Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក កំពុងព្យាយាមពង្រឹងជំនាញបច្ចេកទេសដល់វិស្វករវ័យក្មេងជុំវិញពិភពលោក ដោយបង្កើតវគ្គសិក្សាថ្មីមួយហៅកម្មវិធី Premier Scholar។

កម្មវិធី Premier Scholar គឺផ្ដោតលើការបង្វឹកជំនាញក្នុងការប្រើប្រាស់កម្មវិធីសំខាន់ ២ គឺ OpenRoads Designer និង OpenBridge Designer។ កម្មវិធីទាំងនេះ សុទ្ធតែមានសមត្ថភាពបង្កើតគំរូភ្លោះ ឬ  iTwin ដែលនិយាយឱ្យងាយយល់គឺការបង្កើតគំរូប្លង់ដូចពិតបែបរស់រវើកនៃគម្រោងនៅលើទីតាំងជាក់ស្ដែង ប៉ុន្តែអាចគ្រប់គ្រងបាននៅលើប្រព័ន្ធកុំព្យូទ័រ។

គំរូភ្លោះ ឬ  iTwin នេះជួយឱ្យយើងដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចនៅលើទីតាំងពិត ហើយយើងអាចបង្កើតជាស្ថានការណ៍ឧទាហរណ៍បានគ្រប់យ៉ាង មុននឹងសង់ដើម្បីដឹងថាគម្រោងដែលសង់នៅទៅជាយ៉ាងណា។

កម្មវិធីនេះទទួលយកអ្នកចូលរួមត្រឹម ២០ នាក់ប៉ុណ្ណោះ ក្នុងមួយវគ្គ ដោយនឹងបង្វឹកអ្នកចូលទាំងនោះ យ៉ាងដិតដល់ទាំងជំនាញប្រើប្រាស់កម្មវិធី និងការអនុវត្តក្នុងគម្រោងពិតៗ ដោយប្រើភាពច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីឱ្យអ្នកបញ្ចប់វគ្គសិក្សាអាចក្លាយជាវិស្វករដែលមានសមត្ថភាពពិតៗ។

គួរបញ្ជាក់ថា កម្មវិធីនេះគឺការបំផុសគំនិតរបស់លោកស្រី Volaree Rendon នាយកផ្នែកវិស្វកម្មដំណោះស្រាយរបស់ Bentley Systems ដោយផ្អែកលើរឿងរាវជីវិត និងបទពិសោធន៍ការងាររបស់គាត់ផ្ទាល់ ដែលហែលឆ្លងការរៀន ប៉ុន្តែខ្វះការអនុ​​វត្តលើគម្រោងជាក់ស្ដែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បានឱ្យដឹងទៀតថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០.៥៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន ៧.១៨៧គ្រឿង ត្រីចក្រយានយន្តចំនួន ៦៧១គ្រឿង និងទោចក្រយានយន្តចំនួន ២.៧១០គ្រឿង។ ជាមួយគ្នានេះ ឯកឧត្តមាថា នៅកម្ពុជានិន្នាការយានយន្ត EV មានការកើនឡើងច្រើន ជាក់ស្តែងរយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងទៅនេះ យានយន្ត EV ចុះបញ្ជីសរុប ៥.៥៧១គ្រឿង ក្នុងនោះមានរថយន្ត ៤.២៥១គ្រឿង, ត្រីចក្រយាន ១៦៧គ្រឿង និងទោចក្រយានយន្ត ១.១៥៣គ្រឿង។ ហេតុនេះ បន្ទាប់ពីមាននិន្នាការកើនឡើងសម្រាប់យានយន្ត EV នេះ ឯកឧត្តមបន្តថា […]

រយៈពេល៥ឆ្នាំ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យានៅកម្ពុជាកើនដល់ជាង ៤ម៉ឺន, ទុនជាង $១៨ពាន់លាន

រយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាសម្រេចបាន ៤៦.៧៧៦ករណី មានទំហំទុនវិនិយោគចំនួន ១៨.២៣ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ប្រភពដដែលនេះ បានឱ្យដឹងថា អាជីវកម្ម ៥ប្រភេទដែលទទួលបានទុនវិនិយោគច្រើនជាងគេ ក្នុងនោះរួមមាន៖ ១.សកម្មភាពសេវាកម្មស្នាក់នៅ មានដើមទុនចុះបញ្ជីចំនួន ១.៥៦ពាន់លានដុល្លារ ស្មើនឹង ៨.៥៤%។ ២.សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានដើមទុនចុះបញ្ជីចំនួន ១.៤៦ពាន់លានដុល្លារ ស្មើនឹង ៨.០២%។ ៣.ការសាងសង់អគារ មានដើមទុនចុះបញ្ជីចំនួន ១.៤២ពាន់លានដុល្លារ ស្មើនឹង ៧.៨២%។ ៤.កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានដើមទុនចុះបញ្ជីចំនួន ៨៩២លានដុល្លារ ស្មើនឹង ៤.៩%។ ៥.សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មានដើមទុនចុះបញ្ជីចំនួន ៨៨៤លានដុល្លារ ស្មើនឹង ៤.៨៥%។ ក្រៅពីអាជីវកម្មខាងលើ ថ្នាលបច្ចេកវិទ្យាព័ត៌មានបានចុះបញ្ជីកម្មវត្ថុអាជីវកម្មផ្សេងទៀត មានដើមទុនចុះបញ្ជីចំនួន ១២.០១ពាន់លានដុល្លារ ស្មើនឹង […]

កម្ពុជា-ជប៉ុន រួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មទំនើប និងឆ្លាតវៃ

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ដែលសំដៅដល់ការធានានូវសន្តិសុខស្បៀង ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា  ជាមួយលោក HAGIWARA Hideki ប្រធានប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសជប៉ុន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ ជំនួបពិភាក្សា​នេះ ភាគីទាំងពីរ បានផ្តោតលើផែនការសហប្រតិបត្តិការអាស៊ាន-ជប៉ុន MIDORI និងការពន្យល់លម្អិតបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម ដោយផ្តោតលើផ្នែកកសិកម្មឆ្លាតវៃ ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព ការគ្រប់គ្រងតំបន់ព្រៃឈើ និងគម្រោងសក្ដានុពលផ្សេងៗទៀតសម្រាប់កិច្ចសហប្រតិបត្តិការទេ្វភាគី។ នាឱកាសនោះ​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន សម្រាប់ការគាំទ្រជាបន្តបន្ទាប់លើវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់អាទិភាពលើវិស័យកសិកម្មឆ្លាតវៃមិនត្រឹមតែបង្កើនសន្តិសុខស្បៀងប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងឱ្យមានតុល្យភាពប្រកបដោយនិរន្តរភាពរវាងកំណើនសេដ្ឋកិច្ច និងការអភិរក្សបរិស្ថាន។ ឯកឧត្តម​បាន​ធានា​ថា​កសិករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ព្រោះ​ពួកគេ​នឹង​អាច​រក្សា​ប្រតិបត្តិការ​របស់​ពួកគេ​បាន​យ៉ាង​រលូន​សូម្បី​តែ​ក្រោយ​ការ​បញ្ចប់​គម្រោង​ក៏ដោយ។ ​ពាក់នឹងវិស័យកសិកម្មនេះដែរ នៅក្នុងកិច្ចអន្តរាគមន៍នៃពិធីសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសថា […]

ក្រុមហ៊ុនជប៉ុន Shinto Holdings ចង់មកវិនិយោគនៅកម្ពុជា ដោយផ្តោតលើបរិស្ថាន និង AI

ក្រុមហ៊ុន Shinto Holdings Inc., បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើបរិស្ថាន និងបញ្ញាសិប្បនិម្មិត(AI)។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក Deng Minghui ប្រធានក្រុមហ៊ុន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅក្នុងជំនួបនេះ  លោក Minghui បានជម្រាបជូននូវប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងសេវាកម្មបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញាសិប្បនិម្មិត (AI) ជាដើម។ គួរបញ្ជាក់ថា ក្រុមហ៊ុន Shinto Holding Inc. ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ និងបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ប្រទេសជប៉ុន ដោយមានអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន៖ វិស័យកាត់ដេរ, អចលនទ្រព្យ, ពាណិជ្ជកម្ម, ឧស្សាហកម្មគីមី, ការគ្រប់គ្រងសំណល់, ឧស្សាហកម្មគ្រឿងស្រវឹង, និងបញ្ញាសិប្បនិមិត្ត (AI)។ នាឱកាសនោះ លោក Minghui បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសេវាកម្មបរិស្ថាន ជាពិសេសក្នុងការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ ដែលស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុន […]

ក្រុមហ៊ុនសូហ្វវែរ Bentley ចាប់ដៃគូជាមួយ Google នាំយកសមត្ថភាពដ៏អស្ចារ្យនៃផែនទីភូមិសាស្ត្រដ៏ជាក់លាក់បញ្ចូលក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ធ

កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកមាតិកាភូមិសាស្រ្ត Google 2D និង3D នៅក្នុងកម្មវិធីសូហ្វវែររបស់ Bentley ដែលនឹងផ្តល់នូវការយល់ដឹងកាន់តែទូលំទូលាយសម្រាប់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ Bentley Systems បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រគុណភាពកម្រិតខ្ពស់របស់ Google ចូលទៅក្នុងសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley និង ឌីជីថលភ្លោះ ដែលជាកម្មវិធីដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ នេះបើយោងតាមការប្រកាសផ្សាយរបស់ក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ ក្នុងនាមជាអ្នកបង្ហាញពិភពពិតនៃឌីជីថល ឌីជីថលភ្លោះបានដោះស្រាយនូវតម្លៃដ៏មានអត្ថន័យ និងផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយនៃវដ្តជីវិតសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលយើងបានសាងសង់ ពីការរៀបចំគម្រោង និងការរចនាតាមរយៈការសាងសង់ និងប្រើប្រាស់សំណង់។ ឆ្លងកាត់ការប្រើប្រាស់ទិន្នន័យវិស្វកម្មដែលបានបង្កើត និងគ្រប់គ្រងនៅក្នុងកម្មវិធី Bentley រួមជាមួយនឹងទិន្នន័យភូមិសាស្ត្រ AI និងការវិភាគរបស់ Google បូកបញ្ចូលបច្ចេកវិទ្យាទាញចេញពី cloud វិស្វករអាចរចនា និងគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិបទ ឬកម្រិតមួយដ៏ធំដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះ គឺរាប់ចាប់ពីការកាត់បន្ថយហានិភ័យអាកាសធាតុ រហូតដល់ការរក្សាហេដ្ឋារចនាសម្ព័ន្ធឱ្យនៅគង់វង់យូរអង្វែង។ តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី […]

ដំណើរឆ្ពោះទៅបច្ចេកវិទ្យាឌីជីថល ដើម្បីភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធ!

ឱកាសនេះ គឺជាពេលវេលាដ៍ល្អក្នុងការចាប់ផ្តើមរៀបចំឱ្យមានប្រព័ន្ធឌីជីថល មិនត្រឹមតែនៅក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្ពោះទៅរក “ព័ស្តុតាងនាពេលអនាគត” ដែល ធនធានរបស់ពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ច និងបរិស្ថាន! យើងបានទន្ទឹងរង់ចាំដើមឆ្នាំ 2022 ដោយបានស៊ូទ្រាំនឹងជំងឺ រាតត្បាតសកល និងបានអូសបន្លាយដោយមិនបានរំពឹងទុក យើងគួរតែផ្តល់អាទិភាពដល់ការសិក្សាភាគច្រើនបំផុត ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះ ដែលយើងមិនបានត្រៀមទុកជាមុន។ ខ្ញុំអាចនិយាយបានថា ជាការគិត “ឆ្ពោះទៅឌីជីថល” ដែល យើងបានគិត និងរៀបចំដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងទទួលបានសន្ទុះថ្មី នៅពេលដែលគ្មាននរណាម្នាក់ នៅលើលោកយើងនេះអាចទៅបន្តធ្វើការអស់មួយជីវិត ពីឆ្នាំទៅមួយ ឆ្នាំមិនចេះហត់នឿយបានទេ។ខ្ញុំគិតថាសន្ទុះក្នុងការឈានទៅរកបច្ចេកវិទ្យាឌីជីថល វានឹងប្រែក្លាយវិបត្តិដែលយើងកំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយ ហើយត្រូវគិតថា ជាការគិតគូរមួយឆ្ពោះទៅរកការពង្រឹងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវនេះយើងមានឱកាសចងក្រងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល មិនមែនសម្រាប់តែក្នុងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាទិសដៅឆ្ពោះទៅរក “ព័ស្តុតាងអនាគត” ដែលធនធានពិភពលោកយើង វានឹងអាស្រ័យគ្នាទៅវិញទៅមក រវាង តុល្យភាពសេដ្ឋកិច្ច និងបរិស្ថាន។ ដោយយោងភាពចាំបាច់ក្នុងអំឡុងពេលជំងឺរាតត្បាត ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថល “Going Digital” របស់យើងបានបើកដំណើរការ “និម្មិត” ឬ Virtualizing នៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងជំនាញវិជ្ជាជីវៈពាក់ព័ន្ធ។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់បច្ចេកវិទ្យានេះ មិនថាយើងនៅទីណាទេ […]