ត្រឹមឆ្នាំ២០២២ រដ្ឋអនុវត្តគម្រោងទឹកស្អាតបាន ១៩គម្រោង តម្លៃសរុបជាង ៧៤៧លានដុល្លារ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹងកំពុងអនុវត្តគម្រោងវិស័យទឹកស្អាតចំនួន ១៩គ​ម្រោ​​​ង ដែលមានថវិកាសរុបប្រមាណ ៧៤៧,៤៩លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្ម​ភា​ព​ការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសា​ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។

ថវិកាសរុបនេះ រួមមានហិរញ្ញប្បទានឥតសំណងចំនួន ១២៩,៤៩លានដុល្លារអាមេរិក និងហរិញ្ញប្បទានសម្បទានមានចំនួន ៦១៨លានដុល្លារអាមេរិក។

ដោយឡែក ក្នុងចំណោមគម្រោងទាំងអស់ដែលរដ្ឋបាននឹងកំពុងអនុវត្តនេះ មាន ១៤គម្រោង ជាគម្រោងកសាងហេដ្ឋា​រចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាតរួមមាន៖

១) គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ (មីនា,២០១៩-មេសា,២០២២)៖ ត្រូវចំណាយថវិកាប្រមាណ ២៨,៥លានដុល្លារអាមេរិក ជាជំនួយរបស់ជប៉ុន ដែលបានបញ្ចប់ការសាងសង់ និងកំពុងស្ថិតក្នុងដំណាក់កាលគ្រប់គ្រងដំណើរការ​ និងថែទាំ

២) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ (សីហា,២០២១-សីហា,២០២៣)៖ ត្រូវចំណា​​​​​យថវិកាប្រមាណ ២១,៨៦លានដុល្លារអាមេរិកជាជំនួយរបស់ JICA ដែលសាងសង់សម្រេចបាន ៦៤% ហើយ។ (អានបន្ថែ​ម​)

៣) គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង៖ ត្រូវចំណាយថវិកាប្រមាណ ២៤លានដុល្លារអាមេរិក ជាជំនួយរបស់ JICA ដែលស្ថិតក្នុងដំណាក់កាលកំពុងសិក្សាប្លង់លម្អិតបច្ចេកទេសនៅឡើយ។ គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានផ្តល់ជំនួយសាជាថ្មីចំនួនជាង ៣០លានដុល្លារអាមេរិក ជាជំនួយចាស់ដែលបានផ្តល់កន្លងមក។ (អានបន្ថែម)

៤) គម្រោងសាងសង់ប្រព្រឹត្តិកម្មសម្អាតទឹកខ្នាតតូច៖ ជាជំនួយរបស់ JICA ដែលស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព ដោយអនុវត្តនៅរដ្ឋាករទឹកខេត្តពោធិ៍សាត់ និងរដ្ឋាករស្វយ័តសៀមរាប។

៥) គម្រោង Sustainable Water Supply by Introducing Water Supply Facility Ledger System៖ ជាជំនួយរបស់ JICA ដែលអនុវត្តរយៈពេល ៣ឆ្នាំ (ចាប់ផ្តើមនៅខែសីហា, ២០២២) ដោយគ្រោងអនុវត្តនៅរដ្ឋាករទឹកខេត្តស្វាយរៀង និងរដ្ឋាករស្វយ័តសៀមរាប។

៦) គម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន (កម្ចីពី ADB)៖​ ត្រូវចំណាយថវិកាសរុប ៣៧,​៤ លានដុល្លារអាមេរិក ក្នុងនោះបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៣,៤លានដុល្លារអាមេរិក។ គម្រោងនេះអនុវត្តចាប់ពីឆ្នាំ២០១៥ ដល់២០២២ ដែលអនុវត្តចំពោះរដ្ឋាករទឹកខេត្តកំពង់ចាម ពោធិ៍សាត់ កំពត ស្វាយរៀង កំពង់ធំ សៀមរាប ស្ទឹងត្រែង ព្រះសីហនុ និងរដ្ឋាករទឹកស្ទោង។

៧) គម្រោងទឹកស្អាត និងអនាម័យខេត្ត៖ ត្រូវចំណាយថវិកាសរុប ១១៩,១៧ លានដុល្លារអាមេរិក ដែលអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ នៅរដ្ឋាករទឹកខេត្តបាត់ដំបង និងរដ្ឋាករទឹកខេត្តកំពង់ចាម។ (អានបន្ថែម និងបន្ថែម)

៨) គម្រោងលើកកម្ពស់ការផ្អត់ផ្គង់ទឹកស្អាត និងអនាម័យ (កម្ចីពីធនាគារពិភពលោក)៖​​ ត្រូវចំណាយថវិកាសរុប ៥៧,៥លានដុល្លារអាមេរិក ក្នុងនោះ បដិភាគរបស់រាជរដ្ឋាភិបាលចំនួន ២,៥លានដុល្លារអាមេរិក។ គម្រោងនេះ ចាប់ផ្តើមឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដោយកំពុងអនុវត្តនៅអនុគម្រោងខេត្តមណ្ឌលគីរី (រដ្ឋាករទឹកខេត្តមណ្ឌលគីរី), អនុគម្រោងខេត្តកំពង់ធំ (រដ្ឋាករទឹកស្ទោង និងតាំងក្រសាំង), អនុគម្រោងខេត្តសៀមរាប (ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម), អនុគម្រោងខេត្តបាត់ដំបង (ស្រុកភ្នំព្រឹក) និងអនុគ្រោងខេត្តកំពង់ឆ្នាំង (សាមគ្គីមានជ័យ និងស្រុកទឹកផុស)។

៩) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ត្រូវចំណាយថវិកាសរុប ៣១,១លានដុល្លារអាមេរិក ដែលជាជំនួយរបស់ JICA ចាប់អនុវត្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ និងកំពុងដំណើរការសាងសង់។ (អានបន្ថែម)

១០) គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី១ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ត្រូវចំណាយថវិកាសរុប ២៤៧លានដុល្លារអាមេរិក អនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ (អានបន្ថែម)

១១) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក ក្រុងភ្នំពេញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ត្រូវចំណាយថវិកាសរុបប្រមាណ ២២,៤លានដុល្លារអាមេរិក ជាជំនួយរបស់ JICA។ (អានបន្ថែម)

១២) គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ត្រូវចំណាយថវិកាសរុប ១៣៤,៤លានដុល្លារអាមេរិក។ គម្រោងនេះ  គ្រោងនឹងបញ្ចប់ដំណើរការសងសង់ នាត្រីមាសទី១ឆ្នាំ​២០២៤​ ​ខាងមុខនេះ​។ (អានបន្ថែម)

១៣) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (កម្ចីពី JICA )៖ ត្រូវចំណាយថវិកាសរុប​ប្រមាណ ១២៣លានដុល្លារអាមេរិក ដោយចាប់អនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៣ ដែលកំពុងដំណើរការសាងសង់។

១៤) គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យការពារជំងឺកូវីដ១៩ របស់រដ្ឋាករទឹកស្វយ័តសៀ​ម​​រា​ប៖ ស្ថិតក្រោមជំនួយរបស់ JICA មានថវិកាប្រមាណ ៦៣៨.២២០ដុល្លារអាមេរិក ដែលចាប់អនុវត្តចាប់​ពី​​ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

ក្រៅពីនេះ គម្រោង ៥ទៀត ជាគម្រោងផ្តោតជាសំខាន់លើការកសាងសមត្ថភាព រួមមានការបណ្តោះបណ្តាល ការរៀបចំគោលការណ៍ណែនាំផ្សេងៗជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ […]

កម្ពុជាប្រកាសសង់កីឡដ្ឋានគោកធ្លក តម្លៃជាង ៤លានដុល្លារ នៅខេត្តកណ្ដាល

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការសាងសង់កីឡដ្ឋានថ្មីមួយ គឺកីឡដ្ឋានគោកធ្លក រួមជាមួយនឹងទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងខេត្តកណ្តាល។ គម្រោងនេះ​មាន​តម្លៃប្រមាណ ៤.៤លាន​ដុល្លារ​ ដែលជាការគូសបញ្ជាក់​ពីការ​ប្តេជ្ញាចិត្ត​របស់​សហព័ន្ធ​ក្នុង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​បាល់ទាត់​របស់​ប្រទេស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ FFC បានបញ្ជាក់ថា គម្រោងសាងសង់នេះត្រូវបានអនុម័តក្នុងមហាសន្និបាតលើកទី១៩ ឆ្នាំ២០២៥ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គម្រោងនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈការរួមបញ្ចូលគ្នានៃមូលនិធិដែលនៅសល់ពីគម្រោង Goal Project, FIFA Forward 2.0 និងគំនិតផ្តួចផ្តើម FIFA Forward 3.0 ។ កីឡដ្ឋានគោកធ្លកនេះ មានទីតាំងនៅក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ស្ថិតនៅលើដីកម្មសិទ្ធិរបស់សហព័ន្ធកីឡាបាល់ទាត់ ដែលនឹងបំពាក់គ្រឿងបរិក្ខារទំនើបបំផុតដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១២.០០០នាក់ ជាមួយនឹងដំណាក់កាលដំបូងដែលត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកគាំទ្រចំនួន ៤.២០០នាក់។ ពេលវេលាសម្រាប់ការសាងសង់ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាត និងការអនុម័តចាំបាច់មួយចំនួន។ FFC មានគោលបំណងបើកសម្ពោធកីឡដ្ឋាន និងទីស្នាក់ការរបស់ខ្លួនជាផ្លូវការនៅចុងឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បាល់ទាត់កម្ពុជា។ គម្រោងនេះមិនត្រឹមតែមានគោលបំណងជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជំរុញព្រឹត្តិការណ៍ក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់វត្តមានរបស់កម្ពុជានៅក្នុងសហគមន៍បាល់ទាត់ថែមទៀត។ - Video Advertisement -

ក្រុមហ៊ុនកូរ៉េ K-Water កំពុងសម្លឹងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា

សាជីវកម្មធនធានទឹករបស់កូរ៉េ (K-water) កំពុងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Yun Seogdae អគ្គនាយកប្រតិបត្តិក្រុមហ៊ុន K-water ក្នុងជំនួបរវាងលោក និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៥ ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័ននានារបស់កម្ពុជា។ កិច្ចប្រជុំនេះបានលើកឡើងពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងទឹករបស់កម្ពុជា។ លោក Yun បានបង្ហាញពីចំណាប់អារម្មណ៍របស់ K-water ក្នុងការស្វែងរកលទ្ធភាពវិនិយោគដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាលើការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយជំរុញឱ្យក្រុមហ៊ុន K-water ចូលរួមយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាល។ សម្តេចបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពង្រឹងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ នៅពេលដែលភាគីទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួម ការចូលរួមរបស់ K-water អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការគ្រប់គ្រងទឹករបស់ប្រទេសកម្ពុជា ធានានូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃធនធានដ៏សំខាន់មួយនេះ។ - Video Advertisement -

វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]

ក្រុមហ៊ុនចិន គ្រោងសង់រោងចក្រផលិតបរិក្ខាពេទ្យដ៏ធំ១នៅកំពត ក្នុងខែមីនា, ដោយរំពឹងថាអាចបង្កើតការងារបាន៣០០០កន្លែង

ស្ថិតក្នុងបរិបទនៃការផ្លាស់ប្តូរដ៏មានមហិច្ឆតាមួយ បានកំណត់ដើម្បីជំរុញការងារក្នុងស្រុក ដោយក្រុមហ៊ុនចិន KENPAX បានប្រកាសពីគម្រោងសាងសង់រោងចក្រផលិតឧបករណ៍វេជ្ជសាស្រ្តដ៏ធំមួយនៅក្នុងខេត្តកំពត ដោយកំណត់ថានឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមនេះត្រូវបានរំពឹងថានឹងអាចបង្កើតឱកាសការងារប្រមាណ ៣.០០០កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ការប្រកាស​ដ៏​សំខាន់​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ រវាង​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត និង​លោក Wayne Lin ប្រធាន​ក្រុមហ៊ុន KENPAX ។ លោកប្រធាន Lin បានរៀបរាប់ពីបទពិសោធន៍ដ៏ទូលំទូលាយរបស់ក្រុមហ៊ុនក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ ដោយបានបង្ហាញពីបណ្តាញចែកចាយជាសកលរបស់ខ្លួនដែលមានជាង ៤០ប្រទេស នៅទូទាំងពិភពលោក។ លោក Lin បានមានប្រសាសន៍ថា “ដោយសារលក្ខខណ្ឌអំណោយផល និងសក្តានុពលរបស់ខេត្តកំពត យើងរីករាយក្នុងការវិនិយោគបង្កើតរោងចក្រថ្មីនេះ ដែលមានទីតាំងនៅភូមិព្រៃថ្មី ឃុំស្រែច័ន្ទ ស្រុកជុំគិរី”។ រោងចក្រនេះ ត្រូវបានគេរំពឹងថានឹងរួមចំណែកមិនត្រឹមតែដល់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ទិដ្ឋភាពទូទៅនៃការថែទាំសុខភាពតាមរយៈការផ្តល់នូវផលិតផលវេជ្ជសាស្រ្តសំខាន់ៗផងដែរ។ លោកបញ្ជាក់ទៀតថា ការសាងសង់រោងចក្រ គ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ដោយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះការវិនិយោគរបស់ KENPAX ដោយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជ្រើសរើសកម្មករដែលរស់នៅក្បែរតំបន់ដែលរោងចក្រត្រូវសាងសង់ជាជម្រើសទី១ និងបន្តជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពតក្នុងន័យដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។ ឯកឧត្ដមបាន​កត់​សម្គាល់​ថា៖ «ការ​វិនិយោគ​នេះ​ជា​ជំហាន​វិជ្ជមានមួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពត»។ ជាមួយនឹងការបង្កើតរោងចក្រផលិតនេះនាពេលខាងមុខ […]

ក្រុមហ៊ុនចិន ICAP បង្ហើបពីផែនការចង់វិនិយោគផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) មកពីប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនីផងដែរ។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ក្នុងនោះក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ ទន្ទឹមគ្នានោះដែរ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហើបប្រាប់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្ដីបានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។ សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត […]