CAIC ចុះកិច្ចសន្យា១២ឆ្នាំជាមួយក្រុមហ៊ុនបារាំង បើកលក់ទំនិញរួចពន្ធ នៅព្រលានថ្មីក្រុងតាខ្មៅ

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ អនុញ្ញាតឱ្យក្រុមហ៊ុន Lagarde’re Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារៈសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ប្រភពដដែលនេះបានឱ្យដឹងថា អ្នកស្រី Se’verine Lanthier នាយិការផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិការផ្នែកយុទ្ធសាស្រ្ត និងអភិវឌ្ឍរបស់Lagarde’re Travel Retail SAS បានសង្ឃឹមជឿជាក់ថា ក្រុមការងារ បេ្តជ្ញាលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិតេ​ជោ ទាំងភ្ញៀវជាតិ និងអន្តរជាតិឲ្យកាន់តែល្អប្រសើរឡើង។

ទន្ទឹមនឹងនេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ាគ្រុប បានបន្ថែមថា កិច្ចសហការជាមួយក្រុមហ៊ុន Lagarde’re Travel Retail SAS នឹងលើកកម្ពស់កិត្តិនាមអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្ដល់ជូននូវបទពិសោធន៍ថ្មីនៃការផ្ដល់សេវាលក់ទំនិញ និងអាហារដល់អ្នកធ្វើដំណើរផងដែរ។

ជាមួយនឹងកិច្ចសន្យានេះដែរ ក្រុមហ៊ុន Lagarde’re Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន ៣៤ ដោយការវិនិយោគខ្នាតធំ ដែលគ្របដណ្ដប់លើខ្សែសង្វាក់អាជីវកម្មចំនួន៣ រួមមាន៖ ហាងលក់ទំនិញរួចពន្ធលំដាន់ខ្ពស់ ហាងលក់ទំនិញទំនើប និងភោជនីយដ្ឋាន ដែលផ្ដល់សេវាកម្មម្ហូបអាហារដែលពុំធ្លាប់មាននៅកម្ពុជា និងហាងលក់សម្ភារៈសម្រាប់ធ្វើដំណើរ ដែលបំពេញនូវតម្រូវការចម្រុះរបស់អ្នកដំណើរសម័យថ្មី។

គួរបញ្ជាក់ថា គិតត្រឹមបច្ចប្បន្ននេះក្រុមហ៊ុន CAIC បានវិនិយោគទុនប្រមាណជាង ១.១ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍនអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈសម្រេចការសាងសង់បានប្រមាណ ៧៨% ហើយដំណាក់កាលដំបូងនៃគម្រោងនេះ នឹងចាប់ផ្ដើមប្រត្តិបត្តការនៅដើមឆ្នាំ២០២៥ ដែលអាចទទួលអ្នកដំណើរបានចំនួន ១៣លាននាក់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]