ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រាយបញ្ហាសមុគ្រស្មាញបានកាន់តែលឿន

នៅក្នុងព្រឹត្តិការណ៍ Year in Infrastructure ឆ្នាំ២០២៦ របស់ក្រុមហ៊ុន Bentley Systems នាទីក្រុងសិង្ហបុរី កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦ ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ Bentley Systems, Incorporated (Nasdaq: BSY) បានប្រកាសជាផ្លូវការនូវម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ប្រចាំឆ្នាំ២០២៦។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលកម្មវិធីពានរង្វាន់នេះបានលើកតម្កើងស្នាដៃដ៏អស្ចារ្យរបស់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់សូហ្វវែរ Bentley ប្រកបដោយការច្នៃប្រឌិត ដើម្បីកែលម្អការរចនា ការសាងសង់ និងការប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង។

នៅក្នុងឆ្នាំ២០២៦នេះ មានគម្រោងជាង ៣០០ ត្រូវបានដាក់បេក្ខភាពដោយអង្គភាពនានាមកពី ៥៣ ប្រទេស។ ម្ចាស់ជ័យលាភីត្រូវបានជ្រើសរើសចេញពី ១២ ជំពូក ដែលគ្របដណ្តប់លើវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម និងមុខជំនាញផ្សេងៗ ដោយគណៈកម្មការវិនិច្ឆ័យឯករាជ្យ ក្នុងអំឡុងព្រឹត្តិការណ៍ Year in Infrastructure របស់ក្រុមហ៊ុន Bentley Systems ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែតុលា នៅប្រទេសសិង្ហបុរី។

លោកស្រី Cate Lochead ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bentley Systems បានថ្លែងថា រៀងរាល់ឆ្នាំ ក្រុមការងារតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគម្រោងដ៏អស្ចារ្យរបស់អ្នកប្រើប្រាស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពិភពលោក។ លោកស្រីបានបន្តថា បេក្ខជនផ្តាច់ព្រ័ត្រនាឆ្នាំនេះបានធ្វើលើសពីការផ្លាស់ប្តូរលំហូរការងារបែបប្រពៃណីទៅជាឌីជីថល។ តាមរយៈការភ្ជាប់ទិន្នន័យនៅគ្រប់ដំណាក់កាលនៃវដ្តជីវិត និងមុខជំនាញវិស្វកម្ម ពួកគេបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបើកបង្ហាញពីសក្តានុពលដែលធ្លាប់តែមិនអាចសម្រេចបាននាពេលកន្លងមក។ រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យាដើរដោយ AI នេះ ទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីចំហ ដែលអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធអាចតភ្ជាប់ទិន្នន័យ និងសូហ្វវែរជម្រើសរបស់ពួកគេ ដើម្បីធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ និងឆាប់រហ័ស។ ក្រុមហ៊ុន Bentley បានជួយសម្រួលដល់ភាពចំហនេះ ដោយផ្តល់សេរីភាពដល់វិស្វករក្នុងការដោះស្រាយបញ្ហាប្រឈមស្មុគ្រស្មាញបានលឿនជាងមុន និងកសាងអនាគតមួយដែលមានភាពធន់ និងចីរភាព។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះអ្នកទទួលបានជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦ តាមផ្នែក៖

ផ្នែកស្ពាន និងរូងក្រោមដី ជ័យលាភីបានទៅលើក្រុមហ៊ុន AYESA Engineering មកពីប្រទេសព័រទុយហ្គាល់ ជាមួយគម្រោង Porto Metro 3.0 ដែលជាការធ្វើឱ្យប្រសើរឡើងនូវលំហូរការងាររចនារូងក្រោមដីឌីជីថលរួមបញ្ចូលគ្នា។

ផ្នែកទីក្រុង និងអគារ ជ័យលាភីបានទៅលើក្រុមហ៊ុន Pinnacle Future Build Pvt. Ltd. មកពីប្រទេសឥណ្ឌា ជាមួយគម្រោង Pinnacle Infotech Digital Twin Madurai Campus។

ផ្នែកសំណង់ ជ័យលាភីបានទៅលើក្រុមហ៊ុន Wills Bros មកពីប្រទេសអៀរឡង់ ជាមួយគម្រោង Dublin Port MP2 Berth 52 and 53។

ផ្នែកផលិតថាមពល ជ័យលាភីបានទៅលើក្រុមហ៊ុន South-to-North Water Diversion (Chongqing) New Energy Development Co., Ltd. និងក្រុមហ៊ុន POWERCHINA Zhongnan Engineering Corporation Limited មកពីប្រទេសចិន ជាមួយគម្រោងស្ថានីយអគ្គិសនីឌីជីថល Chongqing Yunyang Jianquan Pumped Storage។

ផ្នែកភូមិសាស្ត្រ និងការធ្វើគំរូជាក់ស្តែង ជ័យលាភីបានទៅលើក្រុមហ៊ុន Aboitiz Renewables Inc. មកពីប្រទេសហ្វីលីពីន ជាមួយគម្រោង GeoShield។

ផ្នែកគ្រប់គ្រងគម្រោង ជ័យលាភីបានទៅលើក្រុមហ៊ុន Port Polska មកពីប្រទេសប៉ូឡូញ ជាមួយគម្រោង Port Polska។

ផ្នែកផ្លូវរថភ្លើង និងការដឹកជញ្ជូន ជ័យលាភីបានទៅលើក្រុមហ៊ុន SUDOP PRAHA a.s. មកពីសាធារណរដ្ឋឆែក ជាមួយគម្រោងផ្លូវរថភ្លើងល្បឿនលឿន HSR Central Bohemia។

ផ្នែកផ្លូវថ្នល់ និងផ្លូវល្បឿនលឿន ជ័យលាភីបានទៅលើសម្ព័ន្ធក្រុមហ៊ុន Torrens to Darlington Alliance រួមមាន John Holland, Bouygues, Arcadis, Jacobs, និង Ventia សហការជាមួយរដ្ឋាភិបាលអូស្ត្រាលីខាងត្បូង និងក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន មកពីប្រទេសអូស្ត្រាលី ជាមួយគម្រោង River Torrens to Darlington។

ផ្នែកវិស្វកម្មរចនាសម្ព័ន្ធ ជ័យលាភីបានទៅលើក្រុមហ៊ុន PT Wijaya Karya Bangunan Gedung Tbk មកពីប្រទេសឥណ្ឌូណេស៊ី ជាមួយគម្រោងវិស្វកម្មដំបូលបើកបិទបានធំបំផុតនៅកីឡដ្ឋាន Jakarta International Stadium។

ផ្នែកគំរូ និងការវិភាគផ្ទៃក្រោមដី ជ័យលាភីបានទៅលើក្រុមហ៊ុន Intertechne Consultores S.A. មកពីប្រទេសប្រេស៊ីល ជាមួយគម្រោងការប្រើប្រាស់ Leapfrog និង PLAXIS សម្រាប់ការធ្វើគំរូ និងការវាយតម្លៃទំនប់កាកសំណល់រ៉ែ។

ផ្នែកបញ្ជូន និងការចែកចាយអគ្គិសនី ជ័យលាភីបានទៅលើក្រុមហ៊ុន APD Global មកពីប្រទេសអូស្ត្រាលី ជាមួយគម្រោង Clean Energy Link-North ដែលជាការប្រគល់ឌីជីថលដើរដោយ AI សម្រាប់ថាមពលកកើតឡើងវិញ។

ផ្នែកប្រព័ន្ធទឹកស្អាត និងទឹកកខ្វក់ ជ័យលាភីបានទៅលើក្រុមហ៊ុន Evides N.V. មកពីប្រទេសហូឡង់ ជាមួយគម្រោងប្រព័ន្ធឌីជីថលភ្លោះប្រតិបត្តិការសម្រាប់ការចែកចាយទឹកក្នុងទ្រង់ទ្រាយធំ។

ពានរង្វាន់កិត្តិយសពីស្ថាបនិក (Founders’ Honors)

ក្រៅពីពានរង្វាន់ជ័យលាភីតាមជំពូក ក្រុមហ៊ុន Bentley ក៏បានប្រគល់ពានរង្វាន់កិត្តិយសពិសេស Founders’ Honors ដល់គម្រោងចំនួន ១៧ ផងដែរ។ ពានរង្វាន់នេះត្រូវបានជ្រើសរើសដោយផ្ទាល់ពីស្ថាបនិក និងថ្នាក់ដឹកនាំរបស់ Bentley ដើម្បីផ្តល់ជូនដល់គម្រោង បុគ្គល និងអង្គភាពឆ្នើមៗ ដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធពិភពលោក ដើម្បីគុណភាពជីវិតកាន់តែប្រសើរ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះម្ចាស់ជ័យលាភីពានរង្វាន់ Founders’ Honors ឆ្នាំ២០២៦៖

ផ្នែក Asset Intelligence បានទៅក្រុមហ៊ុន Empresas Públicas de Medellín មកពីប្រទេសកូឡុំប៊ី លើគម្រោងប្រព័ន្ធឌីជីថលភ្លោះសម្រាប់ការចែកចាយទឹក។

ផ្នែក Connected Data បានទៅក្រុមហ៊ុន WSP Global Inc. មកពីប្រទេសឥណ្ឌា លើផ្លែតហ្វម iTwin AI Project Lifecycle Intelligence Platform។

ផ្នែក Constructioneering បានទៅក្រុមហ៊ុន PT Hutama Karya (Persero) មកពីប្រទេសឥណ្ឌូណេស៊ី លើគម្រោងវិមានសភាជាតិនៅរាជធានីថ្មី Nusantara។

ផ្នែក Design Optimization បានទៅវិទ្យាស្ថាន POWERCHINA Fujian Electric Power Survey and Design Institute Co., Ltd. មកពីប្រទេសចិន លើសូហ្វវែរធ្វើគំរូ និងកែលម្អស្វ័យប្រវត្តិនៃរចនាសម្ព័ន្ធជើងទម្រអគារក្នុងសមុទ្រ។

ផ្នែក Digital Champion បានទៅក្រុមហ៊ុន COBA – Consultores de Engenharia e Ambiente មកពីប្រទេសព័រទុយហ្គាល់ លើគម្រោងស្ថានីយ Santos នៃខ្សែរថភ្លើងក្រោមដី Lisbon។

ផ្នែក Digital Infrastructure បានទៅក្រុមហ៊ុន Ampirical មកពីសហរដ្ឋអាមេរិក លើការផ្គត់ផ្គង់ថាមពលដល់មជ្ឈមណ្ឌលទិន្នន័យធំបំផុតនៅអឌ្ឍគោលខាងលិច។

ផ្នែក Digital Twin at Scale បានទៅក្រុមហ៊ុន Almondz Global Infra Consultant Limited មកពីប្រទេសឥណ្ឌា លើគម្រោង NAKSHA។

ផ្នែក Education – Excellence in Hands-on Teaching using AI បានទៅសាកលវិទ្យាល័យ Universidad de las Fuerzas Armadas ESPE មកពីប្រទេសអេក្វាដ័រ លើការគ្រប់គ្រងការលេចធ្លាយឆ្លាតវៃដោយប្រើប្រាស់ Autoencoders។

ផ្នែក Education – Excellence in Teaching System of Systems Thinking បានទៅសាកលវិទ្យាល័យ University of Glasgow – Smart Systems Group មកពីចក្រភពអង់គ្លេស លើការបង្កើតរួមគ្នានូវអនាគតប្រព័ន្ធដឹកជញ្ជូន និងថាមពលពហុបំណងនៅតំបន់ Glasgow។

ផ្នែក Ground-Informed Design បានទៅក្រុមហ៊ុន T.Y.Lin International Pte. Ltd. មកពីប្រទេសសិង្ហបុរី លើគម្រោងរូងក្រោមដីប្រវែង ៨០០ ម៉ែត្រនៃច្រករបៀងជើង-ត្បូង។

ផ្នែក Model-Based Delivery បានទៅក្រុមហ៊ុន WSP USA Inc. មកពីសហរដ្ឋអាមេរិក លើគម្រោង I-35 Capital Express Central – Downtown។

ផ្នែក Resilience / Sustainability — Powering Tomorrow’s Mobility បានទៅក្រុមហ៊ុន Fs Engineering S.p.A. មកពីប្រទេសអ៊ីតាលី លើគម្រោងថាមពលប្រកបដោយចីរភាពសម្រាប់ការបម្លែងថាមពលបៃតង និងក្រុមហ៊ុន TTC មកពីប្រទេសប្រេស៊ីល លើគម្រោងការដឹកជញ្ជូនតាមប្រព័ន្ធអគ្គិសនីនៅតំបន់ភាគខាងត្បូង។

ផ្នែក Resilience / Sustainability — Restoring our Environment បានទៅក្រុមហ៊ុន Norconsult Norge AS មកពីប្រទេសន័រវែស លើគម្រោងការវាយតម្លៃ និងកាត់បន្ថយហានិភ័យទឹកក្រោមដីដែលមានសារធាតុពុលនៅរោងចក្រចម្រាញ់ប្រេង Mongstad។

ផ្នែក Resilience / Sustainability — Resilient Cities បានទៅអង្គភាព Communauté d’Agglomération Pau Bearn Pyrénées – CAPBP មកពីប្រទេសបារាំង លើគម្រោងប្រព័ន្ធទិន្នន័យក្រុងឆ្លាតវៃសម្រាប់ហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ។

ផ្នែក Resilience / Sustainability — Securing our Water Future បានទៅក្រុមហ៊ុន Maynilad Water Services, Inc. មកពីប្រទេសហ្វីលីពីន លើការបង្កើនការរកឃើញការលេចធ្លាយទឹកនៅទូទាំងប្រព័ន្ធ។

សម្រាប់ព័ត៌មានបន្ថែមអំពីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦ គេហទំព័រផ្លូវការ Year in Infrastructure របស់ Bentley ត្រូវបានដាក់ឱ្យចូលមើលជាសាធារណៈ។

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems គឺជាក្រុមហ៊ុនអភិវឌ្ឍន៍សូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានពឹងផ្អែកដោយអ្នកជំនាញជុំវិញពិភពលោកក្នុងការរចនា ការសាងសង់ និងការប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងភាពធន់ សម្រាប់វិស័យដឹកជញ្ជូន ទឹកស្អាត ថាមពល និងទីក្រុង។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ ដោយក្រុមវិស្វករ ក្រុមហ៊ុន Bentley នៅតែជាដៃគូដ៏សំខាន់សម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករនៅទូទាំងពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Bentley Systems ប្រកាសឈ្មោះបេក្ខជនចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ YII Awards ឆ្នាំ២០២៦

កម្មវិធីពានរង្វាន់ប្រចាំឆ្នាំដ៏មានប្រជាប្រិយភាពនេះ ត្រូ […]

ស្វែងយល់ពីកម្មវិធីឌីជីថលដែលម៉ាឡេស៊ីប្រើដើម្បីសង់ហាយវេប្រវត្តិសាស្ដ្រ Sarawak-Sabah

ក្រុមហ៊ុន Jabatan Kerja Raya Sarawak – JKRS របស់ប្រទេសម […]