ជប៉ុនជួយកម្ពុជាជាង ៤២ម៉ឺនដុល្លារ អនុវត្តគម្រោងសំខាន់៣ នៅឧត្តរមានជ័យ កំពង់ឆ្នាំង និងស្ទឹងត្រែង
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានផ្តល់ជំនួយជាថវិកាចំនួន ៤២៤.៩០៧ ដុល្លារ សម្រាប់សំខាន់៣ គឺ “គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ” “គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង” និង “គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង” ។ នេះបើតាមពិធីចុះហត្ថលេខាលើ កិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជំនួយនេះ នឹងអនុវត្តលើគម្រោងចំនួន ០៣ ដូចខាងក្រោម៖ ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារ)។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នូវថវិកាចំនួន ១៣៧,២០៧ដុល្លារ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាពក្នុងការធ្វើដំណើរប្រចាំ ថ្ងៃប្រកបដោយសុវត្ថិភាព។ ទី៣៖ […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ វិច្ឆិកា ២០២៣។ នាឱកាសនោះដែរ សម្តេចបានសង្កត់ធ្ងន់ពីចក្ខុវិស័យវែងឆ្ងាយនៃការសម្រេចចិត្តប្តូរពីព្រលានយន្តហោះចាស់ដែលមានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប មកសង់ព្រលានយន្តហោះថ្មី មានចម្ងាយរហូតដល់ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប នោះក៏ព្រោះតែរដ្ឋាភិបាលបានឈរលើគោលដៅសំខាន់ពីរ គឺអភិវឌ្ឍន៍ និងអភិរក្ស ដើម្បីចូលរួមថែទាំសម្បត្តិដូនតាខ្មែរឱ្យបានយូរអង្វែង ។ សម្តេចបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចនៅទូទាំងប្រទេសនិយាយជារួម។ គួររំលឹកថា មុនពេលសម្ពោធបើកជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានបើកដំណើរការបណ្តោះអាសន្ន បានរយៈពេល១ខែហើយ កាលពីថ្ងៃទី១៦ តុលា ២០២៣ កន្លងទៅនេះហើយ។ (អានបន្ថែម) ក្នុងអំឡុងពេល១ខែនេះ ទទួលបានជើងហោះហើរមកកាន់ខេត្តសៀមរាបចំនួន ៣៤ជើងក្នុង១ថ្ងៃ។ ចំនួនភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានជាង៣ពាន់នាក់ក្នុង១ថ្ងៃ ដែលពីមុនមានត្រឹមតែ១ពាន់នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ តែនៅមុនពេលវិបត្តិកូវីដ១៩ ចំនួនភ្ញៀវបរទេសដែលទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរមានដល់ជាង ៨ពាន់ ទៅ ៩ពាន់នាក់ក្នុង១ថ្ងៃ […]
អានបន្ថែមគម្រោងអភិវឌ្ឍក្រុងរណបកោះនរា តម្លៃជាង $២ពាន់លាន នឹងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥
គម្រោងអភិវឌ្ឍ«កោះនរា» លើទំហំផ្ទៃដី១២៥ហិកតា ក្រោមទុនវិនិយោគជាង ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងបញ្ចប់តំណាក់កាលដំបូងដែលចំណាយប្រមាណ ៥៥០លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើយោងការលើកឡើងរបស់ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានសំខាន់២ខ្សែ ភ្ជាប់ទៅក្រុងរណបកោះនរា ដែលមានតម្លៃជិត ៤០លានដុល្លារ នៅថ្ងៃទី១៥ វិចិ្ឆកា ២០២៣។ (អានបន្ថែម) ។ អ្នកឧកញ៉ា មានប្រសាសន៍ថា៖ “មកដល់ពេលនេះ ក្រុមហ៊ុនបានចំណាយជាង៣០០លានដុល្លាររួចមកហើយ និងគ្រោងចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីអាចបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅឆ្នាំ២០២៥ខាងមុខនេះ”។ គម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ចាប់តាំងពីខែមករាឆ្នាំ ២០២០ អភិវឌ្ឍន៍លើផ្ទៃដី ប្រមាណ ១២៥ ហិកតា។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនOCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា គ្រោងចំណាយថវិកាសរុបប្រមាណ ២,៥ពាន់លានដុល្លារ សម្រាប់ទីក្រុងរណបថ្មីមួយនេះ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួនប្រមាណ ៥ម៉ឺននាក់។ ចំណែកថវិកាវិនិយោគប្រមាណជាង៥៥០ដុល្លារសម្រាប់ការវិនិយោគតំណាក់កាលដំបូងនៃគម្រោង។
អានបន្ថែមគម្រោងសង់ស្ពានថ្មី នៅព្រែកប្រា អាចនឹងចាប់ផ្តើមបុកគ្រឹះសង់នៅក្នុងឆ្នាំ២០២៣
គម្រោងសាងសង់ស្ពានព្រែកប្រា អាចនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣ ខណៈបានចរចាររួចរាល់។ នេះបើតាមការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរាទៅតំបន់អភិវឌ្ឍន៍កោះពេជ្រ” នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។(អានបន្ថែម) សម្តេចបានថ្លែងឱ្យដឹងថា រាជធានីភ្នំពេញពេលនេះ មានស្ពានចំនួន ០៨ខ្សែ ដោយគ្រោងសាងសង់បន្ថែមចំនួន ០៣ខ្សែទៀត ដែលក្នុងនោះខ្សែធំគឺស្ពានអរិយក្សត្រ-ផ្សាររាត្រី។ (អានបន្ថែម) សម្តេចបានបន្តថា ហើយរដ្ឋគ្រោងនឹងសាងសង់ស្ពានព្រែកប្រា ដែលអាចបុកគ្រឹះក្នុងឆ្នាំ២០២៣នេះ ខណៈការចរចាររួចរាល់ និងស្ពានមេគង្គក្រោម-ចាក់អង្រែលើផងដែរ។ (អានបន្ថែម) សម្តេចបានបញ្ជាក់បន្ថែមថា បើស្ពានទាំងអស់នេះ ត្រូវបានសង់បន្ថែមទៀត នោះនឹងជួយជំរុញសន្ទុះសេដ្ឋកិច្ចនៅទិសខាងកើតនៃរាជធានីភ្នំពេញរិតតែខ្លាំង។ (អានបន្ថែម)
អានបន្ថែមស្ពានសំខាន់២ខ្សែ តភ្ជាប់ក្រុងរណបកោះនរា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ស្ពាននាគភ្លោះភ្ជាប់ផ្លូវជាតិលេខ១ ទៅក្រុងរណបកោះនរា និង ស្ពានបេតុងខ្សែកាបភ្ជាប់កោះពេជ្រ ទៅក្រុងរណបកោះនរា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ វិច្ឆិកា ២០២៣។ ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨លានដុល្លារ ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ ស្ពានទី២ ជាប្រភេទស្ពានបេតុង២ខ្សែជាប់គ្នា ត្រូវបានគេឱ្យឈ្មោះថា ស្ពាននាគភ្លោះកោះនរា តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា មានបណ្តោយប្រវែង […]
អានបន្ថែមរដ្ឋរៀបចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ
ក្រសួងទេសចរណ៍ កំពុងរៀបចំផែនការជំរុញការវិនិយោគ និងការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ» កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។ ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងការវិនិយោគ ស្ថិតនៅផ្នែកនិរតីនៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមឱ្យបានសមស្រប និងទាន់ពេលវេលា។ ឯកឧត្តម បានបន្តថា បញ្ហាស្ថានភាពនយោបាយ សេដ្ឋកិច្ចសកលរបស់ពិភពលោករួមទាំងជំងឺកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលដល់វិស័យទេសចរណ៍ ហើយតម្រូវការទីផ្សារទេសចរណ៍នៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ក៏មានការប្រែប្រួលជាប្រចាំ ដែលតម្រូវឱ្យរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តថ្មីៗសម្រាប់វិស័យមួយនេះ ជាពិសេសត្រូវការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យស្ទុះងើបឡើងវិញ។ ម្យ៉ាងទៀត ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍បច្ចុប្បន្ន ដូច្នេះការចូលរួមថែរក្សាការពារធនធានធម្មជាតិ និងវប្បធម៌ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជារឿងចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងដែរថា ផែនការជំរុញនេះ ជាផ្នែកមួយ នៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅលើទឹកដីខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាជា «មាសបៃតង» តាមរយៈការចាក់បញ្ចូលភ្លាមៗ នៃចំណូលទៅក្នុងចរន្តសេដ្ឋកិច្ច […]
អានបន្ថែមរដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យតម្លៃក្រោម ៧ម៉ឺនដុល្លារ រហូតដំណាច់ឆ្នាំ២០២៤
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី សម្រេចលើកលែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យទិញលក់តម្លៃក្រោម ៧០.០០០ដុល្លារ ដល់ដំណាច់ឆ្នាំ២០២៤។ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “បន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤”។ សម្តេចបានថ្លែងថា សម្រាប់លំនៅឋានមានតម្លៃលើស៧ម៉ឺនដុល្លារ ត្រូវបានអនុញ្ញាតឱ្យដកតម្លៃ៧ម៉ឺនដុល្លារ ចេញពីមូលដ្ឋាននៃការគិតពន្ធប្រដាប់ត្រា សម្រាប់ការទិញលំនៅដ្ឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាបុរីដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនទ្រព្យ និងបានចុះបញ្ជីត្រឹមត្រូវរហូតដល់ដំណាច់ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការយកពន្ធលើអចលនទ្រព្យ អនុវត្តន៍តែនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ និងក្រុងទាំង២៧ នៅទូទាំងប្រទេស។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល សម្រេចលើកលែងពន្ធចំណេញមូលធនចំនួន៦ប្រភេទ ពន្ធលើចំណេញអចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។
អានបន្ថែមរដ្ឋសម្រេចធ្វើរឿងសំខាន់២ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានសន្ទុះរិតតែខ្លាំងក្នុងឆ្នាំ២០២៤
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យធ្វើការសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍភ្នំគូលែននៅខេត្តសៀមរាបទៅជាគោលដៅទេសចរណ៍ធម្មជាតិ ជាពិសេសបានចេញវិធានការដោយផ្តល់ការលើកលែងពន្ធមួយចំនួនដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះថែមទៀតផង។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានមានប្រសាសន៍ថា យើងត្រូវធ្វើការសិក្សាពីលទ្ធភាពបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជួយជំរុញការផ្គត់ផ្គង់បន្លែ ត្រី សាច់ របស់ប្រជាកសិករនៅតាមតំបន់មូលដ្ឋានដែលកំពុងប្រកបអាជីវកម្មទេសចរណ៍ ពិសេសគឺនៅតំបន់ភ្នំគូលែន ក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា ភ្នំគូលែនជាតំបន់មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងសម្បូរធនធានជីវៈចម្រុះដែលមានចំនួនសរុប ៧៧៩ប្រភេទ ក្នុងនោះប្រភេទសត្វជិតផុតពូជមាន ២៨ប្រភេទ និងរុក្ខជាតិដែលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN មាន ១០ប្រភេទ។ នេះបើយោងតាមទិន្នន័យពីសាព័ត៌មាន Freshnews។ លើសពីនេះទៀតនោះគឺ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យរិតតែមានសក្ដានុពលថែមទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុជាបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធន រយៈពេល ១២ខែ។ សម្រាប់ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏នឹងរៀបចំជាកម្មវិធីផ្ដល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតផងដែរ។ ចំពោះវិធានការផ្នែកពន្ធដារវិញ រាជរដ្ឋាភិបាល […]
អានបន្ថែមមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដំបូងគេ តាមវិទ្យាល័យខេត្តតាកែវ បើការដ្ឋានសាងសង់ហើយ
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ដើម្បីលើកកម្ពស់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ការលើកកម្ពស់អក្ខរកម្មឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថល ដែលផ្សារភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូរវាងរដ្ឋនិងសហគមន៍ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ខេត្តតាកែវ ជាទីតាំងដំបូងសម្រាប់សាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.)។ ក្នុងនោះ ម.ប.ស. មានមុខងារចម្បងចំនួន៤ គឺ៖ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ ដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ (៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) […]
អានបន្ថែមស្ត្រីហ្សេរីយ៉ាម្នាក់ ច្នៃសំបកកង់យានយន្តទៅជាផលិតផលសំណង់ប្រកបដោយនិរន្តរភាព
នៅក្នុងទីក្រុង Lagos ដ៏មមាញឹកនៃប្រទេសនីហ្សេរីយ៉ា សហគ្រិនស្ត្រីដ៏មានចក្ខុវិស័យម្នាក់ ឈ្មោះ អ៊ីហ្វេដូឡាប់ប៉ូ រ៉ាន់សេវ៉ៃ (Ifedolapo Runsewe) កំពុងធ្វើបដិវត្តវិធីដែលពិភពលោក ដោះស្រាយជាមួយកាកសំណល់សំបកកង់យានយន្ត។ លោកស្រី Runsewe បានបង្កើនក្រុមហ៊ុនច្នៃសំបកកង់មួយដែលមានឈ្មោះថា Free Recycle ដែលមានបេសកកម្មមិនត្រឹមតែដោះស្រាយបញ្ហាបរិស្ថានដែលបង្កឡើងដោយសំបកកង់ដែលត្រូវបានបោះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលិតផលដ៏មានតម្លៃសម្រាប់យកមមកប្រើប្រាស់ក្នុងវិស័យសំណង់បានផងដែរ។ រោងចក្រ Free Recycle របស់លោកស្រី ដំណើរការបំប្លែងសំបកកង់បានជាង ១០០០ គ្រឿងជារៀងរាល់ថ្ងៃ ដោយផ្តល់ការងារដល់បុគ្គលជាង ១០០ នាក់ នេះបើយោងតាមបទសម្ភាសន៍របស់គាត់ជាមួយសារៈព័ត៌មាន Business Insider Africa ចុះផ្សាយកាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នៅពេលនិយាយអំពីប្រវត្តិបង្កើតក្រុមហ៊ុន Free Recycle នេះឡើង លោកស្រីបានរំលឹកដល់គ្រាមួយនៅពេលដែលលោកស្រីកំពុងសំឡឹងមើលគំនរសំបកកង់ដែលមានគ្រោះថ្នាក់នៅឯកន្លែងចាក់សំរាម ស្រាប់តែលោកស្រីផុសគំនិតចង់បំប្លែងវាទៅជារបស់អ្វីម្យ៉ាងដែលមានប្រយោជន៍សម្រាប់បរិស្ថាន និងមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចវិញ។ ដោយទទួលស្គាល់ពីផលប៉ះពាល់បរិស្ថាន អ្នកស្រីបានចាប់ផ្តើមបេសកកម្មបំប្លែងសំបកកង់ដែលគេបោះចោលទាំងនេះទៅជាកម្រាលជ័រកៅស៊ូ ដែលជាសម្ភារៈដែលអាចប្រើបានសម្រាប់ កន្លែងលេងកីឡា កម្រាលផ្លូវដើរក្នុងបរិវេណទីធ្លារសាធារណៈ បរិក្ខារកីឡដ្ឋាន និងការរចនាទេសភាពសួនច្បារ។ យោងតាមលោកស្រី Runsewe “កម្រាលជ័រកៅស៊ូ (ដែលផលិតចេញពីសំបកកង់)នេះ […]
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យបរទេសមានសិទ្ធិជួលអចលនទ្រព្យនៅកម្ពុជា បានរហូតដល់៥០ឆ្នាំ នឹងអាចបន្ត…
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជនបរទេសមានសិទ្ធិស្របច្បាប់នៅក្នុងការជួលអចលនទ្រព្យនៅកម្ពុជារយៈពេលវែងបាន គឺរហូតដល់ ៥០ឆ្នាំ បើទោះបីជាជនបរទេសទាំងនោះមិនមានសិទ្ធិទិញដី ឬ ផ្ទះនៅជាន់ផ្ទាល់ដីក៏ដោយ។ សម្តេចបានលើកឡើងយ៉ាងដូច្នេះក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ រៀបចំឡើងនៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ២០២៣។ សម្តេចបានបញ្ចាក់ថា៖ “ទោះបីជាជនបរទេសមិនមានសិទ្ធក្នុងការទិញដី ភូមិគ្រឹះ ឬផ្ទះនៅជាន់ផ្ទាល់ដីជាកម្មសិទ្ធិផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែពួកគេ (ជនបរទេស) អាចចុះកិច្ចសន្យាជួលអចលនទ្រព្យទាំងនោះរយៈពេលវែងបាន ដោយគិតចាប់ពី១៥ឆ្នាំ រហូតដល់៥០ឆ្នាំ”។ ជាមួយគ្នានេះដែរ ជនបរទេស អាចក៏ទទួលបានសិទ្ធិក្នុងការជួលបន្ត ក្រោយបញ្ចប់កិច្ចសន្យាជួល ៥០ឆ្នាំដំបូង និងទទួលបានសិទ្ធិនានាដូចជា សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល សិទ្ធិផ្ទេរតាមរយៈអំណោយ ការទិញ-លក់ និងការជួលបន្តជាដើម។ សម្តេចបន្ថែមទៀតថា នេះគឺជា យន្តការសិទ្ធិជួលរយៈពេលវែង ដែលរាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ ប៉ុន្តែសាធារណៈជន នៅមិនទាន់បានជ្រាបច្បាស់អំពីយន្តការនេះនៅឡើយទេ ។ សម្តេចបានសង្កត់ធ្ងន់ទៀតថា៖ “យន្តការនេះ គឺជាការផ្តល់លំនឹងរយៈពេលវែងមួយ ដោយយើងមិនចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញានោះទេ”។
អានបន្ថែមផ្ទះអាជីវកម្ម “ហ្សបហោស៍ ម៉ាជេស្ទីក” បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក អោយក្លាយជាការពិត
បច្ចុប្បន្ននេះ ហ្សបហោស៍ គឺជាលំនៅឋាន ដែលកំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផង ហើយស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលថែមទៀតផង។ យើងខ្ញុំសូមណែនាំហ្សបហោស៍មួយប្រភេទ គឺហ្សបហោស៍ម៉ាជេស្ទីក របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប ជាពិសេសត្រូវបានសាងសង់ឡើងដោយផ្តោតលើគុណភាព សោភ័ណភាព ដើម្បីឱ្យស័ក្តិសមសម្រាប់ការប្រកបអាជីវកម្ម ឬបើកជាការិយាល័យដ៏ទំនើប។ ហ្សបហោស៍ម៉ាជេស្ទីកមានកំពស់ ៣ជាន់ ជាមួយផ្ទៃសំណង់ទំហំ ៤.៥ម x ១៤m បែងចែកជា ៤បន្ទប់គេង និង ៥បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ចំណែកឯការរចនាខាងក្រៅមានភាពច្នៃប្រតិដ្ឋបែបក្លាសស៊ិកដែលនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ គឺនៅតំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។ សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះមួយ […]
អានបន្ថែម