ក្រុមហ៊ុនឯកទេសដាំដំឡូងនិងស្វាយចន្ទី ចង់បង្កើនដើមទុនបង្កើតរោងចក្រច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនដែលមានឯកទេសលើការដាំដុះដំឡូងមី និងស្វាយចន្ទី របស់ចិន មានទីតាំងនៅកម្ពុជា បានប្រកាសពីផែនការបង្កើនដើមទុនរបស់ខ្លួនលើដំណាំដំឡូងមី និងដំណាំស្វាយចន្ទី ពិសេសចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Wu Yu Jie ប្រធានក្រុមហ៊ុននារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ លោក Wu បានចែករំលែកនូវព័ត៌មានលម្អិតអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ ដោយផ្តោតជាចម្បងលើវិស័យកសិកម្ម ជាពិសេសដំណាំដំឡូងមី និងស្វាយចន្ទី។ លើសពីនេះក្រុមហ៊ុនក៏បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការពង្រីកការវិនិយោគលើវិស័យទាំងនេះ ហើយជាពិសេសមានបំណងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាថែមទៀតផង។ ជាការឆ្លើយតប សម្តេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា […]
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បានជាង៩០% បានចំណាយអស់ $១៣០០លាន
គិតត្រឹមសប្តាហ៍ទី១ ខែវិច្ឆកា ឆ្នាំ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានចំនួនជាង ៩០ភាគរយ ដោយចំណាយថវិកាអស់ជាង ១.៣០០លានដុល្លារ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា សំណង់ធំៗនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ខណៈការងារសេសសល់ នឹងត្រូវបន្តធ្វើរហូតចង់ទាំងស្រុង នៅមុនដំណើរការដែលបានគ្រោងនៅចុងឆមាសទី១ឆ្នាំក្រោយ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា មានប្រសាសន៍ថា៖ “បច្ចុប្បន្ន វឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានជាង ៩០% ដែលក្នុងនោះបានចំណាយអស់ជាង ១.៣០០លានដុល្លារ និងបានផ្តល់ឱកាសការងារដល់បុគ្គលិក កម្មករ និងអ្នកគ្រប់គ្រងជាង ១៥.០០០នាក់ផងដែរ”។ ឯកឧត្តមបន្ត៖ “បើគ្មានអ្វីប្រែប្រួលទេ ការងារសំណង់ធំៗ នឹងត្រូវបញ្ចប់នៅចុងខែ១២ ឆ្នាំនេះ ខណៈការងារដែលនៅសេសសល់តិចតួច យើងនឹងសំអាត ដោយប្រើរយៈពេល៦ខែ រួមមានការស្នើវិញ្ញាបណ្ណបត្រពីអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធ្វើតេស្តបញ្ជាក់ពីសុវត្ថិភាព” បញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ […]
គម្រោងស្តារផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សម្រេចបាន ៦៧,៤៥% ហើយ
គិតត្រឹមថ្ងៃទី០៦ វិច្ឆិកា ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦៧,៤៥%ភាគរយ ហើយ។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងបានបញ្ចាក់ថា បច្ចុប្បន្នក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកសាងសង់បង្កើនសកម្មភាពអ៊ុតកៅស៊ូAC ដែលកំពុងដំណើរការដើម្បីលេចចេញនូវវឌ្ឍនភាពដ៍ត្រចះត្រចង់ និងអាចបញ្ចប់ការងារអ៊ុតACនៅចុងរដូវប្រាំងឆ្នាំ២០២៥ ដើម្បីធានាវឌ្ឍនភាពការងារសាងសង់សម្រេចបានតាមការគ្រោងទុក។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ទាំងអស់ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដោយអំឡុងពេលនេះភ្លៀងនៅបន្តធ្លាក់ជោគជាំនៅឡើយ បណ្តាលឱ្យមានការលំបាកធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃផងដេរ៕ គួររំលឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ៕ (អានបន្ថែម) - […]
គិតត្រឹមដើមខែវិច្ឆិកា-២០២៤ កម្ពុជាចម្រាញ់រ៉ែមាសបានជិត ១៣តោន
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់មាសបានចំនួនជិត១៣តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងរ៉ែនិងថាមពល។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគីរី ផលិតមាសបាន ៨០៧ដុំ គិតជាទម្ងន់សរុប ប្រមាណ១២,៥៣៦គីឡូក្រាម រីឯក្រុមហ៊ុន Rong Cheng ផលិតបាន ១២ដុំ ស្មើនឹងប្រមាណ ២២គីឡូក្រាម។ គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចម្រាញ់រ៉ែមាសចំនួន១០ ក្នុងនោះរួមមាន៖ (១)_ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី, (២)_ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៣)_ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ, (៤)_ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី, […]
មកទល់បច្ចុប្បន្ន ចិនបានបង្កើតរោងចក្រជាង ១២00កន្លែង មានទុនជាង $៩ពាន់លាន នៅកម្ពុជា
គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ កម្ពុជាមានរោងចក្រដែលមានប្រភពវិនិយោគពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១.២៧៣រោងចក្រ ក្នុងទំហំទុនវិនិយោគសរុបចំនួនជាង ៩ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៤៥,៤៩% នៃទុនវិនិយោគសរុបនៅកម្ពុជា។ តួលេខវិនិយោគនេះត្រូវបានលើកបង្ហាញនៅក្នុងជំនួបរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជា និងមិត្តចិនមានទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ហើយការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា គឺជាចន្ទល់សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបន្ថែមថា៖ “ការវិនិយោគដែលមានប្រភពទុនពីប្រទេសចិនក្នុងវិស័យកម្មន្តសាលឈរលំដាប់ទី១នៅកម្ពុជា ហើយវិស័យនេះនឹងបន្តនាំមុខសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានាពេលអនាគត”។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ខណៈដែលកម្ពុជាកំពុងត្រៀមចាកចាញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន ពិតជាមានសារៈសំខាន់ ជាពិសេសក្នុងការបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីបំពេញលក្ខខណ្ឌតម្រូវកាន់តែខ្ពស់របស់ទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់មួយចំនួន ដូចជាស្តង់ដារនីយកម្ម, មាត្រាសាស្ត្រ, សេវាមន្ទីរពិសោធន៍, និងសេវាទឹកស្អាត។ ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមបានស្នើឱ្យគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចិននឹងរៀបចំនាពេលខាងមុខ […]
រដ្ឋាភិបាលកម្ពុជា សម្រេចបន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ រហូតចុងឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ត និងបង្កើនការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយបន្ទុកពន្ធលើអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យ។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចបានបញ្ជាក់ថា វិធានការលើកទឹកចិត្តពន្ធទាំងនេះ មានគោលបំណងគាំទ្រ និងសម្រួលដល់អ្នកអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ នៅថ្ងៃដដែល ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ដោយបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះនឹងជួយសម្រាលបន្ទុកពន្ធសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យក្នុងស្រុក។ ជាងនេះទៅទៀត វិធានការនេះត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងវិនិយោគិនកម្ពុជាឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចថ្មីមួយ ដើម្បីបន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬការកាន់កាប់លំនៅឋានគ្រប់ប្រភេទក្នុងប្រភេទបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០.០០០ដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤៕ (អានបន្ថែម) - Video Advertisement -