កម្ពុជា មានសណ្ឋាគារលើកោះ ជាប់ជាសណ្ឋាគារល្អដាច់គេលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤
សណ្ឋាគារ និងរីស៊តមួយកន្លែង ដែលស្ថិតនៅក្នុងប្រជុំកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានជាប់ជាសណ្ឋាគារដ៍ល្អបំផុតនៅលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤។ នេះបើតាមទំព័រហ្វេកប៊ុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ចំណាត់ថ្នាក់ដាច់គេលើលោកនេះ ត្រូវបានចេញផ្សាយដោយទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក គឺ cntraveller.com។ សណ្ឋាគារ និងរីស៊តដ៏ល្អដាច់គេមួយនេះ មានឈ្មោះថា Song Saa Private Island មានចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ក្លាយជាសណ្ឋាគារ និងរីស៊តដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024»។
អានបន្ថែមបុរីប៉េង ហួត ផ្លូវ៥០ម៉ែត្រ មានភាពលេចធ្លោខ្លាំងនៅភាគខាងត្បូងក្រុងភ្នំពេញ ព្រោះតែ…
តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាតំបន់មួយកំពុងទទួលបានការចាប់អារម្មណ៍តាមរយៈសកម្មភាពវិនិយោគ និងគម្រោងធំៗដែលលេចវត្តមានជាបន្ដបន្ទាប់ ដូចជាអាកាសយានដ្ឋានតេជោក្រុងតាខ្មៅ សក្តានុពលផ្លូវថ្មី៦០ម៉ែត្រ គម្រោងរថភ្លើងក្រោមដីដែលកំពុងសិក្សាជាដើម។ ដោយឡែក គម្រោងដែលបានលេចចេញជារូបរាងហើយមានដូចជា ផ្សារទំនើប Aeon 3 បណ្ដុំលំនៅឋាន ខុនដូ និងគម្រោងបុរីធំៗ ដោយនៅក្នុងនោះគម្រោងលំនៅឋានដ៏មានសក្ដានុពលរបស់បុរីប៉េង ហួត គឺ ដឹស្តា មេរាហ្កាដិន ក៏បានរួមចំណែកធ្វើឱ្យតំបន់នេះកាន់តែលេចធ្លោផងដែរ។ ចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោង ដឹស្តា មេរាហ្កាដិន គឺជាសហគមន៍រស់នៅទំនើបចម្រុះ ដែលមានលំនៅឋានច្រើនជម្រើស រាប់ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលដ៏សម្បូរបែបទៅតាមតម្រូវការរបស់អតិថិជន។ បើតាមការឱ្យដឹង ផ្ទះនៅក្នុងគម្រោង ដឹស្តា មេរាហ្កាដិន កំពុងសាងសង់ស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ ដែលអតិថិជនអាចទិញភ្លាម ចូលនៅបានឆាប់ៗ មិនចាំបាច់ត្រូវរង់ចាំយូរឡើយ។ អ្វីដែលសំខាន់មួយទៀត គឺមានអ្នករើចូលទៅរស់នៅជាច្រើនជាបន្តបន្ទាប់រួចហើយដែរ។ ក្រៅពីជម្រើសលំនៅឋានដ៏សម្បូរបែបនេះហើយ គម្រោងស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ)នេះបានបង្កើតផ្សារទំនើបក្នុងគម្រោងផ្ទាល់ គឺផ្សារទំនើប ភីអេច មេរាម៉ល ដែលទើបតែបើកដំណើរការសាកល្បងកាលពីពេលថ្មីៗនេះ ហើយក៏បានរៀបចំសកម្មភាពកម្សាន្ដជាច្រើន ធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ ជាពិសេសធ្វើឱ្យអ្នករស់នៅក្នុងគម្រោងបុរីប៉េង ហួតផ្ទាល់ កាន់តែងាយស្រួលជាងមុន មួយជំហានទៅដល់ផ្សារទំនើប មួយជំហានទៅសួនបៃតង កន្លែងហាត់ប្រាណ អាងហែលទឹក […]
អានបន្ថែមរដ្ឋបង្ហាញចំណុចចាប់ផ្តើម និងបញ្ចប់ នៃផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញច្បាស់ៗពីចំណុចចាប់ផ្តើម និងចំណុចបញ្ចប់ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនទី០៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ហើយ។ នេះបើតាមទំព័រហ្វេកប៊ុករបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម បានឱ្យដឹងថា គម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត មានប្រវែងសរុបប្រមាណ ៤២០គ.ម។ ក្នុងនោះ ចំណុចចាប់ផ្តើម គឺនៅខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម៤៣ គ.ម ខេត្តកំពង់ធំ១៣១គ.ម ខេត្តសៀមរាប ១៣០គ.ម ខេត្តបន្ទាយមានជ័យ ៩៥គ.ម។ គួររំលឹកថា៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបានគ្រោងទុក។ (អានបន្ថែម)
អានបន្ថែមរដ្ឋបើកការដ្ឋានសង់អគាររដ្ឋបាល-អគ្គបញ្ជាការដ្ឋានថ្មី លើដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក
ក្រសួងការពារជាតិប្រកាសបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី កម្ពស់ ៩ជាន់ លើផ្ទៃដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក (កប់ស្រូវ) ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារថ្មីនេះ នឹងត្រូវសាងសង់ចែកចេញជាបីតំបន់ ក្នុងនោះតំបន់ទី១ គ្រោងនឹងសាងសង់ទីលានសួនច្បារ និងអគាររដ្ឋបាលអគ្គបញ្ជាការ ដែលមានកម្ពស់ ៩ជាន់។ សាងសង់សាលប្រជុំធំ ដែលអាចដាក់មនុស្សបានរហូតដល់ទៅ ២.១៤៥នាក់ “កៅអី” អគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអគារនៅលើ មានកម្ពស់ ៣ជាន់។ បន្ថែមពីនេះ អគារនេះ នឹងត្រូវសាងសង់មានលក្ខណៈបច្ចេកទេស ជារចនាបទស្ថាបត្យកម្ម ធ្វើការសិក្សាតាម រចនាបទបុរាណខ្មែរ រួមផ្សំជាមួយ សម័យទំនើប មានបំពាក់បណ្តាញផ្គត់ផ្គង់អគ្គិសនី បណ្តាញទិន្នន័យ ប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធដ៏ទៃទៀត ដែលនឹងឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅនឹងសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ។ នាឱកាសនោះដែរ […]
អានបន្ថែមឃ្លាំងស្តុកទំនិញត្រជាក់ថ្មីមួយទៀត នៅកំពង់ផែភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ឃ្លាំងស្តុកទំនិញត្រជាក់ថ្មីមួយ មានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ជារបស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) មានទីតាំងនៅ ក្នុងកំពង់ផែស្វយ័តភ្នំពេញ ដែលស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គួរបញ្ចាក់ថា ឃ្លាំងថ្មីនេះ មានសមត្ថភាពអាចស្តុកទំនិញបាន ៥.៨២៧ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -២២°C ដល់ ១៥°C ដែលអភិវឌ្ឍដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឃ្លាំងថ្មីនេះ នឹងផ្តល់សេវាស្តុកទំនិញត្រជាក់ ដែលមានតម្លៃសេវាបន្ថែម ស្របតាមស្តង់ដារអន្តរជាតិ ជាពិសេសនឹងជួយឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់បានរិតតែច្រើន។ ជាងនេះទៅទៀត […]
អានបន្ថែមកូរ៉េចង់់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក
ក្រុមហ៊ុនកូរ៉េ CAMKO INFRACORE បានបង្ហាញពីគោលបំណង់ចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនី សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន CAMKO INFRACORE ក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ នៅថ្ងែទី២៤ ខែមករា ឆ្នាំ២០២៤។ តាមរយៈកិច្ចប្រជុំនេះ ក្រុមហ៊ុន CAMKO INFRACORE បានបង្ហាញពីទិសដៅរបស់ខ្លួនក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុន CAMKO MOTOR ក៏ជាក្រុមហ៊ុនកូរ៉េ ដែលកំពុងមានប្រតិបត្តិការអាជីវកម្មតម្លើងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្ត ដើម្បីនាំចេញផងដែរ។ គួររំលឹកថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យឯកឧត្តម Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរ។
អានបន្ថែមផ្លូវប្របឆ្នេរភ្ជាប់ពីកំពង់ផែកោះទន្សាយ ទៅឆ្នេរអង្កោល ខេត្តកែប សង់បាន៩៥% ហើយ
គិតត្រឹមខែមករា ២០២៤ នេះ គម្រោងសាងសង់ផ្លូវប្របឆ្នេរភ្ជាប់ពីកំពង់ផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៩៥ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ជាមួយសាព័ត៌មាន CCT នៅថ្ងៃទី១៧ មករា ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា បើមើលតាមការចុះពិនិត្យជាក់ស្តែងនៅពេលនេះ គម្រោងស្ថាបនាផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល សម្រេចបានជារួមប្រមាណ ៩៥ភាគរយហើយ ក្នុងនោះមានដូចជា៖ ទី១_ផ្លូវសម្រាប់យានយន្ត ដែលកន្លែងខ្លះមានទទឹង ១០ម,៧ម, និង៦ម បានចាក់អ៊ុតកៅស៊ូ AC រួចរាល់សម្រេចបាន ១០០ភាគរយ។ ទី២_ផ្លូវសម្រាប់ជិះកង់មានទទឹង ៣ម ទៅ៣,៥ម សម្រេចបានជិត ១០០% ហើយដែរ ។ ទី៣_ផ្លូវដើរ នៅមិនទាន់បានអនុវត្តនៅឡើយទេ មានទទឹងត្រឹមតែ ១ម ទៅ១,៥ម ប៉ុណ្ណោះ មានប្រវែងសរុបជិត ១២,៧គ.ម ដូចគ្នា។ ទី៤_ផ្លូវនេះក៏នឹងត្រូវបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ជាប្រភេទអំពូលសូឡា នៅតាមទីប្រជុំជននីមួយៗ ផងដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប […]
អានបន្ថែមគម្រោងស្តាគុណភាពផ្លូវ៣៧៧ និង ៣៧៧A ក្នុងខេត្តក្រចេះ សម្រេចបាន ២២% ហើយ
គិតត្រឹមខែមករា ឆ្នាំ២០២៤ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវសំខាន់ ០២ខែ្ស មានប្រវែងសរុបជិត ៤៩គ.ម ក្នុងខេត្តក្រចេះ សម្រេចបាន ២២% ហើយ។ នេះបើតាមរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ ផ្លូវខេត្តដ៏សំខាន់ ២ខ្សែខាងលើនេះ ស្ថិតក្នុងខេត្តក្រចេះ ដែលរួមមានផ្លូវលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ គួរបញ្ជាក់ថា ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តាពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ – ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។ គួររំលឹកទៀតថា ផ្លូវទាំង២ខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Poly Changda Engineering […]
អានបន្ថែមជប៉ុនជួយកម្ពុជា ពង្រឹងសមត្ថភាពថែទាំប្រព័ន្ធលូ និងទប់ស្កាត់ការខូចខាតដោយទឹកជំនន់នៅរាជធានីភ្នំពេញ
ជប៉ុន ជួយកម្ពុជា បណ្តុះបណ្តាលធនធានមនុស្ស ដោយពង្រឹងសមត្ថភាពគ្រប់គ្រងថែទាំប្រព័ន្ធលូ និងវិធានការទប់ស្កាត់ការខូចខាតដោយទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ នេះបើតាមសិក្ខាសាលាបញ្ចប់នៃកម្មវិធីភាពជាដៃគូរបស់ JICA ក្នុងវិស័យប្រព័ន្ធលូ។ សិក្ខាសាលា ត្រូវរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងការិយាល័យទឹកស្អាត និងលូក្រុងគីតាឃ្យូស្យ៊ូនៃប្រទេសជប៉ុន។ បន្ថែមពីនេះ សិក្ខាសាលានេះ ជាផ្នែកមួយនៃគម្រោង ដែលត្រូវបានអនុវត្តប្រមាណជាពីរឆ្នាំ គឺការពង្រឹងសមត្ថភាពប្រតិបត្តិការ និងថែទាំប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ។ ក្នុងរយៈពេល ២ឆ្នាំនេះ ក្រុមការងារសម្រេចបានជាលទ្ធផលធំៗចំនួន ០២ រួមមាន៖ ទី១៖ គឺការបណ្តុះបណ្តាលបុគ្គលិកដែលអាចអនុវត្តការថែទាំ និងការគ្រប់គ្រងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ដោយផ្អែកលើគោលការណ៍ណែនាំនៃការគ្រប់គ្រង និងថែទាំប្រព័ន្ធលូ ទី២៖ គឺបណ្តុះបណ្តាលធនធានមនុស្សដែលមានសមត្ថភាពក្នុងការដោះស្រាយការការពារ ការខូចខាតដោយទឹកជំនន់ទាំងភាគីប្រជាពលរដ្ឋ និងភាគីរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ តាមរយៈគម្រោងខាងលើនេះ រាជធានីភ្នំពេញ នឹងអាចប្រើប្រាស់សៀវភៅណែនាំស្តីអំពីការគ្រប់គ្រងថែទាំប្រព័ន្ធលូ ដើម្បីអនុវត្តការថែទាំ និងការគ្រប់គ្រងប្រចាំថ្ងៃ ហើយបន្តបណ្តុះបណ្តាលប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ ឈានទៅរកការកែលម្អបរិស្ថានទីក្រុង។
អានបន្ថែមឥណ្ឌូនេស៊ីចាប់អារម្មណ៍វិនិយោគវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា
ក្រុមហ៊ុន Lippo Group របស់ឥណ្ឌូនេស៊ី ចាប់អារម្មណ៍វិនិយោគវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ លោក John Riady បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ លោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប នៅកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅកម្ពុជា ខណៈដែលកម្ពុជា និងឥណ្ឌូនេស៊ី […]
អានបន្ថែមនាយករដ្ឋមន្ត្រីថៃអំពាវនាវឱ្យប្រទេសអាស៊ានដំឡើងប្រាក់ឈ្នួល និងលើកទឹកចិត្តពិពិធកម្មវិនិយោគបរទេស
នាយករដ្ឋមន្ត្រីថៃលោក ស្រេថា ថាវីស៊ីន បានអំពាវនាវឱ្យមេដឹកនាំប្រទេសអាស៊ានផ្សេងទៀតក្នុងនោះក៏មានម៉ាឡេស៊ី និងកម្ពុជាផងដែរ ចូលរួមសហការស្វែងរកមធ្យោបាយរួមគ្នាដើម្បីដំឡើងប្រាក់ឈ្នួលឱ្យបានខ្ពស់ជាងមុន និងសំណើកែប្រែវិធីសាស្ត្រលើកទឹកចិត្តដល់វិនិយោគបរទេសមួយចំនួនទៀត នេះបើយោងតាម Thailand Business News កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០២៤។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើការចាំបាច់សម្រាប់ប្រទេសថៃក្នុងការផ្លាស់ប្តូរលើសពីការទាក់ទាញវិនិយោគបរទេសដោយពឹងផ្អែកតែលើយុទ្ធសាស្ត្រតម្លៃពលកម្មទាបតែម្យ៉ាង។ ផ្ទុយទៅវិញ លោកបានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលផ្តោតលើថាមពលស្អាត ការបង្កើតសាលារៀនអន្តរជាតិលំដាប់កំពូល ការថែទាំសុខភាពសាធារណៈដ៏រឹងមាំ ទីផ្សារមូលធនដោយយុត្តិធម៌ គ្មានអំពើពុករលួយ និងបរិស្ថានដែលងាយស្រួលសម្រាប់អាជីវកម្ម។ នៅក្នុងកិច្ចពិភាក្សាមួយ លោក ថាវីស៊ីន បានលើកឡើងពីតម្រូវការសម្រាប់ប្រទេសអាស៊ានក្នុងការសហការគ្នាដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ដែលលោកយល់ថាជាឧបសគ្គដល់កំណើនទាំងមូលរបស់តំបន់។ លោកបានបង្ហាញចេតនាក្នុងការចូលរួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីវិធីដំឡើងប្រាក់ឈ្នួលអប្បបរមាជាសមូហភាព។ លោក ថាវីស៊ីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមេដឹកនាំក្នុងតំបន់ដែលមានភារកិច្ចធ្វើការរួមគ្នាដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតសមរម្យ ជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសអាស៊ាន។ លើសពីការតស៊ូមតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាខ្ពស់ លោក ថាវីស៊ីន ក៏បានស្នើឱ្យអនុម័តកម្មវិធីពិពិធកម្មការលើកទឹកចិត្តវិនិយោគបរទេសបែបថ្មី ដើម្បីទាក់ទាញការវិនិយោគបរទេសពីសហរដ្ឋអាមេរិក អឺរ៉ុប និងចិន។ លោកបានជំរុញប្រទេសអាស៊ានឱ្យស្វែងយល់ពីវិធីសាស្ត្រជំនួស ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកទឹកចិត្តសេដ្ឋកិច្ចចម្រុះ។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ មានគោលបំណងកំណត់យកប្រទេសថៃ និងសមភាគីក្នុងតំបន់របស់ខ្លួនជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយផ្លាស់ប្តូរចេញពីគំរូការងារតម្លៃទាបបែបប្រពៃណី។
អានបន្ថែមបច្ចុប្បន្នខេត្តកំពតមានផ្ទៃស្រែអំបិលជាង ៣៤០០ហិកតា អាចផលិតអំបិលបានប្រមាណ១០ម៉ឺនតោនក្នុង១ឆ្នាំ
បច្ចុប្បន្ន ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា និងឃ្លាំងស្តុកអំបិលចំនួន ៥៦០កន្លែង ដោយអាចផ្តល់ទិន្នផលអំបិលបានប្រមាណ ១០ម៉ឺនតោនក្នុង១ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោកស្រី បានឱ្យដឹងថាបន្ថែមថា ស្រែអំបិលនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់ ហើយកសិដ្ឋានផលិតអំបិលក្នុងខេត្តមួយនេះអាចដំណើរការបានរយៈពេល ៤ ទៅ ៦ ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងអាចផ្តល់ទិន្នផលអំបិលប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ។ ដោយឡែក ក្នុងពិធីសំណេះសំណាលជាមួយអ្នកផលិតអំបិលមកពីខេត្តកំពត និងខេត្តកែប ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការកែច្នៃផលិតផលផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ២០២២-២០២៦ និងបានជំរុញឱ្យអ្នកផលិតអំបិលឱ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែនជាទីផ្សារប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រ ដើម្បីប្រព្រឹត្តកម្មទឹកស្អាតជាដើម។ ក្រៅពីនេះ ដើម្បីជាការលើកទឹកចិត្តដល់អ្នកផលិតអំបិល និងគាំទ្រសេវាសាធារណៈ ក្រសួងក៏កំពុងអនុវត្តកំណែទម្រង់មួយចំនួន […]
អានបន្ថែម