ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ កំពុងចាប់ផ្តើមចាក់បេតុងហើយ
គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ កំពុងដំណើរការចាក់បេតុងជាបណ្តើរៗហើយ មុននឹងបន្តអ៊ុតកៅស៊ូពីលើតាមផែនការ នេះបើយោងតាមលទ្ធផលចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ ដោយអ្នកឧកញ៉ា សុខ គង់ ប្រធាន សុខា អូតែល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង។ ការចាក់បេតុងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវថ្មីនេះ បានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅ។ (អានបន្ថែម) នៅពេលសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។ ម្យ៉ាងទៀតផ្លូវនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍ទៅកាន់រមណីយដ្ឋានបូកគោទ្វេដងថែមទៀត ដោយសារអ្នកដំណើរពីភាគខាងជើង និងខាងលិចនៃប្រទេសនឹងលែងចាំបាច់វៀងឆ្ងាយទៅដល់កំពតដើម្បីឡើងភ្នំបូកគោទៀតហើយ។ ដោយគ្រាន់តែធ្វើដំណើរត្រឹម ៦១គីឡូម៉ែត្រ ពីម្តុំចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង រិទ្ធី […]
អានបន្ថែម២០២៤ ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិរបស់ថៃ នឹងវាយលុកទីផ្សារសកលលោក ព្រោះថា…
ការងើបឡើងវិញនៃវិស័យទេសចរណ៍ពិភពលោកបានជំរុញឱ្យក្រុមហ៊ុនបដិសណ្ឋារកិច្ចថៃមានថាមពលក្នុងការបណ្តាក់ទុនលើសពីព្រំដែនក្នុងស្រុកដោយចាប់យកឱកាសក្នុងគោលដៅទេសចរណ៍អន្តរជាតិដែលកំពុងមានសន្ទុះឡើងវិញ។ មុនការរាតត្បាតនៃជំងឺរាតត្បាត ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារថៃជាច្រើន ធ្លាប់បានទទួលប្រាក់ចំណេញដ៏ច្រើន ជាមួយនឹងអត្រាបន្ទប់ប្រចាំថ្ងៃជាមធ្យម ជាពិសេសនៅក្នុងទីតាំងសំខាន់ៗនៅទូទាំងពិភពលោក។ ឆ្នាំ ២០២៤នេះ ថៃប្តេជ្ញានឹងពង្រីកវត្តមានបដិសណ្ឋារកិច្ចរបស់ខ្លួនឡើងវិញ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Minor International (MINT)៖ ក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខលំដាប់ សកលរបស់ថៃ ក្រុមហ៊ុន Minor International ដែលជាស្ថាប័នមានខ្សែច្រវាក់សណ្ឋាគារធំជាងគេរបស់ប្រទេសថៃ ទទួលបានភាពរីកចម្រើនយ៉ាងខ្លាំង ដោយកំពុងប្រតិបត្តិការសណ្ឋាគារជាង ៥៤០ នៅទូទាំង ៥៦ ប្រទេស។ ជាមួយនឹងផលប័ត្រដ៏គួរឱ្យចាប់អារម្មណ៍នៃអចលនទ្រព្យចំនួន ៧៥ នៅក្នុងប្រទេសថៃ និង ៥១៧ នៅក្រៅប្រទេស ក្រុមហ៊ុន MINT គ្រោងនឹងសម្ពោធសណ្ឋាគារថ្មីចំនួន ៨ បន្ថែមទៀត នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះ ។ អ្វីដែលគួរកត់សម្គាល់នោះគឺ ក្រុមនេះបានពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុបជាមួយនឹងការបើកដំណើរការសណ្ឋាគារ Anantara ដំបូងគេនៅក្នុងប្រទេសអូទ្រីស ដែលជាការផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុននៅក្នុងទ្វីបពោរពេញដោយសង្គមទំនើបកម្មមួយនេះ។ ក្រុមហ៊ុន S Hotels & […]
អានបន្ថែមអគារទីស្តីការថ្មីរបស់ (គ.ជ.ប) តម្លៃជាង ២០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ
អគារទីស្ដីការថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានតម្លៃប្រមាណជា ២១លានដុល្លារ មានទីតាំងស្ថិតនៅដីឡូតិ៍លេខ ៧១ វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមពីធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ឯកឧត្ដម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា អគារទីស្ដីការថ្មីរបស់ គ.ជ.ប នេះមានកម្ពស់ ៩ជាន់ សាងសង់លើផ្ទៃដីចំនួន ៣២.០០០ ម៉ែត្រការ៉េ រយៈពេលសាងសង់ ២២ខែ ដោយចំណាយថវិកាប្រមាណជាង ២១លានដុល្លារ។ ឯកឧត្ដមបន្ដថា ជាងនេះទៀត សំណង់នេះ មានលក្ខណៈចារិតជាខ្មែរ បម្រើឱ្យជាកន្លែងការងារយ៉ាងទូលាយ ដែលក្នុងនោះ សាលប្រជុំអាចដាក់មនុស្សរហូតបានទៅដល់ ៤៥០នាក់ និងបំពាក់ទៅដោយ ភ្លើង LED ហើយសម្រាប់ការបំពាក់ឧបករណ៍ទាំងឡាយ នឹងផ្ដល់ជាគុណប្រយោជន៍ ព្រមទាំងទំនុកចិត្តដល់គណបក្សនយោបាយ ជាពិសេសការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ជ.ប កំពុងតែត្រៀមលក្ខណៈ និងប្រើប្រាស់ជាបន្តបន្ទាប់ […]
អានបន្ថែម២០២៣ កម្ពុជារកចំណូលបានជាង ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២២២,៦៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៥២.១៤១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៨.០៧៣នាក់ ដែលចំណូលនេះកើនឡើង ៨៤,៩៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមជប៉ុនគ្រោងសង់ផ្ទះ ១ម៉ឺនខ្នង សម្រាប់អ្នកធ្វើការបែបពនេចរឌីជីថល ខណៈវានឹងកើនដល់ ១ពាន់លាននាក់នៅឆ្នាំ ២០៣៥
ក្រុមហ៊ុនជប៉ុន Mitsubishi Estate ប្រកាសគម្រោងអភិវឌ្ឍន៍ផ្ទះជួលសម្រាប់អ្នកពនេចរឌីជីថល (digital nomads) នៅក្នុងប្រទេសជប៉ុន ចំនួន ១0.000ខ្នង នៅឆ្នាំ ២០៣០។ ថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយនេះ បានចុះកិច្ចព្រមព្រៀងទទួលអាជ្ញាបណ្ណជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកBlueground Holdings ដែលល្បីឈ្មោះខាងផ្តល់សេវាកម្មលំនៅឋានឯកទេសរបស់ខ្លួន ដែលកិច្ចព្រមព្រៀងនេះនឹងនាំចូលនូវ ការផ្តល់ជូនសេវាបែបនេះជាលើកដំបូងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាម Nikkei Asia កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្រោមយីហោនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Mitsubishi Estate សេវាកម្មនេះនឹងចាប់ផ្តើមដោយការជួលបន្ត និងផ្តល់គ្រឿងសង្ហារិមអចលនទ្រព្យជូនដល់ភ្ញៀវ ដែលភាគច្រើនស្ថិតនៅក្នុងតំបន់ជាយទីក្រុងតូក្យូ។ គេហដ្ឋានបែបថ្មីនេះ នឹងត្រូវបានរៀបចំដើម្បីបំពេញតម្រូវការជនបរទេសដែលស្វែងរកការស្នាក់នៅចន្លោះពីមួយខែទៅមួយឆ្នាំ។ ក្រុមហ៊ុននេះ គ្រោងនឹងសម្រួលដំណើរការជួលតាមអនឡាញជាភាសាអង់គ្លេសតាមរយៈប្រព័ន្ធកក់ ដោយធានាបាននូវបទពិសោធន៍យ៉ាងរលូនសម្រាប់អតិថិជនរបស់ខ្លួន។ ដំបូងឡើយ គម្រោងនេះ ផ្តោតតែនៅតំបន់កណ្តាលទីក្រុងតូក្យូ ដូចជា តំបន់ Shibuya និង Shinjuku ដែលជាមជ្ឈមណ្ឌលល្បីសម្រាប់ភ្ញៀវអន្តរជាតិ តម្លៃជួលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្នុងចន្លោះពី ៣00.000 យ៉េនដល់ ៥00.000 យ៉េនក្នុងមួយខែ ស្របតាមសេវាកម្មកម្រិតខ្ពស់ដែលបានផ្តល់ជូន។ ក្រុមហ៊ុន Mitsubishi Estate បាននឹងកំពុងពង្រីកជំហានរបស់ខ្លួននៅក្នុងវិស័យផ្ទះជួល […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ឈ្នះពានរង្វាន់កិត្តិយសកំពូលចំនួន ៣ នៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣
ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនកម្មវិធីសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានឈ្នះពាន់រង្វាន់ចំនួនបី នៅក្នុងកម្មវិធី ពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣។ ដោយផ្អែកលើការ ជ្រើសរើសរបស់អ្នកអាននៅក្នុងការស្ទង់មតិតាមអ៊ីនធឺណិត គណៈកម្មាការនៃចៅក្រមអ្នកជំនាញខាងវិស័យឧស្សាហកម្ម បានធ្វើការសម្រេចចិត្តចុងក្រោយផ្តល់ពានរង្វាន់នេះដល់ក្រុមហ៊ុន។ ចៅក្រមបានជ្រើសរើសកម្មវិធី ProjectWise របស់ Bentley ជា ” ផលិតផលសហការប្រចាំឆ្នាំ ២០២៣”។ ក្នុងនាមជាកម្មវិធីកំពូលរបស់ Bentley សម្រាប់ការគ្រប់គ្រងទិន្នន័យនិងគម្រោង កម្មវិធី ProjectWise អនុញ្ញាតឱ្យអ្នករចនា វិស្វករ និងម្ចាស់ប្រតិបត្តិករធ្វើការផ្លាស់ប្តូរលើសពីការងារដែលកំពុង ដំណើរការដើម្បីបង្កើត ឌីជីថលភ្លោះ សម្រាប់ការរចនាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព មានលក្ខណៈការសហការ និងនិរន្តរភាព។ ចៅក្រមបានផ្តល់រង្វាន់ ” ផលិតផលកម្មវិធីសំណង់ប្រចាំឆ្នាំ ២០២៣” ដល់កម្មវិធីមួយទៀតរបស់ Bentley ឈ្មោះថាកម្មវិធី SYNCHRO ដែល ជាកម្មវិធីឈានមុខគេក្នុងឧស្សាហកម្មសម្រាប់ ការធ្វើផែន ការសំណង់ឌីជីថល 4D ។ SYNCHRO ជួយក្រុមបង្កើត និងធ្វើសមកាលកម្ម ឌីជីថលភ្លោះកំឡុង ពេលរចនា និងប្រមូលទិន្នន័យនៅគ្រប់ដំណាក់កាលនៃការរចនា។ ProjectWise […]
អានបន្ថែមកម្ពុជា ទាក់ទាញចិនឱ្យវិនិយោគលើដីបម្រុង១ពាន់ហិកតាក្បែរព្រលានសៀមរាបថ្មី ទៅជាតំបន់…
មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពលបំផុតក្នុងតំបន់។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបសម្តែងការគួរសម គណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាននៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង កាលពីថ្ងៃទី២៩ ខែធ្នូកន្លងទៅ។ យោងតាមសេចក្តីប្រកាសព័ត៌មាន គោលបំណងនៃជំនួបខាងលើនេះ គឺដើម្បីពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគមកកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ។ ក្នុងកិច្ចពិភាក្សាខាងលើនេះ ឯកឧត្តម សួន សុផល បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត។ ជាការឆ្លើយតប សមភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។ គួររំលឹកថា […]
អានបន្ថែមBentley បង្កើតក្រុងសិង្ហបុរីនិម្មិតដាក់ក្នុង 3D ជាថ្វីដៃគំរូបដិវត្តរបៀបគ្រប់គ្រងទីក្រុងក្នុងពិភពលោក
ក្រុមហ៊ុន Bentley Systems បានត្រួសត្រាយនវានុវត្តន៍ថ្មីមួយដោយបង្កើតបាននូវកម្មវិធីនិម្មិតឌីជីថលដ៏ទំនើបមួយ ដើម្បីបង្កើតផែនទីប្រទេសសិង្ហបុរី ជាផ្ទាំងនិម្មិត 3Dឌីជីថល។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ វេទិកាឌីជីថលប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ត្រូវបានគេហៅថា “សិង្ហបុរីនិម្មិត (Virtual Singapore)” ដែលនឹងធ្វើបដិវត្តរបៀបធ្វើផែនការសម្រាប់គ្រប់គ្រងទីក្រុង ដោយផ្តល់នូវទិដ្ឋភាពចម្លងឌីជីថលប្រភេទ 3D អំពីទីក្រុង ឬប្រទេសមួយ ដែលយើងអាចប្រើប្រាស់ដើម្បីមើលទិន្នន័យអំពីសណ្ឋានដី ក្នុងពេលវេលាពិតជាក់ស្តែង (Real Time) បាន ព្រមទាំងមានមុខងារច្រើនយ៉ាង សម្រាប់ឱ្យយើងប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិក្នុងពិភពនិម្មិតនោះ ហាក់ដូចជានៅក្នុងពិភពពិតថែមទៀតផង។ សិង្ហបុរីនិម្មិតនេះ បម្រើជាវេទិកាឌីជីថលមួយដែលអនុញ្ញាតឱ្យយើងធ្វើសាកល្បងធ្វើសកម្មភាព ការធ្វើតេស្តនិម្មិត ការកំណត់ប្រតិបត្តិការ និងដំណើរការសម្រេចចិត្តផ្សេងៗ ទាក់ទងនឹងវិស័យនគរូបនីយកម្ម (គ្រប់គ្រងទីក្រុង អគារ និងសំណង់) ទាំងមូល។ ជារួម សិង្ហបុរីនិម្មិត ផ្តល់នូវមុខងារនិងអត្ថប្រយោជន៍មួយចំនួនដូចខាងក្រោម៖ ១. សម្រាប់សាធារណៈជនទូទៅ៖ សិង្ហបូរីនិម្មិតផ្តល់ព័ត៌មានអំពីទីក្រុងដោយប្រើផ្ទាំង 3D និងប្រើពេលវេលាផ្ទាល់ជាក់ស្តែងដើម្បីភ្ជាប់ទំនាក់ទំនង បង្កើតការយល់ដឹង និងផ្តល់សេវាកម្មដែលធ្វើអោយសហគមន៍មានភាពប្រសើរឡើង។ ជាឧទាហរណ៍ វេទិកានេះអាចត្រូវបានប្រើដើម្បីកំណត់ទីតាំង ឬមុខងារសេវាសាធារណៈនានានៅក្នុងសង្កាត់ និងខណ្ឌណាមួយនៅក្នុងទីក្រុង។ ២. សម្រាប់វិស័យធុរកិច្ច៖ ធុរជន ជាពិសេសអ្នកដែលស្ថិតក្នុងវិស័យអចលនទ្រព្យអាចទាញយកទិន្នន័យ និងព័ត៌មានជាច្រើននៅក្នុងវេទិកា […]
អានបន្ថែមចិននាំមុខបច្ចេកវិទ្យា 5G ជាមួយនឹងមូលដ្ឋានជិត៣លានទីតាំង ខណៈតែខេត្ត Zhejiang មួយមានជាង២សែនទីតាំង
ខេត្ត Zhejiang ដែលល្បីល្បាញជាមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិកនៅភាគខាងកើតប្រទេសចិន បានប្រកាសដោយមោទនភាពអំពីការបង្កើតបណ្តាញដ៏ធំទូលាយមួយដែលមានស្ថានីយ៍មូលដ្ឋាន 5G (កន្លែងផ្គត់ផ្គង់ប្រភពប្រព័ន្ធ 5G) បានជាង ២២0.000 ទីតាំងទូទាំងខេត្ត។ វិវរណៈនេះ ត្រូវបានធ្វើឡើងដោយលោក Li Min អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ច និងព័ត៌មានវិទ្យាខេត្ត ក្នុងអំឡុងសន្និសីទអ៊ីនធឺណែតឧស្សាហកម្ម 5G+ ទន្លេយ៉ង់សេ ( Yangtze River Delta) ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីក្រុង Shaoxing ខេត្ត Zhejiang និងចុះផ្សាយដោយ World Internet Conference កាលពីថ្ងៃទី ០៥ ខែ ១២ ឆ្នាំ ២០២៣។ ការប្ដេជ្ញាចិត្តរបស់ចិនក្នុងការប្រែក្លាយខេត្តនេះ Zhejiang ជាខេត្តមានការតភ្ជាប់បណ្តាញអ៊ីនធឺណែតឈានមុខគេ មានបង្ហាញច្បាស់ក្នុងគោលដៅជាយុទ្ធសាស្ត្រមួយនោះគឺ៖ (ចិន) សម្រេចបានគោលដៅ “រាល់អ្នកស្រុក ១0.000 នាក់នៅក្នុងខេត្ត Zhejiang ទទួលបានសេវាប្រើពីចំណោមស្ថានីយមូលដ្ឋាន 5G ជាង ៣៣ កន្លែង។ នេះមានន័យថា យ៉ាងហោចចំណោមប្រជាជនចិន […]
អានបន្ថែមចិនសម្ពោធផ្លូវដែកល្បឿនលឿនទៅវៀតណាម ជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រទេសចិនបានសម្ពោធផ្លូវដែក Fangdong ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេដែលតភ្ជាប់ទីក្រុងរបស់ប្រទេសចិននៅតាមព្រំដែនវៀតណាមទៅកាន់បណ្តាញផ្លូវជាតិរបស់វៀតណាម។ ផ្លូវដែក Fangdong ប្រវែង ៤៧ គីឡូម៉ែត្រ ដែលដំណើរការរវាងតំបន់ Fangchenggang និងទៅកាន់តំបន់ Dongxing ភាគអាគ្នេយ៍ប្រទេសចិន បានលេចចេញជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួន នេះបើយោងតាមប្រភពពី SCMP កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។ តំបន់ Fangchenggang ដែលមានកំពង់ផែសមុទ្រធំជាងគេនៅភាគខាងលិចប្រទេសចិន មានតួនាទីជាច្រកទ្វារទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រោះវាជាកន្លែងផ្ទុកនិងផ្ទេរទំនិញដ៏ធំរវាងចិននិងអាស៊ាន។ ផ្លូវដែកដែលមានល្បឿនអតិបរមា ២00 គីឡូម៉ែត្រក្នុងមួយម៉ោង បម្រើទាំងការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ ដែលមិនត្រឹមតែផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយពេលវេលាធ្វើដំណើររវាង Fangchenggang និង Dongxing ពីការចំណាយពេលមួយម៉ោងមកត្រឹមតែ ១៩ នាទីប៉ុណ្ណោះ។ មន្ត្រីមកពីសាខាណាននីងនៃក្រុមហ៊ុនផ្លូវដែករដ្ឋចិនបានកត់សម្គាល់ថា “ផ្លូវរថភ្លើងថ្មីនេះមានសារសំខាន់សម្រាប់សម្រួលការធ្វើដំណើរ ជំរុញទេសចរណ៍ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។ ឆ្លងកាត់ការជម្នះលើបញ្ហាប្រឈមភូមិសាស្ត្រ និងបរិស្ថានក្នុងអំឡុងពេលសាងសង់រយៈពេល ៤ ឆ្នាំរបស់ខ្លួន ជាលទ្ធផលផ្លូវដែក […]
អានបន្ថែមសេដ្ឋកិច្ចវិទូព្យាករ ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះទៅ ៤,៦%
អ្នកសេដ្ឋកិច្ចបានរំពឹងថា សេដ្ឋកិច្ចប្រទេសចិននឹងមានកំណើនមធ្យមចំនួន ៤,៦% នៅឆ្នាំ ២០២៤ ទាបជាងកំណើននៅឆ្នាំ២០២៣នេះដែលមានអត្រា ៥,២%។ ការព្យាករថ្មីនេះ ផ្អែកទៅលើល្បឿនងើបឡើងយឺតនៃទីផ្សារអចលនទ្រព្យ និងអត្រាប្រើប្រាស់តិចតួចនៅក្នុងប្រទេសចិន។ ក្នុងចំណោមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចចិនចំនួន ២៥ នាក់ បានឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយមពីទិដ្ឋភាពសេដ្ឋកិច្ចចិន ឆ្នាំ២០២៤ ប៉ុន្តែបញ្ជាក់ពីការប្រយ័ត្នប្រយែង ដោយអ្នកជំនាញចំនួន ២៣ នាក់រំពឹងថា កំណើននៅឆ្នាំនេះនឹងស្របទៅនឹងគោលដៅរបស់ទីក្រុងប៉េកាំងបានប្រហែល ៥% នេះបើយោងតាមលទ្ធផលស្ទង់មតិដែលធ្វើឡើងដោយ Nikkei Asia ចុះផ្សាយកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣។ ចំណុចទី១ មានកត្តាជាច្រើនរួមចំណែកដល់ការលើកឡើងនេះ ជាពិសេសការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងកាត់បន្ថយទំនុកចិត្តអ្នកប្រើប្រាស់ ហើយអ្វីដែលលទ្ធផលនៃការស្ទង់មតិជាមួយអ្នកជំនាញនេះចង់បញ្ជាក់នោះ គឺការបន្តអូសបន្លាយនៃអារម្មណ៍ភ័យខ្លាចទីផ្សារនេះ រហូតដល់ឆ្នាំ២០២៤។ ទីផ្សារអចលនទ្រព្យដែលកំពុងប្រឈមមុខនឹងដំណាក់កាលកែតម្រូវ បានក្លាយទៅជាចំណុចស្នូលនៃក្តីបារម្ភសម្រាប់អ្នកសេដ្ឋកិច្ច អំពីផលប៉ះពាល់របស់វាទៅលើការវិនិយោគ ទំនុកចិត្តពីនិវាសនជន និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់។ លោក Eunice Tan ប្រធានផ្នែកស្រាវជ្រាវឥណទានសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅ S&P Global Ratings ធ្វើការកត់សម្គាល់ថា “អារម្មណ៍ប៉ះទង្គិចនៃវិស័យអចលនទ្រព្យ កំពុងអូសបន្លាយ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលប៉ះពាល់ដល់ការលក់អចលនទ្រព្យឱ្យបន្ថស្ថិតនៅក្នុងរង្វង់មតិអវិជ្ជមាន”។ ខណៈដែលអត្រាកំណើនកាលពីឆ្នាំ […]
អានបន្ថែមកម្ពុជាកំពុងសង់ទំនប់អាងទឹកដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ទឹកដល់ខេត្ត៤នៅភូមិភាគឦសាន
ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រគូប ជាទឹកសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា នេះបើយោងតាមទំព័រហ្វែសបុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងសាងសង់ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោមនេះ មានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ “កិច្ចការកសាងអាងទឹកដ៏ធំទាំងពីរនេះ ជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ គម្រោងនេះស្ថាបនាឡើង ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី” នេះជាការបញ្ជាក់ឱ្យដឹងពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីជាមួយមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ។ គោលបំណងមួយទៀតរបស់គម្រោងដ៏ធំនេះ គឺ “…ដើម្បីបញ្ជៀសពីហានិភ័យ នៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។” ឯកឧត្តមរដ្ឋមន្ត្រីបន្ថែម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឱ្យដឹងបន្ថែមទៀតថា បណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្មមាន ដំណាំម្រេច ធុរេន ម្នាស់ ជាដើម និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា […]
អានបន្ថែម