ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា
ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យសំណង់ ក្រុមប្រឹក្សាបទបញ្ជាបច្ចេកទេសសំណង់ជាតិ បានរៀបចំកិច្ចប្រជុំពិសេសមួយ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយ និងពិភាក្សាលើទិដ្ឋភាពសំខាន់ៗនៃបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់ ដើម្បីធានាបាននូវបទដ្ឋានត្រឹមត្រូវ និងសុវត្ថិភាពសាធារណៈ។ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងវិស័យសំណង់ (ក.ជ.ប.ស.)។ ក្របខ័ណ្ឌការងារថ្មីនេះគ្របដណ្តប់លើចំណុចសំខាន់ៗជាច្រើន រួមមាន បទដ្ឋានសុវត្ថិភាពនៃការរចនាប្លង់គ្រឿងផ្គុំសំណង់ រចនាប្លង់ស្ថាបត្យកម្ម សុវត្ថិភាពអគ្គិសនីក្នុងអគារ និងគោលការណ៍ណែនាំសម្រាប់ការដោះស្រាយវិវាទក្នុងវិស័យសំណង់ប្រកបដោយប្រសិទ្ធភាព។ ការរៀបចំបទដ្ឋានទាំងនេះត្រូវបានធ្វើឡើងឱ្យមានសង្គតិភាពជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលកំពុងវិវត្ត ការគិតគូរពីបរិស្ថាន និងការរីកចម្រើនផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យារបស់កម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួងសំខាន់ៗមួយចំនួនទៀតដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល។ លើសពីនេះ វត្តមានរបស់ភាគីពាក់ព័ន្ធពីវិស័យឯកជន និងស្ថាប័នអប់រំ ក៏បានឆ្លុះបញ្ចាំងពីកិច្ចសហការរួមគ្នាក្នុងការលើកកម្ពស់ការអនុវត្តការងារសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺការបង្កើតមូលដ្ឋានបច្ចេកទេស និងស្តង់ដារសម្រាប់ឧស្សាហកម្មសំណង់ ដោយផ្ដោតសំខាន់លើបទប្បបញ្ញត្តិគ្រឿងផ្គុំសំណង់ ការគណនាគ្រឹះសម្រាប់គ្រឿងផ្គុំ និងគោលការណ៍គ្រប់គ្រងសុវត្ថិភាពសំណង់។ ក្រុមប្រឹក្សាក៏បានយកចិត្តទុកដាក់លើការរៀបចំផែនការសកម្មភាពដើម្បីកាត់បន្ថយហានិភ័យក្នុងវិស័យសំណង់សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រឆ្នាំ២០២៦-២០២៨។ ក្នុងបរិបទនៃការរីកចម្រើននៃនគរូបនីយកម្ម […]
រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ផ.ស) បានរៀបចំដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈចំនួន ០២ខ្សែ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F ដើម្បីបង្កលក្ខណៈងាយស្រួល និងជាជម្រើសបន្ថែមដល់ការធ្វើដំណើរតភ្ជាប់មកកាន់រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងនេះ បានបន្ថែមថា ខ្សែរត់ទាំង ០២ខ្សែនេះ នឹងប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទីព្រឹក ដល់ម៉ោង ២៣:៣០នាទីយប់។ បន្ថែមពីនេះ តម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖ ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។ តម្រាយខ្សែរត់ទាំង ០២ខ្សែនេះ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង […]
រដ្ឋាភិបាលកម្ពុជាអនុម័តស្តង់ដារថ្មីចំនួន ២១ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងផ្នែកឧស្សាហកម្ម
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជាបានអនុម័តស្តង់ដារអន្តរជាតិថ្មីចំនួន២១ ក្នុងគោលបំណងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ នេះបើយោងតាមកិច្ចប្រជុំលើកទី៣១ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ ស្ដង់ដារដែលបានអនុម័តថ្មីនេះរួមមានផ្នែកជាច្រើន រួមទាំងសារធាតុ និងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង គ្រឿងសង្ហារឹមឫស្សី និងវាយនភណ្ឌ។ ស្តង់ដារទាំងនេះ ស្ថិតក្នុងចំណាត់ថ្នាក់ ISO, IEC, និង ISO/IEC ដោយត្រូវបានគេរំពឹងថានឹងដាក់គ្រឹះដ៏រឹងមាំសម្រាប់សមត្ថភាពផលិតរបស់កម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា ខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លាកំពុងគាំទ្រដល់ការផលិតក្នុងស្រុក។” បន្ថែមពីនេះ ឯកឧត្តមបានបន្ថែមថា តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងសកល ទន្ទឹមនឹងនោះចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង។ ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្របសម្រួល […]
សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤
សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤។ នេះបើតាមសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ ការអនុម័តច្បាប់ទាំង ២៤នេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ការរឹតបន្តឹងវិធានការរបស់ពិភពលោកលើគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជា បានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេស ទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ជាហេតុការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា។ បើតាមសម័យប្រជុំខាងលើ រដ្ឋសភា បានប្រជុំពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២៤ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ ១. ក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ ២. ក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី […]
រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម
រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA តាមរយៈនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្របសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម តាមរយៈ ព្រះរាជក្រម លេខ នស/រកម/១១២៤/០០៤ ចុះថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ បើទោះបីជាការប្រកាសដកខ្លួនយ៉ាងនេះក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីជំហរថា នឹងបន្តអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥ ជាដើម។ (អានបន្ថែម) ថ្មីនេះៗផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង ២៥០គ.ម ក្រោមមូនិធិសរុបជិត ២៦.៩៦៧.៦០៩លានដុល្លារអាមេរិក នៅថ្ងៃទី១ វិច្ឆិការ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៧ ដែលមាន ០៤ខ្សែ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ប្រវែង ១៤៧,៤២ គីឡូម៉ែត្រ និងក្នុងខេត្តរតនគីរីប្រវែង ១០២,៥៨ គីឡូម៉ែត្រ។(អានបន្ថែម) គួរបញ្ជាក់ថា អំឡុងពេលអនុវត្តកិច្ចព្រមព្រៀង CLV-DTA […]
ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង
ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្នុងក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរកឃើញ និងបង្គ្រាបបានចំនួន ៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំង ហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលមិនប៉ះពាល់ ខណៈបេសកកម្មនេះ នឹងបន្តបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។ ឯកឧត្តម បន្តថា ក្នុងចំណោមទីតាំង ទាំង ៥៦នេះ អាជ្ញាធរពាក់ព័ន្ធបានកំណត់ទីតាំងរ៉ែ អត្តសញ្ញាណ និងម្ចាស់ទីតាំងដីដែលអនាធិបតេយ្យច្បាស់លាស់រួចរាល់ហើយ នឹងបញ្ជូនទៅបន្តនិតិវិធីនៅតុលាការនាពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ដើម្បីបង្គ្រាបបទល្មើសរ៉ែខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ចេញវិធានការធំៗចំនួន៦ រួមមាន៖ […]


English

