិការ ដើម្បីពង្រឹងប្រសិទ្ធិភាពចំណាយ-ចំណូល ឆ្នាំ២០២៥

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំចេញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាឆ្នាំ២០២៥ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តាសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធិភាពថិកា ខណៈកម្ពុជាកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមផ្សេងៗទៀត ។ នេះបើតាមសារចរលេខ.០៦.ស.រ ស្តីពី ការរៀបចំយុទ្ធសាស្រ្តថវិកា២០២៥-២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៥ ចេញថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងស្ថិត ក្នុងស្ថានភាពមួយដែលត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់, ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងចិន, ការបន្តរិតបន្តឹងគោលនយោបាយរូបិយវត្ថុសកល ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ប្រចវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ ការបែកខ្ញែកភូមិសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផងដែរ។ ដូច្នេះរាជារដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ចេញ នូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងវិធានការចាំបាច់ និងបន្ទាន់នានាក្នុងការគ្រប់គ្រងអាទិភាពចំណាយឱ្យចំទិសដៅ ពិសេសគ្រប់គ្រង់ចំណូល ដោយសង្កត់ធ្ងន់លើការអនុវត្តយ៉ាងម៉ឺងម៉ាត់ និង មុតស្រួច ក្នុងការប្រមូលចំណូលក្នុងផ្នែកពន្ធគយនិងរដ្ឋាករ ផ្នែកពន្ធដារ និង ផ្នែកចំណូលមិនមែនសារពន្ធ។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ឱ្យថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងមន្រ្តីគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវខិតខំប្រកបដោយឆន្ទៈប្តូរផ្តាច់ ជាពិសេសត្រូវតែផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតក្នុងការរៀបចំថាវិកា ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌ ព្រមទាំងគោលការណ៍ និងបច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងចំណាយដែលបានកំណត់ដោយសារាចរខាងលើនេះ។

អាន​បន្ថែម