ស្ថាបត្យកម្មបោះពុម្ព 3D ផលិតផ្ទះទប់ទល់នឹងគ្រោះថ្នាក់រញ្ជួយដី

ក្រុមហ៊ុនស្ថាបត្យកម្មចិនមួយ មានម៉ាស៊ីន 3D-Printed អាចបោះពុម្ពផលិតជាវីឡាសម្រាប់ប្រើប្រាស់នៅជនបទ ដែលអះអាងថា អាចទប់ទល់នឹងគ្រោះរញ្ជួយដីរហូតដល់កម្រិត ៨រ៉ិចទ័រ។

Huashang Tengda បានអភិវឌ្ឍម៉ាស៊ីន 3D Printer ថ្មីដ៏សំបើមមួយសម្រាប់វីឡា ២ជាន់ ដែលមានទំហំ ៤០០ ហ្វូតការ៉េ នៅក្នុងរយៈពេល ៤៥ថ្ងៃ។ រចនាសម្ព័ន្ធនេះបានប្រើបេតុង ២០តោន ដើម្បីបង្កើតជញ្ជាំងកម្រាស់ ២៥ សង់ទីម៉ែត្រ។ រញ្ជួយដីកម្រិត ៨.០ នឹងបង្កឲ្យមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់អគារដែលធន់នឹងរញ្ជួយដី ផងដែរ។ មានមនុស្សស្ទើរតែ ១០ម៉ឺននាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅប្រទេសចិន បើគិតតាំងពីឆ្នាំ ២០០៨មក។

វេបសាយ 3dprint.com បានដកស្រង់សម្តីក្រុមហ៊ុនដែលបាននិយាយថា ដោយសារតែល្បឿន របស់វា តម្លៃទាប ភាពសាមញ្ញ និងការប្រើប្រាស់វត្ថុធាតុដើមមិនប៉ះពាល់បរិស្ថាន បច្ចេកវិទ្យានេះ ជាទូទៅ អាចពង្រឹងគុណភាពនៃជីវិតមនុស្ស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤

នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និង លក់ដុំនិងរាយ។ របាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា ឥណទានក្នុងប្រព័ន្ធធនាគារ​មានកំណើន ៣% មានចំនួន ២៤២.៩ទ្រីលានរៀល ឬ៥៩.៩ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនយឺតនៃឥណទានក្នុងប្រព័ន្ធធនាគារគឺដោយសារកត្តាតម្រូវការនិងផ្គត់ផ្គង់។ លោកទំទាវ មានប្រសាសន៍ថា៖ “ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី”។ លោកជំទាវបន្តថា៖ “ចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។ បើតាមរបាយការណ៍ដដែល ប្រាក់បញ្ញើបានកើនឡើង ១៦.៣%  មានចំនួន ២៣០.៩ទីលានរៀល ស្មើ ៥៧ពាន់លានដុល្លារអាមេរិក។ លោកជំទាវបានបញ្ជាក់ទៀតថា ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។ អនុបាតឥណទានមិនដំណើរការ បានបន្ដកើនឡើងក្នុងនោះវិស័យធនាគារមានកម្រិត ៧.៩% និងវិស័យមីក្រូហិវត្ថុមានកម្រិត ៩%។ បច្ចុប្បន្ន នៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ធនាគារឯកទេស ៩គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើ […]

វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ  នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ បន្ថែមពីលើការដឹកជញ្ជូនទំនិញ វិស័យអាកាសចរណ៍ក៏មានភាពរីកចម្រើនសម្រាប់អ្នកដំណើរផងដែរ ដោយការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ២២% ដែលមានអ្នកដំណើរសរុប ៦,២៤លាននាក់ក្នុងឆ្នាំ២០២៤។ លើសពីនេះ ចំនួនជើងហោះហើរកើនឡើង ១៤% ដែលឈានដល់ចំនួនជើងហោះហើរដ៏រឹងមាំចំនួន ៥៨.៣៥៤។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានអាកាសយានដ្ឋានអន្តរជាតិឈានមុខគេចំនួនបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ […]

ត្រឹមឆ្នាំ២០២៤ នៅកម្ពុជាមានឥណទានទិញផ្ទះផ្តល់ដោយធនាគារជាង ៦,៧៨ពាន់លានដុល្លារ កើន១២.៥%

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារសម្រាប់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ៦,៧៨ ពាន់​លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ ឬស្មើនឹង ១២.៥%​ នៃទំហំឥណទានសរុប ៥៤,៣ ពាន់លានដុល្លារ។​ បើតាមរបាយការណ៍ខាងលើ ឥណទានផ្តល់សម្រាប់សកម្មភាពជួញដូរអចលនទ្រព្យមាន ១១,៦% និងវិស័យសំណង់ ៩,៧% ឬស្មើនឹង ៦,២៩ ពាន់លានដុល្លារ និង ៥,២៦ ពាន់លានដុល្លារ រៀងគ្នា។​ ដោយឡែក ឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើសកម្មភាពសំណង់មានទំហំ ៣៥៥លានដុល្លារ ឬស្នើនឹង ៦,៧% នៃទំហំឥណទានសរុប ៥,៣ពាន់លានដុល្លារ។ ធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងរបាយការណ៍ដដែលថា វិស័យសំណង់បន្តមានកំណើនទាបត្រឹម ០,៥%​ ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មានកំណើន ០,៨% ដែលគាំទ្រជាចម្បងដោយគម្រោងសំណង់សាធារណៈសំខាន់ៗ ដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន។ ការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ បន្តកើនឡើង ៣៣.២% ធៀបនឹងឆ្នាំ២០២៣ ដែលមានកំណើន ៤,៦%។​ សម្រាប់វិស័យអចលនទ្រព្យ មានកំណើនបន្តិចត្រឹម ០,២ភាគរយ ក្នុងឆ្នាំ២០២៤ (-0.៦ […]

ក្រុមហ៊ុនបរទេសចំនួន២ រួមគ្នាបង្កើតសួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់នៅក្នុងទីក្រុងប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vinci Construction និង Sage Engineering បានប្រកាសពីគម្រោងសហការគ្នាដើម្បីបង្កើត “សួនកែច្នៃកាកសំណល់” ដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រើប្រាស់បច្ចេកវិជ្ជាទំនើបសម្រាប់កែច្នៃកាកសំណល់រឹងនៅទីក្រុង និងបង្កើតថាមពលស្អាត ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នករស់នៅក្នុងទីក្រុង។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ លោក Chauveau បានរៀបរាប់លម្អិតថា កិច្ចប្រជុំនេះបានដើរតួជាវេទិកាមួយដើម្បីចែករំលែកការយល់ដឹងពីអ្នកជំនាញដែលបាននិងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះ។ ពួកគេបានផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដែលជាការរកឃើញចុងក្រោយបំផុតនូវបច្ចេកវិទ្យាច្នៃប្រឌិតដែលផ្តោតលើការកែច្នៃសំណល់រឹង និងការបំប្លែងរបស់វាទៅជាថាមពលដែលអាចប្រើប្រាស់បាន។ ដោយលើកឡើងពីសារៈសំខាន់នៃគម្រោង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗចំនួនប្រាំសម្រាប់សួនកែច្នៃសំរាម៖ ១. បង្កើតថាមពលស្អាត និងតម្លៃសមរម្យ៖ បំប្លែងកាកសំណល់ទៅជាអគ្គិសនី។ ២. […]

ជប៉ុនជួយកម្ពុជាជាង $២៤ម៉ឺន ដំឡើងប្រព័ន្ធទឹកស្អាតនៅឃុំកំពង់ឃ្លាំង ខេត្តសៀមរាប

នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត រដ្ឋាភិបាលជប៉ុនបានផ្តល់មូលនិធិជាង ២៤៣.៤៥០ដុល្លារ ជួយដល់ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ប្រទេសកម្ពុជា។ ជំនួយលើនេះ ស្ថិតក្រោមកិច្ចព្រមព្រៀងជំនួយឥតសំណងរបស់គូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូច​សន្តិសុខម​នុស្ស​ជាតិរបស់ប្រទេសជប៉ុន។ គួរបញ្ជាក់ថា សមាគមទឹកស្អាតជនបទកម្ពុជា គឺជាអ្នកទទួលជំនួយនេះ សម្រាប់យកទៅដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅតាមភូមិចំនួនពីរក្នុងឃុំកំពង់ឃ្លាំង ស្ថិតក្នុងខេត្តសៀមរាប។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ២០២៥ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ដែល​មាន​ការ​ចូល​រួម​ដោយ​ឯកឧត្តម Uino Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ឯកឧត្តម Uino Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងនេះ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ២,៣០០នាក់ នៅក្នុងតំបន់នេះ នឹងទទួលបានទឹកស្អាតក្នុងតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ការកែលម្អទាំងនេះនឹងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានយ៉ាងសំខាន់។ ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសជប៉ុនបានប្តេជ្ញាផ្តល់ជំនួយ Kusanoni ដើម្បីជួយសម្រួលដល់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូចនៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជំនួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការប្រតិបត្តិគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ស្ថានទូតជប៉ុនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជាតាមរយៈការរួមចំណែកដល់គម្រោងជិត ៧០០គម្រោង។ ការផ្តល់មូលនិធិនាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ដោយបញ្ជាក់សារជាថ្មីអំពីភាពជាដៃគូដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ - Video Advertisement -