មេរៀនសម្រាប់ប្រទេសនៅអាស៊ីពីការវិវត្តថ្មីនៃទីផ្សារអចលនទ្រព្យចិន
វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ដោយផ្លាស់ប្តូរពីគំរូគ្រប់គ្រងដោយរដ្ឋទៅជាគំរូគ្រប់គ្រងតាមទិសដៅទីផ្សារវិញ។ បំផ្លាស់ប្តូរបរិបទទីផ្សារស្រុកចិននេះ ក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងទីផ្សារនៃប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ។ បទវិភាគលម្អិតអំពីបម្រែបម្រួលបរិបទទីផ្សារអចលនទ្រព្យដែលមានឥទ្ធិពលលើទីផ្សារអាស៊ី ដោយ Kaize Zhu អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ NUS របស់សិង្ហបុរី និងចុះផ្សាយដោយ eastasiaforum កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ មានខ្លឹមសារដូចខាងក្រោម៖ ផ្នែកធំមួយនៃដង្ហើមរស់របស់រដ្ឋាភិបាលមូលដ្ឋានរបស់ចិន បានពឹងផ្អែកយ៉ាងខ្លាំងលើប្រភពចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចពីការលក់ដី ជាលទ្ធផល បានជួបបញ្ហាជាច្រើនដូចជា បញ្ហាខ្វះលទ្ធភាពទិញលំនៅឋាន ការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ និងការបង្កើនបន្ទុកបំណុល។ បទពិសោធន៍នេះ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចអាស៊ីផ្សេងទៀត ដែលកំពុងអនុវត្តនិងចង់ដាក់ចេញគោលនយោបាយថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ចំពេលកំពុងមាននិន្នានាការនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការចាំបាច់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន រួមទាំងវិធានការសំខាន់ៗដូចជា “សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សារដ្ឋស្តីពីកំណែទម្រង់ប្រព័ន្ធលំនៅឋានទីក្រុង ឆ្នាំ ១៩៩៨” និងគោលនយោបាយ “បន្ទាត់ក្រហមបី’ នាពេលថ្មីៗនេះ បានផ្តល់គន្លងថ្មីនៃការអភិវឌ្ឍន៍ទីក្រុង។ ត្បិតតែគោលនយោបាយទាំងនេះ ត្រូវបានរចនាឡើងដើម្បីទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសហេតុពេកនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក៏ដោយ ក៏ជាលទ្ធផល គោលនយោបាយចុងក្រោយនេះ បានធ្វើឱ្យមានភាពចលាចលផ្នែកហិរញ្ញវត្ថុដោយអចេតនាក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ ដោយសារឥទ្ធិពលរបស់វាបានកម្រិតសមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការទទួលបានមូលនិធិសម្រាប់ធានាគម្រោងអភិវឌ្ឍន៍របស់ខ្លួន។ ជាឧទាហរណ៍ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យ ប្រឈមមុខនឹងការរឹតបន្តឹងលើការខ្ចីប្រាក់ ពួកគេបានជួបការលំបាកក្នុងការទទួលបានការផ្តល់ហិរញ្ញប្បទានពីធនាគារដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលនាំឱ្យមានបញ្ហាលំហូរសាច់ប្រាក់ ការពន្យារពេលគម្រោង និងក្នុងករណីខ្លះ ការខកខានក្នុងការផ្តល់ប្រាក់កម្ចី។ […]
អានបន្ថែមអាជ្ញាធរចេញវិធាន៧ចំនុច ដើម្បីបង្ក្រាបបទល្មើសធនធម្មជាតិ នៅខេត្តមណ្ឌលគីរី
អាជ្ញាធរខេត្តមណ្ឌលគីរី បានសម្រេចដាក់ចេញនូវវិធានការសំខាន់ៗចំនួន៧ចំនុច ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នេះតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃការចុះអនុវត្តការងាររបស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គណៈកម្មាធិការថ្នាក់ជាតិ ក៏បានចុះពិនិត្យដោយផ្ទាល់នៅទីតាំងដីដែលរងការកាប់រានបំផ្លាញព្រៃ ការពារ អភិរក្ស និងការទន្ទ្រានដីរដ្ឋក្នុងដែនជម្រកសត្វព្រៃណាមលៀរ ខេត្តមណ្ឌលគីរី ហើយបានរកឃើញថា នៅមានការកាប់រានព្រៃពីបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន (បងប្អូនជនជាតិដើមភាគតិច)៕ ម៉្យាងទៀត បើតាមការពិនិត្យ និងស្តាប់នូវមតិយោបល់នៅមូលដ្ឋាន គឺគ្រប់គ្នាទាំងស្ថាប័នរដ្ឋ និងសហគមន៍ មិនទាន់បានយល់ដឹងច្បាស់អំពីដំណើរការ និងនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងតួនាទី នៃការគ្រប់គ្រងដីសហគមន៍ ដូច្នេះរដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវវិធានការសំខាន់ៗ ៧ចំនុច ដូចខាងក្រោម៖ ១. ត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងអំពីតម្លៃ នៃធនធានធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីបរិស្ថាន ។ ២. ចាតវិធានការរដ្ឋបាលចំពោះមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អារុធដែលពាក់ព័ន្ធនិងបទល្មើស ដោយត្រូវតម្លើងបញ្ជីឈ្មោះ […]
អានបន្ថែមរដ្ឋកំពុងពន្លឿនសង់ទីលានចាក់សំរាមស្តង់ដារនៅសៀមរាម ខណៈខេត្តនេះ១ថ្ងៃមានសំរាមជិត៦០០តោន
អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ កំពុងពន្លឿនការអនុវត្តគម្រោងសង់ទីលានចាក់សំរាមលក្ខណៈស្តង់ដារថ្មីមួយ នៅក្នុងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកាកសំណល់(សំរាម) ជិត ៦០០តោន ជាប្រចំាថ្ងៃ។ នេះបើតាម កិច្ចប្រជុំស្តីពី “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ដែលដឹកនាំដោយ លោក ចាន់ ធន់ អគ្គនាយករងនៃ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី៤ មេសា ឆ្នាំ២០២៤។ នាឱកាសនោះ លោកអភិបាលរងបានលើកឡើងថា បញ្ហាកាកសំណល់(សំរាម) គឺជាសត្រូវដ៏អាក្រក់បំផុតរបស់បរិស្ថាន ដែលធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពក្នុងទីក្រុង ទីប្រជុំជន និង ប៉ះពាល់ដល់សុខភាពរបស់យើងគ្រប់គ្នាថែមទៀតផង។ លោកបន្តទៀតថា បច្ចុប្បន្ននេះ ពលរដ្ឋក្នុងតំបន់ទីប្រជុំជនក្នុងខេត្តសៀមរាបអាចផលិតសំរាមចាប់ពី ៩០០ក្រាម ទៅ ១,២គីឡូក្រាម និង អ្នកនៅជនបទឆ្ងាយវិញ បានផលិតសំរាម ប្រមាណ ៣០០ក្រាម ក្នុងមួយនាក់ ខណៈដែលខេត្តមួយនេះមានប្រជាពលរដ្ឋសរុបជាង១លាននាក់ ដូច្នេះជារៀងរាល់ថ្ងៃមានសំរាមជិត ៦០០តោន ត្រូវបានផលិត។ ដោយមើលឃើញពីសន្ទុះនៃការកើនឡើងសំរាមយ៉ាងឆាប់រហ័សបែបនេះ […]
អានបន្ថែមAIAI គ្រោងកែប្រែព្រលានសៀមរាបចាស់ ទៅជាមណ្ឌលកម្សាន្តដ៏ធំ១ដើម្បីទាក់ទាញទេសចរ
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) គ្រោងអភិវឌ្ឍព្រលានយន្តហោះសៀមរាបចាស់ ទៅជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយក្នុងក្រុងសៀមរាប ដើម្បីទាក់ទាញទេសចរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៥ ខែមេសានេះថា ក្រុមហ៊ុន AIAI ទទួលសិទ្ធិកាន់កាប់ និងប្រើប្រាស់អាកាសយានដ្ឋានចាស់ដើម្បីអភិវឌ្ឍនទៅតាមគោលបំណងរបស់ក្រុមហ៊ុន ដោយមានការព្រមព្រៀង និងឯកភាពពីស្ថាប័នសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖ “ជាការគិតក្នុងកម្រិតបឋម ក្នុងកម្រិតជាការពិគ្រោះយោបល់ ក្រុមហ៊ុន គិតថា នឹងបង្កើតំបន់នេះទៅជាមជ្ឈមណ្ឌលកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ”។ បើតាមអ្នកនាំពាក្យអាកាសចរណ៍ ក្រុមហ៊ុន នឹងសិក្សាបន្ថែមទៀត និងពិគ្រោះយោបល់ជាមួយស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ ទៅលើគម្រោងរបស់ខ្លួន ដើម្បីអនុលោមទៅតាមលក្ខណនៃតំបន់អប្សរា។ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប គ្រប់គ្រងដោយក្រុមហ៊ុន Cambodia Airports បានបិទទ្វារ លែងដំណើរការ នៅខែតុលាឆ្នាំ២០២៣ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីក្រុងសៀមរាប បើកដំណើរការ។
អានបន្ថែម២១ថ្ងៃ សមត្ថកិច្ចចម្រុះឃ្លុំដីបានជិត ១ម៉ឺនហិកតា នៅខេត្តពោធិ៍សាត់
ប្រតិបត្តិការក្តៅចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដឹកនាំដោយក្រុមការងារសមត្ថកិច្ចចម្រុះ បានចុះឃ្លុំដីបានជិត ១ម៉ឺនហិកតា ឃាត់ខ្លួនមនុស្ស ៣០នាក់ នៅខេត្តពោធិ៍សាត់។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមេសា បានឱ្យដឹងថា រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ បានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា ដោយបានរកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ ជាមួយគ្នានេះដែរ ក្រុមការងារ បានរុះរើខ្ទមបណ្តោះអាសន្ន ដែលបានសង់នៅលើទីតាំងដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារៈមួយចំនួនទុកជាវត្ថុតាងផងដែរ។ គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំ ដឹកនាំដោយក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ខណៈដែលប្រតិបត្តិការលើកដំបូងនេះ រយៈពេល ០៥ថ្ងៃ ក្រុមការងារសមត្ថកិច្ចចម្រុះ បានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ (អានបន្ថែម)
អានបន្ថែម៣ខែដំបូង នៃឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី១០៦ មានទុន $២,២ពាន់លាន
ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ មេសា ២០២៤។ គួរបញ្ជាក់ថា នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងថ្មីចំនួន ៧៣គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៣គម្រោង។ ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៣គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៣គម្រោងផងដែរ។ បើយោងតាមទិន្នន័យខាងលើ បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងនោះផងដែរ ឃើញថាមានវិស័យធំៗបី ដែលជាកត្តាទាក់ទាញនាំឱ្យមានការកើនឡើងយ៉ាងគំហុកបែបនេះគឺ វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, និងគម្រោងព្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ជាការកត់សម្គាល់មួយទៀតក្នុងត្រីមាសទី១នេះ គឺមានគម្រោងវិនិយោគធំៗលេចល្លោចំនួន ៩ ខណៈមាន ៨គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១គម្រោងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក. គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ដែលមានចំនួន២,៨៧០បន្ទប់ […]
អានបន្ថែមរដ្ឋកំពុងរៀបខេត្តជាប់សមុទ្រចំនួន៤ ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា
គណៈកម្មាការអន្តរក្រសួង កំពុងរៀបចំដាក់ខេត្តចំនួន៤ ជាប់មាត់សមុទ្ររួមមានខេត្តកំពត ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកែប ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ប្រភពនេះ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង (ក.ប.ស.ផ.) បានរៀបចំកិច្ចប្រជុំមួយ កាលពីថ្ងៃទី១ ខែមេសា ដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសកម្រិតម៉ាក្រូ លើខ្លឹមសាររបាយការណ៍នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ក្នុងនោះដែរ កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើខ្លឹមសាររបាយការណ៍នៃផែនការមេនេះ ដោយបន្ស៊ីគ្នាជាមួយសក្តានុពលនៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ ជាលទ្ធប្រជុំនៃកិច្ចប្រជុំខាងលើ ក្រុមការងារអន្តរក្រសួង បានផ្តល់មតិលើខ្លឹមសារសំខាន់ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំងទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនេះដែរ ក្រុមការងារ នឹងបូកសរុបមតិ ដើម្បីបំពេញបន្ថែមក្នុងរបាយការណ៍ មុនដាក់ជូន រាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដំណាក់កាលទី១ ត្រូវបានបញ្ចប់ហើយ ខណៈដំណាក់កាលទី២ បាននឹងកំពុងពិនិត្យ ពិភាក្សាលើ ១២ចំណុចសំខាន់ៗ ដើម្បីឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ (អានបន្ថែម)
អានបន្ថែមរដ្ឋប្រគល់ប័ណ្ណកម្មសិទ្ធិជាង ៣ពាន់ក្បាលដី ជូនពលរដ្ឋចំនួន៤ភូមិ ក្នុងខេត្តសៀមរាប
អាជ្ញាធរខេត្តសៀមរាប បានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣.៤២៦ ក្បាលដី ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិគឺ ភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងមន្ទីអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ការប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង៤ភូមិនេះ មានដូចជា៖ ភូមិរកា មានក្បាលដីសរុប១.០៧៥ ក្នុងនោះក្បាលដីចំនួន៨៩១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន។ ភូមិគោកដូង មានក្បាលដីសរុប១.១៣៧ ដែលក្នុងនោះក្បាលដីចំនួន៩០១ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន។ ភូមិប្រម៉ា មានក្បាលដីសរុប១.២៤៣ ដែលក្នុងនោះក្បាលដីចំនួន៦៥៦ អាចចេញប័ណ្ណកម្មសិទ្ធជូនបាន និងទីភូមិខ្នារមានក្បាលដីសរុប១.១១២ ដែលក្នុងនោះក្បាលដីចំនួន៩៧៨ អាចចេញប័ណ្ណកម្មសិទ្ធជូនបានផងដែរ៕ ជាមួយគ្នានេះដែរ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប បានបញ្ជាក់បន្ថែមថា ចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូន គឺអាចធ្វើឡើងចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយមប៉ុណ្ណោះ […]
អានបន្ថែម៣ខែដំបូងនេះ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៦,៥លានដុល្លារ កើនជាង ៤៨%
រយៈពេល ៣ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.៥៣៣.២៩៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤៨,៤៧ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.២៩៨.៦១៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១១១.៦៨៤នាក់ ដែលចំណូលនេះកើនឡើង ៤១,៣៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមកម្ពុជាស្ថិតនៅចំបេះដូងអាស៊ាន ដែលជាទីតាំងដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ
ប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលបេះដូងអាស៊ាន ដែលនេះជាទីតាំងដ៏មានសក្តានុពល និងទាក់ទាញបំផុតសម្រាប់វិនិយោគិននានាគួរតែមកវិនិយោគនៅប្រទេសមួយនេះ។ នេះបើតាមសុន្ទរកថារបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងថា វិនិយោគិនគួរសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក ខណៈដែលកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់។ ឯកឧត្តមបន្តទៀតថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមួយមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេស ៦០%នៃប្រជាពលរដ្ឋកម្ពុជាសរុប គឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីពង្រឹងសមត្ថភាពយុវជន រាជរដ្ឋាភិបាលកម្ពុជា ទើបបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ដោយឡែក ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។ ក្រៅពីទំនើបកម្មខាងលើ ដើម្បីសម្រួលកិច្ចការងារវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានជំរុញរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាបន្តបន្ទាប់ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅដល់ការលើកកម្ពស់ […]
អានបន្ថែមទីលានទុកសំរាមចំនួន២ តម្លៃជិត $១០លាន នៅក្រចេះ-ស្ទឹងត្រែង សម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការ
ទីលានទុកដាក់សំរាមតម្លៃជិត ១០លានដុល្លារ នៅក្រុងក្រចេះ ខេត្តក្រចេះ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ គុណភាព និងសុខុមាលភាពការរស់នៅរបស់បងប្អូននៅក្នុងតំបន់។ នេះបើតាមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ ទីលានទុកដាក់សំរាមក្នុងក្រុងក្រចេះ គឺស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង នៃមហាអនុតំបន់មេគង្គ ជំហានទី៤ ក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចំណាយថវិកាសាងសង់អស់ ៤.៩៤៣.៩៤៨ ដុល្លារ។ ទីលានមួយនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ៦ហិកតា នៃផ្ទៃដីសរុបទំហំ ២៦,៨៨ហិកតា ស្ថិតនៅក្នុងភូមិផ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ រីឯកន្លែងទុកដាក់សំរាមវិញ មានទំហំ ១៣៥,៧៥ម៉ែត្រ x ១២២,៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ត្រូវជា ១,៦៦ហិកតា។ បើតាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមបានរហូតដល់ ១៥ម៉ែត្រ និងអាចផ្ទុកបានបរិមាណសំរាមប្រមាណ ១៩៦ ២២០ម៉ែត្រគូប។ ដោយឡែកទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែងវិញ ត្រូវបានសាងសង់នៅលើផ្ទៃដី ៧,២៦ហិកតា […]
អានបន្ថែមត្រឹមខែមេសា ២០២៤, គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន ៦២%
គិតត្រឹមខែមេសា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចការសាងសង់បាន ៦២ភាគរយហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ប៊ុន សុផាត អនុប្រធានគម្រោង និងជាតំណាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ មេសា ២០២៤។ គោលបំណងនៃការចុះពិនិត្យការដ្ឋានផ្ទាល់ គឺដើម្បីធានាឱ្យបានថាគម្រោងស្តារផ្លូវជាតិលេខ៣៣នេះ ត្រូវបាន អនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ដែលបច្ចុប្បន្ន វឌ្ឍនភាពរបស់គម្រោងសម្រេចបាន ៦២ ភាគរយ ហើយ។ នាឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យបន្ថែមការយកចិត្តទុកដាក់លើការងារស្រោចទឹក លុបជង្ហុក និងត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត […]
អានបន្ថែម