សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ចនៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំកម្មវិធីសំណេះសំណាលធុរកិច្ច នៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ ក្រោយពន្យារពេលមួយរយៈ ដោយសារវិបត្តិកូវីដ។ ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងនៅឯសាលទីក្រុងកោះពេជ្រ ក្រោមការរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា និងចូលរួមឧបត្ថម្ភដោយ ក្រុមហ៊ុន OCIC, ក្រុមហ៊ុន Taing Cheng Oing Construction & Import Export, និងក្រុមហ៊ុន HTS Water Pipes ដោយមានការចូលរួមដោយសមាជិក CCA ក្រុមហ៊ុនសំណង់នានា និងក្រុមហ៊ុនសំខាន់ៗពាក់ព័ន្ធដទៃនៅក្នុងវិស័យនេះ។ អ្នកចូលរួមទាំងអស់ នឹងធ្វើការចែករំលែកគំនិត បញ្ហាប្រឈម និងជាពិសេសដំណោះស្រាយ ក្នុងអំឡុងពេលអាជីវកម្មជួបវិបត្តិជំងឺកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអាជីវកម្មអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ»។ «កម្មវិធីនេះត្រូវបានពន្យារពេលជាងពីរឆ្នាំមកហើយ គឺដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ ប៉ុន្តែបច្ចុប្បន្នស្ថានភាព ចាប់ផ្ដើមធូរស្បើយ ទើបសមាគមសម្រេចចិត្តរៀបចំកម្មវិធីនេះ។ លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិកទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។ […]

អាន​បន្ថែម

វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ចង់ឈានជើងចូលប្រឡូកក្នុងទីផ្សារសំណង់កម្ពុជា

វិនិយោគិនម៉ាឡេស៊ីជាង ២០ ក្រុមហ៊ុន ដែលដឹកនាំដោយសមាគម SME ម៉ាឡេស៊ី កាលពីថ្ងៃសុក្រទី ២៩ មេសា កន្លងទៅ បានធ្វើទស្សនកិច្ចជាផ្លូវការនៅសមាគមអ្នកសាងសង់កម្ពុជា ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុនក្នុងស្រុក ក្នុងវិស័យសំណង់នៅកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា លោកឧកញ៉ា Tan Khee Meng។ ក្នុងកិច្ចប្រជុំ ក្រុមហ៊ុនម៉ាឡេស៊ី ដែលមានដូចជា ក្រុមហ៊ុនសំណង់ វិស្វកម្ម ដឹកជញ្ជូន សម្ភារៈសំណង់ ម៉ាស៊ីនត្រជាក់ សេវាការពារអគ្គីភ័យ សេវាវិស្វកម្មអគ្គិសនី និងសេវាប្រព័ន្ធទឹក ជាដើម បានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំចូលផលិតផល និងសេវារបស់ពួកគេមកកាន់ទីផ្សារកម្ពុជា។ ជាការឆ្លើយតប អ្នកឧកញ៉ា ពុង ឃាវសែ បានស្វាគមន៍ និងប្ដេជ្ញានឹងជួយសម្របសម្រួលដល់អ្នកវិនិយោគទាំងអស់ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាជួលផ្ដល់យោបល់ក្នុងដំណើរការឈានជើងចូលមកប្រឡូកក្នុងទីផ្សារកម្ពុជា៕

អាន​បន្ថែម

ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា ត្រឡប់មកអង្រួនទីផ្សារវិញហើយនៅចុងឆ្នាំ ២០២២ នេះ

ពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា នឹងត្រឡប់មកបង្ហាញវត្តមានវិញហើយ នៅចុងឆ្នាំ ២០២២ នេះ នៅឯសាលពិព័រណ៍កោះពេជ្រ ក្រោយផ្អាកកាលពីឆ្នាំ២០២០ និងប្រារព្ធតាមអនឡាញនៅឆ្នាំ ២០២១។ ការត្រឡប់វិញនេះ គឺជាការមកជួយអង្រួនទីផ្សារសំណង់ និងអចលនទ្រព្យ ឱ្យងើបមកមានសន្ទុះឡើងវិញ ក្រោយស្ងប់ស្ងាត់ជាង ២ ឆ្នាំ។ ពិព័រណ៍នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ទី ៣ ខែ ធ្នូ ដែលនឹងមានសរុបជាង ៣០០ ស្ដង់ ដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យនេះរាប់ពាន់ផលិតផល រៀបចំឡើងដោយក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេស។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគម បានឱ្យដឹងថា ការត្រឡប់មករៀបចំកម្មវិធីជាថ្មីវិញនេះ គឺជាការជួយឱ្យម្ចាស់អាជីវកម្ម នឹងអតិថិជនអាចភ្ជាប់ទំនាក់ទំនងឡើងវិញ ក្រោយមិនបានជួបគ្នាអស់រយៈពេលមួយរយៈធំ។ លោកបន្តថា កម្មវិធីនេះមិនត្រឹមតែជួយសមាជិក និងម្ចាស់ក្រុមហ៊ុនទាំងអស់បង្កើនការលក់ និងពង្រីកបណ្តាញអាជីវកម្មរបស់ពួកគេនោះទេ តែក៏នឹងជួយជម្រុញសេដ្ឋកិច្ចផងដែរ ជាពិសេសក្នុងវិស័យសំណង់។ ចំណុចពិសេសនៃពិព័រណ៍សំណង់ឆ្នាំ ២០២២ នេះគឺ ក្រៅពីការដាក់បង្ហាញផលិតផល មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]

អាន​បន្ថែម

ជប៉ុនពិភាក្សាជាមួយសមាគមអ្នកសាងសង់ អំពីការបង្កើតប្រព័ន្ធវាស់វែងដីផ្កាយរណបនៅកម្ពុជា

ជប៉ុន នឹងជួយកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS និងធ្វើទំនើបកម្មប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា ឆាប់ៗនេះ ខណៈបច្ចុបន្នកំពុងចុះសិក្សាស្ទាបស្ទង់ពីតម្រូវការជាក់ស្ដែងពីវិស័យឯកជន។ អ្នកជំនាញជប៉ុន កាលពីថ្ងៃទី ១ មេសា បានជួបប្រជុំជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីស្ទាបស្ទង់ពីតម្រូវការ និងចំណាប់អារម្មណ៍លើប្រព័ន្ធថ្មីនេះ ពីក្រុមហ៊ុនសំណង់នានា ដែលជាសមាជិករបស់សមាគម។ គម្រោងនេះ ជាការសហការគ្នារវាងក្រសួងដែនដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។ ក្រោយធ្វើការវាយតម្លៃ និងស្ទាបស្ទង់តម្រូវការរួចរាល់ JICA នឹងលើកសំណើហិរញ្ញប្បទានពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីយកមកអនុវត្តកសាងគម្រោងនេះ នៅទូទាំងប្រទេសសកម្ពុជា។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានវាយតម្លៃខ្ពស់លើប្រព័ន្ធនេះ ដោយបញ្ជាក់ថា វានឹងមានសារសំខាន់យ៉ាងខ្លាំងក្នុងវិស័យសំណង់ និងដីធ្លីកម្ពុជា ទាំងក្នុងផ្នែករដ្ឋ និងឯកជន។ គួរបញ្ជាក់ថា ស្ថានីយ CORS នឹងជួយធ្វើឱ្យការវាស់វែងកាន់តែសុក្រឹត្យ ជួយពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់ ពន្លឿនការងារវាស់វែងការងារសាងសង់ ធារាសាស្រ្ត សំណង់អគារ និងសំណង់ស៊ីវិលផ្សេងទៀត។ ស្ថានីយនេះ ក៏ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវ ការពង្រាបដីធ្វើកសិកម្ម និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជានឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអាជ្ញាបណ្ណថ្មីៗក្នុងវិស័យសំណង់

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំសិក្ខាសាលាអនឡាញ នៅថ្ងៃទី ២៨ កុម្ភៈ ដើម្បីផ្សព្វផ្សាយ និងពន្យល់សមាជិកអំពីគោលនយោបាយថ្មីៗ របស់រដ្ឋាភិបាលក្នុងវិស័យសំណង់ ពិសេសអំពីប្រកាសថ្មីស្ដីពីការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ សិក្ខាសាលា នឹងផ្ដោតលើបែបបទស្នើសុំអាជ្ញាបណ្ណថ្មីៗ ក្នុងវិស័យសំណង់ដូចជាវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលិខិតអនុញ្ញាតសាងសង់ជាដើម ក៏ដូចជាពន្យល់ពីសមត្ថកិច្ចគ្រប់គ្រង និងសារៈសំខាន់របស់អាជ្ញាបណ្ណនីមួយៗផងដែរ។ កម្មវិធីនឹងដឹកនាំដោយលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។ ជាក់ស្ដែង ច្បាប់សំណង់ឆ្នាំ ២០១៩ បានកំណត់ថា គ្រប់សំណង់ទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់ ទើបអាចចូលប្រើប្រាស់បាន ប៉ុន្តែច្បាប់ក៏បានទុកពេល ២ ឆ្នាំ ឱ្យម្ចាស់សំណង់នានាធ្វើការសម្របខ្លួន។ ដោយឡែក សម្រាប់ឆ្នាំ ២០២២ នេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តការងារនេះយ៉ាងតឹងរឹងហើយ។ (អានបន្ថែម) ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ គឺជាការត្រួតពិនិត្យ ការវិភាគ ការគណនា ការបញ្ជាក់លើគម្រោងប្លង់ ទៅតាមសេចក្តីណែនាំបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។ (អានបន្ថែម)

អាន​បន្ថែម

ដំបូងក្នុងប្រវត្តិសាស្រ្ត! ពិព័រណ៍សំណង់កម្ពុជា២០២១ ចាប់ផ្ដើមពីថ្ងៃនេះហើយ តាមប្រព័ន្ធអនឡាញ

ពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជាប្រចាំ ២០២១ ដែលរៀបចំឡើងដោយ សមាគមអ្នកសាងសង់កម្ពុជា ឬ CCA តាមប្រព័ន្ធអនឡាញ ចាប់ផ្ដើមពីថ្ងៃទី ២ ធ្នូ នេះហើយ ដោយនឹងធ្វើរហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ នេះគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការបោះជំហានថ្មីមួយរបស់សមាគម ឆ្ពោះទៅរកនិន្នការឌីជីថលនីយកម្ម ឆ្លើយតប និងបង្កាការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នៅលើប្រព័ន្ធអនឡាញនេះ កម្មវិធីបាន និងកំពុងតាំងបង្ហាញផលិតផលរាប់ពាន់ប្រភេទ ពីស្តង់និម្មិតរាប់រយក្រុមហ៊ុន ទាំងក្នុង និងក្រៅប្រទេសលើគ្រប់វិស័យពាក់ព័ន្ធដូចជា សម្ភារៈ និងគ្រឿងចក្រសំណង់ អ្នកម៉ៅការ ស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍអចលនទ្រព្យ ស្ថាប័នធានារ៉ាប់រង និងហិរញ្ញវត្ថុ និងផ្សេងៗទៀត។ ប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងក្នុងសុន្ទរកថាបើកកម្មវិធីកាលពីព្រឹកមិញនេះថា ការតាំងពិព័រណ៌និម្មិតនេះ គឺជាលើកទីមួយ និងជារបកគំហើញផ្នែកព័ត៌មានវិទ្យាថ្មីនៅក្នុងប្រវត្តិសាស្ត្ររបស់សមាគម ហើយអ្នកឧកញ៉ាករំពឹងថានឹងទទួលបាននូវលទ្ធផលវិជ្ជមានពីក្រុមហ៊ុនតាំងពិព័រណ៍ និងភ្ញៀវទស្សនាទាំងក្នុងស្រុក និងអន្តរជាតិ។ នេះសបញ្ជាក់ថា ខ្មែរក៏អាចធ្វើបានដែរ។ អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់ថា៖ […]

អាន​បន្ថែម

សមាគមអ្នកសាងសង់នឹងចែករំលែកចំណេះដឹងពីវិស័យសំណង់ និងច្បាប់ក្នុងសិក្ខាសាលាអន្តរជាតិ

សមាគមអ្នកសាងសង់កម្ពុជា នឹងចែករំលែកចំណេះដឹងទាក់ទិននឹងបច្ចុប្បន្នភាពនៃវិស័យសំណង់នៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរថ្មីៗនៃច្បាប់ និងគោលនយោបាយនានាក្នុងវិស័យនេះ ដល់វិនិយោគិននៅក្នុងសិក្ខាសាលាអន្តរជាតិមួយ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅ ថ្ងៃទី២១ ខែតុលា ដែលរៀបចំឡើងដោយមូលនិធិ Dashun ក្រោមការឧបត្ថម្ភពីនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មនៃទីក្រុងហុងកុង។ គម្រោងនេះមានគោលបំណងចង់ផ្តល់ព័ត៌មានថ្មីៗអំពីនិន្នាការនៃការអភិវឌ្ឈនៅប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ពិសេសស្តីពីបរិយាកាសអាជីវកម្មក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់។ សិក្ខាសាលានឹងពិភាក្សាស៊ីជម្រៅលើបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនៅក្នុងតំបន់ ទិសដៅដើម្បីស្វែងរកឱកាសវិនិយោគ សិក្សាហានិភ័យ និងដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មដែលមានប្រសិទ្ធភាព។ ការពិភាក្សានេះ នឹងជាកត្តាជំរុញឱ្យវិនិយោគិនហុងកុងជឿទុកចិត្ត និងចង់ចូលមកវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅប្រទេសទាំង ៣ ខាងលើឱ្យបានច្រើនជាងមុន។ ក្នុងនាមជាតំណាងប្រទេសកម្ពុជា លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគម នឹងផ្តោតសំខាន់លើការផ្តល់នូវការចំណេះដឹងទាក់ទិននឹងច្បាប់សំណង់ និងគោលនយោបាយពន្ធ ក្នុងវិស័យសំណង់ ខណៈសិក្ខាសាលានេះនឹងបង្ហាញពីវិធីសាស្រ្តវិនិយោគនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពទៀតផង។ លោកបន្តថា៖ «សិក្ខាសាលានេះគឺជាវេទិកាដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលនៃវិស័យសំណង់កម្ពុជាទៅឆាកអន្តរជាតិ។ ព័ត៌មានជាក់លាក់ គ្រប់គ្រាន់ និងច្បាស់លាស់ គឺជាកត្តាសំខាន់ ព្រោះវានឹងជួយឱ្យអ្នកវិនិយោគមានទំនុកចិត្តជាងមុន និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន»។ ក្រៅពីវិស័យសំណង់ សិក្ខាសាលាក៏ពិភាក្សាស្ដីពីវិស័យអចលនទ្រព្យនៅកម្ពុជាដែលនឹងធ្វើបទបង្ហាញដោយលោក Ross Wheble ប្រធាន Knight Frank Cambodia […]

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ៖ យុវជនដែលចង់មានអនាគតភ្លឺស្វាង គួររៀនជំនាញមួយនេះ

ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានជំរុញឱ្យយុវជនខ្មែរងាកមកចាប់យកជំនាញបច្ចេកទេសឱ្យបានច្រើនជាងមុន ព្រោះកម្ពុជាកំពុងខ្វះធនធានមនុស្សផ្នែកនេះច្រើនណាស់។ អ្នកឧកញ៉ា បន្តថា សម្រាប់យុវជនដែលចង់រៀនផ្នែកបច្ចេកទេស មិនថាបច្ចេកទេសសំណង់ វិស្វកម្ម ឬបច្ចេកវិទ្យា ឱ្យតែបច្ចេកទេស ធនាគារកាណាឌីយ៉ា នឹងជួយផ្តល់ជាឥណទានការប្រាក់ទាប ឬមិនយកការប្រាក់តែម្ដងសម្រាប់សិស្សពូកែ។ អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងដូច្នេះ ក្នុងឱកាសធ្វើជាវាគ្មិនក្នុង «កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១»កាលពីពេលថ្មីៗនេះ។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ាផង ប្រធានក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជាផងនោះ បានបង្ហាញក្តីបារម្ភថា យុវជនខ្មែរជាច្រើន បច្ចុប្បន្នចូលចិត្ដរៀនខាងគណនី គ្រប់គ្រងហរិញ្ញវត្ថុ និងធនាគារ តែមិនសូវមានអ្នករៀនខាងបច្ចេកទេសប៉ុន្មានទេ។ «ហេតុនេះ ធ្វើឱ្យកម្ពុជាខ្វះខាតអ្នកបច្ចេកទេសជាច្រើន ហើយមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការក្រុមហ៊ុនបរទេសជាច្រើនដែលកំពុងវិនិយោគនៅកម្ពុជាបាន» អ្នកឧកញ៉ាបន្ដ។ «ជាក់ស្ដែង បច្ចុប្បន្នកម្ពុជាក៏មានរោងចក្របច្ចេកទេសខ្ពស់ៗជាច្រើន ហើយទៅថ្ងៃខាងមុខ ក្រុមហ៊ុនពីបរទេសដែលមានបច្ចេកទេសខ្ពស់នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ដូច្នេះ ពួកគេកំពុងត្រូវការអ្នកជំនាញក្នុងស្រុក ហេតុនេះ បើសិនជាយុវជនចេះជំនាញបច្ចេកទេសនេះ វាគឺជាឱកាស»។ អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់បន្ថែមថា សម្រាប់តែសិស្សណា […]

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាប្ដូរយុទ្ធសាស្ដ្រថ្មី ទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីពង្រឹងវិស័យសំណង់

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA កំពុងផ្ដាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដោយទាញយកប្រយោជន៍ពីបច្ចេកវិទ្យាអនឡាញ មកជួយលើកកម្ពស់សកម្មភាពអាជីវកម្មរបស់សមាជិក ផ្ដល់ចំណេះដឹងដល់សាធារណជន និងពិសេសជួយពង្រឹង និងពង្រីកវិស័យសំណង់នៅកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានឱ្យដឹងថា ទោះមានវិបត្តិកូវីដក្ដី សមាគមនៅតែបន្តមានសកម្មភាពតាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់ ទាំងជាមួយសមាជិក និងសាធារណជន។ លោក ជីវ ស៊ីវផេង មានប្រសាសន៍ថា៖ «ជាក់ស្ដែង កន្លងមកយើងបានរៀបចំ webinars ជាច្រើន ដើម្បីអប់រំសមាជិក និងសាធារណជនស្ដីពីច្បាប់សំណង់ ក៏ដូចជាបទបញ្ញត្តិថ្មីៗក្នុងវិស័យនេះជាច្រើន។ លើសពីនេះ យើងក៏បានរៀបចំកម្មវិធីអនឡាញជាច្រើនផងដែរ ដើម្បីឱ្យសមាជិក និងដៃគូអាជីវកម្មទាំងក្នុងស្រុក និងអន្តរជាតិ បានបង្ហាញផលិតផល ពិភាក្សាឱកាសអាជីវកម្ម និងបង្កើនបណ្តាញជាដើម»។ លោកបន្តថា៖ «ដោយយល់ឃើញថាសកម្មភាពអាជីវកម្មរបស់សមាជិកធ្លាក់ចុះដោយសារតែវិបិត្តកូវីដ យើងបានក៏ជួយពួកគាត់បង្កើតជាវីដេអូណែនាំផលិតផល រួចផ្សព្វទៅលើបណ្ដាញសង្គមដូចជា​ Facebook, Youtube និង Telegram Channel របស់សមាគមជាដើម»។ លោក ជីវ ស៊ីវផេង បន្តទៀតថា គោលនយោបាយថ្មីនេះ មិនត្រឹមតែជាឱកាសឱ្យសមាជិកនីមួយៗ […]

អាន​បន្ថែម

ប្រធានសមាគមអ្នកសាងសង់កម្ពុជាបរិច្ចាគ ១៨ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគថវិកាចំនួន ១៨ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ខណៈកន្លងមកបានបរិច្ចាគសរុបជិត ១០លានដុល្លារហើយជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាកូវីដ។ ជាក់ស្ដែង កាលពីចុងខែមីនា កន្លងមកនេះ អ្នកឧកញ៉ា ពុង ឃាវសែ បានបរិច្ចាគថវិកា ២លានដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទិញមន្ទីរពេទ្យនគរទេព ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។ (អានបន្ថែម) កាលពីថ្ងៃទី ១២ មីនា អ្នកឧកញ៉ា ក៏បានបរិច្ចាគថវិកា ៣លានដុល្លារ ជូនរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ (អានបន្ថែម) ដោយឡែក កាលពីដើមខែ ធ្នូ ឆ្នាំ ២០២០ អ្នកឧកញ៉ា ក៏បានបានបរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ (អានបន្ថែម) លើសពីនេះ ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដដំបូង អ្នកឧកញ៉ាក៏បានបរិច្ចាគថវិកាចំនួន ៥០០.០០០ដុល្លារ […]

អាន​បន្ថែម