សភាពាណិជ្ជកម្មអឺរ៉ុប និងសមាគមអ្នកសាងសង់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាសំណង់ជាលើកដំបូង
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) និងសមាគមអ្នកសាងសង់កម្ពុជា (CCA) ធ្វើជាម្ចាស់ផ្ទះវេទិកាសាងសង់ជាលើកដំបូងរបស់ពួកគេក្រោមប្រធានបទនៃ “សុខភាព សុវត្ថិភាពការងារ និងសុវត្ថិភាពនៅកន្លែងកាងារ” នៅថ្ងៃទី ៦ ខែឧសភា នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra។ អ្នកចូលរួមនឹងបានស្តាប់ពីអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ លើកឡើងអំពីបទដ្ឋាន និងនីតិវិធីថ្មីចុងក្រោយបំផុត ដើម្បីគ្រប់គ្រងហានិភ័យសុខភាព និងសុវត្ថិភាពនៅក្នុងឧស្សាហកម្មសំណង់។ ប្រធានបទនេះនឹងត្រូវបានពិនិត្យមើលទាំងអស់គ្នា តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម និងចុងក្រោយការបើកចំហរឲ្យមានការជជែកពិភាក្សាគ្នា។ វេទិកាពាក់កណ្តាលថ្ងៃនេះ ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Bosch និងក្រុមហ៊ុនធានារ៉ាប់រង Infinity ។ យោងតាមរបៀបវារៈបណ្តោះអាសន្ន វាគ្មិនពិសេសនៅក្នុងវេទិកានេះរួមមាន ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជានិងលោក André de Jong ប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ នៅក្នុងវេទិកានៃកិច្ចប្រជុំនេះនឹងបង្ហាញពី TÜV Rheinland and Bradley and […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជា (CCA) ធ្វើជាម្ចាស់នៃពិធីជប់លៀងជួបជុំសមាជិកដែលប្រារព្ធធ្វើប្
ដោយមានគោលបំណងដូចគ្នាក្នុងការពង្រឹងទំនាក់ទំនងអាជីវកម្មក្នុងចំណោមសមាជិក សមាគមអ្នកសាងសង់កម្ពុជា (CCA) បានរៀបចំពិធីជប់លៀងជួបជុំសមាជិកដែលប្រារព្ធធ្វើប្រចាំត្រីមាស ដោយមានការចូលរួមពីនាយកប្រតិបត្តិជាតិ និងអន្តរជាតិជាង ២០០នាក់មកពីក្រុមហ៊ុនជាសមាជិករបស់ខ្លួនចំនួន ១១៣ និងភ្ញៀវផ្សេងទៀត។
អានបន្ថែមACF នឹងធ្វើជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១
លេខាធិការដ្ឋាននៃសមាគមអ្នកសាងសង់កម្ពុជា (CCA) និងដែលជាសមាជិករបស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) សូមជម្រាបជូន ក្រុមហ៊ុនជាសមាជិកទាំងអស់ថា ACF នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤១ របស់ខ្លួននៅថ្ងៃសុក្រ ទី ៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃ។
អានបន្ថែមSRI នាំមុខគេក្នុងការពន្លត់អគ្គិភ័យ
ក្រុមហ៊ុន Steel Recon Industries (SRI) ជាក្រុមហ៊ុនម៉ាឡេស៊ី ដែលផ្តល់ជូននូវផលិតផលពន្លត់អគ្គីភ័យជាច្រើនប្រភេទ គ្រឿងបរិក្ខារ និងដំណោះស្រាយបច្ចេកវិទ្យាជាច្រើនទៀតនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ១៩៧៤។ SRI គ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន SRLL Group ជាមួយនឹងបណ្តាញយ៉ាងធំទូលាយដោយមានអ្នកចែកចាយជាង ៧០ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក និងអាមេរិក។ ការរចនាម៉ូដផលិតផលថ្មី និងបរិក្ខារផលិតកម្មឈានមុនរបស់ SRI ត្រូវបានទទួលស្គាល់ជាអន្តរជាតិពីអតិថិជននៅទូទាំងពិភពលោក ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនជាស្តង់ដារអន្តរជាតិនូវឧបករណ៍ពន្លត់អគ្គីភ័យ និងដំណោះស្រាយបញ្ហាដែលអាចជឿទុកចិត្តបាន។
អានបន្ថែមលោករដ្ឋមន្ត្រីថ្មីសន្យាធ្វើសកម្មភាពឲ្យបានខ្លាំងក្លា
បញ្ហាដែលទាក់ទងទៅនឹងការធ្វើផែនការទីក្រុង ការផ្ដល់កម្មសិទ្ធិដីធ្លី ជម្លោះដីធ្លី ការវិនិយោគក្នុងវិស័យសំណង់ និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងវិស័យឧស្សាហកម្មសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងត្រូវបានផ្តល់កម្លាំងជំរុញ និងអាទិភាពបន្ថែមទៀត បន្ទាប់ពីការតែងតាំងឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងខែមេសា។
អានបន្ថែមក្តារក្រាល INOVAR រឹងមាំ និងជាប់ពណ៌បានយូរ
ក្រុមហ៊ុន Inovar (Cambodia) Pte. Ltd បានបើកដំណើរការនៅក្នុងរាជធានីភ្នំពេញចាប់តាំងពីខែមីនា ឆ្នាំ ២០១៤ ក្នុងនាមជារោងចក្រលក់ចេញដោយផ្ទាល់នូវផលិតផលក្តារក្រាលគុណភាពខ្ពស់ ដែលផ្គត់ផ្គង់ និងធានានូវការផលិតដោយរោងចក្ររបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី។ ក្តារក្រាល Inovar ដែលបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ គឺជាអ្នកត្រួសត្រាយផ្លូវនៅក្នុងឧស្សាហកម្មក្តារកម្រាលនៅក្នុងតំបន់អាស៊ី ហើយកន្លែងផលិតរបស់វាគឺត្រូវបានបំពាក់ដោយបច្ចេកវិទ្យាអឺរ៉ុប។ ចំណុចខ្លាំងរបស់ក្តារក្រាល Inovar គឺក្តារក្រាលនេះធ្វើពីឈើខ្លឹមតំបន់ត្រូពិក HDF (High Density Fibreboard) ដែលធន់នឹងទឹកល្អគ្មានគូប្រៀប។
អានបន្ថែមBuildTech ពិព័រណ៌បង្ហាញពីការរីកលូតលាស់របស់មីយ៉ាន់ម៉ា
Build Tech Yangon ២០១៦ គឺជាពិព័រណ៍ពាណិជ្ជកម្មអាគារ និងសំណង់ដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ដែលនឹងត្រូវរៀបចំឡើងសម្រាប់ឆ្នាំទីបីនៅក្នុងខែ ឧសភា ដោយមានការឆ្លុះបញ្ចាំងពីការរីកចំរើននៃវិស័យសំណង់របស់ប្រទេសនេះ។
អានបន្ថែមក្រុមហ៊ុន Archetype Group ទទួលបានសិទ្ធិប្រតិបត្តិការ TEBODIN នៅអាស៊ីប៉ាស៊ីហ្វិក
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះ កិច្ចព្រមព្រៀងកាលពីខែមីនា បានបង្ហាញឲ្យឃើញពីការពិគ្រោះយោបល់លើវិធានជាច្រើនៅក្នុងការងារសាងសង់ ហើយក្រុមហ៊ុន Archetype Group ទទួលបានសិទ្ធិប្រតិបត្តិការនៅអាស៊ីប៉ាស៊ីហ្វិកនៃ Tebodin ដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សា និងវិស្វកម្ម ដោយមានការិយាល័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
អានបន្ថែមដុំឥដ្ឋស្រាល (Light Block) មានភាពល្បីល្បាញជាងដុំឥដ្ឋដែលប្រើសម្រាប់សាងសង់ពីមុន
ការរីកចំរើនផ្នែកសំណង់អគារនៅកម្ពុជា បានជម្រុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់ស្វែងរកការបង្កើតថ្មីនូវឧបករណ៍ដែលប្រកបដោយការច្នៃប្រឌិត ដើម្បីជួយបន្ទាបថ្លៃសាងសង់ ស្របពេលដែលមានការបង្កើនប្រសិទ្ធភាព និងគុណភាពលើគម្រោងសាងសង់។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន PK Light Block បានណែនាំឲ្យប្រើប្រាស់នូវដុំឥដ្ឋស្រាលសម្រាប់សំណង់អគារជំនួសឲ្យដុំឥដ្ឋដែលធ្លាប់ប្រើជាទូទៅ។
អានបន្ថែមសាលារាជធានីភ្នំពេញបង្ហាញពីសេវាមានភាពប្រសើរឡើង
ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រតិបត្ដិការនៅថ្នាក់កណ្តាល សាលារាជធានីភ្នំពេញបានបើកសម្ពោធជាផ្លូវការនូវអគាររដ្ឋបាលថ្មីរបស់ខ្លួន ដោយមានចំណតរថយន្តក្រោមដីនៅដើមខែមេសានេះ។
អានបន្ថែមរោងចក្រកៅស៊ូក្រាលថ្នល់ CCES ឆ្ពោះទៅរកភាពរីកចំរើនបន្ថែមទៀត
ក្រុមហ៊ុន CCES Engineering Service Co., Ltd. បានចាប់ផ្តើមយ៉ាងរឹងមាំនៅក្នុងការផ្តល់សេវាកម្មដំឡើងឧបករណ៍ទូរគមនាគមន៍នៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្ននេះបានក្លាយជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាក្នុងវិស័យផ្លូវថ្នល់។
អានបន្ថែមភាពចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពសម្រាប់ការកើនឡើងខ្លាំងនៃការសាងសង់
ទសវត្សកន្លងទៅ ឧស្សាហកម្មសំណង់នៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះអាគារខ្ពស់ៗ ទីក្រុងរណប និងបុរី ជាច្រើនបានកំពុងបន្តដំណើរការសាងសង់ ហើយអាគារចាស់ៗត្រូវបានជំនួសដោយអាគារថ្មីៗផងដែរ ។ស្របពេលនឹងការកើនឡើងយ៉ាងឆាប់រហ័សនេះ ប្រជាជនទីក្រុងភ្នំពេញច្រើនឡើងៗបានរិះគន់ពីស្តង់ដានៃសំណង់ បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ ឧទាហរណ៍ បេតុងដំបូង និងបង្គន់ចាប់ផ្តើមជ្រាប កំរាលការ៉ូចាប់ផ្តើមដាច់ចេញពីគ្នា ស្នាមប្រេះលេចឡើងតាមជញ្ជាំង ដែលត្រូវការចំណាយលុយច្រើនដើម្បីជួសជុល ហើយដែលពេលខ្លះទាមទារឲ្យមានការជួសជុលជាប្រចាំ និងឥតឈប់ឈរទៀតផង។ ជាទូទៅបញ្ហាទាំងនេះ បណ្តាលមកពីមូលហេតុ២ យ៉ាងគឺ៖
អានបន្ថែម