តើគម្រោងអណ្តូងរ៉ែ Barro Alto នៅប្រេស៊ីលប្រើបច្ចេកវិទ្យាអ្វីខ្លះទើបឈ្នះពានរង្វាន់?

ក្រុមហ៊ុន Anglo American បានសន្សំថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក នៅឯអណ្តូងរ៉ែ Barro Alto របស់ខ្លួន ដោយប្រើប្រាស់កម្មវិធីរបស់ Bentley Systems ដើម្បីកាត់បន្ថយពេលវេលាធ្វើបច្ចុប្បន្នភាពគំរូភូមិសាស្ត្រមេកានិច (Geomechanical model)។

គម្រោងនេះក៏ទទួលបានការកោតសរសើរនៅក្នុងកម្មវិធីពានរង្វាន់ Bentley Year in Infrastructure (YII) ផងដែរ។ គម្រោងនេះជាឧទាហរណ៍ក៏សំខាន់មួយដែលបង្ហាញថាការប្រើ “ប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា” (Connected digital ecosystem) អាចជំនួសឱ្យលំហូរការងារដោយដៃយ៉ាងល្អ។

ភាពជោគជ័យនៃគម្រោង Barro Alto គឺពឹងផ្អែកលើបច្ចេកវិទ្យាសំខាន់ៗចំនួនបីរបស់ Bentley និង Seequent ដែលរួមមាន៖

  • កម្មវិធី Leapfrog Geo ផ្តល់នូវការបង្កើតគំរូ 3D បែប Implicit នៃទិន្នន័យភូមិសាស្ត្រគីមី និងភូមិសាស្ត្របច្ចេកទេសដ៏ស្មុគស្មាញ។ វាបានជួយជំនួសការគូរប្លង់ដោយដៃដែលយឺតយ៉ាវ និងអនុញ្ញាតឱ្យមានការមើលឃើញរូបភាពស្រទាប់ក្រោមដីបានយ៉ាងរហ័ស។
  • កម្មវិធី Seequent Central គឺជាបច្ចេកវិទ្យា Cloud សម្រាប់ការគ្រប់គ្រងគំរូ និងការសហការគ្នារវាងផ្នែកផ្សេងៗ។ វាជួយសម្រួលដល់ការគ្រប់គ្រងកំណែទិន្នន័យតាមពេលវេលាជាក់ស្តែង (Real-time version control) ការតាមដានដែលអាចត្រួតពិនិត្យបាន និងការចែករំលែកគំរូបានភ្លាមៗ។
  • កម្មវិធី ProjectWise គឺជាកន្លែងដែមរួមគ្រប់យ៉ាងក្នុងកម្មវិធិតែមួយ ឬហៅថា Single Source of Truth។ កម្មវិធីនេះប្រើសម្រាប់ការគ្រប់គ្រងឯកសារ និងនីតិវិធីវិស្វកម្ម ដែលជួយធានានូវសុពលភាពទិន្នន័យ និងដំណើរការពិនិត្យជាផ្លូវការរវាងក្រុមការងារភូមិសាស្ត្រ និងក្រុមការងាររៀបចំផែនការ។

លោក Felipe Vilela វិស្វករភូមិសាស្ត្រនៅ Anglo American បានមានប្រសាសន៍ថា៖ «ក្នុងវិស័យដែលលំហូរការងារបច្ចេកទេសច្រើនតែត្រូវបានគេមើលរំលង គំនិតផ្តួចផ្តើមនេះតំណាងឱ្យការផ្លាស់ប្តូរគំរូដ៏សំខាន់មួយ។ គម្រោងនេះបានបង្ហាញថាការត្រួតពិនិត្យបច្ចេកទេស អាចដើរទន្ទឹមគ្នានៅក្នុងប្រព័ន្ធរួមបញ្ចូលគ្នាតែមួយបាន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Seequent ត្រៀមបង្ហាញបច្ចេកវិទ្យាជីករករ៉ែថ្មីដែលដើរដោយ AI នៅក្នុងកម្មវិធី PDAC 2026

ក្រុមហ៊ុន Seequent ដែលជាបុត្រសម្ព័ន្ធរបស់ Bentley Subsurface នឹងចូលរួមនៅក្នុងសន្និបាតនៃសមាគមអ្នករុករក និងអ្នកអភិវឌ្ឍន៍នៃប្រទេសកាណាដា (PDAC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេកម្រិតសកលផ្នែកកម្មវិធីកុំព្យូទ័រសម្រាប់វិស័យរ៉ែ និងភូគព្ភសាស្ត្រ Seequent នឹងបង្ហាញពីបច្ចេកវិទ្យានិងនិន្នាការចុងក្រោយបង្អស់របស់ខ្លួន ពិសេសទាក់ទងការប្រើប្រាស់ AI និងបច្ចេកវិទ្យា Cloud ដើម្បីធ្វើទំនើបកម្មកម្មវិធីរុករករ៉ែ។ ចំណុចផ្តោតសំខាន់នៃការតាំងពិពណ៌ឆ្នាំនេះ គឺខួបមួយឆ្នាំនៃ Seequent Evo ដែលជាផ្លែតហ្វមភូគព្ភសាស្ត្របើកចំហ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការរុករករ៉ែដែលប្រើប្រព័ន្ធ AI។ តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សារបស់ម៉ាស៊ីន (Machine Learning) ជាមួយនឹងលំហូរការងារតាមប្រព័ន្ធ Cloud ក្រុមហ៊ុន Seequent មានគោលបំណងជួយអ្នកវិទ្យាសាស្ត្រផ្នែកជីករករ៉ែ ក្នុងការពន្លឿនដំណើរការស្វែងរក ព្រមទាំងកាត់បន្ថយហានិភ័យ និងចំណាយផ្សេងៗក្នុងការសម្រេចចិត្តលើការងារក្រោមដីបានយ៉ាងច្រើន។ សន្និបាតនេះនឹងបង្ហាញពីព្រឹត្តិការណ៍សហការដ៏សំខាន់មួយនៅថ្ងៃអាទិត្យ ទី ១ ខែមីនា ដោយបង្ហាញពីភាពជាដៃគូរវាង Seequent និង Orica Digital Solutions ពោលគឺជាការការរួមបញ្ចូលលំហូរការងាររវាង Axis […]

Digital Twins និង IoT ជួយដោះស្រាយបញ្ហាក្នុងវិស័យរ៉ែ និងថាមពលបានយ៉ាងដូចម្ដេច?

យោងតាមរបាយការណ៍ឧស្សាហកម្មថ្មីមួយពី Bentley Systems បានឱ្យដឹងថា ៨៨% នៃស្ថាប័នរ៉ែនាពេលបច្ចុប្បន្ន បានទទួលស្គាល់ថាបច្ចេកវិទ្យា Digital Twins គឺជាបច្ចេកវិទ្យាដែលមានឥទ្ធិពលខ្លាំង ដោយក្នុងនោះជិត ៩០% កំពុងអនុវត្ត ឬកំពុងរៀបចំផែនការគម្រោងនេះរួចជាស្រេច។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទិន្នន័យរ៉ែត្រូវបានរក្សាទុកដាច់ដោយឡែកពីគ្នា ពោលគឺឯកសារនានា និងវិវឌ្ឍនាភាពការការដ្ឋា មិនត្រូវបានតភ្ជាប់គ្នាដោយរលូន។ បច្ចុប្បន្ននេះ ឧស្សាហកម្មនេះកំពុងងាកទៅរក “Evergreen Digital Twins” ដែលជាគំរូនិម្មិតនៃទីតាំងអណ្តូងរ៉ែ ដែលរួមបញ្ចូលទិន្នន័យ IoT តាមពេលវេលាជាក់ស្តែង (Real-time)។ ការផ្លាស់ប្តូរនេះគឺផ្ដោតលើប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិ។ បច្ចុប្បន្ន ៧២% នៃទិន្នន័យត្រួតពិនិត្យស្ថានភាពត្រូវបានប្រមូលដោយស្វ័យប្រវត្តិ ហើយតួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ៨០% ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ក្រៅពីនេះ ៨២% នៃម្ចាស់អណ្តូងរ៉ែបានរាយការណ៍ថា ស្វ័យប្រវត្តិកម្មនេះបានកាត់បន្ថយចំណាយលើគម្រោងយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈពេលដែលតម្រូវការសកលសម្រាប់រ៉ែសំខាន់ៗដូចជា លីចូម (Lithium) និងទង់ដែង កំពុងកើនឡើងយ៉ាងខ្លាំង ក្រុមហ៊ុនរ៉ែកំពុងប្រឈមមុខនឹងសម្ពាធក្នុងការបង្កើនសុវត្ថិភាព និងសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការភាយឧស្ម័នកាបូន។ Digital Twins បានជួយឱ្យវិស្វករផ្លាស់ប្តូរពីការថែទាំបែបអកម្ម (គឺជាវិធីសាស្ដ្រដែលចាំពេលមានបញ្ហាទើបដោះស្រាយជាក់ស្ដែង) ទៅជាការថែទាំបែបព្យាករណ៍ទុកជាមុន។ ការកម្មវិធី Digital Twin […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្រោងសាងសង់រោងចក្រថាមពលកំដៅផែនដីដ៏ធំមួយទំហំ 69.5 មេហ្គាវ៉ាត់ នៅភាគខាងលិចប្រទេសទួរគី។ ក្រុមហ៊ុនបានបង្រួមពេលវេលាសាងសង់ពី ៥ ឆ្នាំ មិនត្រឹម ១២ ខែ ខណៈក៏បន្ថែមប្រសិទ្ធភាពគម្រោងតាមរយៈការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងកម្មវិធី Volsung របស់ក្រុមហ៊ុន Bentley។ គម្រោងនេះ មានទីតាំងនៅក្នុងស្រុក Salihli ដែលមានភ្នំភ្លើងសកម្ម ដូច្នេះការសាងសង់គឺជួបនឹងឧបសគ្គយ៉ាងខ្លាំង ពិសេសទាក់ទងនឹងការចុះទៅពិនិត្យទីតាំង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនបានប្រើកម្មវធិ Volsung ដែលជាកម្មវិធីជំនាញផ្នែកវិស្វកម្មថាមពលកំដៅផែនដី បូកផ្សំនឹង AI។ ជាដំបូង ក្រុមហ៊ុនបានប្រើកម្មវិធី Bentley ដើម្បីគូរប្លង់បែបរស់រវើកដែលអាចបង្ហាញនៅលើទីតាំងជាក់ស្ដែង ដោយមិនចាំបាច់ចុះទៅផ្ទាល់។ បន្ទាប់មកក្រុមហ៊ុនប្រើ Volsung ដើម្បីសិក្សាពីសេណារីយូហានិភ័យនានា ពិសេសទាក់ទងនឹងការផ្ទុះភ្នំភ្លើង បន្ទាប់មកប្រើ AI ដើម្បីវិភាគទិន្នន័យហើយសរុបជាផែនការដែលល្អមួយ។ ក្រុមកាងារបានប្រើកម្មវិធីនេះដើម្បីបង្កើតជាសេណារីយូតេស្ដពីលទ្ធភាពនៃហានិភ័យនានាដល់ទៅ 3,000 ដង  ហើយវាយតម្លៃសេណារីយូផ្សេងទៀតដល់ទៅ 10 លាន ដង។ នេះបើធ្វើឱ្យដៃ គ្មានកម្មវិធីត្រូវប្រើពេល […]

គម្រោងសំណង់បន្ថយចំណាយរាប់លានដុល្លារ ដោយប្រើកម្មវិធីឆ្លាតវៃទាំងនេះ…

ក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកក្រោមដីរបស់ខ្លួន Seequent ថ្មីៗបានចាប់ដៃគ្នាបង្កើតប្រព័ន្ធគ្រប់គ្រងការសំណង់ថ្មីមួយ ដែលជួយឱ្យគម្រោងកាត់បន្ថយហានិភ័យ និងពិសេសកាត់បន្ថយចំណាយបានរាប់លានដុល្លារ។ គោលបំណងនៃការសហការគ្នានេះ គឺដើម្បីធ្វើការងារគ្រប់គ្រងគម្រោងសំណង់នៅគ្រប់ដំណាក់កាលអាចធ្វើឡើងបានដោយងាយស្រួល ខណៈបង្កផលប៉ះពាល់ដល់បរិស្ថានតិច។ ប្រព័ន្ធថ្មីនេះ ហៅថាវិធីសាស្រ្តឌីជីថលរួមបញ្ចូល ពោលគឺការភ្ជាប់ទិន្នន័យពីប្រភពផ្សេងៗគ្នា ដូចជា ការវិភាគភូមិសាស្រ្តក្រោមដី (​groundwork) ការវិភាគភូមិសាស្ត្របច្ចេកទេស (geotechnical analysis) ការរចនាវិស្វកម្ម ការធ្វើផែនការសាងសង់ និងការអនុវត្តគម្រោងជាដើម ឱ្យមកស្ថិតក្នុងវេទិកាតែមួយ។ លោក Pat McLarin នាយកផ្នែកហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ក្រុមហ៊ុន Seequent បានមានឱ្យដឹងថា បញ្ហារបស់គម្រោងសំណង់ភាគច្រើនគឺ ភាគមិនស៊ីចង្វាក់គ្នានៃការងារក្នុងដំណាក់ការនីមួយ។ ឧទាហរណ៍ ក្រុមហ៊ុនមួយជាអ្នករចនាប្លង់ ហើយបន្ទាប់មកក្រុមហ៊ុនមួយប្រើកម្មវិធីមួយផ្សេងតដើម្បីសិក្សាភូមិសាស្ដ្រដីដើម្បីធ្វើការងារបុកគ្រឹះ បន្ទាប់មកក្រុមហ៊ុនផ្សេងមួយទៀត ប្រើកម្មវិធីផ្សេងមួយទៀត ដើម្បីសាងសង់គម្រោង។ កត្តាដែលក្រុមហ៊ុនច្រើនធ្វើការងារផ្សេងគ្នានេះ  ឬប្រើកម្មវិធីផ្សេងៗនេះ អាចបង្កើតជាការយល់ច្រឡំ និងបង្កជាកំហុស។ លោក Pat McLarin បន្ដថា ដូច្នេះ ការរួមបញ្ចូលការងារគ្រប់ផ្នែកដូចជា ការងារក្រោមដី និងការងារលើដី មកស្ថិតក្នុងប្រព័ន្ធតែមួយគឺរឿងចាំបាច់។ ការរួមបញ្ចូលគ្នា គឺបានន័យថាកម្មវិធីមួយចំនួន ដូចជាកម្មវិធី OpenGround […]

Seequent Evo: ការបើកចំហរទិន្នន័យក្នុងសូហ្វវែរ បានផ្តល់ “តម្លៃមិនគួរឱ្យជឿ”

ដោយ Colleen O’Hanlon នាយកប្រតិបត្តិលោក Graham Grant បាននិយាយថា Seequent Evo តំណាងឱ្យ​យុគសម័យថ្មី​នៃ​ការច្នៃ​ប្រឌិត​សម្រាប់​ Seequent និងអតិថិជនរបស់ខ្លួន ដោយវាបានបង្កើតចេញពីមូលដ្ឋានគ្រឹះរបស់ AI និងការរៀនម៉ាស៊ីន។ លោក Grant បានប្រាប់អតិថិជន និងប្រព័ន្ធផ្សព្វផ្សាយដែលបានជួបជុំក្នុងព្រឹត្តិការណ៍ Seequent នៅទីក្រុង Toronto ថា ការមកដល់របស់ Seequent Evo គឺជាការបន្តនៃកំណត់ត្រាបទបង្ហាញក្នុងបច្ចេកវិទ្យា Seequent ។ Seequent បានប្រកាសពីការមកដល់សម្រាប់ឧស្សាហកម្មរុករករ៉ែនៃវេទិកាភូមិសាស្ត្រ Seequent Evo ស្របពេល​ជាមួយ​នឹង​ការចាប់ផ្តើមនៃ PDAC 2025 ដែលជាផលិតផលថ្មីកំពុងត្រូវបានដាក់តាំងបង្ហាញ។ Seequent Evo គឺ​ជា​លទ្ធផល​នៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាច្រើនឆ្នាំ។ វាភ្ជាប់កម្មវិធី និងទិន្នន័យជាមួយនឹងវិធីសាស្រ្តបើកចំហ។ លោក Grant បាននិយាយថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគំរូភូមិសាស្ត្ររបស់កម្មវិធី Leapfrog ប៉ុណ្ណោះ ដែល Seequent Evo នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ឧស្សាហកម្ម​សំខាន់ៗ​ដែល​បង្កើត​ឡើង​ដោយវេទិកាបិទជិត និង​ទម្រង់​ទិន្នន័យ​ដែល​មាន​កម្មសិទ្ធិ។ កម្មវិធី […]

ដំណើរឆ្ពោះទៅរកឌីជីថល៖ កងវិស្វកម្មអាមេរិក ប្រែក្លាយទិន្នន័យទ្រព្យសម្បត្តិជាតិពី $៥០ម៉ឺន ទៅជា $៥០០លាន

ដោយ Paul Colbert Dataforensics បានបង្ហាញដំណោះស្រាយដ៏អស្ចារ្យសម្រាប់កងវិស្វកម្មអាមេរិក តាមរយៈការផ្ទេរទិន្នន័យសណ្ឋានដីទៅក្នុង Cloud ដែលអាចសន្សំពេល 62,700ម៉ោង ជំនួសឱ្យការចុះប្រមូលទិន្នន័យដោយដៃ អស់ជាច្រើនទសវត្សរ៍ ដែលកងវិស្វកម្មអាមេរិក (USACE) បានប្រមូលទិន្នន័យសណ្ឋានក្រោមដីដែលជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការរបស់ខ្លួន –មានជម្រៅរាប់លានហ្វីត និងគម្រោងរាប់ពាន់ រួមទាំងទំនប់វារីអគ្គិសនី ផ្លូវ អគារ ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀតដែលនៅរាយប៉ាយជុំវិញពិភពលោក។ ជាអកុសល មូលដ្ឋានទិន្នន័យដែលជាព័ត៌មានសំខាន់នៃកន្លែងដែលវាស្ថិតនៅ គឺមិនច្បាស់លាស់ និងមានមាត្រដ្ឋានស្រដៀងគ្នាដែលពិបាកក្នុងការបែងចែក និងវិភាគ។ កងវិស្វកម្មអាមេរិក ទទួលបានទិន្នន័យបង្ហាញពីសណ្ឋានក្រោមដីពីគម្រោងរាប់ពាន់គម្រោង រួមទាំងទំនប់វារីអគ្គិសនី ស្ពាន និងគម្រោងជាច្រើនទៀត។ល។ USACE បានប្រមូលផ្តុំទិន្នន័យច្រើនជាង 500គម្រោង នៃគម្រោងរចនាសម្ព័ន្ធ និងមានមូលដ្ឋានទិន្នន័យដាច់ដោយឡែក និងខុសៗគ្នា ដែលជាបញ្ហាលំបាកក្នុងការចូលទៅស្វែងរក ប្រើប្រាស់ អន្តរប្រតិបត្តិការ និងបែងចែករបៀបការងារ។ នៅពេលដែលបញ្ហា និងលទ្ធផលគ្មានប្រសិទ្ធភាពបានកើនឡើង USACE បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីណែនាំស្តង់ដារជាសកលសម្រាប់ការគ្រប់គ្រងទិន្នន័យធរណីសាស្រ្តនៃសណ្ឋានក្រោមដី ដោយដាក់កម្មវិធី OpenGround ដែលប្រើប្រាស់ជាសំខាន់សម្រាប់សហគ្រាសសាធារណៈ និងមានមូលដ្ឋានលើ Cloud យកមកប្រើប្រាស់សម្រាប់ជាការគ្រប់គ្រងទិន្នន័យដែលទទួលបានពីសហគ្រាស។ អាទិភាពដំបូង គឺការចងក្រង និងការផ្ទេរទិន្នន័យមានស្រាប់ដែលកត់ត្រាជាប្រវត្តិសាស្រ្តទាំងអស់ និងទិន្នន័យដែលគ្របដណ្តប់លើរណ្តៅដែលបានខួង […]