ការលក់របស់ BOSCH ក្នុងឆ្នាំ ២០១៥ កើនលើស ៧០ពាន់លានអឺរ៉ូ

ក្រុមហ៊ុន​ Robert Bosch ដែលជា​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​បច្ចេកវិទ្យា និង​សេវាកម្ម បានប្រកាស​ពី​ការកើនឡើងពីការលក់​របស់ខ្លួន​ក្នុង​ឆ្នាំ​​​​​ ២០១៥ លើសពី ៧០ពាន់​លាន​អឺរ៉ូ ដែល​នេះ​ជា​លើកទីមួយ​ក្នុង​ប្រវត្តិ​នៃ​ការលក់​របស់​ក្រុមហ៊ុន​នេះ នាំ​ឲ្យ​កំណើន​នៃ​ការលក់​សម្រាប់​ឆ្នាំ ២០១៥ កើនឡើង ១០% លើស​ឆ្នាំ ២០១៤ ដែលមាន​ត្រឹម ៦៥ពាន់​លាន​អឺរ៉ូ។

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​កាលពី​ដើមខែកុម្ភៈ កំណើន​នៃ​ការលក់​ប្រែប្រួល​ក្នុងចំណោម​អាជីវក​ម្ម​ទាំង​បួន​របស់​ក្រុមហ៊ុន និង​ដែល​នាំមុខ​ដោយ​ការផ្តល់​ដំណោះស្រាយ​ជាច្រើន​របស់​ក្រុមហ៊ុន​សម្រាប់​ពិភពលោក។

ការលក់​យានយន្ត​បាន​កើនឡើង ១២% ​ក្នុង​ទឹកប្រាក់ ៤១.៧ ពាន់​លាន​អឺរ៉ូ នៅក្នុង​ឆ្នាំ 2015 បើទោះបី​កំណើន​នៅក្នុង​ការផលិត​យានយន្តក្នុង​ពិភពលោក​មាន​បញ្ហា​ក៏ដោយ។ ការលក់​សម្រាប់​អាជីវកម្ម​ទំនិញប្រើប្រាស់​វិញ​បាន​កើនឡើង​ ៩.៣%​ ​ក្នុង​ទឹកប្រាក់ ១៧.២ ពាន់​លាន​អឺរ៉ូ។ ផលិតផល​លក់ដាច់​បំផុត​ក្នុង​អាជីវកម្ម​នេះ​រួមបញ្ចូល​ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី​ឥត​ខ្សែ និង​សម្ភារប្រើប្រាស់​ក្នុងផ្ទះ​ ដូចជា​ចង្ក្រានអគ្គិសនី​ជាដើម។

ចំណែក​វិស័យ​អាជីវកម្ម​ថាមពល និង​បច្ចេកវិទ្យា​សំណង់​វិញ មាន​កំណើន ១១% ក្នុងនោះ​មាន​ជា​ចម្បង​គឺ​ផ្នែក​សេវាកម្មប្រព័ន្ធ​សន្តិសុខសម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ និង​ដំណោះស្រាយ​ចំពោះ​កម្តៅ​ឆ្លាត​វៃ។

ដោយឡែក អាជីវកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម​នៅតែ​បន្ត​ទទួលរង​គ្រោះ​ពី​ភាពទន់ខ្សោយ​នៅក្នុង​ផ្នែក​វិស្វកម្ម​មេកានិច​សកល ដែលជា​លទ្ធផល​មានការ​ធ្លាក់ចុះ​ការលក់ ១.៧%​ ​ធៀប​នឹង​ឆ្នាំមុន។ ផ្នែក​បច្ចេកវិទ្យា​ផ្ទុកទិន្នន័យ និង​គ្រប់គ្រងវិញ បាន​ដួលរលំ​នៅក្នុង​ផ្នែក​សំខាន់​នៃ​ទីផ្សារ​វិស្វកម្ម​មេកានិច​ក្នុង​ឆ្នាំ ២០១៥ ។

សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​តាម​តំបន់​វិញ​ ក្នុង​ឆ្នាំ​ ២០១៥ ក្រុមហ៊ុន Bosch នៅ​អឺរ៉ុប​ ការលក់​មាន​កំណើន ៤.២% នៅ​អាមេរិក​ខាងជើង​មាន​កំណើន ២៤% និង​នៅ​អាស៊ី​ប៉ា​ស៊ីហ្វិ​ច​មាន​កំណើន ១៦% ប៉ុន្តែ​មានការ​ធ្លាក់ចុះ ១៣% នៅ​អាមេរិក​ខាងត្បូង។ ជាមួយគ្នានេះដែរ នៅ​ទ្វីបអាហ្វ្រិក ក្រុមហ៊ុន Bosch នៅតែមាន​សក្តានុពលរ​យៈ​ពេល​វែង​សម្រាប់​អាជីវកម្ម​នៅ​ទីនោះ។

សម្រាប់​ឆ្នាំ ២០១៦ ក្រុមហ៊ុន Bosch ព្យាករណ៍​ឃើញ​កំណើន​ក្នុង​កម្រិត​មធ្យម​គឺ ២.៨% ​សម្រាប់​សេដ្ឋកិច្ច​សកល។ ភូមិសាស្ត្រ​នយោបាយ និង​ស្ថានភាព​នៅក្នុង​ឆ្នាំ ២០១៦ នឹង​នៅតែ​ស្មុគស្មាញ និង​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ប៉ុន្តែ​ក្រុមហ៊ុន Bosch នៅតែ​ចង់​បន្ត​និន្នាការ​កំណើន​របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ និង​កើនឡើង​លឿន​ជាង​គូប្រជែង​នានា​របស់ខ្លួន។

ដើម្បី​ដោះស្រាយ​ជាមួយ​ភាពមិនច្បាស់លាស់​នេះ ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ​ដោយផ្សារភ្ជាប់ចល័តភាព ការផ្សារភ្ជាប់​ផលិតកម្ម ការផ្សារភ្ជាប់​ប្រព័ន្ធ​ថាមពល និង​សំណង់​អាគារ។ នេះ​នាំ​ឲ្យ​មានការ​ដាក់ចេញ​នូវ​ដំណោះស្រាយ​ថ្មី​នានា​នៅក្នុង​តំបន់​នេះ​កាលពី​ឆ្នាំមុន។

ដូចដែល​បាន​ព្យាករណ៍ អ្នកប្រើប្រាស់តាមផ្ទះប្រមាណ ២៣០ លាន ឬ ១៥ ភាគរយ​នៃ​អ្នកប្រើប្រាស់តាមផ្ទះ​ទាំងអស់​ទូទាំង​ពិភពលោក​នឹងត្រូវ​បាន​បំពាក់​ដោយ​ដំណោះស្រាយ​​ឆ្លាត​វៃ​នៅ​ឆ្នាំ ២០២០ ដូច្នេះ ផ្នែក​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុនកំពុង​ផ្តោតទៅលើ​ការតភ្ជាប់បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​ដែល​ផ្តល់​នូវ​ ផាសុខភាពតាមរយះបទពិសោធន៍​ជាមួយអ្នកប្រើប្រាស់។

ដោយឡែក​ចាប់តាំងពី​ការ​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១០ ក្រុមហ៊ុន Bosch បាន​កត់ត្រា​កំណើន​ពីរ​ខ្ទង់​ទ្វេដង។ សាខា​ក្រុមហ៊ុន​នៅ​កម្ពុជា​ក៏​បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​នៅ​ខែកក្កដា​នេះ​ដែល​រំពឹងទុក​ថា​កំណើន​ពីរ​ខ្ទង់​នឹង​នៅ​ដដែល។ បច្ចុប្បន្ន​ក្រុមហ៊ុន Bosch មាន​អាជីវកម្ម​ចំនួន​បួន​ផ្នែក​នៅក្នុង​ប្រទេស​កម្ពុជា ដែល​រួមមាន​ផ្នែក​ទីផ្សារ​គ្រឿងបន្លាស់រថយន្ត ផ្នែក​ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី​ ផ្នែក​ប្រព័ន្ធ​សន្តិសុខ និង​ផ្នែក​បច្ចេកវិទ្យារក្សា​កំដៅ។ ភាគច្រើន​នៃ​កំណើន​ការលក់​នេះ គឺ​ក្នុង​ផ្នែក​ឧបករណ៍ប្រើប្រាស់​ថាមពល​អគ្គិសនី និង​ប្រព័ន្ធ​សន្តិសុខ។

លោក Andr​é de Jong នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Bosch កម្ពុជា និង​ជា​ប្រធានការិយាល័យ​តំណាង​នៅក្នុង​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា កំណើន​របស់​ក្រុមហ៊ុន Bosch​ ក្នុងប្រទេស​កម្ពុជា គឺ​លឿន​ជាង​ទីផ្សារ​ក្នុងប្រទេស​ជិតខាង​រប​ស់​ខ្លួន។ លោក​សង្ឃឹមថា​ក្រុមហ៊ុនមេ​នឹង​សម្រេច​បង្កើត​រោងចក្រ​មួយ​នៅទីនេះ​ក្នុងពេល​ណាមួយ​នាពេល​អនាគត ប៉ុន្តែ​សម្រាប់​ជំហាន​ដំបូង​ពេលនេះ​យើង​ផ្តោតទៅលើ​ការចែក​ចាយ មិនទាន់​ផ្តោតលើ​ការផលិត​នៅឡើយ​ទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិ​សេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការ​វិនិ​យោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ […]

វិនិយោគិនហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករពីកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញពាណិជ្ជកម្មកសិកម្ម ក្រុមហ៊ុន Arvin International Marketing Inc. ដែលជាក្រុមហ៊ុនឈានមុខគេរបស់ហ្វីលីពីន បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលអង្ករគុណភាពខ្ពស់ពីកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​លោកជំទាវ ចម នីម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី Azucena L. Yao ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Arvin International ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ កុម្ភៈ ២០២៥។ លោកជំទាវបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការនាំចេញកសិផល ជាពិសេសអង្ករ និងស្រូវ។ អង្ករកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដោយបានជាប់ឈ្មោះជាអង្ករមានគុណភាពល្អបំផុតក្នុងពិភពលោករយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១.៥២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណអង្ករចំនួន ៣២៧.១៥៦តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារ, នំាទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ បានចំនួន ១១៧.៩២៥តោន គិតជាទឹកប្រាក់មានចំនួន […]

ប្រតិភូធុរកិច្ចអូស្រ្តាលី ចង់វិនិយោគលើវិស័យសំខាន់ៗ ៤ នៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញផែនការវិនិយោគក្នុងវិស័យសំខាន់ៗចំនួនបួននៅក្នុងប្រទេសកម្ពុជា៖ ពាណិជ្ជកម្ម ការជីកយករ៉ែ កំពង់ផែ និងបច្ចេកវិទ្យាកសិកម្ម។ គំនិតផ្តួចផ្តើមសកម្មនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបកម្រិតខ្ពស់ជាមួយលោកជំទាវ ចំនីមុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅទីក្រុងស៊ីដនី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះដែរ សមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales បានបង្ហាញការសាទរនិងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ជាមួយវិស័យឯកជននៅកម្ពុជា ខណៈសមាគមក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យដែលមានសក្តានុពលជាច្រើនដូចជា ពាណិជ្ជកម្ម រ៉ែ កំពង់ផែ បច្ចេកវិទ្យាកសិកម្ម​នាពេលខាងមុខផងដែរ។ បើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សមាគមធុរកិច្ចខាងលើ គឺមានមូលដ្ឋានប្រចាំរដ្ឋ New South Wales ប្រទេសអូស្រ្តាលី។ សមាគមធុរកិច្ច គឺមានវ័យចំណាស់ជាងគេនៅអូស្ត្រាលីនិងមានសមាជិកជាង ១០០.០០០នាក់។ គួររំលឹកថា ក្នុងខែមករាតែមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៧៤៨លានដុង។ ខណៈពេលដែលការវិនិយោគភាគច្រើនមានប្រភពមកពីប្រទេសចិន ស្មើនឹង ៧៣,៣៥% វាក៏មានការរួមចំណែកគួរឱ្យកត់សម្គាល់ពីប្រភពក្នុងស្រុក និងការវិនិយោគពីប្រទេសមួយចំនួនទៀត រួមមាន៖ ប្រទេសវៀតណាម ចក្រភពអង់គ្លេស សិង្ហបុរី សហរដ្ឋអាមេរិក […]

កម្ពុជាមានរោងចក្រកែច្នៃថ្មចំនួន ៦៨ក្រុមហ៊ុន, រកបានចំណូល​​បាន ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា វិស័យកែច្នៃថ្មបានលេចចេញជាអ្នករួមចំណែកយ៉ាងសំខាន់ ដោយបង្កើតប្រាក់ចំណូលបាន ៩០លានដុល្លារក្នុងឆ្នាំ២០២៤ ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើននៃឧស្សាហកម្ម និងតួនាទីដ៏សំខាន់នៅក្នុងថវិកាជាតិ។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រភពដដែលបានបង្ហាញថា គិត​មកទល់​បច្ចុប្បន្ន កម្ពុជាមាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​នាំមុខគេ ដែលមានរោងចក្រ​កែច្នៃថ្មអា​ចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់​លើ​ផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។ លើសពីនេះ លោកស្រី ឡេង ដាវី ​អនុ​ប្រធាន​សមាគម៍​ថ្ម​អារ បានឱ្យដឹងថា ស្រុក​ចំនួន​ពីរស្ថិត​ក្នុង​ខេត្ត​ក្រចេះ​​មាន​សក្តានុព​ល​លើធនធាន​រ៉ែថ្ម​អារ​សម្រាប់​កែច្នៃ​នោះគឺ​ស្រុក​សំបូរ និង​ស្រុក​ស្នួល។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤តែមួយ ឧស្សាហកម្មកែច្នៃថ្មអារមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបម្រើជាវិស័យនាំចេញដ៏សំខាន់ផងដែរ ដោយផលិតផលថ្មអារជិត ៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស បង្កើតជា​ចំណូល​មិនមែនសារពើពន្ធបាន​​ប្រមាណ​ ៩០លានដុល្លារ។ ថ្មអារ គឺសំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ […]

លោកអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំវិនិយោគិនចិនចំនួន ១៨ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ប្រតិភូវិនិយោគិនចិនមកពី ១៨ក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងនីងប៉  ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសហការី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមកម្ពុជា បានជួបជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិភាក្សាក្នុងការស្វែងរកឱកាសវិនិយោគនានានៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមជំនួបរវាងប្រតិភូទាំង៨ក្រុមហ៊ុន និងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានប្រធានសមាគមអ្នកសាងសង់កម្ពុជា ជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ ឯកឧត្តម ក៏ជំរុញឱ្យវិនិយោគិនចិនគិតគូរបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃ ស្របពេលកម្ពុជាមានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគបើកចំហដែលមានតម្លាភាព ព្រមទាំងការលើកទឹកចិត្តនានា។ ជាការឆ្លើយតប តំណាងគណៈប្រតិភូទាំង៨ក្រុមហ៊ុនគឺ លោកស្រី លូ ចឺឈីង (Lu Zhiqiong)  អគ្គនាយកធនាគារនីងប៉ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន ចុះបញ្ជីក្នុងវិស័យឧស្សាហកម្ម

នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍ពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ប្រទេសក្នុងវិស័យឧស្សាហកម្ម។ គិតត្រឹមឆ្នាំ ២០២៤ មានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ថ្មីស្តីពីសមិទ្ធិផលរបស់ក្រសួងក្នុងឆ្នាំ ២០២៤ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ១.២៩២មូលដ្ឋាន ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងវិស័យផលិតកម្ម។ ទិន្នន័យ​នេះ បានគូសបញ្ជាក់​ថា​ ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ចំនួន១៧ មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨​មូលដ្ឋាន និងតាមបណ្ដាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះ​បញ្ជីនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ លើសពីនេះ ក្នុងឆ្នាំ២០២៤ដដែលនេះ ក្រសួងបានចេញវិញ្ញាបនបត្រប្រតិបត្តិការចំនួន ១.០៥២ និងបានបន្តវិញ្ញាបនបត្រចំនួន ១.៣៣៨ ដែលបានបង្កើតការងារថ្មីចំនួន ២៥,៨៣៣ ដែលជាការរួមចំណែកដ៏សំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ […]