ស្ពានអរិយក្សត្រតម្លៃជាង ២៤០លានដុល្លារ អាចនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២៥

គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) អាចនឹងបើកការដ្ឋានសាងសង់នាអំឡុងដើមឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានជម្រាបឱ្យដឹងយ៉ាងដូច្នេះក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ បានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងជំនួបនេះ ឯកឧត្តម ផាក ជុងវ៉ុក បានបញ្ជាក់ឱ្យដឹងអំពីឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារ​ចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថាអាចនឹងបើ​ក​​​​ការដ្ឋានសាងសង់នាអំឡុងដើមឆ្នាំ២០២៥ ខាងមុខនេះ។ កន្លងមក ចំពោះគម្រោងនេះ កូរ៉េបានសម្រេចផ្តល់កម្ចីចំនួន ២៤៥.៩០៩.០០០ដុល្លារ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) ក្រៅពីនេះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានសំណូមពរឱ្យកូរ៉េពិនិត្យលទ្ធភាពក្នុងការវិនិយោគគម្រោងអាទិភាពចំនួន ១៧៤ មានទឹកប្រាក់ ៣៦,៦ ពាន់លានដុល្លារអាម៉េរិក […]

អាន​បន្ថែម

ឆ្នាំថ្មី ម៉ូដថ្មី…ផ្ទះដ៏ពេញនិយមបំផុត សម្រាប់ការរស់នៅពោពេញដោយសុភមង្គល!

ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតថាការរស់នៅពី សម័យកាលមួយទៅ សម័យកាលមួយ ម៉ូដផ្ទះមានការរចនាប្លែកៗ កាន់តែទំនើប និងស្រស់ស្អាត​ទៅតាមសម័យកាលនីមួយៗ។ តួយ៉ាង សម្រាប់អតិថិជនដែលមានបំណង និងក្តីប្រាថា្នក្នុងការស្វែងរកផ្ទះក្នុងការរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម មិនថាប្រកបអាជីវកម្ម ឬ ការរស់នៅទេ បុរី ប៉េង ហួត តែងតែផ្តល់ជូននូវអតិថិជនគ្រប់តម្រូវការទាំងអស់។ គួរជម្រាបជូនផងដែរថា បុរី ប៉េង ហួត មានប្រភេទផ្ទះគ្រប់តម្រូវការទាំងអស់រាប់ចាប់ពី ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ដែលសុទ្ធសឹង​តែជា ប្រភេទផ្ទះដែលមានការរចនាល្អឥតខ្ចោះ ទាំងក្នុង និងខាងក្រៅ ស្របតាមតម្រូវការអតិថិជន។​ ក្នុងនោះដែរ យើងសូមណែនាំប្រភេទផ្ទះចំនួន ០២ ដែលពេញនិយមខ្លាំង សម្រាប់ការស់នៅ​ដ៏កក់ក្តៅ និងការប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នក។​ សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើន ស័ក្តិសមឥតខ្ចោះជាមួយនឹងប្រភេទ វីឡាទោល ចាស្មីនណា​ ម៉ូដឺន ដែលជាវីឡាមានរូបរាង ខាងក្រៅ និងខាងក្នុងធំទូលាយ បែបទាន់សម័យ ដោយមានការរចនាឱ្យស្របតាមការរស់នៅបច្ចុប្បន្ន មានច្រើនបន្ទប់គេង សម្រាប់ការជួបជុំគ្រួសារ បង្កើតស្នាមញញឹមនៃសុភមង្គល។ បន្ថែមពីនោះ វីឡាទោលមួយនេះមានទំហំ ៧,៥ម […]

អាន​បន្ថែម

ជប៉ុនជួយជាង ៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធAI នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបចំនួន ៥១៥.០៦០ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីអភិវឌ្ឍគម្រោងសំខាន់ៗ០២ ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ផ្តោតសំខាន់លើគម្រោងចំនួន ០២ រួមមាន៖ ទី១. ធ្វើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ដើម្បីកំណត់ទីតាំងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និង ទី២. គាំទ្រកម្លាំងជំនាញស្រាវជ្រាវព័ត៌មាន​ចម្ការមីន/គ្រាប់ក្នុងខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃប្រព័ន្ធទិន្នន័យAIនេះ។ លើសពីនេះ ជាមួយនឹងប្រព័ន្ធទិន្នន័យAI ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន អង្គភាពស៊ីម៉ាក់នឹងសហការយ៉ាងជិតសិ្នទ្ធជាមួយក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន (NEC) ដើម្បីអភិវឌ្ឍនិងរៀបចំប្រពន្ធ័នេះឡើងឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះផងដែរ គម្រោងនេះ អាចជាបទពិសោធន៍ក្នុងការបង្កើតប្រពន្ធ័ទិន្នន័យAI សម្រាប់វិស័យមីននៅអង្គភាពស៊ីម៉ាក់ ហើយក៏អាចចែករំលែកបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសដែលមានបញ្ហាគ្រាប់មីនមួយចំនួនទៀតផងដែរ៕

អាន​បន្ថែម

ឆ្នាំ២០២៣ កម្ពុជាមានរោងចក្របង្កើតថ្មី ២៤១រោងចក្រ ខណៈបានបិទទ្វារជិត១០០រោងចក្រ

ក្នុងឆ្នាំ២០២៣ របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន ២៤១​រោងចក្រ និងបិទទ្វារ មានចំនួន ៩៨រោងចក្រ។ ជាមួយគ្នានេះដែរ បើមើលជារួម ដោយគិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រធន់ធ្ងន់សរុបរហូតដល់ ២.១២៥រោងចក្រ កើនឡើង ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។ គួរបញ្ជាក់ទៀតថា រោងចក្រធុនធ្ងន់ដែលកំពុងដំណើរការនៅទូទាំងប្រទេស មានទុនវិនិយោគសរុប ១៨.៥៦​ពាន់លានដុល្លារ កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែលបញ្ជាក់ទៀតថា តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ពាន់លានដុល្លារ កើនឡើង ៥៣១ដុល្លារ ឬស្មើនឹងប្រមាណ៣.៣៥ភាគរយ ធៀបនឹងឆ្នាំ២០២២។​ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើឡើងក្នុងសន្និបាតបូកសរុបការងារប្រចាំរបស់ក្រសួងនៅថ្ងៃទី២០ ខែកុម្ភៈ ថា វិស័យឧស្សាហកម្មរួមចំណែកកំណើនសេដ្ឋកិច្ចប្រមាណ ៧.៧ភាគរយ ក្នុងឆ្នាំ២០២៣។ ឯកឧត្តមមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ២០២៤ វិស័យឧស្សាហកម្ម ត្រូវបានព្យាករនឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់៨.៥ភាគរយ ដោយសារការរំពឹងទុកការកើនឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ”។​

អាន​បន្ថែម

ក្រសួងរ៉ែ៖ កម្ពុជាមិនដែលអនុញ្ញាតឱ្យវៀតណាមបូមខ្សាច់រាប់រយលានម៉ែត្រគូប នោះទេ

អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ​និង​ថាមពលលោក ​អ៊ឹង ឌីប៉ូឡា បាន​ច្រាន​ចោល​យ៉ាង​ដាច់អហង្ការ​ចំពោះការ​ចុះផ្សាយ​របស់កាសែតវៀតណាម VNExpres ដែលបានចុះផ្សាយថា កម្ពុជាចុះកិច្ចព្រមព្រៀង​ឲ្យ​ក្រុមហ៊ុនវៀតណាម​បូម​ខ្សាច់​រាប់រយ​លាន​ម៉ែត្រគូបនៅ​ផ្នែកមួយ​នៃ​ទន្លេ​មេគង្គ នេះបើតាមការបញ្ជាក់របស់លោក តាមរយៈសារៈព័ត៌មានបារាំង RFI ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការប្រតិកម្មតបនេះ ធ្វើឡើងក្រោយពីកាសែតវៀតណាម VN Express បានចុះ​ផ្សាយ​កាលពីថ្ងៃទី ០៧ ខែកុម្ភៈថា ​ក្រុមហ៊ុន​ឈ្មោះ TNT Group សុំ​សិទ្ធិនាំ​ចូល​ខ្សាច់​ពី​កម្ពុជា​ និងត្រូវបាន​ភាគី​កម្ពុជា​អនុម័ត​ឱ្យ​បូមខ្សាច់​នៅ​ផ្នែក​មួយ​នៃ​ទន្លេមេគង្គ​ក្នុង​បរិមាណ​រាប់​រយលាន​ម៉ែត្រ​គូប។​ ប្រភពដដែលបានរាយការណ៍ថា វៀតណាម​សម្លឹង​ឃើញ​ខ្សាច់ និង​គ្រួស​របស់​កម្ពុជា​ ដើម្បីយកទៅ​បំពេញ​កង្វះខាត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿនលឿននៅក្នុងប្រទេស​របស់​ខ្លួន។ ព័ត៌មាន​ស្តីពី​គម្រោង​ទិញ​ខ្សាច់ និងគ្រួស​ពី​កម្ពុជា​នេះបានផ្ទុះឡើង បន្ទាប់​ពី​ក្រុម​ហ៊ុន TNT Group បាន​ស្នើទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣។ បើតាមការបញ្ជាក់របស់លោកអ៊ឹង ឌីប៉ូឡា នីតិវិធី​នៃ​ការ​លក់​ខ្សាច់​ទៅ​ឲ្យ​បរទេសនេះ ​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​និង​ក្រុម​ហ៊ុន។ “បើមាន​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​កម្ពុជា ក្រុមហ៊ុននោះ​មាន​សិទ្ធិលក់​ខ្សាច់​ដែល​ខ្លួន​ប្រមូល​បាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណា ឬប្រទេស​ណា​ជា​សិទ្ធិ​របស់​គេ។​ ការលក់​ខ្សាច់ទៅ​បរទេស​តាមរយៈ​ក្រុម​ហ៊ុន និង​ក្រុមហ៊ុន​ធ្វើ​ឡើង​ដោយមិនមាន​ការ​រើសអើង ហើយ​អាជ្ញាធរ​ស្វាគមន៍​ប្រទេស​នានា​ដែល​ចាប់​អារម្មណ៍​ចង់​ទិញ​ខ្សាច់​ពី​កម្ពុជា។” ប្រសាសន៍លោក ឌីប៉ូឡា។ គួររម្លឹក​ថា បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុន​ចំនួន​៣​ទទួល​បាន​អាជ្ញាបណ្ណពី​ក្រសួង​រ៉ែនិង​ថាមពលពល​ដើម្បីធ្វើ​អាជីវកម្ម​ខ្សាច់។ ក្នុង​ឆ្នាំ​ ២០២៣ […]

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីកោះកុងទៅបាត់ដំបង សម្រេចបានជាង ៧៧% ហើយ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីខេត្តកោះកុង ទៅបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ដែលមានប្រវែងសរុប ១៩៨,​៥១៨ គីឡូម៉ែត្រ សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ ​និងដឹកជញ្ជូន ដែលបានផុសក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ ក៏មានការសាងសង់ស្ពាន១ខ្សែដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា គឺមានកម្ពស់ ៥៣០ម៉ែត្រ ស្ថិតនៅត្រង់គីឡូម៉ែត្រ ១២៨+៩១៥ ហើយពេលនេះសម្រេចការសាងសង់បាន ៣៩% ផងដែរ។ (អានបន្ថែម) គម្រោងស្ថាបនាផ្លូវជាតិលេខ ១០នេះ ជាប្រភេទផ្លូវ Grade III មានទទឹង ៩ម៉ែត្រ ដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)។ គម្រោងនេះ នឹងប្រើរយៈពេលសាងសង់ ៦៦ខែ ដែលបានចាប់ផ្តើមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ខែមិថុនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង […]

អាន​បន្ថែម

កម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល

កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកា​ន់​តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។​ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]

អាន​បន្ថែម

ខែមីនាខាងមុខនេះ ថៃគ្រោងមកសិក្សាគម្រោងសំខាន់៣ តម្លៃ១ពាន់លាន នៅកម្ពុជា

នៅដើមខែមីនាខាងមុខនេះ អ្នកវិនិយោគិនថៃ គ្រោងនឹងមកសិក្សាគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ កម្ពុជាទំព័រថ្មី «ឱកាសធុរកិច្ច និងការវិនិយោគ» ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅអគារ CW Tower ទីក្រុងបាងកក កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានបង្ហាញជូនអ្នកវិនិយោគិនថៃអំពីស្ថានភាពវិនិយោគនៅកម្ពុជា ដែលមានកិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសមស្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកល ពិសេសសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិន។ ក្រៅពីនេះ ក្នុងវេទិកានេះផងដែរ ក៏មានបទបង្ហាញប្រធានបទ ០៤សំខាន់បន្ថែមទៀត ជូនវិនិយោគិនថៃដូចជា ១. ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស ២. ឱកាសធុរកិច្ចនៅកម្ពុជា ៣. ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា? និង ៤. នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា […]

អាន​បន្ថែម

គម្រោងស្តាស្ទឹងព្រែកត្នោតសម្រេចបានជាង ៨០ភាគរយ ហើយ

គម្រោងស្តាស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីភាគខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចបាន ៨០,៦ភាគរយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងតាមរយៈផេកហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនេះ កំពុងអនុវត្តការងារសំខាន់ៗចំនួន ០៣ រួមមាន៖ ទី១)ស្តារស្ទឹងនិងពង្រឹងទំនប់សណ្ត ទី២)សាងសង់និងជួសជុលប្រឡាយ ទី៣)សាងសង់សំណង់តាមស្ទឹងឬប្រឡាយ។ គួរបញ្ជាក់ថា គម្រោងស្តាស្ទឹងព្រែកត្នោតនេះ នឹងត្រូវប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។ ក្រោយបញ្ចប់គម្រោងនេះ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោត ដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីបាន ២៤៤ គីឡូម៉ែត្រក្រឡា ព្រមទាំងបង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០.១៥០ហិកតា នៅរដូវប្រាំង និង ១៧.៧៣០ហិកតា  នៅរដូវវស្សា និងបានរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។ ដោយឡែក ទន្ទឹមនឹងការងារស្តាស្ទឹងព្រែកត្នោត ការងារស្តាព្រែកហូរវិញ ដែលមានប្រវែងជាង […]

អាន​បន្ថែម

ស្ពានឆ្លងកាត់ទន្លេបាក់សាក់ តម្លៃ៦០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

គម្រោងសាងសង់ឆ្លងកាត់ទន្លេបាសាក់ តម្លៃ ៦០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ខែកុម្ភៈ តភ្ជាប់ពីចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ នៅត្រើយខាងលិច និងព្រែកប្រា ខណ្ឌច្បារអំពៅ នៅត្រើយខាងកើត ។​ ពិធីបើកការដ្ឋានត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីរាជការ ប្រជាពលរដ្ឋ។​ គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co Ltd) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នឹងត្រូវសាងសង់ជាប្រភេទ​ស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ និងមានទទឹងប្រវែងសរុប ២៧ម៉ែត្រ ។ […]

អាន​បន្ថែម

ម៉ាឡេស៊ីគ្រោងវិនិយោគ $៨ពាន់លាន ពង្រីកកំពង់ផែថ្មីដើម្បីប្រកួតជាមួយសិង្ហបុរីនិងថៃ

ក្រុមហ៊ុនខ្នាតយក្ស Westports Holdings Bhd. ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេរបស់ម៉ាឡេស៊ី កំពុងសម្លឹងរកដៃគូវិនិយោគយុទ្ធសាស្ត្រពីខាងក្រៅដើម្បីជួយផ្តល់មូលនិធិលើគម្រោងពង្រីកកំពង់ផែរបស់ខ្លួនដែលត្រូវការទុនជាទំហំទឹកប្រាក់ប្រមាណ ៣៩,៦ ពាន់លានរីងហ្គីត (៨,៣ ពាន់លានដុល្លារ)។ ផែនការនេះ ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពកំពង់ផែជិតពីរដងសម្រាប់ប្រើប្រាស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត ដោយខ្លួនមានមហិច្ឆតាចង់ប្រែក្លាយជាទីតាំងនិងជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពកំពង់ផែអាស៊ីអាគ្នេយ៍ដែលកំពុងចាប់ផ្តើមមានការប្រកួតប្រជែងខ្លាំងនេះតែម្តង យោងតាមកាសែត Bloomberg ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ ប្រធានប្រតិបត្តិក្រុមហ៊ុនលោក Ruben Emir Gnanalingam បានចេតនាបើកចំហចំពោះការវិនិយោគពីភាគីបណ្តាក់ទុនពីខាងក្រៅដោយនិយាយថា “យើង បើកចំហចំពោះវិនិយោគិនណា ដែលអាចចូលមកបន្ថែមតម្លៃដល់យើងបាន” ។ គំនិតផ្តួចផ្តើមពង្រីកកំពង់ផែបន្ថែមថ្មី ដែលគ្រោងនឹងដាក់ឱ្យដំណើរការដល់ឆ្នាំ ២០៨២ រំពឹងថា នឹងបង្កើនសមត្ថភាពពី ១៤ លាន TEU (ម្ភៃហ្វីតកុងទីន័រ) ទៅ ២៧ លានTEU បើគិតជាម៉ែត្រគុប កំពង់ផែននេះនឹងត្រូវពង្រីកសមត្ថភាពផ្ទុកពីប្រមាណពី ៨៥.៤០០k ម៉ែត្រគូប ទៅ ១៦៤.៧០០k ម៉ែត្រគូប។ នៅក្នុងបទសម្ភាសន៍មួយនៅឯស្ថានីយពស្តុភារ Klang របស់ម៉ាឡេស៊ី លោកនាយក Ruben បានលើកឡើងពីមធ្យោបាយហិរញ្ញប្បទានដ៏មានសក្តានុពល រួមទាំងផែនការវិនិយោគឡើងវិញបូករួមទាំងភាគលាភ […]

អាន​បន្ថែម

សិង្ហបុរីគ្រោងវិនិយោគ $២ពាន់លាន អភិវឌ្ឍលំនៅឋានប្រណីតៗនៅភូកេត ប្រទេសថៃ

ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិដែលមានមូលឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីផែនការសាងសង់គម្រោង Laguna Lakelands ដែលមានតម្លៃ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលំនៅឋានបែបប្រណីតៗបំផុតលំដាប់តំបន់ និងត្រៀមខ្លួនកំណត់ស្តង់ដារថ្មីក្នុងការរស់នៅដ៏សំបូរបែប នៅលើឆ្នេរភូកេតដ៏ស្រស់ស្អាតនៃប្រទេសថៃ នេះបើតាមសេចក្តីរាយការណ៍ដោយ Asia Nikkei នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ទីតាំងជាយុទ្ធសាស្ត្រនៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះ Laguna Lakelands គ្រោងនឹងចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ ដោយមានសរុបចំនួន ៦000 យូនីត ក្រោយពេលសាងសង់បញ្ចប់។ ជាមួយនឹងតម្លៃជាមធ្យម ៣២៥.000 ដុល្លារ គម្រោងអភិវឌ្ឍនិវាសនដ្ឋាននេះ នឹងត្រូវបានអនុវត្តឡើងជាដំណាក់កាលៗក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Banyan បានសម្រេច ២០% នៃសំណង់និវាសនដ្ឋានចំនួន ៣០០ យូនីតដំបូងរួចមកហើយ ក្នុងនោះមានខុនដូ និងវីឡាប្រកបដោយរចនាប័ទ្មបែបស៊ីវិល័យ។ ការបណ្តាក់ទុកលើគម្រោងអភិវឌ្ឍលំនៅឋានដ៏ធំសម្បើមនេះ ប៉ះចំទីតាំងល្អដែលស្ថិតនៅជិតរមណីយឋាន Laguna Phuket ដ៏ល្បីល្បាញ មានទំហំធំទូលាយប្រមាណ ១លានម៉ែត្រការ៉េ […]

អាន​បន្ថែម