តើសំណង់អគារខ្ពស់ៗចាំបាច់ឬទេសម្រាប់ក្រុងភ្នំពេញ?

ភពលោកមានការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកអគារទំនើបខ្ពស់ៗ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ហើយនិន្នាការនេះត្រូវបានកត់សំគាល់ឃើញជាពិសេសនៅទ្វីបអាស៊ីដោយសារតែកំណើនសេដ្ឋកិច្ចខ្លាំងនៅទីផ្សារសំខាន់ៗ។

ការសាងសង់អគារខ្ពស់ៗជាសូចនាករនៃភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច។ អគារខ្ពស់មួយជាទូទៅមានមួយ ឬច្រើននៃចំណុចទាំងនេះ៖ កន្លែងវប្បធម៌ ការកំសាន្ត សណ្ឋាគារ ហាងលក់រាយ ការិយាល័យលំដាប់ថ្នាក់ពិភពលោក និងការមើលឃើញទិដ្ឋភាពទីក្រុង ៣៦០ដឺក្រេ ប៉ុន្ដែការអភិវឌ្ឍបែបនេះក៏អាចបង្ហាញពីការពោរពេញដោយអចលនទ្រព្យផងដែរ។

វាជាចម្លើយ Yes និងNo ថាតើទីក្រុងភ្នំពេញចាំបាច់សាងសង់អាគារខ្ពស់ៗដែរឬទេ។ វាអាស្រ័យលើគោលគំនិតនៃការអភិវឌ្ឍ។ នៅតំបន់មួយចំនួនវាសមហេតុផលសម្រាប់ការសាងសង់អគារខ្ពស់ៗ ចំណែកតំបន់មួយចំនួនទៀតគឺមិននោះទេ នេះបើតាមលោក Chhayleang Nguon នាយកប្រតិបត្តិក្រុមហ៊ុន Ratanaka Realty ។

ក្រុមប្រឹក្សា Council on Tall Building and Urban Habitat (CTBUH) ដែលជាស្ថាប័នអន្ដរជាតិក្នុងវិស័យអគារខ្ពស់ៗ និងការរចនាទីក្រុងប្រកបដោយនិរន្តភាព បានឲ្យនិយមន័យពាក្យ “អាគារកម្ពស់ Tall Building” ថាជាអគារដែលមានកម្ពស់ខ្ពស់ជាង ១៥០ម៉ែត្រ។ សព្វថ្ងៃនេះ រាជធានីភ្នំពេញពោរពេញទៅដោយអាគារកម្ពស់ ៨ទៅ ១៥ជាន់ ហើយអាគារទាំងនេះនៅរាយប៉ាយនៅទូទាំងទីក្រុង។

រហូតមកដល់ពេលនេះ ទីក្រុងភ្នំពេញមិនទាន់មានអគារដែលមានកម្ពស់ខ្ពស់ខ្លាំងនោះទេ។​ យ៉ាងណាក៏ដោយមានអាគារកម្ពស់ខ្ពស់ពីរត្រូវបានស្នើឡើងនោះគឺ ការអភិវឌ្ឍចម្រុះដែលមានអគារកម្ពស់ ៧៨ជាន់ ត្រូវនឹងកម្ពស់ ៣០០ម៉ែត្រ និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong Twin Trade Center ដែលមានទីតាំងស្ថិតនៅលើផ្ទៃដី ៥ហិកតានៃតំបន់អចលនទ្រព្យតម្លៃថ្លៃ ទល់មុខមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល។

ទូទៅអគារខុនដូកម្ពស់ជាង ២០ជាន់មានប្រជាប្រិយភាព ហើយអាចទទួលបានតម្លៃខ្ពស់ក្នុងមួយម៉ែត្រការ៉េ។ ដូចគ្នាដែរ អគារការិយាល័យក៏អាចទទួលបានថ្លៃជួលខ្ពស់។ ក្នុងពេលជាមួយគ្នា អ្នកទិញ ឬអ្នកជួលក៏នឹងថ្លឹងថ្លែងរវាងតម្លៃ/ថ្លៃជួលដែលកើនឡើង និងការអភិវឌ្ឍ។ នៅពេលគិតពីកម្ពស់ កម្ពស់ដែលចង់បានគឺពីកម្ពស់ ១២ជាន់ទៅ ៥០ជាន់ ឬ ២០០ម៉ែត្រ។

ដើម្បីសាងសង់អគារខ្ពស់ គេត្រូវការគុណភាពខ្ពស់ផ្នែកការរចនា ការរៀបចំផែនការ និងលក្ខណៈពិសេសផ្សេងទៀត។ អគារកាន់តែខ្ពស់ លក្ខខណ្ឌសម្រាប់ការសាងសង់មានកាន់តែច្រើន ព្រោះវាត្រូវទប់ទល់ជាមួយនិងបញ្ហារញ្ជួយដី ព្រមទាំងធន់ទ្រាំនឹងកម្លាំងខ្យល់។ កត្តាផ្សេងទៀតក៏ត្រូវគិតគូរផងដែរដូចជា ការតភ្ជាប់ជណ្តើរយន្ត ឬការបំបែកភ្លើង។ ស្តង់ដារសម្រាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការផ្គត់ផ្គង់ថាមពលជាទូទៅគឺខ្ពស់ជាងអាគារទាបៗ។

អគារខ្ពស់ភាគច្រើនត្រូវបានសាងសង់សម្រាប់វិនិយោគិន។ សម្រាប់ប្រជាជនទូទៅ ពួកគេនៅតែចូលចិត្តរស់នៅក្នុងអគារទាប និងអគារមានដង់ស៊ីតេមនុស្សទាប នេះបើតាមលោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខា។

រាជធានីភ្នំពេញកំពុងមាននិន្នាការថ្មីមួយ ដែលការអភិវឌ្ឍអគារខ្ពស់ៗមួយចំនួនចាប់ដៃគូជាមួយសណ្ឋាគារល្បីៗ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះនៃអគារទាំងនេះឧទាហរណ៍ សណ្ឋាគារ Rosewood Hotels & Resorts ជាមួយអគារ Vattanac Capital Tower និងសណ្ឋាគារ Shang-ri La ជាមួយអគារ The Peak។ ការណ៍នេះនឹងបង្កើនទំនុកចិត្តដល់អ្នកជួលពាក់ព័ន្ធនឹងការប្រតិបត្តិ ការរចនា និងស្តងដារគុណភាពដែលផ្តល់ដោយប្រតិបត្តិករទាំងនេះ។

ទោះជាយ៉ាងណា អាគារការិយាល័យខ្ពស់ៗអាចនឹងមិនទទួលបានការចាប់អារម្មណ៍ខ្លាំងទេនៅភ្នំពេញ បើគិតទៅលើការចំណាយលើការអភិវឌ្ឍន៍ធៀបនឹងថ្លៃជួលដែលអាចទទួលបាន។ ជាមួយគ្នានេះដែរ មិនមានតម្រូវការគ្រប់គ្រាន់ពីអ្នកជួលដែលហ៊ានបង់ថ្លៃជួលខ្ពស់ ហើយអាគារការិយាល័យដែលមានស្រាប់បានបំពេញនូវតម្រូវការបច្ចុប្បន្នរបស់អ្នកជួលហើយនៅក្នុងទីផ្សារការិយាល័យ។

នៅក្នុងទីផ្សារសំខាន់ៗផ្សេងទៀតដូចជា ហុងកុង និងសិង្ហបូរី អាគារការិយាល័យខ្ពស់ៗអាចទទួលបានថ្លៃជួលខ្ពស់ជាងតម្លៃមធ្យមក្នុងទីផ្សារ។ ស្រដៀងគ្នាដែរសម្រាប់ខុនដូលំនៅដ្ឋាន អ្នកអភិវឌ្ឍន៍គួរតែពិចារណាថា តើអាចទទួលបានតម្លៃប៉ុន្មានមុនពេលធ្វើការសម្រេចចិត្តបន្តគម្រោងអគារខ្ពស់ ព្រោះថាទីផ្សារត្រូវការគុណភាពទៅតាមកម្ពស់អគារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋ​ប្រកាស​បើក​ឱ្យ​ប្រើ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ខ្ពស់បំផុត​នៅ​កម្ពុជា​ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីនៅសប្ដាហ៍ក្រោយនេះ

រដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យប្រើប្រាស់ស្ពានខ្ពស់ជាងគេនៅកម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាសប្តាហ៍ក្រោយនេះ។ នេះបើតាមពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេ​នៅកម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ ស្ពានខ្ពស់ជាងគេនេះ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ គួររំលឹកថា ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាផ្នែកដ៏សំខាន់មួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិ​សាស្រ្ត​ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមា​ណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ា​ងអាន។ (អានបន្ថែម) គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧,៣៦៣ […]

ក្រសួងដែនដី ណែនាំឱ្យរៀបប្រជុំជនតាមដងទន្លេមេគង្គ និងបឹងទន្លេសាបទៅជាភូមិឋានក្សេមក្សាន្ត

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីផែនការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ដោយរាជរដ្ឋាភិបាល កំពុងតែជំរុញឱ្យបណ្តាខេត្តជាប់ដងទន្លេទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគម្រោងនេះឱ្យបានហ្មត់ចត់ ដើម្បីទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព ។ នេះបើយោងតាមកិច្ចប្រជុំ ពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានស្នើសុំធាតុចូលពីសំណាក់ខេត្តជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា៖ ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក ក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងសមាគមទេសចរណ៍ ដើម្បីខ្លួនអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ពោលគឺរៀបចំក្រុងទៅតាមដង្ហើមសេដ្ឋកិច្ចរបស់ក្រុងនីមួយៗផងដែរ។ ពាកព័ន្ធនឹងផែនការរៀបចំកែលម្អ និងលើកម្ពស់សោភ័ណភាពក្រុង និងទីប្រជុំប្រកបដោយផាសុកភាព និងនិរន្តរភាព កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីគំនិតផ្ដួចផ្ដើមដាច់ដោយឡែកមួយក្នុងការបង្កើតសួនសាធារណៈ […]

៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ!

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់សម្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីលំហូរទុនវិនិយោគដ៏រឹងមាំ និងការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំថ្មី ដោយរំពឹងថា នឹងអាចបង្កើតការងារថ្មីបានជិត ១២ម៉ឺនកន្លែង នៅទូទាំងប្រទេសផងដែរ។ ក្នុងចំណោមគម្រោងទាំងអស់នេះ មានគម្រោងចំនួន ៩៩ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ គម្រោងចំនួន ៧៣ទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ទាំងអស់នេះជាការឆ្លុះបញ្ចាំងឱ្យឃើញពី កំណើនប្រកបដោយតុល្យភាពនៅក្នុងតំបន់ទាំងពីរ។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តួលេខនេះបានបង្ហាញពីការកើនឡើងនៃគម្រោងបន្ថែមចំនួន ៦៦គម្រោង ជាមួយនឹងដើមទុនវិនិយោគសរុបកើនឡើងជាង ៣០៥លានដុល្លារ ដែលមានន័យថាមានអត្រាកំណើនប្រមាណ ១៤%។ ដោយឡែក សម្រាប់ខែមីនាតែម្នាក់ឯង ឃើញថាមានការចុះបញ្ជីគម្រោងថ្មីចំនួន ៦០គម្រោង ក្រោមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៥ម៉ឺនកន្លែង។ ជាការកត់សម្គាល់ ប្រភពទុនមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ គឺ ៥៦,២៣%  លេខរៀងទី២គឺប្រភពទុនក្នុងស្រុក (កម្ពុជា) […]

KOICA គ្រោងវិនិយោគ ៧លានដុល្លារ ជួយពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

ក្នុង​ការ​ជំរុញ​យ៉ាង​សំខាន់មួយក្នុងវិស័យ​សុខភាព​ក្នុង​ខេត្ត​រតនគិរី ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ប្រកាសពីផែនការ​វិនិយោគ ៧លាន​ដុល្លារ ​ដើម្បី​លើក​កម្ពស់​សមត្ថភាព​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។ គំនិតផ្តួចផ្តើមនេះ មានចំណងជើងថា “ការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈដ៏ទូលំទូលាយក្នុងខេត្តរតនគិរី” ត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ រវាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី Moonjung CHOI នាយកប្រចាំប្រទេស KOICA ប្រចាំកម្ពុជា។ លោកស្រី CHOI បានគូសបញ្ជាក់ថា គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវភាពអាចរកបាន និងគុណភាពនៃសេវាថែទាំសុខភាពក្នុងតំបន់ ដោយធានាថាប្រព័ន្ធសុខាភិបាលសាធារណៈក្នុងស្រុក រួមទាំងមន្ទីរពេទ្យបង្អែកខេត្តអាចដំណើរការកាន់តែមានប្រសិទ្ធភាព។ ការវិនិយោគនេះ នឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ស្ថិតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីជំនួយឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ មូលនិធិសរុបនេះ មានចំនួនប្រហែល KRW ៩.៦៦0លាន ឬប្រហែល ៧លានដុល្លារ។ ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា បានលើកឡើងពីសារៈសំខាន់នៃការរួមចំណែកទាំងនេះ មិនត្រឹមតែសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការលើកកម្ពស់ធនធានមនុស្សក្នុងវិស័យថែទាំសុខភាពរបស់កម្ពុជាផងដែរ។ ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាព និងការកសាងប្រព័ន្ធសុខភាពសាធារណៈឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។ - Video Advertisement -

កម្ពុជាចាប់ផ្តើមអនុវត្តគម្រោងកែលម្អសន្តិសុខទឹក ដោយប្រើកម្ចីពីធនាគារពិភពលោក $១៤៥លាន

ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើមអនុវត្តគម្រោង “ការកែលម្អសន្តិសុខទឹករបស់កម្ពុជា” ជាផ្លូវការ ដែលគាំទ្រដោយកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនាគារពិភពលោកចំនួន ១៤៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសន្តិសុខទឹកនៅទូទាំងប្រទេស បង្កើនផលិតភាពកសិកម្ម និងពង្រឹងភាពធន់នឹងហានិភ័យដែលទាក់ទងនឹងអាកាសធាតុ។ នៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ ឯកឧត្តម ហ៊ាន​ វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការកែលម្អការគ្រប់គ្រងទឹក ចំពេលបញ្ហាប្រឈមដែលកម្ពុជាកំពុងជួបប្រទះ រួមមានទឹកជំនន់ធ្ងន់ធ្ងរ គ្រោះរាំងស្ងួត និងការវាយប្រហារដោយសមាសធាតុចង្រៃនាពេលកន្លងមក។ ឯកឧត្តមបានមានប្រសាសន៍ថា “យើងត្រូវផ្តល់អាទិភាពដល់សន្តិសុខទឹក និងអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីការពារបរិស្ថាន និងកសិកម្មរបស់យើង” ។ (អានបន្ថែម) ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដាក់ចេញនូវគោលនយោបាយដែលមានចំណងជើងថា “មានហូប, មានប្រើ, មានបាន និងមានរហូត” ដែលផ្តោតលើការជំរុញវិស័យកសិកម្ម។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសន្តិសុខស្បៀង ជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងលើកកំពស់ជីវភាពរបស់កសិករនៅទូទាំងប្រទេស។ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះ ដោយបានកត់សម្គាល់ថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក ដែលមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ការការពារបរិស្ថាន […]

ក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

ក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដែលជាក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលនៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់សក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងវិស័យគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើន។ នេះបើតាមជំនួបពិភាក្សាការងារដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាគម្រោងវិនិយោគនេះអាចដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។ ជាការឆ្លើយតប ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រការវិនិយោគតាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសាទរ និងគាំទ្រដល់ផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានលើកឡើងពីការវិនិយោគលើវិស័យមួយនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង ចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជា «អធិរាជស្វាយចន្ទីនាពេលអនាគត»។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន […]