៦ខែរបស់រដ្ឋាភិបាលថ្មីទាក់ទាញគម្រោងវិនិយោគមកកម្ពុជាបាន ១៧៣គម្រោង ទុនជាង $៤ពាន់លាន
ក្នុងរយៈពេល៦ខែ អាណត្តិទី៧នៃរាជរដ្ឋាភិបាល ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងពង្រីកវិនិយោគ និងគម្រោងវិនិយោគថ្មី សរុបចំនួន ១៧៣គម្រោង ដែលមានទុនវិនិយោគសរុប ៤.១៥០ លានដុល្លារ និងបានបង្កើតការងារជាង ១៧ម៉ឺនកន្លែង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងតួលេខនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្រាប់គម្រោងវិនិយោគទាំង ១៧៣គម្រោងនេះ មានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀត។ ចំណែកប្រភពនៃការវិនិយោគមានមកពីប្រទេសកម្ពុជា(ខ្លួនឯង) ចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង វៀតណាម ថៃ ប្រុយណេ ជប៉ុន និងប្រទេសជាច្រើនទៀត។ សម្តេចធីបតី ហ៊ុន សែន មានប្រសាសន៍ថា៖ “នៅក្នុងរយៈ ពេល៦ខែនេះ យើងដើរទាក់ម៉ូយ មិនមែនមកវិញខ្យល់នោះទេ គឺបានមកវិញគួរសមដែរ”។ បើតាមសម្តេចធីបតី កម្ពុជាទទួលបានសហគ្រាស និងរោងចក្របើកថ្មី ដែលចុះបញ្ជីនៅCDC […]
អានបន្ថែមកំពង់ផែថ្មីលើកោះទន្សាយ ក្នុងខេត្តកែប សម្រេចការសាងសង់បាន ៩០% ហើយ
គិតត្រឹមថ្ងៃទី១៩ មីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ ស្ថិតក្នុងខេត្តកែប សម្រេចបាន ៩០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងក្រុមការងារជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៩ មីនា ២០២៤។ ឯកឧត្តមបានលើកឡើងថា គម្រោងនេះជាសមិទ្ធផលថ្មី និងជាប្រវត្តិសាស្រ្តរបស់ខេត្តកែបដែលប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ ។ គួររំលឹកថា គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយនេះ ត្រូវបានចំណាយថវិកាប្រមាណ ១,៦លានដុល្លារ គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះដែរ នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព ។ (អានបន្ថែម)
អានបន្ថែមរដ្ឋចិនប្រកាសប្រាប់ក្រុមហ៊ុនអភិវឌ្ឍដែលរងសម្ពាធខ្លាំងឱ្យក្ស័យធនទៅបើទប់មិនរួច
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាត្រាំត្រែងដែលកំពុងបន្តអូសបន្លាយនៅក្នុងវិស័យអចលនទ្រព្យ ប្រទេសចិនបានប្រកាន់ជំហរច្បាស់លាស់ ដោយបានច្រានចោលការសង្គ្រោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យណាដែលពុំមានលទ្ធភាពដោះបំណុលបាន នេះបើយោងតាម NBC New York ចុះផ្សាយកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ ឧស្សាហកម្មអចលនទ្រព្យរបស់ចិន ដែលធ្លាប់ជាមហាអំណាចដែលរួមចំណែកដល់ប្រមាណមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ តួលេខថ្មីៗបង្ហាញពីការធ្លាក់ចុះដល់ប្រហែល ២២% នៃសេដ្ឋកិច្ច ស្របពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការកាត់បន្ថយអាទិភាពលើវិស័យអចលនទ្រព្យ។ “សម្រាប់ក្រុមហ៊ុនអចលនទ្រព្យណាដែលជួបបញ្ហាក្ស័យធនយ៉ាងធ្ងន់ធ្ងរ និងបាត់បង់សមត្ថភាពក្នុងការដំណើរការ ហើយបើត្រូវក្ស័យធន ក៏គួរតែក្ស័យធនចុះ ឬត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្របតាមច្បាប់ និងគោលការណ៍ទីផ្សារ។” នេះជាប្រសាសន៍របស់លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទរបស់ចិន ដែលបានផ្តល់បទសម្ភាសន៍ជូន NBC New York កាលពីថ្ងៃទី ០៩ ខែមីនា ដែលគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការអនុវត្តទីផ្សារអចលនទ្រព្យដែលដំណើរការមិនប្រក្រតី និងសង្កត់ធ្ងន់លើការទទួលខុសត្រូវសម្រាប់អ្នកអភិវឌ្ឍន៍ដែលគាំទ្រវិបត្តិលំនៅឋាន។ “ជនណាប្រព្រឹត្តអំពើដែលប៉ះពាល់ដល់ផលប្រយោជន៍មហាជន នឹងត្រូវស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់និងផ្តន្ទាទោសតាមច្បាប់” លោករដ្ឋមន្ត្រីបន្ត។ ការលើកឡើងរបស់លោក Hong ធ្វើឡើងបន្ទាប់ពីមានការចាត់វិធានការដ៏តឹងរ៉ឹងដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២០ លើការពង្រីកបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលពឹងផ្អែកលើបំណុលដើម្បីរកចំណូល គឺមានភាពជ្រាលជ្រៅ ដែលនាំទៅដល់ការរំលាយក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន Evergrande និង Country Garden ជាដើម។ […]
អានបន្ថែមរដ្ឋប្រើពេល៥ថ្ងៃ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិដោយឃ្លុំដីបានជិត ៤ពាន់ហិកតា នៅពោធិ៍សាត់
ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះចំនួន ១០ក្រុម ដឹកនាំដោយក្រសួងបរិស្ថាន បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងបានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងបន្ថែមថា ក្រុមការងារ ១០ក្រុម ដែលមានកម្លាំងសរុប ៧៨៩នាក់ ដឹកនាំដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួអបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាសត់ ព្រមទាំងពីមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ ក្រៅពីឃ្លុំដី ក្រុមការងារពិសេសនេះ បានចុះអន្តរគមន៍ដោយបញ្ជូនខ្លួនជនសង្ស័យ ០១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានចំនួនថែមទៀតផងដែរ។ នេះជាប្រតិបត្តិការទ្រង់ទ្រាយធំលើកទី១ របស់សមត្ថកិច្ចចម្រុះ ក្នុងការចុះបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់នេះ ដោយទទួលបានបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា […]
អានបន្ថែមSSCAស្នើអាជ្ញាធរពាក់ព័ន្ធត្រូវសហការនិងអាកាសចរស៊ីវិល មុនអនុញ្ញាតសង់អគារនៅតំបន់ជុំវិញព្រលានថ្មី
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និត ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងពីសំណើមួយនេះ ក្នុងពេលអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ញើញត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តកាកែវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមមានប្រសាសន៍ថា៖ “ដើម្បីជៀសវាងការបង្កើតឲ្យមានឧបសគ្គដែលបង្កឡើងដោយមនុស្ស និងដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខ និងប្រក្រតីភាព កិច្ចប្រតិបត្តិការអាកាសយានគ្រប់ប្រភេទ នៅក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ដែលពាក់ព័ន្ធ មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ ដោយត្រូវគោរពតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់ឧសគ្គអាកាសយានដ្ឋានអន្តរជាតិ” ។ គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការសាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លានដុល្លារអាមេរិក។ បើតាមផែនការដែលបានគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតេជោ […]
អានបន្ថែមកម្ពុជាត្រូវការទុនជាង$៥ពាន់លាន វិនិយោគលើគម្រោងចំនួន២០ ដើម្បីទ្រទ្រង់កំណើនទេសចរ១,២លាន់នាក់ និងទំនិញ៤១លានតោន នៅឆ្នាំ ២០៣០
ដើម្បីសម្រួលកំណើនមធ្យោបាយដឹកជញ្ជនផ្លូវទឹកនិងបង្កើនប្រព័ន្ធពស្តុភារសម្រាប់ត្រៀមទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាថ្មីក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០នេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រមានចំនួន ២០គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគសរុបចំនួន ៥.៤៦១លានដុល្លារ ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣-២០២៧) មានចំនួន ១៤ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៤៩៤លានដុល្លារ និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) ចំនួន ៩ គម្រោង ដែលត្រូវការទឹកប្រាក់ ២.៩៦៧ លានដុល្លារ (គម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៣ នឹងបន្តដល់ឆ្នាំ ២០៣៣) នេះបើយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយកាលពីខែសីហា ឆ្នាំ ២០២៤។ បើតាមផែនការមេដដែល ក្នុងចំណោមគម្រោងប្រព័ន្ធដឹកជញ្ជូនផ្លូវសមុទ្រខាងលើ មានគម្រោងកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញទូទៅ ឬហៅថាកំពង់ផែកុងទីន័រចំនួន០៦កន្លែង ក្នុងនោះ០៣កន្លែងនៅខេត្តកែប និងកំពត ០២កន្លែងនៅខេត្តព្រះសីហនុ និង០១កន្លែងនៅខេត្តកោះកុង។ ក្នុងនោះក៏មានផងដែរនូវស្ថានីយស្តុកប្រេងឥន្ធនៈសម្រាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកចំនួន០៤កន្លែង រួមមាន០១ស្ថានីយមានទីតាំងនៅខេត្តកំពត និង០៣ស្ថានីយដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ ព្រមទាំងគម្រោងកំពង់ផែនិងចំណតផែសមុទ្រពហុបំណងចំនួន០១នៅខេត្តសីហនុ។ ថែមពីលើនេះ គម្រោងកំពង់ផែសម្រាប់តែអ្នកធ្វើដំណើរនិងទេសចរណ៍ចំនួន ០៥កន្លែង ក្នុងនោះមានគម្រោងចំនួន០២នៅខេត្តកំពតនិងខេត្តកែប គម្រោងចំនួន០២នៅខេត្តព្រះសីហនុ និងគម្រោងកំពង់ផែសម្រាប់តែអ្នកធ្វើដំណើរនិងទេសចរណ៍ចំនួន ០១កន្លែង នៅខេត្តកោះកុង។ ប្រភពដដែលបានព្យាករថា នៅត្រឹមឆ្នាំ ២០៣០ ចំនួនអ្នកដំណើរសរុបដែលឆ្លងកាត់កំពង់ផែសមុទ្រ មានប្រមាណ […]
អានបន្ថែមបុរី ប៉េង ហួត នឹងសម្ពោធលក់គម្រោងថ្មីឆាប់ៗ ហើយអាចទស្សនាផ្ទះគំរូថ្មីជិតដប់ប្រភេទ!
នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនូវគម្រោងថ្មី ដែលផ្តល់ឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន ដែលទន្ទឹងរង់ចាំឱកាសចំណេញសម្រាប់គម្រោងថ្មី និងម៉ូដផ្ទះថ្មីដើម្បីវិនិយោគដ៏ឆ្លាតវៃ។ គម្រោងដ៏ថ្មីសន្លាងមួយរបស់បុរី ប៉េង ហួត នឹងចាប់បើកលក់ជាផ្លូវការក្នុងខែមីនានេះ គឺ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម អេកូ ខូលិកសិន ដោយមានសុទ្ធសឹងតែជាប្រភេទផ្ទះម៉ូដ ថ្មី កាន់តែប្រណីតរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោលជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះ លោកអ្នកនឹងមានឱកាសទស្សនាផ្ទះគំរូម៉ូដថ្មីទាំងនេះដោយផ្ទាល់ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងកម្មវិធីទាំងពីរថ្ងៃនេះនឹងទទួលបានប្រ៉ម៉ូសិនជាច្រើនទាំងការបញ្ចុះតម្លៃ បូករួមការផ្ដល់ជូនជាច្រើនផ្សេងទៀតដូចជា៖ ✨ទិញផ្ទះទទួលបានខុនដូ ១ Unit ភ្លាមៗ ✨ទទួលបានឡានអាគុយសេរីចុងក្រោយគេមួយគ្រឿងភ្លាមៗ ✨ប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះតម្លៃរហូតដល់ $៥០០០ ✨ការបង្វិលកងសំណាងដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ សូមចូលរូមទស្សនាជាវីដេអូនៅទីនេះ សូមកុំឱ្យឱកាសនេះកន្លងផុត! សូមអញ្ជើញមកចូលរួមកម្មវិធីបើកលក់ជាផ្លូវការនេះដោយសេរី នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីទទួលបានឱកាសពិសេសនេះ និងទស្សនាផ្ទះគំរូបានមុនគេ។ […]
អានបន្ថែមសម្តេចបវ៖ គម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច ទទួលបានអាជ្ញាបណ្ណ៦ខែហើយមិនអនុវត្ត ត្រូវដកយកវិញ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោងរយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ នេះបើតាមការថ្លែងរបស់សម្តេច ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេច បានថ្លែងបន្ថែមថា ការស្នើឱ្យពិនិត្យនេះ គឺដើម្បីធានាថាម្ចាស់គម្រោងអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់គម្រោងដែលធ្វើសកម្មភាពខុសគោលការណ៍ ក៏ត្រូវបានដកហូតអាជ្ញាបណ្ណមកវិញផងដែរ។ ជាមួយគ្នានេះដែរ វិធានការនេះ គឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ ទាក់ទាញភ្ញៀវទេសចរ និងដើម្បីធានាការពារធនធានធម្មជាតិ។ ថ្មីៗនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យលើគម្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Coastal City Development Group Co., LTD។ (អានបន្ថែម)
អានបន្ថែមគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបង សម្រេចការសាងសង់បាន ៨១ភាគរយ
គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបងក្រោមជំនួយរបស់ភាគីកូរ៉េ សម្រេចបានប្រមាណ ៨១ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។ វឌ្ឍនភាពនៃការដ្ឋានសាងសង់ទំនប់ដូនទ្រីនេះ ត្រូវបានបង្ហាញឡើងក្នុងពេល ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកស្រី Minnie Chey នាយកធនាគារកូរ៉េ K- Eximbank ប្រចាំនៅកម្ពុជា បានដឹកនាំក្រុមបេសកកម្ម ចុះពិនិត្យវឌ្ឍនាភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា វឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ សម្រេចបានការងារជារួម៖ ទី១)ការងារចាក់បំពេញទំនប់មេសម្រេចបាន ៥៨% ទី២)សំណង់បង្ហៀរសម្រេចបាន ៩៥% ដែលតួសំណង់បេតុងបានបញ្ចប់ នៅសល់ការងារប្រពន្ធ័ដោះទឹកជុំវិញសំណង់ ទី៣)រូងទូនេលពង្វៀងទឹកត្រូវបានបញ្ចប់ និងទី៤)ការងារសំណង់បេតុងនៃសំណង់គ្រប់គ្រងទឹកបានបញ្ចប់នៅសល់ការងារឧបករណ៍ធារាសាស្ត្រ ២០%។ ក្រសួងបញ្ចាក់ទៀតថា នៅពេលសាងសង់រួច ទំនប់ដូនទ្រី មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផលិតផលកសិកម្មបានប្រមាណ ៣៣.០០០ហិកតា នៅរដូវវស្សា និងប្រមាណ ៤.៥០០ ហិកតា នៅរដូវប្រាំង ហើយរួមចំណែកផងដែរក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់។ គួរបញ្ជាក់ថា […]
អានបន្ថែម២០២៣, ទំហំវិនិយោគចិនចូលអាស៊ានឡើងដល់ $២០ពាន់លាន កើន៣៧% ក្នុងនោះកម្ពុជាអាចស្រូបបានប្រហែល ១៦%
ចំពេលទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងសភាពស្មុគស្មាញ ការវិនិយោគរបស់ចិននៅអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញពីភាពធន់ និងកំណើនជាយុទ្ធសាស្ត្រ ពោលគឺលំហូរវិនិយោគសរុបរបស់ចិនចូលមកកាន់ប្រទេសអាស៊ានមានរហូតដល់ទៅជិត ២០ពាន់លានដុល្លារ តំណាងឱ្យការកើនឡើងដល់ទៅ ៣៧% (តួលេខឆ្នាំ ២០២៣) នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Griffith និងសាកលវិទ្យាល័យ Fudan ដែលបានចុះផ្សាយដោយ Thailand-business-news ចុះផ្សាយថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ ខ្លឹមសារនៃរបាយការណ៍នេះ បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃអាស៊ីអាគ្នេយ៍នៅក្នុងយុទ្ធសាស្រ្តវិនិយោគរបស់ប្រទេសចិន ជាពិសេសដោយសារបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការធ្លាក់ចុះជាទូទៅនៃសកម្មភាពវិនិយោគផ្ទាល់ពីបរទេសជាសកល។ ខណៈពេលដែលទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ប្រឈមមុខនឹងបញ្ហាប្រឈមដោយសារអត្រាការប្រាក់ខ្ពស់ ការស្ទុះងើបយឺតនៅក្នុងប្រទេសចិនដីគោក និងភាពតានតឹងភូមិសាស្ត្រនយោបាយ អាស៊ីអាគ្នេយ៍បានក្លាយជាទិសដៅចម្បងសម្រាប់អ្នកវិនិយោគចិនដែលស្វែងរកកំណើន និងស្ថិរភាព។ ការកើនឡើងនៃសកម្មភាពវិនិយោគ និងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ចិននៅអាស៊ីអាគ្នេយ៍ បង្ហាញពីចំណុចស្នូលជាយុទ្ធសាស្ត្រ និងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ របត់លំហូវិនិយោគថ្មីនេះ ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍បន្តរបស់ចិនក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួនមិនត្រឹមតែនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែចិនមានមហិច្ឆតាចង់ចាប់យកអាស៊ានជាទិសដៅយុទ្ធសាស្ត្រវិនិយោគ ដើម្បីពង្រីកឥទ្ធិពលនៅទូទាំងអាស៊ីប៉ាស៊ីហ្វិចទាំងមូល ពីព្រោះថាអាស៊ានគ្រាន់តែជាផ្នែកមួយនៃអាស៊ីប៉ាស៊ីហ្វិចប៉ុណ្ណោះ។ ត្បិតតែជាផ្នែកមួយនៃអាស៊ីប៉ាស៊ីហ្វិច ប៉ុន្តែអាស៊ានទទួលបានចំណែកវិនិយោគចិនដល់ទៅ ៥០% នៃទំហំវិនិយោគចិនសរុបនៅអាស៊ីទាំងមូល។ ទោះបីជាមានការធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនដែលវិស័យនេះរួមចំណែកដល់ទៅចំនួនប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ខ្លួនក៏ដោយ ក៏វិនិយោគិនចិនបានសំឡឹងមើលទៅខាងក្រៅ ដោយស្វែងរកតម្លៃ និងឱកាសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាជាងប្រទេសផ្សេងទៀតនៅទូទាំងពិភពលោកយ៉ាងហោចណាស់បើគិតមកទល់ត្រឹមឆ្នាំ ២០២៤ នេះ។ ក្នុងចំណោមទឹកប្រាក់ជិត ២០ពាន់លានដុល្លារនេះ […]
អានបន្ថែមរដ្ឋប្រកាសឱ្យប្រយ័ត្នការទិញដីឡូតិ៍របស់គម្រោងទាំាង៤នេះ ព្រោះគ្មានអាជ្ញាបណ្ណត្រឹមត្រូវទេ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលក់ទិញ ឬជួល គម្រោងដីឡូតិ៍របស់ចំនួន៤ នៅខេត្តព្រៃវែង និងកណ្តាល ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលមិនបានស្នើសុំអាជ្ញាបណ្ណពី ន.អ.ប រួមមាន៖ ១. ក្រុមហ៊ុន ស្កាយ ហ្កាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង “គម្រោងដីឡូតិ៍ ហ្កាឡាក់ស៊ី” ស្ថិតនៅភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ២. គម្រោង “ដីឡូតិ៍ ទីក្រុងមាស” ស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ៣. ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាបអង្គរ ឯ.ក គម្រោង “ដីឡូតិ៍ ក្រុងតាខ្មៅ” ស្ថិតនៅក្នុងភូមិឆ្មារពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ៤. គម្រោង “ដីឡូតិ៍ សំបូរមាស” ស្ថិតនៅឃុំសំបូរមាស […]
អានបន្ថែមថៃនឹងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យឧស្សាហកម្មដំណាំដាំឈើ សម្រាប់នាំចេញ…
ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd មកពីប្រទេសថៃ បានបង្ហាញនូវឆន្ទៈ និងផែនការរបស់ក្រុមហ៊ុនដែលចង់ចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីក្លាយជាក្រុមហ៊ុនវិនិយោគមានលក្ខណៈគ្រប់គ្រាន់ផ្នែកឧស្សាហកម្មដំណាំដាំឈើនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Yuenyong Subsaud ប្រធានទទួលបន្ទុកផ្នែកដាំដុះ និងផលិតកម្ម របស់ក្រុមហ៊ុន Paper Tree (Cambodia) Co., Ltd.។ ក្នុងជំនួបខាងលើកាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅ លោក Yuenyong Subsaud បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងបណ្តាក់ទុនវិនិយោគលើឧស្សាហកម្មដាំដំណាំឈើនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីការបណ្តុះកូនឈើ ការដាំដុះ និងការតម្លើងរោងចក្រធ្វើការកាត់ចិញ្ច្រាំជាកម្ទេចឈើរួចធ្វើការនាំចេញ។ ក្នុងនោះដែរ លោកបានបញ្ជាក់បន្ថែមនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការចុះបញ្ជីក្រុមហ៊ុនរបស់លោកទៅជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលឆាប់ៗខាងមុខនេះនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផែនការបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា ពិសេសការសហការជាមួយវិនិយោគិនក្នុងស្រុកក្នុងការពង្រីកផ្ទៃដីដាំដុះដំណាំឈើឧស្សាហកម្ម។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរង បានស្វាគមន៍ចំពោះគម្រោងថ្មីនេះ ព្រមទាំងបានណែនាំពីនីតិវិធីចុះបញ្ជី និងការផ្តល់ការលើកទឹកចិត្តនិងការការពារទៅដល់ការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានទទួលជួបជាមួយក្រុមហ៊ុន ០២ផ្សេងទៀត រួមមាន […]
អានបន្ថែម