ការសាងសង់អគារ Bay បានចាប់ផ្តើមហើយ

KHM\”>គម្រោង​អភិវឌ្ឍ​ប្រកប​ដោយ​កិត្យានុភាព The Bay របស់​រាជធានី​ភ្នំពេញ ដែល​មាន​ទំហំ​ទឹកប្រាក់ ៥០០ ពាន់​លាន​ដុល្លារ​អាមេរិក បាន​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវកា​រហើយ ហើយ​នឹង​បង្កើត​Franchises ដើម្បី​ជំរុញ​ការលក់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

KHM\”>​ការសាងសង់​ត្រូវ​បាន​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៥ ប៉ុន្តែ​ដោយ​មាន​ការកើនឡើង​នៅក្នុង​គម្រោង​អភិវឌ្ឍ​ខុន​ដូ ​និង​បញ្ហា​ចម្រូងចម្រាស​របស់​លោកឧកញ៉ា សុខ ប៊ុន បាន​ធ្វើឲ្យ​មាន​ការពន្យារ​មួយ​រយៈពេ​ល​យូរ​មក​នេះ។​

KHM\”>​ជាមួយនឹង​បញ្ហា​ប្រឈម​ទាំងនេះ ឥឡូវ​នេះ​នៅ​ពីក្រោយ​បញ្ហា និង​ការ​អនុញ្ញាតសាងសង់​ដែល​បាន​ផ្តល់​ហើយ​នោះ​ក្រុមហ៊ុន​អភិវឌ្ឍ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី TEHO International នៅតែ​ជឿជាក់ថា គម្រោង​អគារ​ខ្ពស់​ទាំង​ប្រាំពីរ​របស់ខ្លួន ដែល​ស្ថិត​នៅលើ​តំបន់​ជ្រោយចង្វារ​នឹង​នៅតែ​អាច​សម្រេច​បាន​តាម​កាល​កំណត់​របស់​ខ្លួន គឺ​ឆ្នាំ ២០២០។​

KHM\”>​ការលក់​មាន​ភាពល្អ​ដោយ​ក្នុង​នោះ ៥០ ភាគរយ​នៃ​លំនៅឋាន​នៅក្នុង​គម្រោង​របស់ ​The Bay “Khmer OS”;mso-bidi-language:KHM\”>ត្រូវ​បាន​លក់​ចេញ​ហើយ ហើយ​ក្រុមហ៊ុន​មាន​ទំនុកចិត្ត​ថា ខ្លួន​នឹង​សម្រេចបាន​នូវ​គោលដៅ​នៃ​ការលក់​ឲ្យបាន ១០០ ភាគរយ​របស់ខ្លួន​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នកម្ពុជាមានឧស្សាហកម្មស៊ីម៉ង់ត៍ជាង $១.២ប៊ីលាន កំពុងដំណើរការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលប្ចុប្បន្ននេះ បណ្តារក្រុមហ៊ុនស៊ីម៉ង់ត៍ បាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំសរុបប្រមាណជាង ១.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ​ បណ្តា​ក្រុមហ៊ុន​ដែល​ជា​សមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជា សរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២.៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១.៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ លោកបន្តថា សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងអរគុណសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ តាមរយៈជំនួបខាងលើ ប្រមុខរដ្ឋាភិបាល ​បាន​សម្រេច​បន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច […]

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រយៈពេល១ឆ្នំា

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ក្នុងតម្លៃក្រោមឬស្មើ ២១ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ បើតាមសេចក្តីជូនដំណឹងខាងលើបានឱ្យដឹងថា ដើម្បីទទួលបានការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចនលទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង​/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង អ្នកទិញត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ ទី១) អ្នកទិញផ្ទះបុរី ឬខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការផ្ទេរកម្មសិទ្ធិលើកដំបូងក្នុងឆ្នាំ២០២៥ នឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រា សម្រាប់លំនៅឋានមានតម្លៃក្រោម ឬស្មើ ២១ម៉ឺនដុល្លារ។ ចំពោះលំនៅឋានដែលមានតម្លៃលើសពី ២១ម៉ឺនដុល្លារ នឹងទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២១ម៉ឺនដុល្លារ ។ ការលើកលែង និងការអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យបានចំនួនតែ ៧ម៉ឺនដុល្លារប៉ុណ្ណោះ។ ការលើកលែងនិងការអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។ ទី២) ចំពោះអ្នកទិញផ្ទះបុរី ឬ ខុនដូ […]

រយៈពេល១ឆ្នាំ, ២០២៤ កម្ពុជារកចំណូលបានជិត $៥០លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ និងជិះទូក

ក្នុងរយៈពេល១ឆ្នាំនេះ ដោយគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៤៨.៩៥០.៣៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១២ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ១.០២៣.៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៤៧.៨២៦.៩៨១ដុល្លារ កើន២៨,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែធ្នូតែមួយ នៃឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៥.៩១៨.១៤៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១២៥.៣៤៩នាក់ ដែលចំណូលនេះកើនឡើង ២៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងរបាយការណ៍ដដែល ក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ១២ខែនេះ បានចំនួន ៣២៩.០២៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៧៩៤.៣៤៨ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]

តើ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​សម្រេច​បាន​អ្វី​ខ្លះ​ បន្ទាប់​ពី​ការដ្ឋាន​សាងសង់​បាន២ខែនេះ?

គម្រោងសង់ផ្លូវក្រវាត់ព្រំដែន ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ បើគិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្នមានរយៈពេល ២ខែហើយ។ ខាងក្រោមនេះជាសមិទ្ធិផលសំខាន់ៗមួយចំនួននៃគម្រោងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា៖ ប្រតិបត្តិការដោះមីន៖ -ក្រុមការងារបានធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានទំហំ ១.៤៦២.៥០០ម៉ែត្រការ៉េ (ដែលក្នុងនោះនៅខេត្តមណ្ឌលគិរីមានទំហំ ១.២២៥.០០០ម៉ែត្រការ៉េ និង ២៣៧,៥០០ ម៉ែត្រការ៉េ ស្ថិតនៅខេត្តរតនគិរី) ។ ក្នុងអំឡុងពេលរាវរកគ្រាប់មីន ក្រុមការងារបានរកឃើញគ្រាប់រំសេវចំនួន ២៣គ្រាប់ រួមទាំងគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោមចំនួន ៦គ្រាប់។ បញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ កំពុងបន្តធ្វើការងារនេះដោយមិនមានភាពនឿយហត់ ដើម្បីធានាបានថា នៅតំបន់នោះមានសុវត្ថិភាព។ ការងារឈូសឆាយ៖ -​ការ​ងារឈូសឆាយបើកមុខ​ផ្លូវខ្សែដំបូងមាន​ទទឹង ៥​ម៉ែត្រ សម្រេច​បាន​ប្រវែង ៥៨,៥​គីឡូម៉ែត្រ (​ក្នុងនោះខេត្តមណ្ឌលគិរីមានប្រវែង ៤៩​គីឡូម៉ែត្រ និង​ខេត្តរតនគិរីមានប្រវែង ៩,៥​គីឡូម៉ែត្រ​) ។ -ការងារឈូសផ្លូវដែលមានទទឹង ២០ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ ដោយលុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦គីឡូម៉ែត្រ (ក្នុងនោះ ២៧,៩គីឡូម៉ែត្រស្ថិតក្នុងខេត្តមណ្ឌលគិរី និង ៨,៧គីឡូម៉ែត្រក្នុងខេត្តរតនគិរី)។ -ការសាងសង់ប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ […]

ជាការសាទរឆ្នាំថ្មី, រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចុះតម្លៃ eVisa ចាប់ពីថ្ងៃទី១ មករា ២០២៥នេះតទៅ!

ជាការស្វាគមន៍ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការប្រកាសដ៏អស្ចារ្យមួយសម្រាប់អ្នកដំណើរអន្តរជាតិ ដោយចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នេះតទៅ ភ្ញៀវទេសចរបរទេសទាំងអស់ដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា អាចទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើនលើថ្លៃសេវា eVisa របស់ពួកគេ ទាំងនេះគឺជាការផ្តល់ជូននូវភាពងាយស្រួលសម្រាប់ដំណើរកម្សាន្តដ៏សម្បូរបែបនៅប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលបានប្រកាសថា តម្លៃសម្រាប់ eVisa-ប្រភេទទេសចរ(T) ត្រូវបានកាត់បន្ថយពី ៣៦ដុល្លារ មកនៅត្រឹមតែ ៣០ដុល្លារ ខណៈ eVisa-ប្រភេទធម្មតា(E) ត្រូវបានកាត់បន្ថយពី ៤២ដុល្លារ មកនៅត្រឹមតែ ៣៥ដុល្លារ ប៉ុណ្ណោះ។ ការកាត់បន្ថយតម្លៃសេវាទិដ្ឋាការអេឡិចត្រូនិកសម្រាប់ឆ្នាំ២០២៥នេះ មិនត្រឹមតែជួយសម្រួលដល់ដំណើរការស្នើសុំទិដ្ឋាការប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងជំរុញទេសចរណ៍ផងដែរ ដោយផ្តល់ជូននូវភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោកថែមទៀតផង។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នូវបទពិសោធន៍ធ្វើដំណើរ ដោយសម្រួលនិតិវិធីនៃការស្នើសុំទិដ្ឋាការរបស់អ្នកដំណើរទាំងអស់ ដោយជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការរួមគ្នាដើម្បីកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធ e-visa និង e-arrival ដោយបញ្ចូលវាទៅក្នុងប្រព័ន្ធ Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។ មិនថាអ្នកកំពុងរៀបចំផែនការធ្វើដំណើរផ្សងព្រេងវប្បធម៌នៅប្រាសាទអង្គរវត្ត ឬដំណើរកម្សាន្តតាមតំបន់ឆ្នេរដូចជាក្រុងព្រះសីហនុ នោះទេ ការអភិវឌ្ឍន៍ថ្មីទាំងនេះនឹងធ្វើឱ្យឆ្នាំ២០២៥ ជាពេលវេលាដ៏ល្អសម្រាប់ទទួលយកបទពិសោធន៍គ្រប់យ៉ាងដែលប្រទេសកម្ពុជាមាន។ - Video Advertisement -

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បី-Ripple ចង់មកផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអាមេរិក

ក្រុមហ៊ុន Ripple Inc ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជានាពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនខាងលើ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Chris Larsen នាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប សម្ដេចធិបតី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ខណៈសម្ដេចថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន គឺស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្ដេច បានចាត់ទុក ការវិនយោគនេះ  គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ ទន្ទឹមគ្នានេះ សម្តេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីដំណើរការគម្រោងជោគជ័យ។ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាល និតិកាលទី៧នេះ បានដាក់ចេញគោលនយោបាយក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ […]