បច្ចុប្បន្នកម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈចុងឆ្នាំនេះនឹងប្រកាសថែមខេត្តចំនួន ០៧ទៀត
គិតមកដល់ពេលនេះ កម្ពុជាមានខេត្តចំនួន ០៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ទាំងស្រុង ខណៈនៅចុងឆ្នាំ ២០២៤ខាងមុខនេះ រដ្ឋនឹងប្រកាសទទួលស្គាល់ខេត្តចំនួន ០៧បន្ថែមទៀត ដែលបញ្ចប់ការបន្ទោបង់ពាសវាល (ODF)។ នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញក្នុងកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានឱ្យដឹងថា កម្ពុជាត្រៀមប្រកាស រាជធានី ខេត្ត ចំនួន ៧ទៀត ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)ជាផ្លូវការ នៅចុងឆ្នាំ២០២៤នេះ។ រាជធានី ខេត្តទាំងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតតាមទីជនបទជាមូលដ្ឋាន សម្រេចបាន ៨៣,៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋាន សម្រេចបាន ៨៦,៦% ដែលក្នុងនោះ មានខេត្ត […]
អានបន្ថែមគម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២ %
បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)កំពុងដំណើរការយ៉ាងរលូន ខណៈសម្រេចការសាងសង់បាន ៥២.១២ភាគរយ ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ មេសា ២០២៤។ ឯកឧត្តមបញ្ជាក់ទៀតថា ពេលនេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីចំនុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដែលការដ្ឋានសាងសង់កំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទា ជាពិសេសការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចង្អុលបង្ហាញនិងជំរុញឱ្យឯកឧត្តម សូរ វ៉ិចទ័រ ធ្វើយ៉ាងណា សម្រេចការងារស្ដារផ្លូវមួយខែ្សនេះឱ្យបាន ៦០ភាគរយ នៅត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរឯកឧត្តមប្រធានក៏បានលើកឡើងពីការកែប្រែមួយចំនួន ដែលតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) […]
អានបន្ថែមត្រីមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារសំណង់ តម្លៃជិត ៣៥០លានដុល្លារ កើន២២%
ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចូលគ្រឿងសំណង់មានទឹកប្រាក់ ៣៤៩លានដុល្លារ កើនឡើង២២.២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ១៦៦លានដុល្លារ ក្នុងត្រីមាសទី១ មានកំណើន ៣៨.១៥ភាគរយ ។ របាយការណ៍ដដែលបង្ហាញថា កម្ពុជាក៏បាននាំចូលស៊ីម៉ងត៍ មានតម្លៃ ៥.៣២លានដុល្លារ កើនឡើង១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ននៅប្រទេសកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ កំពុងដំណើរការដែលមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ៩លានតោនក្នុងមួយឆ្នាំ។
អានបន្ថែម៤ថ្ងៃ កម្ពុជាទាក់ទាញទេសចរបានជាង ២១លាននាក់ ក្នុងនោះខេត្ត៣ឈានមុខគេ
រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសរុបចំនួន ២១.៨លាននាក់ ក្នុងនោះខេត្តចំនួនបី (កំពង់ចាម, ព្រៃវែង និងកំពង់ស្ពឺ) ទាក់ទាញបានច្រើនជាងគេ។ នេះបើយោងតាមស្ថិតិដែលបានធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ មេសា ២០២៤។ គួរបញ្ជាក់ថា ក្នុងរយៈពេល០៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ កម្ពុជាទទួលបាន ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ក្នុងនោះមានទេសចរជាតិសរុបប្រមាណ ២១.៧០២.៨១៦នាក់ និងទេសចរបរទេស មានប្រមាណ ១១០.៣២២នាក់, ធៀបនឹងឆ្នាំ២០២៣ ដែលមានរយៈពេល ៣ថ្ងៃ កម្ពុជាទទួលបានទេសចរប្រមាណតែ ១៣,១៣លាននាក់ ប៉ុណ្ណោះ។ តាមប្រភពដដែលបានបង្ហាញទៀតថា ខេត្តចំនួន៣ នាំមុខគេក្នុងការ ទាក់ទាញភ្ញៀវទេចរបានច្រើនជាងគេ ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាមទទួលបាន ៥.៣៤៩.៨១១នាក់, ខេត្តព្រៃវែងទទួលបាន ២.២៩៨.៤០២នាក់, និងខេត្តកំពង់ស្ពឺទទួលបាន ២.១០៣.៩១៥នាក់។ ជាការកត់សម្គាល់ ក្រោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ឱ្យមានការរៀបចំសង្ក្រានគ្រប់រាជធានី ខេត្ត ឃើញថាព្រឹត្តិការណ៍ក្នុងឆ្នាំនេះពិតជាបានទាក់ទាញបងប្អូនប្រជាពលរដ្ឋចេញដើរលេងកម្សាន្តច្រើននៅតាមភូមិ ឃុំ ស្រុកនានាទូទាំងប្រទេស។ គួរបញ្ចាក់ថា ចំនួនភ្ញៀវទេសចរសរុបទាំង […]
អានបន្ថែម២០២៣ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ជាង ៣.២ពាន់គម្រោង ប្រើទុនជាង$៥ពាន់លាន កើន៨៤%
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ចំនួន ៣,២០៧គម្រោង ប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ កើនឡើង ៨៤ភាគរយ បើធៀបនឹងទុនវិនិយោគក្នុងឆ្នាំ២០២២។ ដោយឡែក បើប្រៀបធៀបចំនួនគម្រោងសាងសង់ក្នុងឆ្នាំ២០២៣ (៣.២០៧គម្រោង) ជាមួយនឹងឆ្នាំ២០២២ មានការធ្លាក់ចុះ ១.០៦៨គម្រោង ប៉ុន្តែបែរជាមានការកើនឡើងនៃចំនួនផ្ទៃក្រឡាសាងសង់គឺ ១៣.៣១លានម៉ែត្រការ៉េ កើនឡើង៨០ភាគរយ ធៀបនឹងឆ្នាំ២០២២។ អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងចំណោមគម្រោងទទួលបានការអនុញ្ញាតសាងសង់ទាំងអស់ មានគម្រោងលំនៅដ្ឋានចនួន ២.៧០០គម្រោង ក្នុងនោះ គម្រោងបុរីចំនួន ២.៦០៦ គម្រោង និងគម្រោងខុនដូ ៩៤គម្រោង។ ចំណែកសំណង់ឧស្សាហកម្មមាន ១៩០គម្រោង, សំណង់ពាណិជ្ជកម្ម ១៩៨គម្រោង, សំណង់ទេសចរណ៍ ៥៥គម្រោង, សំណង់វិនិយោគ ៣គម្រោង, និងសំណង់សាធារណៈ ៦១គម្រោង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ឆ្នាំ២០២៣ វិស័យសំណង់សម្រេចបានកំណើនល្អប្រសើរទាំងផ្ទៃក្រឡាសាងសង់ និងទំហំទឹកប្រាក់សាងសង់ ធៀបនឹងឆ្នាំ២០២២។ ក្រសួង បញ្ជាក់ថា៖ “ផលជាវិជ្ជមាននៃកំណើនវិនិយោគឯកជន បានធ្វើឱ្យវិស័យសំណង់សម្រេចបានកំណើនល្អប្រសើរ ជាពិសេសក្នុងគម្រោងសំណង់ធំៗ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ”។
អានបន្ថែមក្រុមហ៊ុនហុងកុង ចង់វិនិយោគវិស័យសំខាន់ៗ៥បន្ថែមទៀត នៅកម្ពុជា
ក្រុមហ៊ុន Sunwah Group មកពីហុងកុង គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗចំនួន ៥ទៀត នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងមានរោងចក្រកែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅទីផ្សារបរទេសតាំងពីឆ្នាំ១៩៩៤។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានដឹកនាំប្រតិភូប្រមាណជាង ៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលនទ្រព្យ ថាមពល និងទេសចរណ៍ ជាដើម។ បន្ថែមពីនេះ លោកបានជម្រាបសម្តេចអំពីបំណងក្នុងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោគលើវិស័យទេសចរណ៍ (៤) វិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ […]
អានបន្ថែមអារ៉ាប់គ្រោងដាក់ដំណើរការសេវាតាក់ស៊ីហោះ (ឡានហោះ) នៅដើមឆ្នាំ២០២៥
ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម (UAE) ជាប់កេរ្តិ៍ឈ្មោះជា “ទីក្រុងនៃអនាគត” ក្នុងន័យថាជាទីក្រុងឈានមុខគេលើវិស័យច្នៃប្រតិដ្ឋនិងប្រណីតភាពបច្ចេកវិទ្យា។ ឥឡូវនេះ ទីក្រុងនៃអនាគតដ៏រុងរឿងនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ឱ្យដំណើរការថយន្តហោះ (តាក់ស៊ីហោះ) ដំបូងបង្អស់របស់ពិភពលោក នេះបើយោងតាម startupdxb ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Joby Aviation ដែលជាក្រុមហ៊ុនតាក់ស៊ីហោះលើអាកាស ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសភាពជាដៃគូជាមួយរដ្ឋាភិបាលទីក្រុងឌូបៃដើម្បីបើកដំណើរការសេវាកម្មតាក់ស៊ីតាមផ្លូវអាកាស នៅក្នុងទីក្រុងនេះ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការនៅឆ្នាំ ២០២៦ ជាមួយនឹងលទ្ធភាពនៃប្រតិបត្តិការដំបូងចាប់ផ្តើមនៅដើមឆ្នាំក្រោយ(២០២៥)។ យានយន្តប្រភេទអាចហោះហើរបានទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកបើកតាក់ស៊ីហហោះ និងអ្នកដំណើររហូតដល់ ៤នាក់ ដែលមានល្បឿនរហូតដល់ ២០០ម៉ាយ (ប្រហែល ៣២១គម) ក្នុងមួយម៉ោង។ នេះមានន័យថា អ្នកដំណើរអាចធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិឌូបៃទៅកាន់តំបន់ Palm Jumeirah ក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ ដែលផ្ទុយស្រឡះពីការធ្វើដំណើរតាមរថយន្តរយៈពេល ៤៥នាទីនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Joby បានកំណត់ទីតាំងជាច្រើនសម្រាប់ដំឡើងស្ថានីយហោះហើរ និងចុះចត រួមទាំងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB), Palm Jumeirah, Dubai Marina និងទីក្រុងឌូបៃ។ […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន ប្រឈមនឹងការកំណត់ឱ្យទូទាត់ កម្ចីជាង $២០០លាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនឈ្មោះ Shimao Group បានឱ្យដឹងថា ធនាគារ China Construction Bank (Asia) បានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនទូទាត់ការបង់កាតព្វកិច្ចហិរញ្ញវត្ថុចំនួន ១,៦ ពាន់លានដុល្លារហុងកុង ឬប្រហែល ២០០លានដុល្លារអាមេរិក នេះបើយោងតាម businesstimes ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤។ ក្នុងពាក្យបណ្តឹងជំទាស់ដាក់ជូនស្ថាប័នមូលបត្រហុងកុង លោក Shimao ប្រធានក្រុមហ៊ុន បាននិយាយថា លោកនឹង “ជំទាស់” យ៉ាងម៉ឺងម៉ាត់ជាមួយនឹងពាក្យពណ្តឹងនេះ ហើយលោកនឹងនៅតែបន្តផែនការដែលបានស្នើឡើងកន្លងមកក្នុងការរៀបចំទម្រង់ហិរញ្ញវត្ថុឡើងវិញសម្រាប់បំណុលនៅក្រៅប្រទេសទាំងអស់ដែលមានតម្លៃប្រហែល ១១,៧ ពាន់លានដុល្លារ ដោយមានគោលបំណងកាត់បន្ថយទំហំបំណុលក្រៅប្រទេសនេះឱ្យបានចំនួន ៦០ភាគរយ។ “ក្រុមហ៊ុនយើងមានទស្សនៈថា បណ្តឹងឱ្យទូទាត់សំណង (ដោយធនាគារ China Construction Bank) នេះ មិនតំណាងឱ្យផលប្រយោជន៍រួមរបស់ម្ចាស់បំណុលនៅក្រៅប្រទេសរបស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ” លោក Shimao បញ្ជាក់ ។ ទាក់ទងនឹងបញ្ហាខាងលើនេះ ធនាគារ China Construction Bank មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះឡើយ។ បណ្តឹងទូទាត់កាតព្វកិច្ចហិរញ្ញវត្ថុនេះ ត្រូវបានកើតឡើងបន្ទាប់ពីមានចំណាត់ការស្រដៀងគ្នានេះ ដែលម្ចាស់បំណុលបានប្តឹងចំពោះក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស២ផ្សេងទៀតគឺ […]
អានបន្ថែមគំរូប្រតិបត្តិការធុរកិច្ចថ្មីដឹកនាំដោយជនជាតិដើមភាគតិច គ្រោងនឹងដំឡើងផ្ទាំងសូឡា១លានផ្ទាំងនិងផលិតអ៊ីដ្រូសែន៥០K តោនក្នុង១ឆ្នាំ
គម្រោងបង្កើតឡើងដោយជនជាតិដើមភាគតិច ប្រកបដោយភាពច្នៃប្រតិដ្ឋដោយច្របាច់បញ្ជូលគ្នានូវបច្ចេកវិទ្យាថាមពលស្អាតនិងគំរូប្រតិបត្តិការធុរកិច្ចថ្មី ឈ្មោះ East Kimberly ដែលមានតម្លៃ US$៣ពាន់លាន នឹងដាក់ពង្រាយបន្ទះសូឡាចំនួន ១លានបន្ទះ រួមជាមួយនឹងស្ថានីយវារីអគ្គិសនីក្នុងប្រទេសអូស្ត្រាលី ដើម្បីផលិតអ៊ីដ្រូសែនបៃតងចំនួន ៥០.០០០ តោនក្នុងមួយឆ្នាំ។ អ៊ីដ្រូសែនដែលផលិតបាននេះ នឹងត្រូវយកទៅបំប្លែងទៅជាអាម៉ូញាក់បៃតង ដែលនឹងត្រូវប្រើប្រាស់ជាជីកសិកម្មបែបនិរន្តរភាព។ គម្រោងនេះ គ្រោងនឹងសាងសង់នៅចុងឆ្នាំ ២០២៥ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤។ គម្រោងនេះ មានទីតាំងនៅភាគពាយព្យដាច់ស្រយាលរបស់ប្រទេសអូស្ត្រាលី ដែលគំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនថ្មីមួយឈ្មោះថា Aboriginal Clean Energy Partnership (អាបូរីជីណល Aboriginal គឺជាឈ្មោះអម្បូរជាតិដើមអូស្ត្រាលីដែលត្រូវបានធ្វើអាណានិគមដោយជនជាតិអូស្ត្រាលីស្បែកស)។ ប្រភពដដែលបានបន្តថា គឺក្រុមជនជាតិដើមភាគតិចក្នុងប្រទេសអូស្ត្រាលីជាដៃគូក្នុងគម្រោងបៃតងថ្មីនេះ។ ក្រុមជនជាតិដើមភាគតិចមូលដ្ឋាន ចំនួន ៣ក្រុម បានចូលរួមសហវិនិយោគ ដែលក្រុមនីមួយៗមានចំណែក ២៥% នៃអាជីវកម្មលើគម្រោងនេះទាំងមូល។ ពួកគេ តំណាងឱ្យម្ចាស់ដីដែលមានសិទ្ធិតាមប្រពៃណីជាយូរមកហើយ។ ចំណែកភាគហ៊ុនដែលនៅសល់ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Pollination ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាអំពីធម្មជាតិ និងជាក្រុមហ៊ុនវិនិយោគ។ ប្រភេទគំរូគ្រប់គ្រងអាជីវកម្មរបស់គម្រោងនេះ ជាគំរូកម្មសិទ្ធិដំបូងបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។ តាមរយៈការផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់ភាគហ៊ុនជាជនជាតិដើមភាគតិចរបស់ខ្លួន និងធានាថាម្ចាស់ដីបានចូលរួមក្នុងការសម្រេចចិត្តតាំងពីដំបូងទី […]
អានបន្ថែមវៀតណាមចាប់ផ្តើមសង់កំពង់ផែទឹកជ្រៅតម្លៃ $៥៨០លាន ក្រោយពន្យារពេល ៤ឆ្នាំ
បន្ទាប់ពីការទន្ទឹងរង់ចាំអស់ពេលជាយូរ គម្រោងសាងសង់កំពង់ផែទឹកជ្រៅ Mỹ Thủy ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Quang Trị ភាគអាគ្នេយ៍ ទីបំផុតបានចាប់ផ្តើមសាងសង់ក្នុងខែមីនា ២០២៤នេះហើយ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេល ៤ឆ្នាំ នេះបើយោងតាម Vietnamnews ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ អនុម័តដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន ៥៨០លានដុល្លារ គម្រោងនេះគឺមានសារៈសំខាន់បំផុតសម្រាប់ខេត្ត Quang Trị ដែលនៅពេលសាងសង់រួច វាមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញពីតំបន់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់លំហូរទំនិញតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC) ដែលតភ្ជាប់វៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ាផងដែរ។ កំពង់ផែនេះគ្របដណ្តប់លើផ្ទៃដី ៦៨៥ហិកតា និងមានផែតូចៗចំនួន១០ ដែលត្រូវសាងសង់ជាបីដំណាក់កាលរហូតដល់ឆ្នាំ២០៣៦។ កំពង់ផែចំនួនបួនដំបូងត្រូវបានកំណត់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដែលមានសមត្ថភាពផ្ទុកនាវាបានរហូតដល់ ១០ម៉ឺនតោន។ អ្នកវិនិយោគរបស់គម្រោងគឺក្រុមហ៊ុនបណ្តាក់ទុនរួមកំពង់ផែអន្តរជាតិ Mỹ Thủy បានសន្យាថា នឹងចាប់ផ្តើមការសាងសង់ដោយមិនបង្អង់យូរទៀតទេ ដោយធានាថានឹងបញ្ចប់ការសាងសង់កំពង់ផែទីមួយឱ្យបានទាន់ពេលវេលានៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោក Võ Văn Hưng ប្រធានគណៈកម្មាធិការប្រជាជនខេត្ត […]
អានបន្ថែមWB: ២០២៤ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហិ្វចកើន ៤,៦% ខណៈសេដ្ឋកិច្ចចិនថយចុះមកត្រឹម ៤,៥%
ការស្ទុះងើបឡើងវិញនៃចរន្តពាណិជ្ជកម្មលើពិភពលោក នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសចិន បានកើនឡើងដល់ ៤,៦% ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ៤,៤% ប៉ុណ្ណោះ។ តែបើងាកទៅមើលកំណើនសេដ្ឋកិច្ចចិនវិញបែរជាថយចុះប្រមាណ ០,៧% ពីអត្រា ៥,២% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៥% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមការព្យាកររបស់ធនាគារពិភពលោក ដែលបានចេញផ្សាយដោយ Asia.nikkei កាលពីថ្ងៃទី០១ ខែមេសា កន្លងទៅ។ របាយការណ៍ខាងលើ ក៏បានចេញជាអនុសាសន៍អភិវឌ្ឍន៍សេដ្ឋកិច្ចគ្របដណ្តប់លើប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី រួមមាន ចិន ម៉ុងហ្គោលី ទីម័រខាងកើត និងសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។ ជាមួយគ្នានេះដែរ របាយការណ៍ដដែលបានព្រមានទៀតថា ខណៈពេលដែលការនាំចេញទំនិញក្នុងតំបន់ដែលទើបចាប់ផ្តើមងើបឡើងវិញនេះ បើគិតតាំងពីកំឡុងពេល ឆមាសទីពីរនៃឆ្នាំ២០២៣មក ប្រទេសដែលកំពុងអភិវឌ្ឍអាស៊ី អាចប្រឈមនឹងផលប៉ះពាល់ពីគោលនយោបាយដាក់សម្ពាធពាណិជ្ជកម្ម (Trade-distorting policies) នៅក្នុងទីផ្សារគោលដៅសំខាន់ៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង។ លើសពីនេះ ធនាគារពិភពលោកក៏បានព្រមានថា ចំពេលដែលវិស័យអចលនទ្រព្យនិងការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិនចុះខ្សោយ ការប៉ុនប៉ងធ្វើឱ្យមានតុល្យភាពឡើងវិញនូវការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងវិស័យផលិតបច្ចេកវិទ្យាកម្រិតខ្ពស់ អាចបង្កើតអតុល្យភាពរវាងសមត្ថភាពផលិត និងតម្រូវការក្នុង និងក្រៅប្រទេសចិន។ សញ្ញានៃការផ្គត់ផ្គង់លើសកម្រិត […]
អានបន្ថែម៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក ដាក់គោលដៅបំភាយកាបូនសូន្យឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០
នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ១០ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុន ៩ ដែរ ដែលកំពុងខិតខំចាត់វិធានការធ្វើយ៉ាងណាសម្រេចឱ្យបានផលបត្របៃតង ឱ្យបានគោលដៅ ១០០% សម្រាប់ក្រុមហ៊ុនរបស់ខ្លួននៅឆ្នាំ ២០៣០។ ការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតានេះ ត្រូវបានជំរុញយ៉ាងខ្លាំងដោយ “គោលដៅការបំភាយកាបូនសូន្យសុទ្ធរបស់ក្រុមហ៊ុនពាណិជ្ជកម្ម (corporate net zero carbon) នេះបើយោងតាមលទ្ធផល សិក្សាដោយស្ថាប័នជំនាញ JLL និងចុះផ្សាយដោយ retalkasia នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ តាមប្រភពដដែលបានឱ្យដឹងថា ៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិចទាំងអស់ ដែលត្រូវបានស្ទង់មតិ បានបញ្ជាក់ថាពួកគេសុទ្ធតែបានកំណត់គោលដៅ ផលប័ត្រ បៃតង ១០០% នៅឆ្នាំ ២០៣០ កើនឡើងពីការកំណត់ត្រឹម ៤% ប៉ុណ្ណោះនៃផលបត្របៃតងដែលក្រុមហ៊ុនបានអនុវត្តកន្លងមកទល់ពេលបច្ចុប្បន្ន។ ទំនោរទីផ្សារសកលដែលកំពុងងាកមករកការប្រើប្រាស់ថាមពលស្អាតវិញនេះ គឺកំពុងតែមានសន្ទុះខ្លាំងក្លាបំផុតនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅ ប្រទេសឥណ្ឌា ម៉ាឡេស៊ី និងថៃ ដោយមានជាង ៩៥% នៃក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ បានងាកមកផ្តោតលើការបង្កើនផលប័ត្របៃតងរបស់ខ្លួនឱ្យបាន ១០០%។ ប៉ុន្តែរបាយការណ៍ដដែលក៏បានបង្ហាញផងដែរនូវបញ្ហាប្រឈម ដោយបានលើកឡើងថានៅទូទាំងអាស៊ីប៉ាស៊ីហ្វិក សម្រាប់រាល់គម្រោងអចលនទ្រព្យដែលកំពុងបញ្ជាទិញតាមតម្រូវការទីផ្សារបច្ចុប្បន្ននេះ […]
អានបន្ថែម