AmCham៖ បច្ចុប្បន្ន ការទិញអចលនទ្រព្យនៅកម្ពុជា ជាការវិនិយោគដ៏ល្អ

ជាង ៦២% នៃអ្នកឆ្លើយតបក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា( AmCham Cambodia) បានរកឃើញថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។

យោងតាមកាសែត ខ្មែរថាមស៍ ការស្ទាបស្ទង់មតិនេះ បានមកពីអ្នកឆ្លើយសំណួរចំនួន ៥១៧ នាក់នៅក្នុងផ្នែកផ្សេងៗគ្នា រួមមានក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន។

របាយការណ៍ថា ៦៣% ជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។

យ៉ាងណាក្ដី ជាង ៥៧% ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃ។ កត្តានេះបើកឱកាស សម្រាប់អ្នកអភិវឌ្ឍសង់អចលនទ្រព្យដែលចាប់យកក្រុមចំណូលទាប និងមធ្យម។

ដីនៅតែជាការវិនិយោគដែលគេចូលចិត្តបំផុត ដែលមានអ្នកឆ្លើយ ៤៣% ជ្រើសរើសវិនិយោគលើដី។ បុរី ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្មជាការពេញនិយមបន្ទាប់ដែលមានអ្នកចង់វិនិយោគ ២៣,៩៦%, ២០,៨៣% និង ៦,២៥% រៀងៗគ្នា។

របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។

លើសពីនេះ ក្នុងស្ថានភាពបច្ចុប្បន្ន អ្នកទិញអចលនទ្រព្យ ៥១% ជាជនជាតិខ្មែរ បន្ទាប់មកគឺចិន ២៦%  និងអាមេរិក ២៣%។

ដោយឡែក ខណ្ឌ​ជ្រោយចង្វារ ​ជា​តំបន់​ដែល​អ្នក​ទិញ​អចលន​ទ្រព្យ​មានភាពសកម្មជាងគេ ខណៈខណ្ឌ​សែន​សុខ និង​ចំការមន គឺ​តំបន់​មានសកម្មភាពខ្លាំងទី​២ និង​ទី​៣ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]