កម្មវិធី Benesch Pilots AI/ML រួមបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ បង្កើតប្រសិទ្ធិភាពថែទាំខ្នងផ្លូវអ៊ុតកៅស៊ូ

ការប្រើប្រាស់កម្មវិធី iTwin របស់ Bentley ជួយសម្រួលដល់ការចងក្រងសំណុំទិន្នន័យក្នុងការគ្រប់គ្រង និងទំនើបកម្មឧស្សាហកម្មផ្លូវថ្នល់

  • ការគ្រប់គ្រងត្រួតពិនិត្យគុណភាពផ្លូវកៅស៊ូតាមបែបប្រពៃណី ខ្វះប្រសិទ្ធភាព និងផ្តល់ចំណេះដឹង ដែលធ្វើឲ្យតម្លៃផ្លូវថ្នល់ជាទ្រព្យសកម្មក្នុងហេដ្ឋារចនាសម្ព័ន្ធមិនអាចប្រើអស់លទ្ធភាព។
  • ក្រុមហ៊ុន Benesch បានផ្តួចផ្តើមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយស្វែងរកការរួមបញ្ចូលនៃបញ្ញាសិប្បនិមិត្ត (AI) ម៉ាស៊ីនសិក្សា (ML) និងឌីជីថលភ្លោះ (Digital Twin) សម្រាប់វិធីសាស្រ្តផ្តោតលើទិន្នន័យបន្ថែមទៀតដើម្បីដោះលំហូរការងារចាប់យករូបភាពស្នាមប្រេះនៃខ្នងផ្លូវកៅស៊ូ។
  • អានុភាព iTwin® ជាមួយនឹងបច្ចេកវិទ្យា AI បូករួមម៉ាស៊ីនសិក្សាស្វ័យប្រវត្តិកម្មឌីជីថល និងការរួមបញ្ចូលនៃទិន្នន័យគំនូសស្នាមប្រេះនៅលើខ្នងផ្លូវជារូបភាពឌីជីថលភ្លោះ គឺជួយសន្សំពេលវេលាច្រើនជាង 75% នៃការងារដោយដៃ។
  • ភាពជោគជ័យត្រូវបានព្យាករណ៍លើការប្រើប្រាស់អានុភាពនៃបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា​(ML)នៅក្នុងកម្មវិធីឌីជីថលភ្លោះរបស់ Bentley ដើម្បីគ្រប់គ្រងថែទាំ និងការប្រើប្រាស់ផ្លូវថ្នល់ឱ្យអស់ពីលទ្ធភាព។

បច្ចេកវិទ្យាឈានមុខក្នុងការចាប់យករូបភាពស្នាមប្រេះនៅលើផ្លូវកៅស៊ូ

ហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈភាគច្រើន ដូចជាស្ពាន ផ្លូវថ្នល់ជាដើម គឺទាមទារឲ្យមានការចុះសិក្សា​ប្រមូលយក​ទិន្នន័យ​ស្នាមប្រេះ និងធ្វើការថែទាំ ដើម្បីធានាការប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមគម្រោងដែលបានសិក្សា។ ទោះ​ជា​យ៉ាងណាក៏ដោយ វិធីសាស្រ្តចាស់សព្វថ្ងៃដែលកំពុងប្រើដើម្បីត្រួតពិនិត្យប្រមូលទិន្នន័យស្នាមប្រេះ គឺប្រើប្រាស់​ពេលវេលា​ច្រើន ដែលបណ្តាលឱ្យធ្លាក់ចុះគុណភាពការងារ និង​ជះឥទ្ធិពលជាអវិជ្ជមានដល់ម្ចាស់គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អ្នកប្រើប្រាស់ ក៏ដូចជាសាធារណៈជន។ លោក Bret Tremblay អ្នកគ្រប់គ្រង​បច្ចេកទេស​នៅក្នុង​ក្រុមហ៊ុន Benesch បាននិយាយថា “ជាធម្មតា ការវិភាគមិនត្រូវបានធ្វើឡើងសម្រាប់គុណភាពផ្លូវទាំងមូលនោះទេ គឺគ្រាន់ផ្អែក​លើ​គំរូដែលទទួលបានដើម្បីស្វែងរកមធ្យមភាគ ហើយព្យាករណ៍គុណភាពផ្លូវនោះដោយមិនបានចុះអង្កេត​គ្រប់​កន្លែង​នោះទេ”។ នៅពេលក្រុមហ៊ុនត្រួតពិនិត្យដែលមានវិជ្ជាជីវៈមួយប្រើប្រាស់វិធីសាស្រ្តនេះ នឹងជំរុញឲ្យមាន​លម្អៀង​បរិមាណ​ច្រើន ដែលនាំឱ្យមានបម្រែបម្រួលការបញ្ជាទិញ ហើយកំណត់ជាស្តង់ដារ Contigentcy ក្នុងឧស្សាហកម្ម​ទៅវិញ។

ដើម្បីដោះស្រាយបញ្ហាខ្វះខាតទាំងនេះ ក្រុមហ៊ុន Benesch បានផ្តួចផ្តើមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ បង្កើត​ប្រព័ន្ធការងារប្រមូលទិន្នន័យដែលមានប្រសិទ្ធភាពជាងមុន និងដោះស្រាយកង្វល់អតិថិជនអំឡុងពេលត្រូវការ​ការត្រួតពិនិត្យ​ជាប្រចាំ។ លោក Tremblay បាននិយាយថា “ស្ទើរតែគ្រប់ទ្រព្យសកម្មដ៏មានតម្លៃរបស់​អង្គភាព​សាធារណៈ​ដែលពាក់ព័ន្ធនឹងផ្លូវថ្នល់ គឺជ្រើសរើសការអនុវត្តថែទាំផ្លូវថ្នល់បែបប្រពៃណី នឹងមិនអាចបង្កើនតម្លៃ​នៃ​ទ្រព្យសកម្ម​នោះបានទេ”។ ដូចនេះហើយបានជាក្រុមហ៊ុន Benesch មានចក្ខុវិស័យ​សម្រាប់​បច្ចេកវិទ្យា​ដែល​នឹងត្រូវ​អភិវឌ្ឍ​ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយយើងបានចាប់ផ្តើមសាកល្បងប្រមូលទិន្នន័យនៅហ្នឹង​កន្លែងចំនួន​បី​គម្រោងផ្សេងៗគ្នាដើម្បីជំរុញសមត្ថភាពបច្ចេកវិទ្យាបច្ចុប្បន្ន បង្កើតប្រសិទ្ធភាពតាមរយៈវិធីសាស្ត្រចាប់យក​សញ្ញា​ស្នាមប្រេះនៅលើខ្នងផ្លូវ។

ដំណោះស្រាយគម្លាតទិន្នន័យឌីជីថល

ដោយសារខ្នងផ្លូវកៅស៊ូដែលមានស្រាប់កាន់តែចេះតែបន្តខូចខាត ដូចជា ផ្លូវ ស្ពាន អាកាសយានដ្ឋាន និងចំណតរថយន្ត ជាដើម។ល។ ដូចនេះតម្រូវការសម្រាប់ការត្រួតពិនិត្យ និងថែទាំចេះតែបន្តកើនឡើង។ លោក Tremblay បាននិយាយថា “ជារឿយៗ ការត្រួតពិនិត្យថែទាំត្រូវបានមើលរំលងហួសពីអាយុកាលជីវិតនៃទ្រព្យសកម្មនោះ ដែលនាំទៅរកការខូចខាត​ដែលមិនអាចថែទាំ ឬជួសជុលបាន”។

ការមកដល់នៃបច្ចេកវិទ្យាថ្មី ដើម្បីចាប់យករូបភាពពីលើអាកាសដោយប្រើដ្រូនដែលមានរូបភាពគុណភាពខ្ពស់​បាន​អនុញ្ញាត​​ឱ្យ​យើងអាច​តាមដានស្នាមប្រេះដោយផ្ទាល់នៅលើរូបភាព ដែលសន្សំពេលវេលាបានយ៉ាងច្រើនជាមួយការងារ​ឌីជីថលថ្មីនេះ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តឌីជីថលនេះនៅតែខ្វះខាតក្នុងការបំពេញតម្រូវការឧស្សាហកម្ម ដោយសារទ្រព្យសកម្មនៅតែត្រូវបានបន្តប្រើប្រាស់លើសពីអាយុកាល ដោយសារការត្រួតពិនិត្យមិនបម្រើទាន់​សេចក្តីត្រូវការ។ ខណៈពេលដែលការចាប់យកទិន្នន័យជាឌីជីថលមានប្រសិទ្ធភាពជាងការត្រួតពិនិត្យនៅលើទីវាល​ផ្ទាល់​ក៏ដោយ តែវានៅតែមានគម្លាតទិន្នន័យដោយសាររូបភាពដែលប្រមូលបានមិនត្រូវបានប្រើប្រាស់ និង​វិភាគ​ឲ្យអស់​សក្តានុពល​របស់វា។

ខណៈពេលដែលវិស្វករអាចមើលឃើញស្នាមប្រេះនៅក្នុងរូបភាពឌីជីថលដែលថតពីលើអាកាសក៏ដោយ តែការវិភាគ ឬការចាត់ថ្នាក់ស្នាមប្រេះទាំងនោះនៅតែពឹងផ្អែកលើការវាយតម្លៃទៅតាមរូបភាពដែលមើលឃើញ ឬនៅតែ​ទាមទារ​ការចុះពិនិត្យ​នៅនឹងកន្លែងដដែល។ ការលំបាកទាំងនេះ បានញ៉ាំងឲ្យក្រុមហ៊ុន Benesch ព្យាយាម​ដោះស្រាយ​គម្លាត​បញ្ហា​នេះ ដោយសម្រួលការប្រមូលទិន្នន័យ ការវិភាគ និងការប្រើប្រាស់ទិន្នន័យ តាមរយៈ​សមត្ថភាព​ពេញលេញ​នៃទិន្នន័យ​ឌីជីថលដែលទទួលបាន។ យើងបានអនុវត្តវិធីសាស្រ្តចងក្រងសំណុំទិន្នន័យ (data-centric) ដែលទិន្នន័យ​ជារូបភាពឌីជីថលអាចត្រូវបានផ្តល់ជូនទាន់ពេល និង​ដល់មនុស្សដែលមានជំនាញក្នុងការសម្រេចចិត្តអំពីព័ត៌មាន​ដែល​ទទួលបាន ដែលនាំទៅរកលទ្ធផលល្អប្រសើរ ធានាបាននូវសុវត្ថិភាពសំណង់សាធារណៈ។ ដើម្បីសម្រេចបាននូវ​គោលដៅ​នេះ គេត្រូវដឹងថា ដំណោះស្រាយឌីជីថលភ្លោះដែលមានសមត្ថភាព ជាមួយការភ្ជាប់បណ្តាញអ៊ីនធើណិត (IoT) បូករួមបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាម៉ាស៊ីនសិក្សា (ML) គឺជារឿងចាំបាច់បំផុត។

អានុភាព AI និង Digital Twins

លោក Tremblay បានលើកឡើងថា “យើងឃើញអតិថិជនរបស់យើងជួបការលំបាកក្នុងការវាយតម្លៃលក្ខខណ្ឌ​ស្នាមប្រេះ​នៅលើ​ខ្នងផ្លូវ ហើយយើងបានសហការជាដៃគូជាមួយ Bentley បានជួយឲ្យយើងបង្កើត​របកគំហើញថ្មី​មួយ”។ ដូចនេះហើយ បានជាក្រុមហ៊ុន Benesch ជ្រើសរើស iTwin Capture Modeler របស់ Bentley, AssetWise® និងកម្មវិធី iTwin ដើម្បីសាកល្បងច្នៃប្រឌិតបង្កើតឌីជីថលភ្លោះសម្រាប់ការងារនៅការដ្ឋាន ដោយយើងបាន​ជ្រើសរើស​គម្រោង​ចំនួនបីមកសាកល្បងសមត្ថភាពបច្ចេកវិទ្យាថ្មីនេះ។ តាមរយៈភាពជាដៃគូជាមួយ Bentley យើងបានស្វែងរក​ការរួម​បញ្ចូលគ្នានៃ AI/ML ទៅក្នុងលំហូរការងារប្រមូលទិន្នន័យ ជាពិសេស​ផ្តោតលើការរកឃើញស្នាមប្រេះ​នៅលើខ្នង​ផ្លូវ​អ៊ុតកៅស៊ូ។ “ដោយប្រើការរួមបញ្ចូលគ្នានៃ iTwin Capture Modeler, AssetWise និង iTwin Experience របស់ Bentley ធ្វើឲ្យយើងមានទំនុកចិត្តថា យើងនឹងអាចបង្កើតលំហូរការងារថ្មីមួយជាមួយនឹងបច្ចេកវិទ្យាឧបករណ៍ចាប់យក​ស្នាមប្រេះ​នៅលើខ្នងផ្លូវ ដោយប្រើអានុភាពបច្ចេកវិទ្យា AI/ML ដើម្បីសម្រួលដំណើរការស្វែងរកស្នាមប្រេះទាំងមូល​នៅលើខ្នងផ្លូវ។ នេះបើតាមសម្តីលោក Tremblay។

ជាជំហានដំបូងក្នុងការបង្កើតឌីជីថលភ្លោះ លោកបានបង្ហោះដ្រូននៅលើទីវាលទាំងមូល តាមរយៈមុខងារហោះហើរ​ដោយ​ស្វ័យប្រវត្តិ ហើយប្រើប្រាស់រូបភាពដែលថតបានដោយដ្រូន រួមផ្សំជាមួយឧបករណ៍ចាប់សញ្ញា បានរកឃើញ​ស្នាមប្រេះ​តាមរយៈការវិភាគរបស់ AI ដែលអនុញ្ញាតឱ្យពួកគេទាញយក និងវិភាគទិន្នន័យពីការរកឃើញ។ ឧបករណ៍​ចាប់​ស្នាមប្រេះលើខ្នងផ្លូវដែលពឹងផ្អែកលើបច្ចេកវិទ្យាបន្ថែមនៃ AI/ML បានធ្វើស្វ័យប្រវត្តិកម្ម​ទិន្នន័យជាឌីជីថល​តាមរយៈ​ស្នាមប្រេះដែលចាប់បាន ហើយធ្វើការវិភាគ និងផ្តល់ព័ត៌មានតាមរយៈគំរូឌីជីថលភ្លោះដែលមើលឃើញ ដោយ​ផ្តល់ការវិភាគជាក់ស្តែងប្រៀបដូចជាការគូសគំនូសស្នាមប្រេះនៅលើខ្នងផ្លូវពិតៗ និងគួរឱ្យទុកចិត្តបំផុត។ តាមរយៈ​កម្មវិធី iTwin របស់ Bentley ក្រុមហ៊ុន Benesch បានប្រើប្រាស់ឌីជីថលភ្លោះ ដើម្បីបង្កើនល្បឿនត្រួតពិនិត្យ​ស្នាមប្រេះ​ដែល​បានរកឃើញនៅលើខ្នងផ្លូវ ដោយអាចដាក់កំណត់សម្គាល់ និងលក្ខខណ្ឌដោយផ្ទាល់នៅក្នុងគំរូឌីជីថលភ្លោះ និងអាចវាយតម្លៃស្ថានភាពផ្លូវ(ទ្រព្យសកម្ម)ពីចម្ងាយទៅថ្ងៃអនាគតអំពីតម្រូវការថែទាំនិងជួសជុល។ ការចាប់យក​រូបភាព​ស្នាមប្រេះជារូបភាពឌីជីថល តាមរយៈ AI/ML ដើម្បីកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ និង​ចាត់ថ្នាក់​នៃកំហូច​(ស្នាមប្រេះ)ទាំងនោះនៅលើខ្នងផ្លូវ បានធ្វើឲ្យការងារចុះត្រួតពិនិត្យបន្ថែមក្នុងគោលបំណងកែសម្រួលបញ្ហាត្រូវបាន​កាត់​បន្ថយ ដែលជាលទ្ធផលនឹងអនុញ្ញាតឱ្យក្រុមថែទាំ អ្នកចុះសិក្សាគូសប្លង់ និង​អ្នកសាងសង់​អាចចុះ​អនុវត្ត​ការងារ​បានយ៉ាងរលូន និងលឿនជាងមុន។

សំណុំទិន្នន័យបង្កើតជាលំហូរការងារប្រតិបត្តិក្នុងឧស្សាហកម្ម

បើប្រៀបធៀបទៅនឹងដំណើរការត្រួតពិនិត្យដោយដៃ លំហូរការងារ AI សន្សំពេលវេលា និងផ្តល់គុណភាពទិន្នន័យ​ខ្ពស់​ជាង។ រួមផ្សំជាមួយកម្មវិធី iTwin របស់ Bentley ដំណោះស្រាយការចាប់យករូបភាពប្រេះស្នាមតាមវិធីសាស្រ្តថ្មី និង​ធ្វើ​ស្វ័យប្រវត្តិ​ទិន្នន័យឌីជីថល គឺអាចសន្សំពេលវេលាច្រើនជាង 75% ក្នុងការចុះទៅប្រមូលដោយផ្ទាល់នៅការដ្ឋាន។ គេ​អាច​ព្យាករថាវានឹងសន្សំប្រាក់បានច្រើននេះនៅពេលសាកល្បងត្រួតពិនិត្យលើខ្នងផ្លូវហោះហើរចំនួន 100 អាកាស​យានដ្ឋាន ខណៈពេលដែលវាកាត់បន្ថយផលប៉ះពាល់បានច្រើនដល់ពេលវេលាចរាចរណ៍ ឬការរាំងស្ទះ​ប្រតិបត្តិការ​ព្រលាន​យន្តហោះ។

បច្ចេកវិទ្យា​ចាប់យក​ស្នាមប្រេះ​តាមរយៈ​​ឌីជីថលភ្លោះ ​បាន​អនុញ្ញាត​ឱ្យ​ក្រុមការងារអាច​ធ្វើ​អ្វី​ច្រើន​ជាង​ការ​ទាញយក​ស្នាម​ប្រេះ​ផ្លូវ​ពី​រូបថត​តែមួយ។ វាផ្តល់ជូននូវទិដ្ឋភាពរួម ផ្តល់នូវប្រសិទ្ធភាព សុវត្ថិភាព ភាពត្រឹមត្រូវ និង​លុបបំបាត់ការងារដោយដៃដែលមានគ្រោះថ្នាក់ ងាយបង្កបញ្ហា និងកាត់បន្ថយការផ្អាកប្រតិបត្តិការរបស់អតិថិជន ដោយសារ​តម្រូវការត្រួតពិនិត្យ និងការជួសជុលនៅនឹងកន្លែង។ “សម្រាប់ក្រុមហ៊ុន Benesch មានការរំភើប​ចំពោះ​របៀប​ការងារថ្មីដែលយើងអាចប្រើប្រាស់បច្ចេកវិទ្យា និងលំហូរការងារនេះដើម្បីត្រួតពិនិត្យ និង​ប្រៀបធៀប​លទ្ធផល​ការងារ​នៅក្នុងវដ្តជីវិតរបស់ទ្រព្យសកម្មបានប្រសើរជាង ដែលការវាយតម្លៃស្នាមប្រេះអាចកំណត់ទៅតាមដំណាក់កាល និងធ្វើឱ្យវដ្តជីវិតនៃទ្រព្យសកម្មរបស់អ្នកវិនិយោគកាន់តែប្រើប្រាស់បានយូរ និងមានភាពធន់។ នេះនឹងអនុញ្ញាតឱ្យ​យើង​អាចផ្តល់​ជូនដល់អតិថិជនរបស់យើងនូវការសម្រេចចិត្តដែលជំរុញដោយទិន្នន័យស្តីពីវិធីថែទាំ” នេះបើតាមសម្តីរបស់​លោក Tremblay។

ការធ្វើការនៅក្នុងបរិដ្ឋានឌីជីថលភ្លោះជាមួយអានុភាព AI/ML បានជួយសម្រួលដល់លំហូរការងារដែលផ្តោតលើ​ទិន្នន័យ​ឌីជីថល និងបានផ្លាស់ប្តូរទស្សនៈនៃការគ្រប់គ្រងទ្រព្យសម្បត្តិពីវិធីសាស្រ្តបែងចែក​ការងារ​ជាផ្នែកតូចៗ​ទៅ​ជា​ការងារ​ដែលមានប្រភពនៃការពិតតែមួយ ដែលផ្តល់នូវការយល់ដឹងអំពីហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់​ការ​សម្រេច​ចិត្ត​កាន់តែប្រសើរឡើងៗ។ យូរៗទៅ នៅពេលដែល Benesch អនុវត្តបច្ចេកវិទ្យានេះសម្រាប់​អតិថិជន​របស់ខ្លួន គេរំពឹងថានឹងឃើញការថែទាំប្រកបដោយប្រសិទ្ធភាពជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ដែល​នាំ​ទៅដល់បរិយាកាសសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។

លោក Tremblay បាននិយាយថា “យើងមើលឃើញថាផលិតផលនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Benesch ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាលំហូរការងារមិនអាចខ្វះបាននៅក្នុងឧស្សាហកម្ម រចនា-វិស្វកម្ម-សាងសង់ (AEC) ទាំងមូល”។ តាមរយៈការទទួលយកបច្ចេកវិទ្យាទំនើបទាំងនេះដោយប្រើប្រាស់ AI/ML ឧស្សាហកម្ម AEC នឹងអាចកាត់បន្ថយហានិភ័យនៃកំហុសដែលកើតចេញពីការប្រើបញ្ញាស្មារតីរបស់មនុស្ស ហើយវាមាន​សារៈសំខាន់​បំផុត​ជាមួយទិន្នន័យសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ លំហូរ​ការងារ​ប្រមូល​ទិន្នន័យចាប់យកស្នាមប្រេះខ្នងផ្លូវ​ដោយ​ស្វ័យ​ប្រវត្តិ​របស់ Benesch នឹង​ផ្លាស់ប្តូរ​ការអនុវត្ត​ឧស្សាហកម្ម​ក្នុង​ការ​គ្រប់​គ្រងថែទាំ​ផ្លូវថ្នល់។ “បច្ចេកវិទ្យាមួយនេះ សូម្បី​តែនៅក្នុងដំណាក់កាលសាកល្បងដំបូងរបស់វា គឺជាបច្ចេកវិទ្យាដំបូងដែលយើងជឿជាក់១០០%ថាអាចទៅរួចជា​មួយ​កម្មវិធីរបស់ Bentley បូកផ្សំបច្ចេកវិទ្យាផ្សេងទៀត។ យើង​ព្យាករ​ថា​ នេះ​ជាល្បែងនៃការ​ផ្លាស់​ប្តូរ​វិធីសាស្រ្តក្នុង​ការ​ប្រមូល​​ទិន្នន័យ​ សម្រាប់កិច្ចការអធិការកិច្ច​ក្នុង​ឧស្សាហកម្ម​ AEC» នេះបើតាមសម្តីលោក Tremblay បានសង្កត់ធ្ងន់​ដោយភាពជឿជាក់។


រូបថតរបស់
Benesch បង្ហាញពីកម្មវិធី iTwin Capture Modeler, AssetWise និង iTwin របស់ Bentley ដើម្បីច្នៃប្រឌិតបង្កើតឌីជីថលភ្លោះដែលបានជ្រើសរើសគម្រោងចំនួនបីដើម្បីសាកល្បង។

អ្នកនិពន្ធ៖ លោកស្រី Aude Camus គឺជាអ្នកគ្រប់គ្រងទីផ្សារផលិតផលជាន់ខ្ពស់សម្រាប់គំរូនៃការពិតក្នុងកិច្ចការ ផ្លូវ និងស្ពានជាមួយ Bentley Systems ។ នាងបានបញ្ចប់ការសិក្សាពីសាលា SKEMA Business School ក្នុងប្រទេសបារាំង និងមានបទពិសោធន៍ជិត 15 ឆ្នាំក្នុងផ្នែកលក់ និងទីផ្សារវិស្វកម្ម និងកម្មវិធីភូមិសាស្ត្រ។ ព័ត៌មានបន្ថែមសូមទាក់ទង តាមរយៈ aude.camus@bentley.com

2023 Going Digital Awards Nominee

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, AssetWise, ContextCapture, iTwin, iTwin Capture Modeler, and iTwin Experience are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?

យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញពីគំនិត។ សម្រាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ បង្គោលអង់តែនគឺជាឆ្អឹងខ្នងដ៏សំខាន់ វាផ្តល់ថាមពលគ្រប់យ៉ាងដល់ការផ្ញើសារ និងការហៅទូរស័ព្ទ រហូតដល់វីដេអូ TikTok។ បង្គោលខ្លះមានកម្ពស់រហូត 200ហ្វីត (60ម៉ែត្រ) ដែលឈរខ្ពស់ដូចជាឆ្មាំនៅតាមដងផ្លូវ ឬដំឡើងពីលើដំបូលអគារខ្ពស់។ នៅចុងអង់តែនមានកញ្ចុំដូចស្រទាប់ផ្កាដើម្បីភ្ជាប់បន្ទះអង់តែន ឧបករណ៍បញ្ជូន និងឧបករណ៍ផ្សេងទៀតដែលជួយរក្សាការទំនាក់ទំនងអ្នកប្រើប្រាស់ជាប្រចាំ។ ឥឡូវនេះ ក្រុមហ៊ុនទូរគមនាគមន៍ទាំងឡាយកំពុងរងសម្ពាធក្នុងការធ្វើទំនើបកម្មរបស់ខ្លួន នៅពេលនិន្នាការផ្លាស់ប្តូរពីបណ្តាញ 4G ទៅ 5G ដែលកំពុងបង្កើនសន្ទុះ។ ដើម្បីដំណើរការកិច្ចការទាំងនេះបាន ក្រុមហ៊ុនចាំបាច់ត្រូវប្រើប្រាស់កម្លាំងមនុស្សដើម្បីចុះត្រួតពិនិត្យបង្គោលអង់តែននីមួយៗ មុននឹងកែលម្អ ឬបំពាក់ឧបករណ៍បន្ថែម ព្រមទាំងពិនិត្យការថែទាំដើម្បីធ្វើឱ្យប្រសើរឡើងនូវល្បឿនទិន្នន័យ ជំរុញសមត្ថភាព និងកាត់បន្ថយរាំងស្ទះដល់អតិថិជន។ ឥឡូវនេះយើងមានវិធីដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល ជួយដល់ក្រុមហ៊ុនទូរគមនាគមន៍នាំយកនូវបច្ចេកវិទ្យា 5G ដល់អតិថិជនរបស់ខ្លួនបានលឿនជាងមុន និងរក្សាសេវាឱ្យខ្លាំង។ វិធីសាស្រ្តគឺសាមញ្ញ ដោយគ្រាន់តែប្រើប្រាស់ឌីជីថលភ្លោះ ដើម្បីចម្លង់ចេញជាគំរូឌីជីថលពិតប្រាកដសម្រាប់ការវិភាគ និងគ្រប់គ្រង។ ត្រូវដឹងថាបច្ចេកទេសគំរូឌីជីថលភ្លោះ 3D ដែលចម្លងចេញពីហេដ្ឋារចនាសម្ព័ន្ធដែលជាទ្រពសម្បត្តិរបស់ក្រុមហ៊ុន មិនថា អគារ ផ្លូវថ្នល់ ស្ពាន គ្រឿងម៉ាស៊ីន និងសូម្បីតែទីក្រុងទាំងមូល-គឺអាចបង្ហាញពីវដ្តជីវិតទាំងមូល ចាប់ពីការរចនា និងការសាងសង់រហូតដល់ប្រតិបត្តិការ និងការថែទាំ។ នេះការធ្វើឱ្យប្រសើរឡើងតាមរយៈការបញ្ចូលបញ្ញាសិប្បនិមិត្ត (AI) និងម៉ាស៊ីនសិក្សា (ML) […]

iTwin Ventures របស់ Bentley Systems បញ្ចូលបច្ចេកវិទ្យា AI របស់ Blyncsy សម្រាប់ការថែទាំផ្លូវថ្នល់ និងដឹកជញ្ជូន

ដើម្បីពង្រីក និងពន្លឿនការវិភាគទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសការពីថ្ងៃទី 14 សីហា 2023 នេះថា ការទិញយកក្រុមហ៊ុន Blyncsy ជាអ្នកបង្កើតថ្មីនៅក្នុងសេវាកម្មបញ្ញាសិប្បនិមិត្តដែលឈានមុខគេ ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងការថែទាំផផ្លូវថ្នល់។ ប្រព័ន្ធអេកូឌីជីថលភ្លោះ គឺផ្តោតសំខាន់ទៅកម្មវិធី iTwin Ventures របស់ Bentley ដោយពន្លឿនការអភិវឌ្ឍន៍ និងផ្សព្វផ្សាយការវិភាគឱ្យបានទូលំទូលាយក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ បង្កើតក្នុងឆ្នាំ 2014 នៅទីក្រុង Salt Lake រដ្ឋ Utah ដោយនាយកប្រតិបត្តិ Mark Pittman Blyncsy ជាអ្នកមានចក្ខុវិស័យកម្មវិធីកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិតក្នុងការវិភាគរូបភាពដែលមានជាទូទៅដើម្បីកំណត់បញ្ហា និងតម្រូវការថែទាំនៅលើបណ្តាញផ្លូវថ្នល់។ ដើមឡើយ លោក Pittman បានបង្កើតគំនិតសម្រាប់ការដោះស្រាយលើបញ្ហាភ្លើងចរាចរណ៍ដែលជាប់គាំង ដោយគាត់ជឿថា ត្រូវតែមានដំណោះស្រាយដើម្បីបញ្ចូលគ្នានូវទិន្នន័យជាមួយលក្ខខណ្ឌ “ពេលវេលាពិត” និងបច្ចេកវិទ្យាច្នៃប្រឌិតដើម្បីជួយដល់នាយកដ្ឋានដឹកជញ្ជូន (DoTs) កាន់តែមានប្រសិទ្ធភាព។ ការប្រើប្រាស់សេវាកម្ម AI របស់ Blyncsy […]