Bechtel បង្ហាញការចាប់អារម្មណ៍លើអាកាសយានដ្ឋាន ឡុង ថាញ់

បន្ទាប់ពីការអនុម័តដោយរដ្ឋសភាជាតិវៀតណាមសម្រាប់ការសាងសង់អាកាសយានដ្ឋានថ្មីដ៏ធំមួយដែលមានតម្លៃ ១៦ ប៊ីលានដុល្លារអាមេរិច នៅឡុងថាញ់ ក្រៅទីក្រុង ហូជីមិញ នៅឆ្នាំ ២០១៥ រួចមក ក្រុមហ៊ុនវិស្វកម្មអាមេរិច Bechtel បានធ្វើការទស្សនកិច្ចនៅវៀតណាមក្នុងខែធ្នូ ដើម្បីទទួលយកព័ត៌មានបន្ថែមអំពីគម្រោងនេះ។

ដំណើរទស្សនកិច្ចនេះធ្វើឲ្យមានការរំពឹងទុកថា Bechtel កំពុងពិចារណាដាក់ភាគហ៊ុនស្មើគ្នានៅក្នុងគម្រោងនេះ ព្រមទាំងដើរតួជាអ្នកគ្រប់គ្រងគម្រោងនេះដោយផ្ទាល់ទៀតផង។

ការងារនៅលើព្រលានទំហំ ៥ គីឡូម៉ែត្រការ៉េ នឹងចាប់ផ្តើមនៅឆ្នាំ ២០១៩ ខាងមុខនេះ ជាមួយដំណាក់កាលទី ១ ដោយបញ្ចប់ផ្លូវរត់តែមួយ អាចទទួលអ្នកដំណើរបាន ២៥លាននាក់ នៅឆ្នាំ ២០២៥។ ដំណាក់កាលទី ២ នឹងបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរទ្វេដងដល់ទៅ ៥០លាននាក់ ហើយដំណាក់កាលទី ៣ នឹងបង្កើនទ្វេដងទៀត ដល់ ១០០លាននាក់ នៅឆ្នាំ២០៥០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]