ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)៖ វគ្គសិក្សាមួយដើម្បីស្វែងយល់ពីសារៈសំខាន់នៃទ្រព្យសម្បត្តិ (អចលនទ្រព្យ)

ដោយ ប្រាក់ បញ្ញា និង Ngu Kea Yuan

វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) នឹងរៀបចំវគ្គសិក្សាផ្នែកទី ១ នៃវិញ្ញាបនប័ត្រការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ដែលនឹងសិក្សាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩។ គ្រូបង្រៀនគឺលោក Dan Davies មកពីចក្រភពអង់គ្លេស។

តើទ្រព្យសម្បត្តិគឺជាអ្វី?

ទ្រព្យសម្បត្តិជាធម្មតាត្រូវបានពិពណ៌នាថាជាអចលនវត្ថុនៅក្នុងលក្ខខណ្ឌធម្មតា។ នៅក្រោមទម្រង់អចលនទ្រព្យ វាអាចគ្របដណ្តប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ដីធ្លី និងអគារជាដើម។ ឯកសារយោង RICS 2012។

វិទ្យាស្ថានភូមិន្ទឆាតធឺសឺវេយឺ (RICS) បានបញ្ជាក់ក្នុងឆ្នាំ ២០១២ ថា ចំណុចខាងក្រោមនេះគឺស្ថិតក្នុងផលប័ត្រនៃការគ្រប់គ្រង៖

១) ការថែរក្សាបញ្ជីកិច្ចការនៅកកមិនទាន់ធ្វើហើយ
២) ថាមពលគ្មានប្រសិទ្ធភាព
៣) ភាពខ្សោយក្នុងការធ្វើឲ្យមានសមត្ថភាពសក្ក័សមនឹងតម្រូវការសេវាកម្ម
៤) កន្លែងស្នាក់នៅមិនល្អសម្រាប់បុគ្គលិក
៥) កន្លែងសេវាសាធារណៈរួមគ្នាមានការកំណត់
៦) ភាពគ្មានប្រសិទ្ធភាពពាក់ពន្ធ័នឹងលទ្ធកម្មនៃអចលនទ្រព្យ សំណង់ និងសេវាកម្មគាំទ្រអចលនទ្រព្យ
៧) ការប្រើប្រាស់ដើមទុនគ្មានប្រសិទ្ធភាព
៨) ការគ្រប់គ្រងថ្លៃប្រតិបត្តិការមិនគ្រប់គ្រាន់

សារៈសំខាន់នៃការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)

នៅក្នុងទីផ្សារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ភាគច្រើននឹងគិតតែអំពីការសាងសង់ និងលក់លំនៅដ្ឋានដើម្បីទទួលបានប្រាក់ចំណូល។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិយាកាសប្រកបដោយនិរន្តរភាពនេះ អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) នឹងត្រូវដើរតួនាទីសំខាន់បី រួមមាន៖ បង្កើនតម្លៃ បង្កើនផលចំណេញត្រឡប់មកវិញឲ្យបានកាន់តែច្រើន និងកាត់បន្ថយហានិភ័យនៅក្នុងទីផ្សារអចលនទ្រព្យឲ្យបានកាន់តែតិច។ បង្កើតប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការ ដោយការជួលនិងការងារថែទាំ កំណត់ការលក់ល្អបំផុត គ្រប់គ្រងកញ្ចប់ថវិកាសំណង់ ត្រួតពិនិត្យទីផ្សារជានិច្ចកាល និងសកម្មភាពជាច្រើនទៀតដែលយើងនឹងរៀនពីវគ្គការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)។ នៅចុងបញ្ចប់ យើងនឹងត្រូវផ្តល់នូវផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) សម្រាប់បុគ្គល ឬ ក្រុមហ៊ុន។

ការអញ្ជើញ

វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) សូមអញ្ជើញអ្នកអានរបស់យើងមកទស្សនាវិទ្យាស្ថាន RCI នៅផ្សារស្ទឹងមានជ័យជាន់ទី ១ ដើម្បីស្វែងយល់បន្ថែមអំពីវគ្គសិក្សាទាំង ១៥ សប្តាហ៍ស្តីអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) នៅខែកញ្ញាឆ្នាំ ២០១៩ ។ សូមផ្ញើអ៊ីមែលឬទំនាក់ទំនង RCI សម្រាប់ព័ត៌មានបន្ថែម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្តារប្រព័ន្ធរំដោះទឹក ដើម្បីកាត់បន្ថយបញ្ហាទឹកជំនន់ក្នុងក្រុងភ្នំពេញចំនួន ១៣គម្រោង សម្រេចបាន៦.៥%

ក្នុងចំណោមគម្រោងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៥០ ដែលរដ្ឋាភិបាល បានដាក់ចេញដើម្បីឈានទៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំនោះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ហើយ បាន និងកំពុងអនុវត្តដោយសម្រេចបាន ៦.៥%។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងទាំង៥០នេះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន៖ តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ សម្តេចធិបតី បានបន្តថា គម្រោងទាំង១៣នេះ ផ្ដោតលើគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោងទាំង១៣ នេះ សម្រេចបាន ៦.៥% ហើយអាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។ ជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៀតថា ក្រៅពីអនុវត្តន៍គម្រោងខាងលើ […]

សមាជិក CCA អញ្ជើញចូលរួមក្នុងសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីចិន-អាស៊ាន

ឆ្នាំ 2024 ប្រទេសចិន ខេត្តចុងជីងបានរៀបចំសន្និសីទឧស្សាហកម្មសម្ភារៈអគ្គិសនីអាស៊ានស្តីពីការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការថ្មីៗក្នុងទីក្រុងហ្វូលីង ខេត្តចុងជីង ។ សន្និសីទនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍បៃតង តាមរយៈការអញ្ជើញអ្នកវិនិយោគមកពីប្រទេសនានាដើម្បីចាប់យកឱកាស ធ្វើអាជីវកម្ម និងវិនិយោគក្នុងតំបន់ និងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។ សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងនាមជាសមាជិកអាស៊ានតំណាងឱ្យសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ ជាំងឌូ-ចុងជីង និងបណ្តាប្រទេសអាស៊ានក្នុងឧស្សាហកម្មផលិតឧបករណ៍ថាមពល។ ឧស្សាហកម្មបរិក្ខារថាមពលរបស់ក្រុងហ្វូលីង បានរីកចម្រើន ដោយបង្កើតបានជាចង្កោមឧស្សាហកម្មដែលរួមមានសហគ្រាសឯកទេស និងក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់របស់ជាតិដូចជា Chongqing Kebao Cable Co., Ltd. ក្នុងឆ្នាំ 2023។ ឧស្សាហកម្មនេះសម្រេចបានទិន្នផលចំនួន 2.4 ពាន់លានយន់ ដែលកើនជាង 40% ។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្រុងហ្វូលីង បានលើកទឹកចិត្តដល់ឧស្សាហកម្មសំខាន់ៗឱ្យសហការជាមួយប្រទេសជាសមាជិក RCEP ជាពិសេសបណ្តាប្រទេសអាស៊ាន។ ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ានផ្តោតសំខាន់លើសមាសធាតុផ្សំគីមីថ្មី លោហធាតុ ថ្មរថយន្តអគ្គិសនី ព័ត៌មានវិទ្យាអេឡិចត្រូនិក ជីវឱសថ អាហារ និងផលិតផលកសិកម្ម។ ដោយប្រើច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី (ILSTC) ដែលការដឹកជញ្ជូនទំនិញចំណាយពេលប្រហែលដប់ថ្ងៃ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយបណ្តាប្រទេសអាស៊ាន។ ហ្វូលីងមានគោលបំណងប្រើប្រាស់ […]

ជាង១០ឆ្នាំមកនេះ អង្គការអភិរក្សអន្តរជាតិកម្ពុជាបានជួយស្តារព្រៃលិចទឹក ៦០០ហិកតា នៅទន្លេសាប

រយៈពេលជាង ១ទសវត្សរ៍ អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមស្តារព្រៃលិចទឹក ប្រមាណ ៦០០ហិកតានៅទន្លេសាប ដែលដាំកូនឈើបានជាង ២៧០ពាន់ដើម តាំងពីចាប់ផ្តើមបេសកម្មរបស់ខ្លួននៅចាប់ពីឆ្នាំ ២០១០មក។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ មានប្រសាសន៍ថា៖ “បេកសកម្មសំខាន់នេះ គឺជាផ្នែកមួយក្នុងកម្មវិធីអភិរក្សរបស់យើង ស្របតាមគោលនយោបាយជាតិផង ក្នុងគោលបំណងចម្បង គឺស្តារធម្មជាតិឱ្យប្រសើរឡើងវិញ។ ជាពិសេសរក្សាការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់បំផុតរបស់មច្ឆជាតិ និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុសគ្រប់ជំនាន់។” លោកបន្តថា៖ “នៅទន្លេសាប អង្គការCI កម្ពុជា យើងក៏ផ្តោតលើការស្តារប្រភេទឈើលិចទឹកធំសំខាន់ៗដូចជា ដើមស្តី ដើមត្អួ និងដើមរទាំង ជាដើម ដែលជាប្រភេទកម្រហើយធន់នឹងជំនន់ទឹក។ ផ្នែកមួយនៃកម្មវិធីអភិរក្សនេះ គឺការធ្វើឱ្យមានភាពធន់ នៅពេលដែលមានទឹកជំនន់ និងការទប់ស្កាត់ភ្លើងឆេះនៅតាមសហគមន៍។” បើតាមប្រភពដដែលបានបន្ថែមថា អង្គការ CI កម្ពុជា ធ្វើការងារអភិរក្សនៅបឹងទន្លេសាបជាងមួយទសវត្សរ៍មកហើយ ដោយគាំទ្រដល់សហគមន៍មូលដ្ឋានក្នុងការបណ្តុះកូនឈើ ហើយដាំកូនឈើនោះនៅរៀងរាល់ដើមរដូវវស្សាជារៀងរាល់ឆ្នាំ។ ក្រៅពីការងារអភិរក្សនៅតំបន់ទន្លេសាប អង្គការ CI បាននិងកំពុងធ្វើការងារអភិរក្សធម្មជាតិ និងស្តារព្រៃឈើនៅតំបន់៣ទៀតសំខាន់ៗគឺ […]

ក្នុងឆ្នាំ២០២៣ ធនាគារ SME ផ្តល់កម្ចីបាន $៥០០លាន ដល់សហគ្រាសចំនួន ៣៤០០ទីតាំង

ក្នុងឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣៤០០ទីតាំង ដែលមានថវិកាសរុបរហូត ៥០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន បានដកស្រង់របាយការណ៍របស់ SME Bank ដោយបានបង្ហាញថា ការផ្តល់កម្ចីនេះ ធ្វើឡើងតាមរយៈយន្តការចំនួនពីរ គឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការ​អនុវត្ត​ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងនោះការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារត្រង់ទៅអតិថិជនមានចំនួនប្រមាណ ៨៦លានដុល្លារ។ ធនាគារនេះ បានបន្តថា គិតត្រឹមឆ្នាំ២០២៣ ធនាគារបានចូលរួមផ្តល់ឥណទានតាមរយៈ យន្តការឥណទានដោយផ្ទាល់ទៅដល់​អាជីវកម្មគោលដៅ ចំនួន ៣៦៥សហគ្រាស ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៨៦,១៥ លានដុល្លារកើនឡើងប្រមាណ ៦០​ភាគរយ​ធៀបនឹងឆ្នាំ២០២២។ ដោយឡែក ការផ្តល់ឥណទានតាមរយៈគម្រោងសហហិរញ្ញប្បទាន ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបាន​ផ្តល់​ការ​​គាំទ្រដល់សហគ្រាសសរុបចំនួន ៣.០៩៥ ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណជា ៣៩៤ លានដុល្លារ។ SME Bank បានបញ្ជាក់ដែរថា ការផ្តល់ឥណទានដល់សហគ្រាសខាងលើ គឺក្នុងគោលដៅជួយគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា […]

និយោគិនហ្វីលីពីន កំពុងសម្លឹងរកឱកាសវិនិយោគបន្ថែម លើវិស័យសំណង និងវិស័យអាទិភាពនៅកម្ពុជា

វិនិយោគិនហ្វីលីពីនកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ និងវិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងនោះ ពិនិត្យមើលការវិនិយោគលើវិស័យផលិតស្រូវអង្ករជាពិសេស ព្រោះក្នុងវិស័យនេះ អ្នកវិនិយោគហ្វីលីពីនអាចចូលមកបណ្តាក់ទុនបាន ១០០ភាគរយ។ នេះបើយោងតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយនិងលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោកស្រីអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកស្រីនឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា ជាមួយកម្ពុជាឱ្យបានកាន់តែប្រសើរ។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគវិញ លោកស្រីសង្កត់ធ្ងន់ថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនមួយចំនួន កំពុងដំណើរការការវិនិយោគក្នុងវិស័យសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាងនេះទៅទៀត លោកស្រីបន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគហ្វីលីពីន ក៏កំពុងសម្លឹងរកមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ […]

ចក្ខុវិស័យធំៗ៣ នឹងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឍមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅអាស៊ាន

ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងត្រូវអនុវត្តជា ០២ដំណាក់កាល ដើម្បីសម្រេចនូវចក្ខុវិស័យធំៗចំនួន០៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងនោះដែរ ដំណាក់កាលទី ១ (២០២៥-២០២៨) ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ រីឯដំណាក់កាលទី ២ វិញ (២០២៩-២០៣៨) ខេត្តព្រះសីហនុ នឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព។ ដោយឡែកសម្រាប់ចក្ខុវិស័យទាំង ០៣ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរួមមាន៖ ទី១៖ ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទី២៖ ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា និង ទី៣៖ ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន […]