ក្រុមប្រទេសមហាអំណាចបោះទុន $១៥ពាន់លាន ជួយវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលស្អាតឈានមុខគេនៅអាស៊ីអាគ្នេយ៍
មហាអំណាចធំៗ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប សម្រុកជួយវៀតណាម ឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេលើវិស័យថាមពលកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងថវិកាជំនួយចំនួន ១៥,៥ ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP)។ កញ្ចប់ថវិកាដ៏ធំសម្បើមនេះ មានគោលបំណងផ្តល់ហិរញ្ញប្បទានដល់គម្រោងថាមពលកកើតឡើងវិញ កាត់បន្ថយការពឹងផ្អែករបស់វៀតណាមលើធ្យូងថ្ម និងគាំទ្រដល់គោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ ២០៥០ នេះបើយោងតាមសារៈព័ត៌មាន Tuoitrenews.vnចេញផ្សាយនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤។ លោកស្រី Kitty Bu អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃសម្ព័ន្ធថាមពលសកលសម្រាប់មនុស្ស និងភពផែនដី (GEAPP) បានសង្កត់ធ្ងន់លើសក្តានុពលថាមពលកកើតឡើងវិញដ៏ធំរបស់ប្រទេសវៀតណាម ជាពិសេសថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ រួមជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្ទុកថាមពលអាគុយ (BESS)។ គួររំលឹកថា គិតត្រឹមឆ្នាំ ២០២៣ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យដែលបានដំឡើងរបស់វៀតណាម មានរហូតដល់ទៅប្រមាណ ១៧GW ដែលតួលេខនេះ គឺលើសពីសមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសអាស៊ានទាំងអស់បូកបញ្ចូលគ្នា រួចទៅហើយ។ លោកស្រី Bu បានចង្អុលបង្ហាញគោលដៅមហិច្ឆតារបស់វៀតណាមក្នុងការបង្កើនការរួមចំណែករបស់សេដ្ឋកិច្ចបៃតងចំពោះផលិតផលក្នុងស្រុកសរុប ឱ្យបានពី ៦,៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ទៅដល់ ៣០០ពាន់លានដុល្លារនៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវមហិច្ឆតាដ៏ធំនេះ វៀតណាមត្រូវការវិនិយោគយ៉ាងច្រើន ដែលគេបានប៉ាន់ស្មានថា […]
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥
អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយក្នុងចំណោម ១១-ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក នេះបើយោងតាមការលើកឡើងដោយសារព័ត៌មាន CNN។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះត្រូវបានប្រកាសនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយដាក់ទីតាំងព្រលានយន្តហោះតេជោនៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ ប្រភពដដែលនេះ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាពបម្រើសេវាកម្មដឹកភ្ញៀវទេសចរណ៍បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាសំណង់ស្ថាបត្យកម្មដ៏ធំរបស់កម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់។ អាកាសយានដ្ឋាននេះ នឹងចាប់ផ្តើមដឹកអ្នកដំណើរបានចំនួន ១៣លាននាក់ក្នុងមួយឆ្នាំ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៣០លាននាក់។ ប្រភពខាងលើបន្ថែមថា សំណង់ស្ថាបត្យកម្មមួយនេះ នឹងក្លាយជាសំណង់ធំមួយក្នុងចំណោមសំណង់ដទៃទៀតនៅអាស៊ីអាគ្នេយ៍ ខណៈដែលសំណង់នេះ នឹងប្រើប្រាស់ថាមពលសូឡាចេញពីដំបូលអគារ ដែលក្លាយជាអាកាសយានដ្ឋានអន្តរជាតិប្រើប្រាស់ថាមពលបៃតងធំជាងគេក្នុងចំណោមសំណង់ស្ថាបត្យកម្មដទៃទៀតក្នុងលោក។ លើសពីនេះ សំណង់នេះ ត្រូវបានសាងសង់ឡើងទៅតាមរចនាបថប្រពៃណីខ្មែរ ដែលនៅលើដំបូលអគារបំពាក់ដោយសំណង់ឈើ។ បើមើលតាមការស្កែនពីបច្ចេកវិទ្យាឌីជីថល បានបង្ហាញថា របាដែកខាងលើនឹងស្រូបពន្លឺថ្ងៃ សម្រាប់ជួយបំភ្លឺផ្នែកខាងក្នុងដែលពោរពេញដោយរុក្ខជាតិបៃតង ខណៈពេលដែលអ្នកដំណើរនឹងទៅដល់ច្រកទ្វារចេញតាមរយៈស្លាបពីរដែលមានរាងដូចខ្យល់។ ក្រៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ CNN ក៏បានចាត់ទុកសំណង់ស្ថាបត្យកម្មដ៏លេចធ្លោចំនួន ១០ផ្សេងទៀត ក្នុងការកែប្រែមុខមាត់ពិភពលោក រួមមាន៖ ផ្សារត្រី New Sydney នៅទីក្រុង Sydney អូស្រ្តាលី, សាលពិពណ៍ Grand Ring នៅទីក្រុងអូសាកា ប្រទេសជប៉ុន, […]
ក្រុមហ៊ុនPENISULA ប្រកាសពង្រីកទុន $១ពាន់លានទៀត សង់សណ្ឋាគារ និងផ្សារទំនើបនៅព្រះសីហនុ
ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD គ្រោងបោះទុន ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពង្រីកការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតលើការសាងសង់សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗបន្ថែមទៀតនៅខេត្តព្រះសីហនុ។ នេះបើតាមដំណើរពិនិត្យវឌ្ឍនភាព នៃការអនុវត្តគគម្រោងវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោក LAI XIAO BO ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុនខាងលើ បានឱ្យដឹងថា តាមការវាយតម្លៃចុងក្រោយ ក្រុមហ៊ុនគ្រោងបោះទុន ១០០០លានដុល្លារ លើការសាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ ខណៈកាលពីមុនគ្រោងចំណាយថវិកាត្រឹមតែ ៥៧៤លានដុល្លារ ប៉ុណ្ណោះ។ លោកបន្តថា នៅក្នុងគម្រោងសាងសង់នេះ បានធ្វើការបែងចែកជា ២តំបន់ គឺតំបន់ A និងតំបន់B។ ក្នុងនោះ តំបន់ A មានដូចជា៖ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារសាងសង់នៅឆ្នាំ២០២៨។ ចំណែក តំបន់ B […]
ការងារសាងសង់បង្គោលព្រំនៅតំបន់៣ ជុំវិញបឹងទន្លេសាប សម្រេចបាន ១០០%
បច្ចុប្បន្នអាជ្ញាធរទន្លេសាប បានធ្វើការបោះបង្គោលព្រំនៅតំបន់៣ ក្នុងភូមិសាស្រ្តខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សម្រេចបានប្រមាណ ១០០ភាគរយ នៃចំនួនបង្គោលសរុបចំនួន ១២២៤ បង្គោល។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទស និងការសាងសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្នភពផែនទី និងបោះបង្គោលនៅតំបន់បឹងទន្លេសាប ទំហំផ្ទៃដីតំបន់ទាំងបី ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ខេត្តទាំង៦ រួមមាន៖ តំបន់១មានទំហំ ៤៣៦.៨៧៩,១១ហិកតា តំបន់២មានទំហំ ៤១៣.៤៨៨,០៨ហិកតា និងតំបន់៣មានទំហំ ៥៦១.៦៣៤,៦០ហិកតា។ ឯកឧត្តមបន្តថា ក្នុងនោះការងារសង់បង្គោលព្រំតំបន់៣ គិតមកត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ សម្រេចបាន ១០០% នៃបង្គោលសរុបចំនួន ១២២៤បង្គោល និងជំហ៊ានបន្ទាប់គឺឈានទៅបោះបង្គោលតំបន់២។ សូមរម្លឹកដែរថា ការបោះបង្គោលព្រំតំបន់៣ ពីអាជ្ញាធរទន្លេសាប ធ្វើឡើងបន្ទាប់ពីមានការណែនាំពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឱ្យរៀបចំធ្វើបច្ចុប្បន្នភាពផែនទី […]
រដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការសំអាតផ្លូវជាតិសំខាន់ៗ ដើម្បីលើកកម្ពស់សោភណភាពក្រុង
ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។ យុទ្ធនាការនេះ នឹងធ្វើការសំអាតផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ បន្ថែមពីនេះ យុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន […]
បច្ចុប្បន្នកម្ពុជាមានឧស្សាហកម្មស៊ីម៉ង់ត៍ជាង $១.២ប៊ីលាន កំពុងដំណើរការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា គិតមកដល់ពេលប្ចុប្បន្ននេះ បណ្តារក្រុមហ៊ុនស៊ីម៉ង់ត៍ បាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជាក្នុងទំហំសរុបប្រមាណជាង ១.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក Ratchayut Kasemchaisiri ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលចំពោះឧស្សាហកម្មស៊ីម៉ង់ត៍នៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ឧស្សាហកម្មក្នុងស្រុក និង ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគនៅកម្ពុជា សរុបប្រមាណជាង ១.២ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២.៧០០កន្លែង ដែលក្នុងនោះមានប្រមាណជាង ១.៩០០នាក់គឺជាកម្លាំងពលកម្មក្នុងស្រុក។ លោកបន្តថា សមាគមមានលទ្ធភាពផលិត និងចែកចាយស៊ីម៉ង់ត៍ ដើម្បីបំពេញតម្រូវការនៅក្នុងស្រុកផង និងសម្រាប់នាំចេញទៅតាមបណ្ដាប្រទេសជិតខាងមួយចំនួនផង ហើយថ្មីៗនេះ សមាគមក៏បានក្លាយជាសមាជិកសហព័ន្ធក្រុមហ៊ុនផលិតស៊ីម៉ងត៍អាស៊ាន (AFCM) ផងដែរ។ ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងអរគុណសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនពលរដ្ឋ និងលទ្ធភាពក្នុងការផ្គត់ផ្គង់ស៊ីម៉ង់ត៍ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ តាមរយៈជំនួបខាងលើ ប្រមុខរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក ព្រមទាំងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច […]