Big C គ្រោងពង្រីកសាខាបន្ថែមទៀតនៅភ្នំពេញ និងខេត្តធំៗ២ផ្សេងទៀតនៅ៥ឆ្នាំខាងមុខ

ផ្សារទំនើប Big C គ្រោងនឹងពង្រីកសាខារាប់រយបន្ថែមទៀត នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងខេត្តក្រុងសំខាន់ៗដទៃ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ គម្រោងពង្រីកសាខារាប់រយបន្ថែមនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Big C បានបើកដំណើរការ Mini Big C នៅរាជធានីភ្នំពេញ កាលពីដើមខែកញ្ញា។

លោក Gary Hardy នាយកប្រតិបត្តិការ នៃ Big C លើកឡើងថា Big C មានបំណងចង់ក្លាយជាផ្សារទំនើបលក់រាយឈានមុខគេនៅកម្ពុជា ទាំងតម្លៃ ទំហំ និង ការគាំទ្រពីអតិថិជនកម្ពុជា។ នេះបើយោងតាមកាសែត Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា។

លោក Gary Hardy លើកឡើងថា ក្រុមហ៊ុន គ្រោងនឹងបើកហាង Big C រាប់រយ ដែលមានទំហំ ខុសៗគ្នា ទាំងផ្សារទំនើបខ្នាតធំ ផ្សារទំនើបធម្មតា និង Mini Big C នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងធំៗ ផ្សេងទៀត ដូចជា សៀមរាប និងបាត់ដំបងជាដើម។

ជុំវិញផែនការពង្រីកសាខានេះ Big C មិនទាន់មានគម្រោងលក់សិទ្ធ Franchise នៅឡើយទេ។

គួរបញ្ជាក់ថា ផលិតផលដាក់លក់នៅផ្សារ Big C ៨០% នាំចូលពីប្រទេសថៃ និង២០% គឺជាផលិតផលក្នុងស្រុក។

ក្រៅពី Big C ក្រុមហ៊ុនផ្សារលក់រាយល្បីៗរបស់ថៃ ដូចជា Makro និង 7 Eleven ក៏បានឈានចូលទីផ្សារកម្ពុជារួចហើយផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]