ត្រឹមខែមេសា-២០២៣ កម្ចីជាង ៥០លានដុល្លារ បានផ្តល់ឱ្យអាជីវកម្មទេសចរណ៍ជាង ៣៤០ទីតាំង

គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦មូលដ្ឋាន ទទួលបានហិរញ្ញប្បទានចំនួន ៥៣,៤៦លានដុល្លារ ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)។ នេះបើតាមការឱ្យដឹងពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

ចំពោះហិរញ្ញប្បទានដែលបានផ្តល់នេះ គឺមានចំនួន ៥៣,៤៦លានដុល្លារ ឬស្មើនឹង ៣៥,៦៤% នៃគម្រោងថវិកាសរុបមានចំនួន ១៥០លានដុល្លារ សម្រាប់គម្រោង TRCS ។

ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។

ជាមួយគ្នានេះផងដែរ SME Bank បានបញ្ជាក់ដែរថា សហគ្រិនស្ត្រីអាចស្នើសុំហិរញ្ញប្បទានខាងលើជាមួយទំហំទឹកប្រាក់រហូតដល់ ១,០០០,០០០ដុល្លារ  ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំទាបចាប់ពី ៥.៥% និងរយៈពេលហិរញ្ញប្បទានរហូតដល់ ១០ឆ្នាំផងដែរ។

គួរបញ្ជាក់ថា ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានដុល្លារ បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME​ Bank) នៅក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងវិស័យអប់រំ និងផ្នែកវេជ្ជសាស្ត្រ

រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ ដល់​កម្ពុជា ដើម្បីពង្រឹងសកម្មភាពអប់រំកុមារតូចៗ និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា បានធ្វើឡើងនៅព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំ​នៅ​កម្ពុជា បាន​ឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់ដល់គម្រោងចំនួន ០២រួមមាន៖ -ទី១ ថវិកាចំនួន ២៤៥.៨៧២ដុល្លារ ផ្តល់ទៅកាន់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និង​ជំនួយសង្គ្រោះអន្តរជាតិ (FIDR) ។ គម្រោងនេះ មាន​គោលបំណងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ ក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដោយពង្រឹងសមត្ថភាព និងភាព​ជាអ្នកដឹកនាំរបស់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្នុងនោះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និង​មណ្ឌល​សុខភាព ក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់​រោគសញ្ញាជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមាន​កម្រិត​ខ្ពស់ជាងឲ្យបានត្រឹមត្រូវ។ -ទី២ ថវិកាចំនួន ៤៧៤.៤៣២ដុល្លារ បាន​ផ្តល់​ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) សម្រាប់គម្រោង​ធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណ​ភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមតេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត នឹងធ្វើឲ្យប្រសើរឡើង​នូវ​បរិយា​កាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់ការដោះ​ស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ។ គួរបញ្ជាក់ថា ជំនួយឥតសំណងនេះ […]

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញផែនការបង្កើនសមត្ថភាពហិរញ្ញប្បទានប្រចាំឆ្នាំរបស់ខ្លួនពី ២៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ ៣៦ពាន់លានដុល្លារនៅឆ្នាំ២០៣៤ ។ ការពង្រីក ៥០% នេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់ ADB ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងជំរុញកំណើនប្រកបដោយចីរភាព។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា ផែនការប្រើប្រាស់មូលធន (CUP) នេះនឹងពង្រឹងឥទ្ធិពលការងាររបស់ ADB ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដី។ ផែនការនេះអនុញ្ញាតឱ្យការវិនិយោគជាយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងលើកកម្ពស់គុណភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៅក្នុងតំបន់។ ADB មានគោលបំណងពង្រឹងការផ្តល់ប្រាក់កម្ចីសម្បទាននេះ ដើម្បីបង្កើនមូលនិធិអភិវឌ្ឍន៍អាស៊ី និងជំរុញយ៉ាងខ្លាំងនូវការសន្យាផ្តល់ប្រាក់កម្ចីរបស់ខ្លួនក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។ ប្រតិបត្តិការមិនមែនអធិបតេយ្យភាពនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងពី ២០% ទៅ ២៧% ក្នុងទសវត្សរ៍ក្រោយ ខណៈពេលដែលប្រតិបត្តិការអធិបតេយ្យភាពនេះក៏នឹងពង្រីកល្បឿនអភិវឌ្ឍន៍ជាមធ្យមបន្ថែមទៀតផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០៣០ របស់ខ្លួន ADB នឹងក៏បានបង្កើនចំណែកនៃហិរញ្ញប្បទានអាកាសធាតុដល់ ៥០% នៃការប្តេជ្ញាចិត្តសរុប ដែលនឹងឈានដល់ ១៣ពាន់លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានពីវិស័យឯកជនពីការផ្តល់មូលនិធិរបស់ ADB និងការប្រមូលផ្តុំដោយផ្ទាល់នៅឆ្នាំ២០៣០។ នៅពេលដែល ADB […]

ជប៉ុនជួយជាង ២០ម៉ឺនដុល្លារ ជំរុញសេវាសង្រ្គោះបន្ទាន់ក្នុងពេលមានអាសន្នដោយអគ្គិភ័យក្នុងក្រុងភ្នំពេញ

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ចំនួន​ជាង​ ២០​ម៉ឺន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​គម្រោង​សំខាន់​ចំនួន​ពីរ​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​ឆ្លើយតបពេលមានអាសន្នដោយអគ្គិភ័យ​ក្នុង​រាជធានី​ភ្នំពេញ។ មូលនិធិនេះកើតឡើងតាមរយៈកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូចដែលគេស្គាល់ថាជា Kusanone។ ជំនួយហិរញ្ញវត្ថុនេះ នឹងត្រូវបែងចែកសម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន២ គឺ៖ គម្រោង​ទី​១ មាន​​ឈ្មោះថា “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” មាន​ថវិកា​ចំនួន ៨៣.៦៧២ដុល្លារ។ គម្រោងនេះមានគោលបំណងបំពាក់ក្រុមពន្លត់អគ្គិភ័យក្នុងតំបន់ ជាមួយនឹងរថយន្តឯកទេសដែលត្រូវបានរចនាឡើងដើម្បីបាញ់ផ្សែងចេញពីអគារក្នុងអំឡុងពេលឧប្បត្តិហេតុអគ្គិភ័យ ដែលអាចជួយដល់ប្រតិបត្តិការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព។ គម្រោង​ទី​ពីរ មានឈ្មោះថា “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” មានថវិកាចំនួន ១៥៤.៣៧៦ដុល្លារ។ គម្រោងនេះនឹងជំរុញសេវាកម្មសង្គ្រោះបន្ទាន់របស់ទីក្រុងដោយផ្តល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងមួយទៀតបំពាក់ដោយកាំជណ្ដើរប្រវែង ៤០ម៉ែត្រ ដែលអនុញ្ញាតឱ្យមានលទ្ធភាពកាន់តែច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គីភ័យ។ រដ្ឋបាលរាជធានីភ្នំពេញបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្កត់ធ្ងន់ថា ជំនួយបច្ចេកទេស និងយានជំនិះទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យនៅក្នុងទីក្រុង។ ជំនួយនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងធានាថាសេវាសង្គ្រោះបន្ទាន់ត្រូវបានបំពាក់យ៉ាងល្អ ដើម្បីដោះស្រាយឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព។ ដោយសាររាជធានីភ្នំពេញបន្តរីកចម្រើន ការធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋនៅតែជាអាទិភាពកំពូល ហើយភាពជាដៃគូជាមួយប្រទេសជប៉ុននេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពឆ្លើយតបពេលមានអាសន្នរបស់ទីក្រុង។ - Video Advertisement -

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សំខាន់ៗនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយ នយោបាយដកថយនេះ បានបន្សល់ទុកចន្លោះប្រហោងឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹង ក្លាយឪកាសដ៏ល្អសម្រាប់ប្រទេសចិនចូលមកបំពេញជំនួស។ ជំនួយបរទេសជិត ៦៨ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ធ្លាប់បានជួយបន្តពីឆ្នាំ ២០២៣ ដល់ប្រទេសនៃអនុតំបន់ទន្លេមេគង្គក្នុងមាន ប្រទេសកម្ពុជាផង ឥឡូវនេះត្រូវបានកាត់ផ្តាច់ ហើយការសម្រេចចិត្តនេះ បានប៉ះពាល់ ដល់មនុស្សរាប់ លាននាក់ដែលកំពុងពឹងផ្អែកលើកម្មវិធីទាំងនេះ យោងតាមសារៈព័ត៌មាន scmp.com រាយការណ៍កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ផ្តើមចេញពីគោលនយោបាយ “អាមេរិកមុនគេ America First” របស់លោក ដូណាល់ ត្រាំ និងគម្រោងមូលនិធិមត៌ក ២០២៥ ( Heritage Foundation’s 2025) បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន និងអ្នកជំនាញក្នុងតំបន់ ដោយក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច និងនយោបាយរយៈពេលវែង។ យោងតាមលោក Grace Stanhope សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន […]

ជប៉ុនវិនិយោគជាង $២០ម៉ឺន សង់កំពង់ផែនៅកោះរ៉ុង និងតម្លើងម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនៅភ្នំពេញ

រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាជំនួយចំនួន ២០៤.៧២០ដុល្លារ ដើម្បីវិនិយោគលើគម្រោងសំខាន់ៗចំនួនពីរ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងការកែលម្អសេវាសុខភាពនៅកម្ពុជា។ ការផ្តល់មូលនិធិនេះត្រូវបានរៀបចំជាផ្លូវការនៅក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងតំណាងមកពីស្ថាប័នទទួល។ ថវិកា​មួយ​ផ្នែក​ដែល​មាន​ចំនួន ៦៣.៤៧០ដុល្លារ ​នឹង​ត្រូវ​បែងចែក​សម្រាប់​តម្លើងម៉ាស៊ីនដ៏សំខាន់មួយនៅ​រោងចក្រ​ផលិត​ឧបករណ៍​សិប្បនិម្មិត​​នៅ​រាជធានី​ភ្នំពេញ។ គ្រឿងបរិក្ខារដ៏ទំនើបបំផុតនេះ នឹងមកជំនួសឱ្យម៉ូដែលចាស់ដែលមានមុខងារទាប និងប្រើពេលវេលាផលិតយូរ។ ជំនួយសប្បុរសមួយនេះមានគោលបំណងធ្វើឱ្យដំណើរការផលិតកាន់តែមានភាពប្រសើរឡើង និងលឿនរហ័សជាងមុន ដើម្បីផ្គត់ផ្គង់ដល់តម្រូវដ៏ចាំបាច់ក្នុងវិស័យសុខាភិបាល។ បន្ថែមពីលើគំនិតផ្តួចផ្តើមផ្នែកសុខភាព ថវិកាដែលនៅសេសសល់នឹងគាំទ្រដល់ការសាងសង់កំពង់ផែថ្មីមួយនៅឃុំកោះរ៉ុង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រដ្ឋបាលក្រុងកោះរ៉ុង នឹងទទួលបានថវិកាចំនួន ១៤១.២៥០ដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងបម្រើដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៣.០០០នាក់។ កំពង់ផែថ្មីនេះត្រូវបានគេរំពឹងថានឹងសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនរវាងកោះរ៉ុង និងដីគោក ក៏ដូចជាពង្រឹងការដឹកជញ្ជូនទំនិញ និងជំរុញប្រតិបត្តិការសន្តិសុខរបស់កងទ័ពជើងទឹកក្នុងពេលមានអាសន្នផងដែរ។ គួររំលឹកថា ជំនួយនេះស្ថិតនៅក្រោមគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុនសម្រាប់គម្រោងសន្តិសុខមនុស្សខ្នាតតូច (Kusanone) ដែលបានដំណើរការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ប៉ុន្មានឆ្នាំមកនេះ ប្រទេសជប៉ុនបានបរិច្ចាគជាង ៧០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលតាមរយៈគំនិតផ្តួចផ្តើមខាងលើនេះ។ ជំនួយដ៏សប្បុរសនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជប៉ុន និងកម្ពុជា ដោយបង្ហាញពីសារៈសំខាន់នៃការវិនិយោគទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការអភិវឌ្ឍន៍សហគមន៍។ - Video Advertisement […]

ក្រុមហ៊ុនហ្វីលីពីន EAG ចង់វិនិយោគបង្កើតសួនឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុន Excellent Associates Group Limited (EAG) មានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញពីចេតនាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើតសួនឧស្សាហកម្ម។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋមន្ត្រី និងលោក Dai Jianlaing ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ លោកប្រធាន Dai បានបង្ហាញនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍នេះថាមិនត្រឹមតែបង្កើតសួនឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ពង្រីកគម្រោងកសិឧស្សាហកម្មនៅកម្ពុជាផងដែរ។ ក្នុងន័យនេះ លោកប្រធាន Dai ចង់បញ្ជាក់ថា ការវិនិយោគនេះ នឹងផ្តោតបន្ថែមលើការកែច្នៃ និងនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ រួមមានហុងកុង ចិន និងទីផ្សារដទៃទៀតនាពេលអនាគត។ គួរបញ្ជាក់ថា ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងចំពេលដែលកេរ្តិ៍ឈ្មោះរបស់អង្ករកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់ល្អក្នុងការវាយតម្លៃគុណភាពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ឆ្លើយតបជាវិជ្ជមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះចេតនាវិនិយោគរបស់ក្រុមហ៊ុន EAG ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗ ដែលរៀបចំឡើងដើម្បីសម្រួលដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញការវិនិយោគពីបរទេស។ ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម លោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន EAG និងអ្នកវិនិយោគសក្តានុពលផ្សេងទៀត ឱ្យពិចារណាចូលរួមចំណែកក្នុងវិស័យកសិឧស្សាហកម្ម […]