ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតភ្នំពេញ រកចំណូលបានជាង $៤១លាន, និងមានទូកុងតឺន័រឆ្លងកាត់កើនជិត៥០ម៉ឺន TEU
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៤១.៥៨៨.១៧២ដុល្លារ និងទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០ TEUs។ នេះបើយោងតាមសេចក្តីប្រកាសរព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ចុះថ្ងៃទី១៤ និងទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសខាងលើបានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូល(ពុំទាន់ធ្វើសវនកម្ម)សរុបបានចំនួន ៤១.៥៨៨.១៧២ដុល្លារ កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំណូលទាំងនោះរួមមាន៖ ចំណូលពីប្រតិបត្តិការផែបានចំនួន ៣៤.៥៦៣.៧៥៦ដុល្លារ កើន២១%, ចំណូលពីអាជ្ញាធរផែចំនួន ៥.៨៣៤.៤៨១ដុល្លារ កើន២១%, និងចំណូលពីសេវាផ្សេងៗចំនួន ១.១៨៩.៩៣៥ដុល្លារ កើន២%. ទាក់ទងនឹងចរាចរណ៍កុងតឺន័រ PPAP បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតភ្នំពេញមានទូកុងតឺន័រឆ្លងបានកាត់ចំនួន ៤៨០.២០០TEUs កើនឡើង ២១.៩១% ធៀបនឹងឆ្នាំ២០២៣ មានត្រឹម៣៩៦.២២៥ TEUs។ ប្រភពដដែលបានលម្អិតទៀតថា កំពង់ផែទឹកសាបមួយនេះ ទទួលបានបរិមាណទំនិញ និងប្រេងឥន្ធនៈសរុបចំនួន ៤.៨០៦.៦៥៤តោន កើនឡើង ១៥.៩១% និងកប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែមានចំនួន ៤.៨៩៤ កប៉ាល់ បានកើនឡើង […]
ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%
ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបចំនួន ២,២៥៣គ្រឿង កើនឡើង ៦២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៣១៣គ្រឿងប៉ុណ្ណោះ”។ តួលេខដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់អ្នកប្រើប្រាស់ និងចំណូលចិត្តសម្រាប់ជម្រើសយានយន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន៣ កំពុងនាំមុខគេក្នុងទីផ្សាររថយន្តនៅកម្ពុជា ទី១- ក្រុមហ៊ុនរថយន្ត BYD មកពីប្រទេសចិន, ទី២- ក្រុមហ៊ុនរថយន្ត Toyota មកពីប្រទេសជប៉ុន និង ទី៣- ក្រុមហ៊ុនរថយន្ត Tesla មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់ទីផ្សារក្នុងស្រុក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនាគតបៃតង។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន […]
គម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប នៅកំពង់ធំ សង់បាន ២៥%
គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គរ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មប្រកបដោយចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។ - […]
មិនដល់១ខែផង ការងារសង់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបាន៦៥%ហើយ
គិតមកដល់ពេលនេះ ការងារសាងសង់ច្រាំងទន្លេ ប្រវែងជាង ២០០ម៉ែត្រ ស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបានប្រមាណ ៦៥% ហើយ។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក បានឱ្យដឹងថា ការងារសាងសង់ច្រាំងទន្លេ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ បច្ចុប្បន្នបើគិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ក្នុងនោះរួមមាន៖ ១)ការពារជើងក្រោម សម្រេចបាន ១០០% និង ២)ការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន ៣៥% ។ គួររំលឹកថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំង គឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ។ ជាវិធានការចំពោះមុខ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តការសាងសង់ច្រាំងទន្លេប្រវែង ២២០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ […]
ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ចាម សម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ)បានជាង ១១៩គីឡូម៉ែត្រ
ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ ខេត្តកំពង់ចាមទទួលបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ២៧ខ្សែ ប្រវែង១១៩,១គីឡូម៉ែត្រ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ DBST ខេត្តកំពង់ចាម ក៏ទទួលបាន ផ្លូវបេតុង ចំនួន ២០៧ខ្សែ ប្រវែង ៨៩,៥គ.ម និងផ្លូវដី ចំនួន ៣៨ខ្សែ ប្រវែង ១៥៥,៦គ.ម។ លើសពីនេះ ឯកឧត្តមក៏បានបង្ហាញពីសមិទ្ធផលនានាជាច្រើនទៀតដែលខេត្តកំពង់ចាម បានទទួលពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន៖ ទីលានទុកដាក់សំរាមក្រុងកំពង់ចាម តាមលក្ខណៈស្តង់ដាបច្ចេកទេស គម្រោងសាងសង់ប្រព័ន្ធលូ ដោះទឹកកខ្វក់ និងលូដោះទឹកភ្លៀង និងគម្រោងទឹកស្អាតជាដើម។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះដែរ ខេត្តកំពង់ចាមមានកំណើនសេដ្ឋកិច្ច ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យ […]
គម្រោងស្ដារប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភាគខាងលិចក្រុងភ្នំពេញ សម្រេចបាន ៥០,៥០%
គិតមកត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៥០,៥០% ហើយ។ បើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកបញ្ជៀសការជន់លិចនៅភាគខាងលិចក្រុងភ្នំពេញនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ, ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះ PK១៥+៤៥០ ដល់ ២៣+៥៥០។ បើតាមមន្ទីរសាធារណការ ធ្លាប់បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ […]