ក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយកក្រុមហ៊ុន Flow State Solutions ដើម្បីចងក្រងគំរូទិន្នន័យទាញយកកម្តៅពីក្នុងដី

ការច្របាច់បញ្ចូលគ្នានូវគំរូភូគព្ភសាស្ត្ររបស់ក្រុមហ៊ុន Seequent ជាមួយនឹងកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី របស់ក្រុមហ៊ុន Flow State Solutions

ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនផលិតកម្មវិធីសូហ្វវ៊ែរសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកវិស្វកម្ម បានប្រកាសកាលពីថ្ងៃទី ១១ ខែតុលា ថាក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនលើផ្នែកភូគព្ភសាស្ត្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Flow State Solutions ដែលជាក្រុមហ៊ុនឈានមុខក្នុងកម្មវិធីទាញយកថាមពលកម្តៅចេញពីក្នុងដី។ កិច្ចព្រមព្រៀងថ្មីនេះ បានជួយពង្រឹងជំហររបស់ក្រុមហ៊ុន Seequent ឱ្យក្លាយជាអ្នកផលិតកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដី និងកាន់តែមានភាពទូលំទូលាយជាងមុន។

បន្ទុកថាមពលកម្តៅចេញពីក្នុងដី (geothermal reservoir) របស់ Flow State Solution ជាមួយឧបករណ៍ wellbore និងកម្មវិធីគំរូត្រាប់នៃបណ្តាញផ្ទៃក្រឡា (surface network simulation software) ជួយអ្នកបង្កើតគម្រោងផ្នែកវិស្វកម្ម និងអ្នកប្រើប្រាស់យល់​កាន់​តែ​ច្បាស់​អំពីធនធានថាមពលក្នុងដីសម្រាប់ការអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធភាព និងកែលម្អគុណផលទិន្នន័យនៃសមាសធាតុក្នុងដី។ ការរួមបញ្ចូលផលប័ត្រ Volsung របស់​ក្រុមហ៊ុន Flow State Solutions ជាមួយនឹងសមត្ថភាពរបស់ក្រុមហ៊ុន Seequent នឹងបង្កើត​ដំណោះ​ស្រាយដ៏រឹងមាំបំផុតសម្រាប់ការវិភាគបន្ទុកថាមពលក្នុងដី។ លក្ខណៈពិសេសដែលមានដាក់បញ្ចូលក្នុងកម្មវិធី Leapfrog Energy អាចត្រូវបានប្រើប្រាស់ ជាមួយកម្មវិធីគំរូទាញយកថាមពលកម្តៅចេញពីក្នុងដីរបស់ Flow State Solutions ដើម្បី​បង្កើត​រូបភាព​ពេញលេញនៃសមាសធាតុសំខាន់ៗក្នុងដី។

ស្ថាប័នឈានមុខជាច្រើនក្នុងវិស័យភូគព្ភសាស្ត្រ ធ្លាប់បានប្រើប្រាស់និងឈ្វែងយល់កម្មវិធីរបស់ក្រុមហ៊ុនទាំងពីររួចហើយ ក្នុងប្រតិបត្តិការគ្រប់គ្រងធនធានរបស់ពួកគេ។ លោក Simon Webbison អនុប្រធានផ្នែករុករក និងគ្រប់គ្រងធនធាននៃក្រមហ៊ុន Ormat Technologies Inc. បាននិយាយថា  “ក្រុមហ៊ុន Ormat Technologies គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោមក្រុមហ៊ុនផ្នែកទាញយកថាមពលចេញពីក្នុងដីដ៏ធំបំផុត និងសកម្មបំផុតក្នុងពិភពលោក ហើយយើងមានសេចក្តីសោមនស្សរីករាយ​ដែល​បាន​ឃើញ​ការ​រួម​បញ្ចូល​គ្នា នៃសមត្ថភាពផ្នែកសូហ្វវ៊ែររបស់ក្រុមហ៊ុន Seequent និង Flow State Solutions តាមរយៈកិច្ចសន្យាទិញយកក្រុមហ៊ុននេះ។ យើងធ្លាប់បានប្រើប្រាស់កម្មវិធីរបស់​ក្រុមហ៊ុន​ទាំងពីររួចហើយ និងបានយល់កាន់តែច្បាស់អំពីសមាសធាតុនៃថាមពលក្នុងដីរបស់យើង និងព្យាករពីដំណើរការរបស់វា ហើយយើងកំពុងទន្ទឹងរង់ចាំធ្វើការជាមួយក្រុមថ្មីដែលកើតចេញពីការរួមគ្នារបស់ក្រុមហ៊ុនទាំងពីរនេះ ដើម្បីបន្តជំរុញភាពជោគជ័យរបស់យើង។”

ចំណែកលោក Graham Grant នាយកប្រតិបត្តិនៃក្រុមហ៊ុន Seequent បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុម Flow State Solutions មកកាន់ក្រុម Seequent របស់យើង។ ថាមពលក្នុងដី មាន សក្តានុពលក្នុងការ​ជួយ​ដោះស្រាយ​បញ្ហាប្រឈមថាមពលដ៏ធំបំផុតរបស់សាកលលោក។ ជាមួយ​នឹង​ការទិញ​យក​នេះ កម្មវិធីវិភាគផ្ទៃក្រោមដីដ៏ល្អបំផុត របស់ក្រុមហ៊ុន Seequent អនុញ្ញាត​ឱ្យ​មាន​ការ​យល់​ដឹង​ពេញលេញអំពីការអនុវត្តលើសមាសធាតុសំខាន់ៗនៃថាមពលក្នុងដី។ ”

ស្ថាបនិក ក្រុមហ៊ុន Flow State Solutions លោក Jonathon Clearwater ដែល​ចូលរួម​ជាមួយ Seequent ក្នុងនាមជាអ្នកជំនាញផ្នែកបច្ចេកទេស វិស្វកម្មបន្ទុកថាមពល បាន​និយាយ​ថា “យើងពិតជារំភើបក្នុងការចូលរួមជាមួយក្រុមថាមពលរបស់ Seequent ។ តាមរយៈការច្របាច់បញ្ចូលគ្នារវាងជំនាញរបស់ Seequent និង​សមត្ថភាព​បច្ចេកទេស​របស់​យើងក្នុងការបង្កើតគំរូថាមពលកម្តៅចេញពីក្នុងដី យើងរំពឹងថា នឹងមានការរួម​ចំណែក​យ៉ាងសំខាន់ចំពោះការផ្លាស់ប្តូរថាមពលកកើតឡើងវិញ តាមរយៈការ​គ្រប់គ្រង​ធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើង។”


ឧទាហរណ៍នៃគំរូភូគព្ភសាស្ត្រដែលបានសាងសង់នៅក្នុង Leapfrog Energy ដែលត្រូវបានប្រើប្រាស់សម្រាប់គំរូសាកឧបករណ៍ផ្ទុកថាមពល នៅក្នុងកម្មវិធី Flow State Solutions Volsung ។ រូបថតរបស់ Flow State Solutions


គំរូសាកការផ្លាស់ប្តូរដង់ស៊ីតេនៅក្នុងឧបករណ៍ផ្ទុកថាមពលក្នុងដី យកគំរូតាម និងបង្ហាញ នៅក្នុងកម្មវិធី Flow State Solutions Volsung ។ រូបថតរបស់ Flow State Solutions។

កម្មវិធី  Webinar ដែលបង្ហាញពីលំហូរការងារដែលអនុញ្ញាតឱ្យមានអន្តរកម្មយ៉ាងរលូន រវាងកម្មវិធី Seequent និង Flow State Solutions ។

##

 អំពីក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។www.bentley.com

 

អំពីក្រុមហ៊ុន Seequent

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកភូគព្ភសាស្ត្ររបស់ក្រុមហ៊ុន Bentley មានប្រតិបត្តិការក្នុងគោលដៅជួយស្ថាប័ននានាឱ្យយល់ពីភូគព្ភសាស្ត្រ ដោយផ្តល់ឱ្យ អតិថិជននូវទំនុកចិត្តដើម្បីធ្វើការសម្រេចចិត្តបានកាន់តែលឿន។ Seequent បង្កើតបច្ចេកវិជ្ជាឈានមុខគេលើពិភពលោក ដែលស្ថិតនៅជួរមុខនៃវិទ្យាសាស្ត្រផ្នែកផែនដីវិទ្យា ដោយផ្លាស់ប្តូររបៀបដែលអតិថិជនរបស់យើងធ្វើការ។ ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនរបស់យើង ជួយពួកគេអភិវឌ្ឍធនធានរ៉ែសំខាន់ៗប្រកបដោយនិរន្តរភាព រចនា និងកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង ប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយផលប៉ះពាល់របស់វាទៅលើបរិស្ថាន។

ក្រុមហ៊ុន Seequent ប្រតិបត្តិការក្នុងប្រទេសចំនួន ១២០ និងមានទីស្នាក់ការកណ្តាលដោយមោទនភាពនៅក្នុងប្រទេសនូវែលសេឡង់។

ឃ្លាំងព័ត៌មានអំពីក្រុមហ៊ុន៖ https://www.seequent.com/company/news-media/

តាមដានអំពីក្រុមហ៊ុននៅលើ LinkedIn និង Twitter

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, Flow State Solutions, iTwin, Leapfrog, Leapfrog Energy, MicroStation, ProjectWise, Seequent, SYNCHRO, and Volsung are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏សំខាន់មួយ ក្នុងគោលបំណងលុបបំបាត់រាល់ឧបសគ្គសម្រាប់វិស្វករផ្លូវដែកដែលមានជាយូរមកហើយ។ តាមរយៈការផ្តោតលើស្វ័យប្រវត្តិកម្មកម្រិតខ្ពស់ សុក្រឹតភាពនៃទិន្នន័យ និងការរួមបញ្ចូលទិន្នន័យភូមិសាស្ត្រដែលមានភាពជាក់លាក់ខ្ពស់ កម្មវិធីជំនាន់ថ្មីនេះជួយធ្វើឱ្យការងារវិស្វករងាយស្រួល ប៉ុន្តែមានប្រសិទ្ធភាពជាងមុន ពិសេសទាក់ទងនឹងគ្រប់គ្រងបណ្តាញផ្លូវដែកស្មុគស្មាញ និងគម្រោងផ្លូវដែកល្បឿនលឿនខ្នាតធំជាដើម។ ចំណុចលេចធ្លោដ៏សំខាន់មួយ គឺការកែលម្អឧបករណ៍ “Complex Redefine and Replace” ដែលបច្ចុប្បន្ននេះគឺអាចប្រើធរណីមាត្រទាំងខ្សែដេក និងខ្សែបញ្ឈរបាន។ ចំណុចនេះជួយឱ្យវិស្វករធ្វើបច្ចុប្បន្នភាពលើការតម្រង់ជួរ (alignments) ដ៏ទូលំទូលាយក្នុងពេលដំណាលគ្នា ដែលជួយកាត់បន្ថយយ៉ាងខ្លាំងនូវការងារដែលត្រូវធ្វើឡើងវិញ នៅពេលដែលតម្រូវការគម្រោងមានការវិវត្ត។ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពជាក់លាក់តាំងពីដំបូង កម្មវិធីនេះបានដាក់បញ្ចូលនូវឧបករណ៍ “Validate Regression Data” ដែលត្រួតពិនិត្យទិន្នន័យអង្កេតធៀបនឹងកម្រិតអនុគ្រោះដែលបានកំណត់ មុនពេលឈានដល់ដំណាក់កាលរចនា។ ឧបករណ៍នេះដំណើរការទន្ទឹមគ្នាជាមួយ “Cant Editor” ដែលត្រូវបានកែលម្អ និងរបាយការណ៍ស្តីពីចន្លោះសុវត្ថិភាព (clearance reporting) ថ្មី ដើម្បីធានាថាគ្រប់ការរចនាទាំងអស់ត្រូវតាមស្តង់ដារអនុលោមភាពយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់ការសាកល្បងតិចជាងមុន។ ការរចនាដែលមានប្រសិទ្ធភាពក៏ទាមទារនូវបរិបទបរិស្ថានផងដែរ ដែលនេះជាមូលហេតុដែល Bentley បានរួមបញ្ចូល Google Maps 3D Tiles […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់បានហក់ឡើងយ៉ាងគំហុក ក្រុមហ៊ុនផ្គត់ផ្គង់ទឹកក្នុងតំបន់ Águas do Norte បានដោះស្រាយបញ្ហាកង្វះខាតទឹក និងបញ្ហាប្រព័ន្ធទឹករអាល់រអួលបានដោយជោគជ័យដោយប្រើប្រាស់កម្មវិធី OpenFlows Water របស់ក្រុមហ៊ុន Bentley Systems។ តើកម្មវិធីនេះមានប្រសិទ្ធភាពយ៉ាងណា ហើយវាធ្វើការយ៉ាងដូចម្ដេច? តាមរយៈការបម្រើសេវាកម្មដល់ប្រជាជនជិត ២ លាននាក់ ក្នុងក្រុងចំនួន ៦៣ ក្រុមហ៊ុនធ្លាប់បានជួបប្រទះនូវវិបត្តិដដែលៗ ដែលកម្តៅខ្លាំងបានបណ្តាលឱ្យអាងស្តុកទឹកធ្លាក់ចុះដល់កម្រិតទាបបំផុត ថ្លៃដើមនៃការបូមទឹកហក់ឡើងខ្ពស់ និងការធ្លាក់ចុះសម្ពាធទឹក ដែលបង្កបញ្ហាដល់ការផ្តល់សេវាទាំងនៅក្នុងទីក្រុងធំៗ និងភូមិដាច់ស្រយាលតាមជនបទ។ ដើម្បីធ្វើឱ្យបណ្តាញទឹកមានស្ថេរភាព Águas do Norte បានសហការជាមួយក្រុមហ៊ុនវិស្វកម្ម H2OPT ដើម្បីអនុវត្តយុទ្ធសាស្ត្របង្កើតគំរូឌីជីថលដ៏ទំនើប ដែលដំណើរការដោយកម្មវិធីរបស់ Bentley។ ភារកិច្ចរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកនេះមានវិសាលភាពធំធេងណាស់ ដែលគ្របដណ្តប់លើការប្រព្រឹត្តិកម្មទឹកស្អាត និងការបញ្ជូនទឹកតាមរយៈបំពង់ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ។ បណ្តាញនេះបង្ហាញពីបញ្ហាប្រឈមចម្រុះជាច្រើន ចាប់ពីតំបន់កណ្តាលក្រុងដែលមានតម្រូវការខ្ពស់ រហូតដល់តំបន់ជនបទដែលមានភ្ញៀវទេសចរច្រើន ដែលមានការកើនឡើងតម្រូវការទឹកយ៉ាងខ្លាំងតាមរដូវកាល។ តាមរយៈការប្រើប្រាស់ OpenFlows Water ក្រុមការងាររួមគ្នាបានបង្កើតគំរូនៃប្រព័ន្ធរងជាង ២៥ ដើម្បីទទួលបានទិដ្ឋភាពលម្អិតអំពីដំណើរការនៃបណ្តាញទឹក។ កម្មវិធីនេះអាចផ្ដល់ទិន្នន័យបានភ្លាមៗជាក់ស្តែងឬ ហៅថា real-time data ដែលជួយឱ្យវិស្វករធ្វើការសាកល្បងនូវស្ថានភាពសេណារីយ៉ូនានាតាមរដូវកាល និងព្យាករណ៍ពីរបៀបដែលប្រព័ន្ធអាចទ្រាំទ្របានក្នុងអំឡុងពេលមានអាកាសធាតុក្ដោខ្លាំង ព្រមទាំងកំណត់អត្តសញ្ញាណចំណុចស្ទះនៃចរន្តទឹកដែលពីមុនមិនអាចមើលឃើញ។ លើសពីនេះ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី Blyncsy ដែលជាដំណោះស្រាយបច្ចេកវិទ្យា AI មកពីក្រុមហ៊ុន Bentley Systems ដើម្បីធ្វើទំនើបកម្មគំរូរៀបចំថវិកាថែទាំ និងសាងសង់ផ្លូវថ្នល់នៅទូទាំងរដ្ឋ។ ជាក់ស្ដែង ការប្រមូលទិន្នន័យអំពីស្ថានភាពផ្លូវដោយផ្ទាល់លើបណ្តាញផ្លូវថ្នល់ប្រវែង ១១,០០០ ម៉ាយល៍ ក្នុងរដ្ឋ Alabama គឺជាដំណើរការដែលប្រើប្រាស់កម្លាំងពលកម្មច្រើន និងមិនសូវមានភាពច្បាស់លាស់ដោយសារកំហុសរបស់អ្នកចុះស្ទង់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ បច្ចុប្បន្ន ALDOT ងាកមកការវិភាគស្វ័យប្រវត្តិរបស់ Blyncsy ដែលប្រើប្រាស់រូបភាពកម្រិតច្បាស់ពីកាមេរ៉ាជាប់រថយន្ត (dashcam) ដែលប្រមូលបានពីយានយន្តធ្វើដំណើរទូទាំងរដ្ឋ។ បច្ចេកវិទ្យានេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃស្ថានភាពផ្លូវថ្នល់សំខាន់ៗដោយស្វ័យប្រវត្តិ ដូចជាបង្កាន់ដៃបង្គោលសុវត្ថិភាព និងស្លាកសញ្ញាចរាចរណ៍ជាដើម។ គម្រោងសាកល្បងនាពេលកន្លងមកបានបង្ហាញពីប្រសិទ្ធភាពយ៉ាងខ្លាំង ដោយម៉ូដែលរបស់ Blyncsy សម្រេចបាននូវអត្រាភាពត្រឹមត្រូវរហូតដល់ ៩៧% ដែលផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំចាំបាច់សម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។ លើសពីនេះ ដំណោះស្រាយនេះផ្តល់នូវទិន្នន័យជារូបភាពរួមមួយដ៏ជាក់លាក់នៃបណ្តាញផ្លូវទាំងមូលនៅគ្រប់ស្រុកទាំងអស់។ កត្តាជួយ​​​​ឱ្យក្រសួងប្រើប្រាស់ថវិកាថែទាំដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃកំហូចបានយ៉ាងត្រឹមត្រូវ និងចំណុច។ នេះក៏ជួយឱ្យ ALDOT ធានាបានថាថវិកាត្រូវបានបង្វែរទៅរកការជួសជុលដែលចាំបាច់បំផុត។ តាមរយៈការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្អែកលើភស្តុតាងជាក់ស្តែង ជាជាងការធ្វើតាមគំរូពីមុនៗ ALDOT កំពុងបង្ហាញថា AI កំពុងផ្លាស់ប្តូរវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើឱ្យវាកាន់តែមានភាពធន់ និងមានប្រសិទ្ធភាព។ […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្យាថ្មីដែលអាចព្យាករពីហានិភ័យកំហូច ឬការដួលរលំ ក៏ដូចជាដាច់ចរន្តនៃប្រព័ន្ធអគ្គិសនី ទុកជាមុនបាន ពោលគឺអ្នកអាចដឹងពីបញ្ហាមុនពេលវាកើតឡើងទៅទៀតដើម្បីបង្ការ និងដោះស្រាយឱ្យត្រូវចំណុចនិងទាន់ពេល ពិសេសនៅពេលជួបគ្រោះធម្មជាតិ។ បច្ចុប្បន្នពិភពលោកយើងកំពុងជួបគ្រោះធម្មជាតិដែលមិនរំពឹងទុក និងសាហាវជាច្រើន ដូចជាព្យុះភ្លៀងទឹកជន់ រញ្ជួយដី ឬព្យុះព្រិលជាដើម។ គ្រោះធម្មជាតិបង្កបញ្ហាជាច្រើន ខណៈបណ្តាញអគ្គិសនី ក៏ជាបញ្ហាចោទមួយដែរ ដែលតែងតែដាច់ចរន្ត និងបង្កផលលំបាកច្រើន។ ដូច្នេះ ដើម្បីបង្ការ និងដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Bentley បានចេញនូវបច្ចេកវិទ្យាថ្មីមួយដោយប្រើ Digital Twin ដើម្បីគ្រប់គ្រងប្រព័ន្ធអគ្គិសនី។ តាមរយៈការប្រើប្រាស់កម្មវិធី Power Line Systems (PLS) ឥឡូវនេះ Bentley អាចព្យាករណ៍បានយ៉ាងច្បាស់ថា បង្គោលអគ្គិសនី និងខ្សែភ្លើងណាខ្លះដែលនឹងរងការខូចខាតក្រោមលក្ខខណ្ឌអាកាសធាតុណាមួយ ដែលជួយឱ្យមានការជួសជុលទុកជាមុនធ្វើបានយ៉ាងចំគោលដៅ។ លោក Otto Lynch អនុប្រធានក្រុមហ៊ុន Bentley Systems និងជាប្រធានផ្នែក PLS បានមានប្រសាសន៍ថា  ឧស្សាហកម្មប្រព័ន្ធអគ្គិសនីត្រូវតែងាកទៅរកការថែទាំបែបព្យាករណ៍ ឬហៅថា predictive maintenance ដែលស្រដៀងនឹងវិស័យអាកាសចរណ៍ផងដែរ បើមិនដូច្នេះទេ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួលឆ្លាតវៃ” ឬហៅ (Variable Speed Pump) គឺជាវិធីសន្សំសំចៃលុយដ៏ល្អបំផុតមែនទេ? សូមគិតម្ដងទៀត! ការសិក្សាថ្មីមួយបាន បង្ហាញថាផ្លូវកាត់ដែលនិយមប្រើជាទូទៅ អាចកំពុងតែធ្វើឱ្យបាត់បង់ថវិការាប់ពាន់ដុល្លារពីកញ្ចប់ថវិកាប្រើប្រាស់ប្រចាំឆ្នាំ។ វិស្វករពីក្រុមហ៊ុន Bentley បានបង្ហាញថាការប្រើប្រាស់កម្មវិធី Bentley’s OpenFlows Water គឺប្រសើរជាការប្រើវិធីសាស្ដ្របន្ថែមឧបករណ៍បញ្ជាល្បឿន (Variable Frequency Drive – VFD) ទៅលើម៉ាស៊ីនបូម។ ជាទូទៅមនុស្សភាគច្រើនគិតថា បើបន្ថយល្បឿនម៉ាស៊ីនបូម ២០% គឺនឹងកាត់បន្ថយការប្រើប្រាស់ថាមពលបានពាក់កណ្តាល។ ប៉ុន្តែវាមិនងាយដូចការគិតនោះទេ ការគណនានៅលើក្រដាស មិនដូចទៅនឹងស្ថានភាពទឹកនៅក្នុងទុយោជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលការបន្ថែមឧបករណ៍បញ្ជាល្បឿន (Variable Frequency Drive – VFD) ទៅលើម៉ាស៊ីនបូម អាចធ្វើឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះទៅវិញ។ VFD គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យ ប៉ុន្តែជាចុងក្រោយវាគ្រាន់តែជាការព្យាករប៉ុណ្ណោះ ឬហៅឱ្យងាយយល់គឺការស្មាន។ ឧបករណ៍នេះស្មានថាពេលណាត្រូវបង្កើនល្បឿន និងពេលណាត្រូវបន្ថយល្បឿន  ប៉ុន្តែកម្មវិធី Bentley’s OpenFlows Water គឺធ្វើការខុសគ្នា។ កម្មវិធីនេះធ្វើបែបម៉ាស៊ីនបូមល្បឿនថេរ (Constant Speed Pump) ដោយប្រើទិន្នន័យ […]

តើអ្វីទៅជា Bentley Tech Summit ហើយហេតុអ្វីបានជាវាមានសារៈសំខាន់?

ខណៈពេលដែលប្រទេសអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់ការវិនិយោគជាប្រវត្តិសាស្ត្រក្នុងទឹកប្រាក់ ៥០០ ពាន់លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធជាតិរបស់ខ្លួន ក្រុមហ៊ុន Bentley Systems កាលពីដើលខែធ្នូកន្លងមកនេះ បានរៀបចំសន្និសីទបច្ចេកវិទ្យាប្រចាំឆ្នាំ ឬហៅថា Bentley Tech Summit លើកទីពីររបស់ខ្លួននៅចំកណ្តាលទីក្រុងប៊ែរឡាំង។ ព្រឹត្តិការណ៍នេះគឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ក្រុមហ៊ុន ដោយផ្លាស់ប្តូរពីការបណ្តុះបណ្តាលវិស្វករបែបធម្មតាៗ ទៅជាការបង្កើត “សហគមន៍អ្នកបច្ចេកវិទ្យា” ពោលគឺការប្រមូលផ្ដុំអ្នកប្រើប្រាស់កម្មវិធីឌីជីថលរបស់ Bentley ពីជុំវិញពិភពលោកឱ្យមកចែករំលែកពីវិធីប្រើប្រាស់ ពិសេសបទពិសោធក្នុងការអនុវត្តការងារជាក់ស្ដែង។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះក្នុងកម្មវិធី Bentley Talks ជាមួយលោក Tomas Kellner លោក Andy Rahden ដែលជាអនុប្រធានផ្នែក Solutions Engineering & Services បានបញ្ជាក់ថា សន្និសីទនេះមិនមែនគ្រាន់តែជាការជួបជុំផ្ទៃក្នុងទៀតនោះទេ តែវាមានចូលរួមពីក្រុមការងារវិស្វកម្ម សេវាកម្ម និងផ្នែកគាំទ្រ ជាច្រើនដើម្បីរួមគ្នាបង្កើតដំណោះស្រាយថ្មីៗ។ ចំណុចសំខាន់ៗពីសន្និសីទ Bentley Tech Summit លោក Andy Rahden ថា កាលពីឆ្នាំមុន ការផ្តោតសំខាន់គឺទៅលើរបៀបប្រើប្រាស់កម្មវិធី ប៉ុន្តែនៅឆ្នាំនេះ យើងផ្ដោតលើការចែករំលែកបទពិសោធន៍ទាក់ទងលំហូរការងារជាក់ស្តែង។ គោលដៅគឺដើម្បីដោះស្រាយបញ្ហាស្មុគស្មាញប្រចាំថ្ងៃដែលក្រុមហ៊ុននានាជួបប្រទះផ្ទាល់នៅកន្លែងការដ្ឋាន។ លោកបន្តទៀតថា […]