ត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តព្រៃវែងសង់ផ្លូវជាតិ-ខេត្ត ៤៣ខ្សែ ប្រវែងជាង ៨៥២គ.ម

ខេត្តព្រៃវែងមានផ្លូវជាតិ និងផ្លូវខេត្តសរុប ៤៣ខ្សែ ប្រវែងជាង ៨៥២គីឡូម៉ែត្រ ខណៈផ្លូវជនបទមាន ១.០៩៧ខ្សែ ប្រវែង ៣៥៧០គីឡូម៉ែត។ នេះបើតាមសន្និសីទ​សារព័ត៌មាន ស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​កន្លង​មក​” របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ក្នុងនោះ ខេត្តមានផ្លូវជាតិចំនួន ៦ខ្សែ ប្រវែង ២១៤,២៤គីឡូម៉ែត្រ និងមានផ្លូវខេត្តចំនួន ៣៧ខ្សែ មានប្រវែង ៦៣៨,១៨គីឡូម៉ែត្រ។

ទន្ទឹមនឹងនេះផងដែរ ខេត្តក៏មានផ្លូវជនបទ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បានតភ្ជាប់ពីក្រុង/ស្រុក ទៅកាន់បណ្តាឃុំ/សង្កាត់មានប្រវែងសរុប ១.០៩៧ខ្សែ ប្រវែង ៣.៥៧០គីឡូម៉ែត។

គួរបញ្ជាក់ថា ក្រៅពីការកសាងផ្លូវ ខេត្តក៏មានស្ពានបេតុងចំនួន ១២៩កន្លែង ប្រវែង ៦.៦១៣ម៉ែត្រ ស្ពានបេឡេត៍ចំនួន ០២កន្លែង ប្រវែង១១៧ម៉ែត្រ ស្ពានខ្សែកាបចំនួន ០១កន្លែង ប្រវែង ២២១៥ម៉ែត្រ។

ចំពោះការងារសាធារណការ និងអភិវឌ្ឍន៍ជនបទវិញ ៥ឆ្នាំកន្លងមកនេះ ខេត្តព្រៃវែងបានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង ២២៨,៧៧គីឡូម៉ែត្រ​ ផ្លូវបេតុងប្រវែង ២៣,៥១គ.ម ផ្លូវដីល្បាយថ្ម ក្រាលគ្រួសក្រហម និងខ្សាច់ភ្នំប្រវែង ៤៧១,៩៨គ.ម ស្ពាន២០កន្លែង ប្រវែង ៥៩៤ម៉ែត្រ លូមូលបណ្តោយផ្លូវប្រវែង ៥,៣៦គ.ម ដោយប្រើប្រាស់ថវិកាអស់ប្រមាណជាង ១៣៥,៦៦លានដុល្លារអាមេរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប  នៅកំពង់ធំ សង់បាន ២៥%

គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹក​កំពង់​គរ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម​ប្រកបដោយ​ចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។ - […]

មិនដល់១ខែផង ការងារសង់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបាន៦៥%ហើយ

គិតមកដល់ពេលនេះ ការងារសាងសង់ច្រាំងទន្លេ ប្រវែងជាង ២០០ម៉ែត្រ ស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបានប្រមាណ ៦៥% ហើយ។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក បានឱ្យដឹងថា ការងារសាងសង់ច្រាំងទន្លេ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ បច្ចុប្បន្នបើគិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ក្នុងនោះរួមមាន៖ ១)ការពារជើងក្រោម សម្រេចបាន ១០០% និង ២)ការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន ៣៥% ។ គួររំលឹកថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំង គឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ។ ជាវិធានការចំពោះមុខ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តការសាងសង់ច្រាំងទន្លេប្រវែង ២២០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ […]

ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ចាម សម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ)បានជាង ១១៩គីឡូម៉ែត្រ

ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ ខេត្តកំពង់ចាមទទួលបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ២៧ខ្សែ ប្រវែង១១៩,១គីឡូម៉ែត្រ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ DBST ខេត្តកំពង់ចាម ក៏ទទួលបាន ផ្លូវ​បេតុង​ ចំនួន ២០៧ខ្សែ ប្រវែង ៨៩,៥គ.ម និងផ្លូវដី ចំនួន ៣៨ខ្សែ ប្រវែង ១៥៥,៦គ.ម។ លើសពីនេះ ឯកឧត្តមក៏បានបង្ហាញពីសមិទ្ធផលនានាជាច្រើនទៀតដែលខេត្តកំពង់ចាម បានទទួលពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន៖ ទីលានទុកដាក់សំរាមក្រុងកំពង់ចាម តាមលក្ខណៈស្តង់ដាបច្ចេកទេស គម្រោងសាងសង់ប្រព័ន្ធលូ ដោះទឹកកខ្វក់ និងលូដោះទឹកភ្លៀង និងគម្រោងទឹកស្អាតជាដើម។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះដែរ ខេត្តកំពង់ចាមមានកំណើនសេដ្ឋកិច្ច ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យ […]

គម្រោងស្ដារប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភាគខាងលិចក្រុងភ្នំពេញ សម្រេចបាន ៥០,៥០%

គិតមកត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៥០,៥០% ហើយ។ បើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកបញ្ជៀសការជន់លិចនៅភាគខាងលិចក្រុងភ្នំពេញនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ,  ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះ PK១៥+៤៥០ ដល់ ២៣+៥៥០។ បើតាមមន្ទីរសាធារណការ ធ្លាប់បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ […]

ត្រឹមដើមខែមករា ២០២៥នេះ គម្រោងស្ដារនិងពង្រីកផ្លូវជាតិលេខ៧ សម្រេចបានជិត ២៩%

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គម្រោងដ៏សំខាន់នៃការស្តារ និងពង្រីកផ្លូវជាតិលេខ៧ បានឈានដល់ចំណុចមួយគួរឱ្យកត់សម្គាល់ គឺសម្រេចការសាងសង់បាន ២៨,៧៦% ហើយ បើគិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ។ នេះបើតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ  ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ គម្រោងដែលកំពុងបន្តការសាងសង់យ៉ាងសកម្មនេះ មានគោលបំណងពង្រីកផ្លូវដល់ទៅបួនគន្លង ដែលលាតសន្ធឹងពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា។ ក្រសួងបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបាន និងកំពុងបានធ្វើការយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យបានថាវឌ្ឍនភាពគម្រោងនឹងត្រូវបានបញ្ចប់ទៅដោយរលូន និងតាមផែនការដែលបានកំណត់។ គួររំលឹកថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម) គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) […]

បច្ចុប្បន្ន គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៧៨%

គិតត្រឹមដើមឆ្នាំ២០២៥នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម) ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ការងារចាក់បេតុងកៅស៊ូ (AC) នឹងត្រូវបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥នេះ។ កំណាត់ផ្លូវមួយចំនួនត្រូវបានបញ្ចប់ដោយជោគជ័យរួចរាល់ហើយ នេះជាការបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ ខណៈការសាងសង់កំពុងបន្ត ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ […]