អ្នក​វិភាគ​សង្ស័យថាវិធានការដោះស្រាយវិបត្តិអគារទទេរបស់ចិន ដែលចំណាយអស់ $៤៣,៥ ពាន់​លាន នោះគ្មានប្រសិទ្ធភាព

វិធានការដោះស្រាយវិបត្តិលំនៅឋានទំនេរ ដែលចាយថវិកាជាតិអស់ $៤៣,៥ ពាន់លានដុល្លាររបស់ប្រទេសចិន ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលដៅដោះស្រាយវិបត្តិអចលនទ្រព្យជាប់គាំងរបស់ប្រទេស ប៉ុន្តែអ្នកវិភាគអះអាងថា ចំនួននេះមិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាដែលកំពុងបន្តញាំញីវិស័យនេះអស់រយៈពេលជិត ៣ឆ្នាំមកហើយនោះឡើយ។ វិធានការថ្មី ដែលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ មានគោលបំណងផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរដ្ឋតាមរយៈធនាគារ ដើម្បីទិញយកភាគហ៊ុនពីគម្រោងអភិវឌ្ឍន៍លំនៅឋានដែលលក់មិនចេញ ប៉ុន្តែក្តីបារម្ភនៅតែមានចំពោះវិធានការនេះថា មានវិសាលភាពតូចពេក ធៀបនឹងទំហំបញ្ហាប្រឈមដែលបន្តកើតឡើង នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤។

ប៉ុន្មានខែថ្មីៗនេះ ការលក់ផ្ទះថ្មីនៅក្នុងប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយអ្នកទិញកាន់តែពេញចិត្តចំពោះទីផ្សារទុតិយតា (Secondary Market)។ និន្នាការនេះ បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃផ្ទះដែលលក់មិនទាន់ចេញ និងដីទទេ ដែលរារាំងដល់ដំណើរការនៃគម្រោងសាងសង់ថ្មី និងបង្កើនហានិភ័យបរាជ័យចំពោះអ្នកអភិវឌ្ឍន៍ រួមទាំងក្រុមហ៊ុនធំៗរបស់រដ្ឋផងដែរ។

ក្រុមមន្ត្រីអ្នកស្រាវជ្រាវបានកត់សម្គាល់ថា មែនទែនទៅ កម្មវិធីរបស់ធនាគារកណ្តាល គឺធនាគារប្រជាជនចិន (PBoC) នេះ អាចនឹងជួយជំរុញកម្ចីធនាគាររហូតដល់ $៧២,៥ពាន់លាន (៥០០ ពាន់លានយន់) ឯណោះ ប៉ុន្តែនេះគ្រាន់តែជាដំណោះស្រាយមួយផ្នែកនៃតម្លៃនៃអគារអាផាតមិនទំនេរនៅក្នុងប្រទេសចិនទាំងមូល ដែលអ្នកសេដ្ឋកិច្ចប៉ាន់ស្មានថា មានតម្លៃសរុបរាប់លានយន់ឯណោះ។

លោក Rory Green ប្រធានសេដ្ឋវិទូចិននៅក្រុមហ៊ុន TS Lombard បានកត់សម្គាល់ថា “ការបញ្ចេញថវិកាឧបត្ថម្ភធននេះ “គឺមិនគ្រប់គ្រាន់” សម្រាប់យកទៅដោះស្រាយបញ្ហាដែលចាំបាច់ និងដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមអ្នកអភិវឌ្ឍន៍បានឡើយ។”

គួររំលឹកថា កម្មវិធីនេះ គាំទ្រដោយសេដ្ឋកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ដែលតម្រូវឱ្យរដ្ឋាភិបាលាថ្នាក់តំបន់ បង្វែរផ្ទះល្វែងដែលទទួលបានទៅជាលំនៅឋានដែលមានតម្លៃសមរម្យវិញ។ ទោះយ៉ាង​ណា​ក៏​ដោយ ការ​សង្ស័យ​នៅ​តែ​មាន​អំពី​ថា​តើ​ធនាគារជាតិ ​នឹង​ប្រើ​ប្រាស់​ឧបករណ៍​ហិរញ្ញវត្ថុនេះ​បានពេញលេញ​ឬ​អត់។

ជុំវិញបញ្ហានេះ លោក Green បានវិភាគថា “ការចូលរួមរបស់អ្នកផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មអាច “កំណត់ល្បឿន និងប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិ”។

បើឆ្លុះបញ្ចាំងលើតថភាពជាក់ស្តែង កម្មវិធីផ្តល់ប្រាក់កម្ចីរបស់ធនាគារកណ្តាលចិន PBoC ពីមុនសម្រាប់គម្រោងផ្ទះជួល ឃើញថាមានតែ ២% នៃមូលនិធិដែលបានប្រើប្រាស់សរុបតែប៉ុណ្ណោះ ដែលតួលេខបង្កើនការព្រួយបារម្ភអំពីភាពជោគជ័យនៃគំនិតផ្តួចផ្តើមថ្មីនេះ។

តាមពិតទៅ គំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានសាកល្បងអនុវត្តនៅក្នុងទីក្រុងចំនួនប្រាំបី ហើយជាលទ្ធផលបានបង្ហាញថា មានប្រសិទ្ធភាពបំផុតសម្រាប់តំបន់ណាដែលមានលំហូរចំណូលប្រជាជនច្រើន។ ប៉ុន្តែនេះ មិនមែនជាលក្ខខណ្ឌដែលសុទ្ធតែអាចកើតមានឡើងចំពោះគ្រប់ទីក្រុងទាំងអស់នោះទេ។

បើនេះជាបញ្ហា តើដើម្បីដោះស្រាយបញ្ហាជាប់គាំងអគារទំនេរគ្មានមនុស្សនៅនេះ គេត្រូវការចាកបញ្ចូលទឹកប្រាក់ប៉ុន្មានទៅក្នុងចរន្តសេដ្ឋកិច្ច? សេដ្ឋវិទូក្រុមហ៊ុន Goldman Sachs Group Inc ដែលដឹកនាំដោយលោក Lisheng Wang បានកត់សម្គាល់ថា “បើគេចង់ឱ្យមានការថមថយនូវស្ថានភាពលើផ្នែកសំខាន់ៗនៃទីផ្សារ ឬយ៉ាងហោចដើម្បីស្តារទីផ្សារលំនៅឋាននេះ ឱ្យបានស្មើនឹងស្ថានភាពឆ្នាំ ២០១៨ យើងចាំបាច់ត្រូវការ ការផ្តល់មូលនិធិបន្ថែមទៀត ប្រហែល $១,១២ ពាន់ពាន់លានដុល្លារ (៧,៧ ពាន់ពាន់លានយន់)។”

កម្មវិធីស្រដៀងគ្នានេះផ្សេងទៀត ដែលផ្តួចផ្តើមឡើងដើម្បីលើកទឹកចិត្តរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ឱ្យទិញដីដែលមិនប្រើប្រាស់ពីអ្នកអភិវឌ្ឍន៍ ក៏កំពុងប្រឈមនឹងឧបសគ្គផងដែរ។ តំបន់ជាច្រើន កំពុងមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ ហើយមន្ត្រីរដ្ឋបានព្រមានប្រឆាំងនឹងការកើនឡើងហានិភ័យបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់។

ថ្វីត្បិតតែថា អាជ្ញាធរមូលដ្ឋានក្នុងតំបន់ អាចប្រើប្រាស់កញ្ចប់មូលបត្របំណុលប្រចាំឆ្នាំចំនួន $៥៦៥,២ ពាន់លានដុល្លារ (៣,៩ ពាន់ពាន់លានយន់) ដែលមានក្នុងកម្មវិធីគំនិតផ្តួចផ្តើមនេះមែនក៏ដោយ ក៏ភាគច្រើននៃខ្ទង់ថវិកានេះ ត្រូវបានបែងចែកសម្រាប់ចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរួចហើយ។

លោក Adam Wolfe សេដ្ឋវិទូផ្នែកទីផ្សារកំពុងរីកចម្រើនប្រចាំនៅក្រុមហ៊ុន Absolute Strategy Research បានចោទសួរដោយចំៗថា “ចំណោទបញ្ហាពិតប្រាកដចំពោះរឿងនេះ គឺថាតើរដ្ឋាភិបាលថ្នាក់តំបន់ ពិតជាហ៊ានទិញយកដីដែលលក់មិនចេញនោះ ជាមួយនឹងតម្លៃបើមិនស្មើ ដែលយ៉ាងហោចណាស់ជិតស្មើទៅនឹងតម្លៃដែលអ្នកអភិវឌ្ឍន៍បានចំណាយដំបូងសម្រាប់ដីដែរឬអត់?”

ដើម្បីធានាបាននូវការបញ្ចប់នៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលមានស្រាប់ មន្ត្រីរដ្ឋកំពុងខំពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើ “បញ្ជីស” ដោយកំណត់អត្តសញ្ញាណគម្រោងអភិវឌ្ឍន៍ណា ដែលសមនឹងទទួលបានការគាំទ្រ។ ផែនការ​នេះ ​ត្រូវ​បាន​ដាក់​ឱ្យអនុវត្ត​ក្នុង​ខែ​មករា​និងជាលទ្ធផល បាន​ឃើញ​ការ​ផ្តល់​កម្ចី​ដែល​បាន​អនុម័តរួច មាន​លើស​ពី $១៣០,៤ពាន់លានដុល្លារ (៩០០ ពាន់​លាន​យន់)។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនៅតែមានការសង្ស័យអំពីផលប៉ះពាល់ជារួមនៃវិធានការទាំងនេះ លើការដោះស្រាយវិបត្តិលំនៅឋានរបស់ប្រទេសចិន៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ , លំហូរវិនិយោគពីចិននៅតែបន្តគ្របដណ្តប់លើទីផ្សារកម្ពុជា, បើទោះជារដ្ឋចិននៅមិនទាន់មានការអនុម័តកម្ចីថ្មីក៏ដោយ!

ទោះបីជាកញ្ចប់ប្រាក់កម្ចីថ្មីដែលត្រូវផ្តល់ជូនកម្ពុជាពីរដ្ឋាភិបាលចិន នៅតែមិនទាន់ឃើញធ្លាក់មករហូត មកដល់ត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ក៏ដោយ ក៏កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីវិនិយោគគិនចិននៅតែមិនថមថយដដែល ដោយរក្សាបានការរួមចំណែកប្រមាណ ៤៧% នៃទំហំវិនិយោគបរទេស សរុបរបស់កម្ពុជា។ ទំហំវិនិយោគបរទេសរបស់ចិន នៅបន្តរក្សាភាពគ្របដណ្តប់លើទីផ្សារកម្ពុជា ភាគច្រើនចាប់ពី ៤៨% ទៅ ៥៦% ចាប់តាំងពីឆ្នាំ ២០២០ រៀងមក នេះបើយោងតាមការរកឃើញដែល បង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។ ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ចិននៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍយ៉ាងសំខាន់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយបង្ហាញពីទិដ្ឋភាពផ្សេងគ្នាលើគ្រប់វិស័យ។ តួលេខប្រាក់កម្ចីរបស់ រដ្ឋាភិបាលកម្ពុជាពី ប្រទេសចិន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតរហូតចំនួន ៦៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ បន្ទាប់មកមានចំនួនតិចជាង ៥៨០លានដុល្លារអាមេរិក និង ៦០០ លានដុល្លារក្នុងឆ្នាំ២០២២ […]

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]