រដ្ឋសម្រេចចេញវិធានការសំខាន់ៗ៤ ដើម្បីរក្សាគុណភាពខ្យល់

ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ជួយផ្សព្វផ្សាយ និងអនុវត្តនូវវិធានការសំខាន់ៗចំនួន ០៤ ដើម្បី​រក្សានូវគុណភាពខ្យល់ សំដៅកាត់បន្ថយការបំពុលខ្យល់សាធារណៈ។ នេះបើតាមក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ បើតាមការសិក្សារបស់ក្រសួងបរិស្ថាន បានបង្ហាញឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែលក្រសួងបរិស្ថានបានធ្វើការតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដារកំណត់ ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។ កំណើនកំហាប់ភាគល្អិតនិចលនេះបង្កឡើងពី ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្មការដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ​ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រជាពលរដ្ឋ និងត្រៀមមធ្យោបាយ។ ព្រមជាមួយគ្នានេះ […]

អាន​បន្ថែម

UN ព្យាករសេដ្ឋកិច្ច២០២៤នឹងធ្លាក់ទាបជាង២០២៣ ខណៈអតិផរណានឹងកើនលើស ១០%សម្រាប់ប្រទេសកំពុងអភិវឌ្ឍ

អង្គការ​សហប្រជាជាជាតិ​ ទើបនឹងបានបញ្ចេញ​របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មី​របស់​ខ្លួន ដោយបាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​មក​ត្រឹម២,៤% នៅ​ឆ្នាំ​ ២០២៤ ​នេះ ដែលមានកម្រិតទាបជាង​ពី​ចំនួន​ដែលធ្លាប់បានប៉ាន់ស្មានកាលពី​ក្នុង​ឆ្នាំ ២០២៣ ថាមានកម្រិត២,៧%។ ​ចំនួន​ធ្លាក់​ចុះ​នេះ គឺ​លើស​ពី​ការរំពឹង​ទុក។ បើធៀបទៅនឹងអត្រាកំណើនសេដ្ឋកិច្ចកាលពី​មុន​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩ ​ចាប់ផ្តើម​នៅ​ឆ្នាំ២០២០ តួលេខទាំងពីរខាងលើ ​នៅតែ​ទាប​ជាងនោះទៅទៀត ដោយកាលណោះ​អត្រា​កំណើនសេដ្ឋកិច្ចសាកល គឺ៣%  នេះបើយោងតាមការចុះផ្សាយរបស់VOA កាលពីថ្ងៃទី០៩ មករា ឆ្នាំ ២០២៤។ ទោះយ៉ាងណាក្តី ការព្យាករ​របស់​អង្គការ​សហប្រជាជាតិនេះ ​គឺមានកម្រិត​ទាប​ជាងការព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ​ក្នុង​ខែតុលា ដោយបានរាយការណ៍​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​ពី​ចំនួន​ដែល​បាន​រំពឹង​ទុក ៣% ក្នុង​ឆ្នាំ២០២៣ មក​នៅ​ត្រឹម២,៩% ក្នុង​ឆ្នាំ ២០២៤។ ចំណែកឯ ​អង្គការ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅ​កាត់​ថា OECD កាលពី​ចុង​ខែវិច្ឆិកា ឆ្នាំ​មុន បាន​ប៉ាន់ប្រមាណ​ថា កំណើន​សាកល ​ក៏​នឹង​ថយចុះ​ផងដែរ គឺពី​ចំនួន​ដែល​រំពឹង​ទុក គឺ​ពី​២,៩% ក្នុង​ឆ្នាំ ២០២៣ មក​នៅ​ត្រឹម ២,៧% ក្នុង​ឆ្នាំ ​២០២៤។ ចំពោះរបាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ចំណងជើង​ថា ‍«ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក […]

អាន​បន្ថែម

រដ្ឋមន្ត្រីដែនដី៖ ​សមុទ្រកម្ពុជាអាចផ្តល់ចំណូល ២ពាន់លានដុល្លារក្នុងមួយឆ្នាំជូនជាតិ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមុទ្រកម្ពុជាអាចផ្តល់ចំណូលប្រមាណ ២ពាន់លានដុល្លារជូនជាតិក្នុងមួយឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សា​​ន្ត​សាធារណៈខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងទេសចរណ៍​។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា តំបន់ឆ្នេរ ជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសមុទ្រអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រសួងទាំងពីរ បានឯកភាពលើទស្សនៈទានរួមនៃការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ បន្ថែមពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រនៅខេត្តកែបផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយអន្តរក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីគិតគូរជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង […]

អាន​បន្ថែម

ព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ

ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនា ធុរៈខេត្តកែប។ អ្វីដែលសំខាន់នោះគឺ គម្រោងនេះ ត្រូវបានសាងសង់ឡើងដើម្បីរក្សារទុកជាសម្បត្តិព្រះពុទ្ធសាសនា និងវប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។ ក្រៅតែពីរូបបដិមាករព្រះអង្គអភ័យនេះ នៅមានសំណង់ផ្សេងៗទៀតរួមមាន ខ្លោងទ្វារចូលមានទទឹង ៦ម៉ែត្រ ផ្លូវថ្នល់មានទទឹង ៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ នឹងក្លាយជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជានាំចូលដែក មានទឹកប្រាក់ជាង ៣៧០ លានដុល្លារ ក្នុងឆ្នាំ២០២៣

កម្ពុជានាំចូលដែក និងដែកថែបពីទីផ្សារអន្តរជាតិ មានតម្លៃជាទឹកប្រាក់សរុបប្រមាណ ៣៧២លានដុល្លារ កើនឡើង ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០២២។​ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ ខែមករា បង្ហាញថា ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប តំណាងប្រមាណ ១.៥ភាគរយ នៃទំហំទឹកប្រាក់នៃការនាំចូលសរុបរបស់កម្ពុជា ២៤.១៨ ពាន់លានដុល្លារ។​ ក្នុងខែធ្នូឆ្នាំ២០២៣ ការនាំចូលដែក និងដែកថែប មានតម្លៃ ៣៩លានដុល្លារ កើនឡើង ២១ភាគរយ ធៀបនឹងខែធ្នូឆ្នាំ២០២២។​ ដោយឡែក ក្នុងរយៈពេល៩ដំបូងក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចូលដែក​សំណង់មានតម្លៃប្រមាណ២៨០លានដុល្លារ កើនឡើង ៣.២ភាគរយ ពីទឹកប្រាក់នាំចូលប្រមាណ២៧១លានដុល្លារ​ ក្នុងរយៈពេល៩ខែកាលពីឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីទទួលកំណើនទេសចរចិន

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង Chongqing របស់ប្រទេសនៅថ្ងៃទី ០៦ ខែមករា។ ជើងហោះហើរត្រង់ថ្មីនេះ នឹងប្រតិបត្តិការទៅមកពីរដងក្នុងមួយសប្តាហ៍ ដែលដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងជំរុញទេសចរណ៍ ជាពិសេសដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិសាកល នេះបើយោងតាម Tin Media ធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០៤ ខែមករា​ ឆ្នាំ ២០២៤នេះ។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានតភ្ជាប់ទីក្រុងចំនួនប្រាំបីរបស់ប្រទេសចិនជាមួយប្រទេសកម្ពុជារួចហើយ ក្នុងនោះមាន Beijing, Shenzhen, Chengdu, Macau, Sanya, Jinan, Jieyang and Haikou និងទី០៩ក្រោយគេនេះ គឺទីក្រុង Chongqing នេះតែម្តង។ នៅពេលដែលប្រទេសចិនចាប់ផ្តើមដំណើរទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីដាក់ចេញនូវគោលនយោបាយ ‘កូវីដសូន្យ’ កម្ពុជារំពឹងថានឹងមានការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរចិន។ នៅឆ្នាំ ២០២៣ ក្រោយការបើកដំណើរការឡើងវិញ កម្ពុជាបានឃើញការកើនឡើងបន្តិចម្តងៗនៃភ្ញៀវទេសចរចិន ឈានដល់មួយលាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ១១០.០០០ នាក់ក្នុងឆ្នាំ ២០២២។ និន្នាការវិជ្ជមាននេះស្របនឹងរបាយការណ៍ពីប្រទេសចិន […]

អាន​បន្ថែម

ចិនគ្រោងវិនិយោគ $១ពាន់លាន លើវិស័យបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងកង់រថយន្តនៅកម្ពុជា

មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NER​CR​AT) គ្រោងវិនិយោគ ១ពាន់លានដុល្លារអាមេរិក លើគម្រោងអាទិភាពសំខាន់ៗនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។ ពិធីនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​។ អនុស្សារណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើគគម្រោងអទិភាពទាំងនោះ។ គួរបញ្ជាក់ថា NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូ​ និងសំបកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន។

អាន​បន្ថែម

គម្រោងទីលានវាយកូនហ្គោលតម្លៃ ៤១លានដុល្លារនៅឆ្នេររាម បើកការដ្ឋានសាងសង់

គម្រោងសាងសង់ទីលានវាយកូនហ្គោល Bay19 ស្តង់ដារអន្តរជាតិដំបូងគេដែលមានទំហំវិនិយោគ ៤១លានដុល្លារ បានបើកការដ្ឋានសាងសង់នៅលើទីតាំងស្ថិតនៅឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Bay of Lights និងគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់នៅត្រីមាសទី៣ ឆ្នាំ២០២៥ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៤។ ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ត្រូវបានប្រារព្វធ្វើក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក សេង ម៉េងហុង រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣។ ចំពោះលក្ខណៈរចនាប័ទ្មវិញ ទីលានវាយកូនហ្គោល Bay19 នេះ ត្រូវបានរៀបចំគម្រោងសាងសង់ឡើងដោយកីឡាករវាយកូនហ្គោលដ៏ល្បីល្បាញ Greg Norman ក្នុងស្តង់ដារមួយមិនត្រឹមតែដើម្បីផ្ដល់ជូនបទពិសោធន៍នៃការលេងកីឡាបែបស្តង់ដាអន្តរជាតិនោះទេ ប៉ុន្តែក៏មានអមជាមួយនូវទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay19 មានលក្ខណៈពិសេស ខុសប្លែកពីទីលានវាយកូនហ្គោលនៅក្នុងស្រុកដទៃទៀត និងបើកទំព័រថ្មីនៃកីឡាវាយកូនហ្គោលនៅកម្ពុជា។ ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay19 នេះ ក៏នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ៥ និងផ្កាយ៦ ចំនួនបី […]

អាន​បន្ថែម

គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ-សហគ្រាសចំនួនជាង ៤ម៉ឺនមូលដ្ឋាន

គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ កម្ពុជាមានចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០.៨៤០រោងចក្រ។  នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន​ ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ សម្តេចបវរធិបតី បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញការកសាង រោងចក្រ សហគ្រាស នៅទូទាំងរាជធានី ខេត្ត ដោយបានបង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់គាត់ផ្ទាល់។ សម្តេចបានបន្ថែមទៀតថា  កាលពីឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រ-សហគ្រាស ត្រឹមតែ ៦៤រោងចក្រ និងមានកម្មករនិយោជិក ត្រឹមប្រមាណ ៨ម៉ឺននាក់ប៉ុណ្ណោះ តែដល់ពេលបច្ចុប្បន្ន គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០.៨៤០រោងចក្រ និងមានកម្មករ និយោជិតសរុបប្រមាណ ១,៧ លាននាក់។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ នៅតែបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពថែរក្សាសុខដុមនីយកម្មការងារ […]

អាន​បន្ថែម

ខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤

ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤ (Best Countdown City of The Year) តាមពីក្រោយដោយខេត្តបាត់ដំបង និងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះថៃ្ងទី០៥ ខែមករា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of The Year) ដែលត្រូវបានប្រកាសផ្សព្វ​ផ្សាយ​ជាផ្លូវការ និងបើកឱ្យ សាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈ​​ពេ​ល​២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowricity.​cambodia​clean​city.​com ចាប់​ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ម៉ោង ៥ល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ បំផុតរួមមាន៖ ទី១-ខេត្តព្រះសីហនុ, ទី២-ខេត្តបាត់ដំបង និងទី៣-ខេត្តសៀមរាប។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នឹងប្រារព្ធពិធីប្រគល់ពានរង្វាន់ដែលនឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នាពេលខាងមុខ។

អាន​បន្ថែម

រដ្ឋសម្រេចដាក់ Wifi ដោយឥតគិតថ្លៃ តាមទីសាធារណៈសំខាន់ៗក្នុងខេត្តព្រះសីហនុ

មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ (Public Wifi) បន្ថែមទៀតនៅតាមទីតាំងសាធារណៈ និងកន្លែងកំសាន្តសំខាន់ៗក្នុងខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ គម្រោងវ៉ាយហ្វាយសាធារណៈនេះ  នឹងដាក់នៅបរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេសចរ (ក្នុងបរិវេណកំពង់ផែ) និងមុខសួនច្បារវេទិកា៧មករា សម្រាប់ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ មាន​ Wi-Fi សាធារណ:​ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ។ នៅតាមឆ្នេរទាំង ២នេះ យើងអាចភ្ជាប់Wi-Fi ដោយស្គេន​ QR Code ដូចដែលរូបភាព ឬផ្ទាំង ដែលបានដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង។

អាន​បន្ថែម

ស្ពានកោះយ៉-អំណោយសម្តេចតេជោ សម្ពោធបើកឱ្យប្រាស់ជាផ្លូវការហើយ

ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ តម្លៃ ១,៤លានដុល្លារ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតិភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ មករា ២០២៤។ គួរបញ្ជាក់ថា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ នេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងលោកជំទាវ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពី ស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះមានសភាពចាស់ទ្រុឌទ្រោម។ គួររម្លឹកថា ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ […]

អាន​បន្ថែម