រដ្ឋនឹងកែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ខណៈហេដ្ឋារចនាសម្ព័ន្ធមានគ្រប់គ្រាន់ហើយ
រដ្ឋកំពុងរៀបចំកែប្រែតំបន់រុនតាឯកឱ្យក្លាយជាទីក្រុងរុនតាឯក ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង ខណៈទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ នេះបើតាមសម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុន តាឯក និងពាក់ស្នែង នាថ្ងៃទី៨ ខែធ្នូឆ្នាំ ២០២៣ នៅខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យរយៈពេលមធ្យមនិងរយៈពេលវែងនៅតំបន់រុនតាឯក សម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ មានជីវភាពកាន់តែរឹងមាំ តាមរយៈបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង។ បន្ថែមពីនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្ដល់សេវាចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថាន និងសេវាសាធារណៈ។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងទាក់ទាញបណ្តាអ្នកវិនិយោគមកបង្កើតរោងចក្រ ឧស្សាហកម្មនានា ដើម្បីបង្កើតការងារជូនពលរដ្ឋនៅតំបន់រុនតាឯកផ្ទាល់តែម្តង។ សម្តេចធិបតីហ៊ុន ម៉ាណែត អះអាងទៀតថា ក្នុងពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់រុនតាឯក និងពាក់ស្នែង មានជីវភាពរស់នៅរឹងមាំ និងភាព សម្បូរសប្បាយរុងរឿង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូតាមដងផ្លូវ សាលារៀន ចាប់ពីបឋមសិក្សារហូតដល់វិទ្យាល័យ មន្ទីរ ពេទ្យ ផ្សារ ភ្លើងអគ្គិសនី […]
អានបន្ថែមចិនកំពុងសិក្សាលទ្ធភាពសង់ប្រព័ន្ធទឹកស្អាតនៅខាងកើតនិងលិចទន្លេមេគង្គនៃប្រទេសកម្ពុជា
ក្រុមហ៊ុនចិន Beijing Urban Construction Group Co., LTD លើកឡើងពីគម្រោងសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។ នេះជាការលើកឡើងរបស់ ឱ្យលោក លី ដៅសុង ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ពេលចូលជួបសម្តែងការគួរសម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែធ្នូ នៅវិមានសន្តិភាព។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា […]
អានបន្ថែមរដ្ឋនឹងសង់ផ្លូវល្បឿនលឿនថ្មីភ្ជាប់ពីស្ពានអាកាសក្បាលថ្នល់ទៅព្រលានក្រុងតាខ្មៅ ខណៈបច្ចុប្បន្នព្រលានថ្មីនេះសម្រេចបាន ៥៥% ហើយ
វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥៥ភាគរយហើយ ដោយចំណាយទឹកប្រាក់សរុបអស់ជាង៥០% នៃតម្លៃគម្រោងសរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក និងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ ។ នេះបើយោងតាមលោកឧកញ៉ា Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd ផ្តល់បទសម្ភាសន៍ជូន Construction & Propery News កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣នេះ។ (អានបន្ថែម) ដោយឡែកចំពោះព័ត៌មានទាក់ទងនឹងគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិថ្មីនេះ លោកឧកញ៉ា បានបញ្ជាក់ច្បាស់ថា គម្រោងនេះពិតជាកំពុងត្រូវបានអនុវត្តមែន ដែលគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣,៥ គីឡូម៉ែត្រ ចាប់ពីចំណុចត្រង់គល់ស្ពានអាកាសក្បាលថ្នល់ ភ្ជាប់ទៅអាកាសយានដ្ឋានថ្មីផ្ទាល់តែម្តង។ សម្រាប់ពេលវេលាសាងសង់ និងខ្ទង់ថវិកាចំណាយ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ ប៉ុន្តែលោកឧកញ៉ាបានរំលេចឱ្យដឹងថា ខ្ទង់ចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿនថ្មីនេះ គឺមាននៅក្នុងកញ្ចប់ថវិការួមនៃគម្រោងស្ពានអាកាសក្បាលថ្នល់ដែលមានតម្លៃគម្រោងសរុប ៣៦.៧លានដុល្លារ។ គម្រោងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ […]
អានបន្ថែមសណ្ឋាគារដ៏ធំ១របស់ម៉ាឡេស៊ី តម្លៃ ៥០លានដុល្លារ សម្ពោធបើកដំណើរការនៅព្រះសីហនុហើយ
សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃ ៥០លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត មានចំណាប់អារម្មណ៍ថា អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុក្នុងការវិនិយោគទឹកប្រាក់ ៥០លានដុល្លា លើសណ្ឋាគារ និងការស៊ីណូនាពេលនេះ គឺជាភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក្រោយពីកូវីដ-១៩ ត្រូវបានបញ្ចប់។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញគោលដៅផ្លាស់ប្តូទេសចរណ៍ចិន និងកម្ពុជាឆ្នាំ២០២៤ ហើយបើតាមបើតាមរបាយការណ៍ពីព្រលានយន្តហោះ ភ្ញៀវទេសចរណ៍អាមេរិក និងអឺរ៉ុប មានភ្ញៀវទេសចរណ៍ប្រមាណជា ៤.០០០នាក់ក្នុងមួយថ្ងៃ នេះជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។ ឯកឧត្តម បានបន្ថែមថា យើងត្រូវបង្កើនផលិតផលទេសចរណ៍បន្ថែមទៀត ពិសេសការធ្វើបដិសណ្ឋាកិច្ចបំរើសេវាកម្មឱ្យបានល្អ ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ហើយមានអ្នកទេសចរណ៍កំពុងសំឡឹងមើលគោលដៅទេសចរណ៍ ចាំបាច់យើងត្រូវហ្វឹកហាត់បុគ្គលិកឱ្យចេះបដិសណ្ឋាកិច្ច ស្វាគមន៍ទទួលភ្ញៀវទេសចរណ៍។ ជាចុងក្រោយនោះ ឯកឧត្តមសង្ឃឹមថា ផលិតផលនិងសេវាកម្មរបស់សណ្ឋាគារស៊ីហាហូថេលដែលមានដូចជា ស្កាយបារ រស់ជាតិអាហារ និងសេវាផ្សេងៗទៀតនៅទីនេះ នឹងក្លាយជាចំណុចដ៏សំខាន់សម្រាប់ជំរុញការប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរមកឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុខាងមុខនេះ។
អានបន្ថែមតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង សម្ពោធបើកជាផ្លូវការហើយ
ISI GROUP និងក្រុមហ៊ុនអឺបេនលែន មានសេចក្តីសោមនស្សរីករាយក្នុងការសម្ពោធប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយនៅក្នុងតំបន់ ISI PARK វេង ស្រេង។ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង។ បន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប ២ ឆ្នាំនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមរបស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ […]
អានបន្ថែមណូវែលហ្សឺឡង់ផ្តល់ជំនួយជាង ៣លានដុល្លារ ជួយដោះមីននៅកម្ពុជា
ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ជំនួយបន្ថែម ៣,១លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា ក្នុងដំណាក់កាលទី៤។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម បានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ ក៏ធ្លាប់បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីន សម្រាប់ដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារ ម្តងរួចមកហើយ។
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិក CCA ចំនួន ៧៤ និងក្រុមហ៊ុនចំនួន ១៣៣ ស្ថាប័ន រៀបចំពិព័រណ៍អន្តរជាតិសាងយុគថ្មីសម្រាប់វិស័យសំណង់កម្ពុជា
នៅក្នុងពិធីអបអរសាទរដ៏អស្ចារ្យនៃព្រឹត្តិការណ៍ខួបលើកទី១៣ របស់ខ្លួនសមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រារព្ធពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ” នៅសាលសន្និសីទកោះពេជ្រ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣។ ពិធីដ៏វិសេសវិសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន CCA និងឥស្សរជនសំខាន់ៗពីវិស័យរដ្ឋាភិបាល និងឯកជន សរុបចំនួន ២២០រូប មកពីសមាជិក CCA ចំនួន ៧៤ស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ១៣៣ក្រុមហ៊ុន។ អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះថា “វេទិកានេះមានគោលបំណងផ្តល់ឱ្យសមាជិក CCA របស់យើងនូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានក្នុងការចូលរួម បង្ហាញការច្នៃប្រតិដ្ឋរបស់ខ្លួន និងជំរុញកិច្ចសហការក្នុងវិស័យសំណង់សម្រាប់ប្រទេសកម្ពុជា។ សមាគមក៏បានបង្កើតកម្មវិធីតាំងពិព័រណ៍ខ្នាតអន្តរជាតិនេះឡើង ដើម្បីឱ្យក្រុមហ៊ុនដែលបាននាំចូលសម្ភារៈ បរិក្ខារ […]
អានបន្ថែមចិនកំពុងពិនិត្យលទ្ធភាពបង្កើតតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា
ក្រុមហ៊ុន Guangzhou Youdi Bio-technology ជាប្រភេទក្រុមហ៊ុនវេជ្ជសាស្ត្រមកពីទីក្រុងក្វាងចូវ ប្រទេសចិន បានបង្ហាញពីគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ជំនួបនេះ ត្រូវបានធ្វើឡើងដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដើម្បីបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យដ៏ទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងដ៏សំខាន់មួយទៀតក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមមានការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកជាដើម។ គួរបញ្ជាក់ថា ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ ក្រុមហ៊ុននេះដែរ ក៏ផ្តោតសំខាន់ទៅលើការស្រាវជ្រាវ […]
អានបន្ថែមADB ជួយកម្ពុជា $២,៤លាន សង់អគារបណ្ណាល័យដ៏ធំមួយ ក្នុងវិទ្យាស្ថានជាតិអប់រំ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយកម្ពុជា ២,៤លានដុល្លារ សម្រាប់សង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាតនៅវិទ្យាស្ថានជាតិអប់រំ ដែលបច្ចុប្បន្នគម្រោងមួយនេះត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើយោងតាមកម្មវិធីក្រុងពលីខួងគ្រឹះបញ្ចុះបឋមសិលា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួនណាត នៅវិទ្យាស្ថានជាតិអប់រំ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២។ បើយោងតាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សាព័ត៌មានភ្នំពេញប៉ុស្តិ៍ថា «គោលបំណងសំខាន់នៃការសាងសង់អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជជួន ណាត នេះ គឺដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្រិតមធ្យមសិក្សាទុតិយ្យភូមិ ខណៈនៅវិទ្យាស្ថានជាតិអប់រំគឺជាវិទ្យាស្ថានតែ១គត់ដែលបានបណ្តុះបណ្តាលជំនាញគ្រូកម្រិតឧត្តម»។ គួរបញ្ជាក់ថា អគារបណ្ណាល័យថ្មីនេះ មានកម្ពស់៦ជាន់ រួមទាំងជាន់ផ្ទាល់ដី មានតម្លៃប្រមាណ២,៤លានដុល្លារ ដែលជាថវិកាគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ បណ្តាល័យនេះនឹងមានបំពាក់នូវឧបករណ៍ សម្ភារទំនើបៗព្រមទាំងសៀវភៅសិក្សាដ៏សម្បូរបែបទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីប្រែក្លាយឱ្យទៅជាបណ្ណាល័យដ៏ធំជាងគេក្នុងផ្នែកអប់រំនៅកម្ពុជា៕ គម្រោងនេះ ត្រូវការរយៈពេលសាងសង់ ១៥ខែ ដោយគិតចាប់ពីពេលបើកដំណើរការសាងសង់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥៕
អានបន្ថែមកម្ពុជាសម្រេចលុបចោលគម្រោងសង់រោចក្រធ្យូងថ្ម $១,៥ពាន់លាន មកផ្តោតលើថាមពលឧស្ម័នធម្មជាតិវិញ
ប្រទេសកម្ពុជាសម្រេចបោះបង់ចោលការសាងសង់គម្រោងថាមពលធ្យូងថ្មតម្លៃ ១,៥ ពាន់លានដុល្លារ ដែលមានសមត្ថភាពផលិតថាមពល ៧០០មេហ្កាវ៉ាត់នៅតាមបណ្តាខេត្តភាគនិរតីប្រទេស។ ជំនួសមកវិញ ប្រទេសជាតិគ្រោងនឹងទទួលយកអនាគតនៃការប្រើប្រាស់ថាមពលស្អាត ដោយការបង្កើតរោងចក្រផលិតឧស្ម័នធម្មជាតិ (LNG) ទំហំ ៨០០MW វិញ នេះបើតាមការបង្ហើបឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម កែវ រតនៈ នៅក្នុងសម្ភាសន៍ជាមួយកាសែតអន្តរជាតិ Reuters កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (អានបន្ថែម ) ក្នុងគំនិតផ្តួចផ្តើមផ្លាស់ប្តូរនេះ កម្ពុជាកំពុងពិចារណាយ៉ាងសកម្មលើការអភិវឌ្ឍស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ក្នុងគោលបំណងនាំចូលឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រថាមពលដែលបានគ្រោងទុកវិញ។ ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថា ស្ថានីយផលិតថាមពលដោយប្រើប្រភព LNG ដែលនឹងបើកការដ្ឋានសាងសង់ដំបូងសម្រាប់កម្ពុជានេះ នឹងប្រែក្លាយប្រទេសកម្ពុជាជាទីផ្សារនាំចូលថ្មីនៅអាស៊ីអាគ្នេយ៍ ដើរតាមវៀតណាម និងហ្វីលីពីន ដែលបានចាប់ផ្តើមការដឹកជញ្ជូន LNG ជាលើកដំបូង នៅឆ្នាំ ២០២៣។ “សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានប្រកាសនៅថ្ងៃទី ៣០ ខែវិច្ឆិកា អំពីការលុបចោលគម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងផែនការជំនួសថ្មីដោយស្ថានីយថាមពលឧស្ម័នធម្មជាតិ LNG […]
អានបន្ថែមប៉ូលីសចិនកំពុងស៊ើបអង្កេតក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំ១ដែលក្ស័យធន ដោយឱបបំណុលទៅជាមួយរហូត $៦០ពាន់លាន
ប៉ូលីសក្រុងប៉េកាំងបានចាប់ផ្តើមបើកការស៊ើបអង្កេតជាផ្លូវការកាលពីថ្ងៃសៅរ៍ទី ២៥វិច្ឆិកានេះ ទៅលើក្រុមហ៊ុន Zhongzhi ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំសម្បើមមួយ បន្ទាប់ពីការធ្លាក់ចុះនៃបំណុលនាពេលថ្មីៗនេះ និងការក្ស័យធនជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មានហុងកុង The Standard ចេញផ្សាយថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ទោះបីជាមានសាវតារមិនសូវមានគេស្គាល់ច្រើនក៏ដោយ ប៉ុន្តែក្រុមហ៊ុន Zhongzhi បានដើរតួយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក ដោយទាក់ទាញការវិនិយោគយ៉ាងច្រើនពីសាជីវកម្មធំៗ និងបុគ្គលដែលមានទ្រព្យសម្បត្តិល្បីៗ។ ធនាគារ Nomura Commercial Bank ប៉ាន់ប្រមាណថា ការកាន់កាប់សាជីវកម្មរបស់ក្រុមហ៊ុន មានចំនួនលើសពី ១៤១ពាន់លានដុល្លារ ដែលធ្វើឱ្យស្ថាប័នហិរញ្ញវត្ថុជិតដួលរលំមួយនេះ ក្លាយជាតួអង្គសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្សេងៗសម្រាប់អចលនទ្រព្យ សំណង់ និងសហគ្រាសធំៗលើលោក។ វិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការធ្លាក់ចុះសេដ្ឋកិច្ចបានធ្វើឱ្យ Zhongzhi មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។ ក្រុមហ៊ុន ទើបតែបានប្រកាសក្ស័យធនជាផ្លូវការនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបង្ហាញពីទំហំបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលប្រមាណ $៦០ពាន់លានដុល្លារ។ ជាការឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុនេះ អាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយចាប់ផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើសកម្មភាពរបស់ Zhongzhi ។ ខណៈពេលដែលព័ត៌មានលម្អិតអំពីលក្ខណៈនៃឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នៅតែមិនបង្ហាញនោះ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់រួចមកហើយ ពាក់ព័ន្ធនឹងករណីនេះ។ Zhongzhi ឈរជាក្រុមហ៊ុនហិរញ្ញវត្ថុឯកជនដ៏ធំបំផុតមួយរបស់ពិភពលោក […]
អានបន្ថែមអាមេរិកជួយ ២៤លានដុល្លារ សម្រាប់អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិនៅកម្ពុជា
ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសបើកគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ចំនួន២៤លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានឱ្យដឹងថា តាមរយៈគម្រោងនេះ យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហគមន៍ក្នុងការបង្កើតការងារក្នុងស្រុក ដោយផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ និងការប្រើប្រាស់ទុនឯកជន ដើម្បីវិនិយោគក្នុងដំណោះស្រាយរយៈពេលវែងចំពោះវិបត្តិអាកាសធាតុ។ គម្រោងនេះមានឈ្មោះថា «USAID អភិរក្ស» ដែលនឹងពង្រីកការគាំទ្ររបស់ USAID ទៅដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ ទន្ទឹមគ្នាផងដែរ គម្រោងនេះ នឹងអនុវត្តគំនិតផ្តួចផ្តើមថ្មីៗសម្រាប់សហគមន៍ទាំងឡាយ ដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមតំបន់ឆ្នេរនៃខេត្តកោះកុង និងខេត្តព្រះសីហនុ។ បន្ថែមពីនេះ គម្រោង «USAID អភិរក្ស» នឹងផ្តល់មូលនិធិផ្ទាល់ដល់សហគមន៍មូលដ្ឋាន តាមរយៈជំនួយបន្តចំនួន ៨លានដុល្លារសហរដ្ឋ ជាជំនួយខ្នាតតូច ទៅដល់សហគមន៍មូលដ្ឋាន អង្គការ និងវិស័យឯកជន យ៉ាងតិចចំនួន […]
អានបន្ថែម